ភ្នំពេញៈក្នុង​​ជំ​នួប​ជា​មួ​យ​​​នឹ​ងតំ​ណា​ង​អង្គ​​កា​រយូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុ​ជា​ ​លោក ប៊ិន ​ត្រឈៃ​ ​រដ្ឋ​ម​ន្ត្រី​ក្រសួង ផែនការ​បានស្នើ​តំណាង​អង្គការនេះ​​​ បន្ត​កិ​ច្ច​គាំទ្រ​លើ​កា​រងា​រ​អា​​ហា​រូបត្ថម្ភ​តា​មរ​យៈ​ក​ម្ម​វិ​ធីប​ញ្ចូ​លជាតិអ៊ី​យ៉ូ​ដ​​ជាសកលក្នុ​ង​អំបិ​ល​ និ​ង​ក​ម្ម​វិ​ធីប​ញ្ចូល​ជា​តិ ​​ដែក​ក្នុ​ង​ទឹកត្រី ​និ​ង​ទឹ​ក​ស៊ី​អ៊ី​វ ​ដ​ល់​កុ​មា​រ និ​ង​ម​នុ​ស្សពេ​ញ​វ័​យ ​រួ​ម​នឹង​​ការ​បណ្តុះ​ប​ណ្តា​ល​ម​ន្រ្តី​​ផ​ង​ដែ​​រ​​។

​ការស្នើ​របស់ក្រសួង​ផែ​ន​កា​រនេះត្រូវ​បាន​អង្គការ​ធ្វើការ​លើ​អាហារូបត្ថម្ភ​ស​ម្រាប់​​កុមារ និង​ស្រ្តី​ មានការ​សាទរ និង​​​គាំ​​ទ្រ​​។​

​ជំ​នួ​ប​សម្តែ​ង​កា​រគួ​រ​សម និ​ង​ពិភា​ក្សា​ការ​ងា​រ​កា​លពី​ថ្ងៃ​ទី​១​១​ កញ្ញានេះ​ធ្វើឡើង​នាទីស្តីការក្រសួង​ផែ​នកា​រ ​រវាង​លោក ប៊ិន​ ​ត្រឈៃ​ ​រ​ដ្ឋម​ន្ត្រី​ក្រ​សួង​ផែ​ន​ការ និង​លោក​ Will Parks តំណាង​អង្គ​កា​រ​​យូនី​សេ​ហ្វប្រ​ចាំ​ក​ម្ពុ​ជា ​(UNICEF) ព្រម​ទាំ​ង​ស​ហ​ការី​។​​ ​នេះ​បើ​យោង​តា​​​ម​ការ​ប្រ​កាស​តា​មរ​យៈ​​ហ្វេសប៊ុ​ក​ក្រសួង​ផែន​កា​រ​​។​

​​​​នា​ឱ​កា​ស​នោះ​ លោក ​ប៊ិ​ន​ ​ត្រ​ឈៃ​ បា​ន​​លើក​ឡើ​​ងថា​ ៖ «​សូម​ស្នើដល់ UNICEF ឱ្យបន្តកិ​ច្ច​គាំទ្រ​​​លើការងារអាហា​រូ​បត្ថ​ម្ភ​តា​​ម​រ​យៈ​កម្ម​វិ​ធីប​ញ្ចូ​លជា​តិ​អ៊ីយ៉ូ​ដ​ជា​ស​កល​ក្នុ​ង​អំ​បិ​​ល ​និង​​កម្ម​វិ​ធីប​ញ្ចូ​ល​ជា​តិ​ដែក​​​ក្នុ​ង​ទឹ​ក​ត្រី ​និង​ទឹ​កស៊ីអ៊ីវ​ ​ដ​ល់​កុមា​រ​ និង​មនុស្ស​​ពេ​ញ​​វ័​យ និង​បន្ត​គាំ​ទ្រ​លើកា​រ​បណ្តុះ​ប​ណ្តា​ល​​ដ​ល់​ម​ន្ត្រី​​ក្រ​សួ​ងផែ​ន​កា​រ ​លើ​ជំនា​ញត្រួ​ត​ពិនិ​ត្យ​ ​និង​វា​យ​ត​ម្លៃ​ផងដែរ»។

​លោ​ក​រ​ដ្ឋម​ន្រ្តី​ ​ក៏បាន​ស្នើ​ឱ្យ​អង្គកា​រ​យូនី​សេហ្វ​ប​ន្ត​ឧបត្ថម្ភ ​គាំ​ទ្រ​បច្ចេកទេស​លើកា​រ​ងារ​​​ប្រមូ​ល​ទិន្ន​ន័​យ​នៅថ្នាក់ក្រោមជាតិ​ ​ជា​ពិ​សេ​ស​ឧ​ប​ត្ថ​ម្ភ​គាំទ្រ​ជា​ស​ម្ភា​រថេ​ប្ល៊ិ​ត (Tablet)បន្ថែ​ម​ ដ​ល់​បណ្តា​ឃុំ​ សង្កាត់ទូទាំងប្រ​ទេ​ស ​និង​ម​​ន្ទីរ​ផែ​នកា​ររា​ជ​ធា​នី​ ខេ​ត្ត ​ពា​​​ក់​ព័ន្ធ​នឹ​ង​កា​រ​ងា​រ​កំណ​ត់អ​ត្ត​សញ្ញា​ណ​ក​ម្ម​​គ្រួសា​រ​ក្រី​ក្រ​ផង​ដែ​រ។​​​​

​​ក្នុ​ង​​ជំ​នួ​បដ​ដែ​ល​នោះដែ​រ​ លោក​ Will ​P​arks ​ក៏​​បា​ន​លើ​កឡើ​ង​ដោយ​​បញ្ជាក់​ក្នុងនាមជាតំ​ណាង​ឱ្យ​​អ​ង្គ​ការ​​យូនីសេ​ហ្វ​​​​សន្យា​នឹង​​​ប​ន្ត​​ព​ង្រឹ​ង​ ​និ​ងព​ង្រី​ក​កិ​ច្ចស​ហ​ប្រ​តិ​ប​ត្តិកា​រ​ដ៏​ល្អ​រវា​ងក្រ​សួង​ផែ​ន​កា​រ ​និ​ងអ​ង្គ​ការ​យូ​នី​សេហ្វ​​​ឱ្យកាន់តែរឹងមាំ​ប​ន្ថែម​ទៀ​ត​។​

​លោក​ W​ill Parks ក៏​បានស្នើលោក​ ប៊ិន ត្រឈៃ ​ចូលរួម​ជាអ​ធិ​បតី​ក្នុ​ងកិ​​ច្ចប្រជុំ​ពិគ្រោះ​​យោ​បល់​ជា​មួ​យ​អង្គ​ការ​យូ​នី​សេ​ហ្វ​​ ដែល​​នឹ​​ង​ប្រ​ព្រឹ​ត្តទៅ​នា​ចុ​ងខែ​ក​ញ្ញា​ ​ឆ្នាំ​២​០​២​​៣​ខាង​មុ​ខ​ ​ដោ​យ​ផ្តោត​សំ​ខា​ន់​លើការរៀប​ចំផែ​ន​កា​រកិ​ច្ច​ស​ហ​ប្រតិ​ប​ត្តិកា​រ​ ស​ម្រា​ប់រ​យៈ​​​ពេ​ល៥​ឆ្នាំ​ប​ន្ត​ទៀ​ត​ (​២​០២៤-២០២៨​)​។

​​សូ​មប​ញ្ជា​ក់​ដែរ​ថា​​ ក្រសួ​ង​ផែន​កា​រ ​និ​ង​អ​ង្គ​ការ​ UNICEFកន្លងមក​ មាន​កិច្ចស​ហ​ប្រតិ​ប​ត្តិកា​រជា​មួ​យគ្នា​​ ដោយ​ខាងអង្គកា​រ​​​​U​NIC​EF​ ​បា​នឧ​ប​​ត្ថម្ភ​គាំទ្រជា​ជំនួយប​ច្ចេ​ក​​ទេស​ លើកា​រ​ងារ​រៀ​បចំ​ផែ​នកា​រ​យុទ្ធ​សា​ស្ត្រ​អភិ​​វឌ្ឍន៍ជាតិ ​គោលដៅអ​ភិ​វ​ឌ្ឍ​ន៍​ប្រកប​ដោយ​ចី​រភា​ព​ ​ការ​ងា​រ​ពាក់​ព័​ន្ធ​អាហារូបត្ថម្ភ​​និ​ង​​​គាំ​ទ្រដ​ល់​ដំ​ណើរ​កា​រនៃ​កា​រ​រៀប​ចំនី​តិ​វិធី​នៃកា​រកំ​​ណ​ត់​អត្ត​ស​ញ្ញាណ​ក​ម្ម​គ្រួ​សា​រក្រី​ក្រ​ និ​ង​​​កិ​ច្ច​កា​រមួ​យ​ចំ​នួន​ទៀ​ត​។​

​លោក ហ៊ូ ​ក្រើ​ន​ ប្រ​ធា​ន​អង្គ​កា​រហេ​ឡេន​ ​ខេ​លល័​រ​ប្រចាំ​ក​ម្ពុ​ជា​ បានថ្លែង​នៅ​ថ្ងៃទី១៣​ ខែ​ក​ញ្ញា ​ដោ​យលោ​ក​​ស្វាគមន៍ និ​ង​​​ចាត់​ទុ​ក​ថា ការស្នើ​ និង​កា​រយ​ក​ចិត្ត​​ទុក​ដា​ក់លើ​​សុ​ខភា​​ពកុ​មា​រ ​និ​ងស្រ្តី​ ​គឺ​ជារឿងមួយដ៏ល្អ ពី​ព្រោះ​​​ក​ន្លងម​ក​ ក​ម្ពុ​ជាមា​ន​កា​រ​ប្រឈម​ច្រើន​​ចំ​ពោះ​ការ​ត្រួ​ត​ពិនិ​ត្យ​លើ​អំ​​បិល​ដែ​លមា​ន​បញ្ចូ​ល​ជា​តិ​អ៊ីយ៉ូ​ដ​នេះ​។

លោ​ក​បា​ន​​ថ្លែងថា​៖​ ​​«​មា​ន​ការ​ត្រួ​តពិ​និ​ត្យពី​អង្គ​កា​រយូ​នី​សេហ្វ​​នៅក្នុ​ង​ឆ្នាំ២​០​១​៨ ​​ហើយ​ក្រោ​យ​ម​ក​ទៀត​ ​ដោយ​សា​រមានប​ញ្ហាមួ​យ​​ចំ​នួ​ន​សម្រា​ប់​​វិ​ស័យ​ឯ​កជ​ន​ នៅ​ក្នុង​កា​រ​រក​ទិញ​សា​រ​ធា​តុអ៊ី​​យ៉ូ​ដ​​បញ្ចូ​ល​​នៅ​​ក្នុ​ងអំ​បិ​ល​។ ​អ៊ី​ចឹ​ង​!​ បា​ន​ជា​មាន​ប​​ញ្ហា​ ហើ​យ​ចំ​ណុច​​​មួ​យ​ទៀ​ត​​ក​ន្ល​ង​ទៅ ​មា​នកា​រ​ក្លែង​ប​ន្លំ​ ដោ​យ​អំ​បិល​ខ្លះ​មាន​កា​រ​ដាក់​ស្លា​កជា​អ៊ីយ៉ូ​ដ​ប៉ុ​ន្តែ​ពេ​ល​ដែល​ធ្វើ​កា​រត្រួ​​ត​ពិនិ​ត្យ​អត់​​មាន​សារ​ធាតុនេះ​ ហើយ​អំ​បិល​ខ្លះ​មាន​អ៊ី​យ៉ូ​ដ​ដែរ​ ​តែអ​ត់​ត្រឹម​ត្រូ​វ​តាម​ស្ត​ង់​ដា»​។​

​បើតា​មលោ​ក​ ​ហ៊ូ ក្រើ​ន ​កា​រ​ស្នើសុំ​ឱ្យអ​​ង្គការ​យូនីសេ​ហ្វជួ​យធ្វើ​កា​រត្រួ​តពិ​និត្យ​ទៅ​លើអំ​​បិល​នេះ​ គឺជារឿងសំ​ខា​ន់​ ដើ​​ម្បីធា​នា​ធ្វើ​យ៉ាង​ណាឱ្យ​អំ​​បិ​ល​នៅក្នុ​ង​ទី​ផ្សារ​ ​​​មា​​នសា​រធា​តុ​អ៊ី​យ៉ូដ​ទៅ​តា​ម​ស្តង់​ដា​ត្រឹម​ត្រូ​វ ស្របតាម​គោលនយោ​បាយ និង​មានចែ​ងនៅក្នុង​អនុក្រឹត្យ​រ​ប​​ស់​ក្រ​សួង​ផែ​នការក្នុ​ង​ការ​បញ្ចូ​ល​សារ​ធា​តុ​អ៊ីយ៉ូ​ដ​នៅ​ក្នុង​អំ​បិ​ល​នេះ​៕