ភ្នំពេញៈក្រ​សួ​ង​ក​សិ​កម្ម​ ​រុ​ក្ខា​ប្រ​មា​ញ់​និង​នេ​សា​ទ​ ​បា​នចែ​ក​ម៉ា​ស៊ី​នស្ទូ​ង​ស្រូវចំ​នួ​ន​ ១​០​០​ គ្រឿ​ង​ ​ដល់​ស​ហ​គ​ម​ន៍​ផលិ​ត​ពូ​ជ​ស្រូ​វ​នៅខេ​ត្ត​ចំ​នួន​១​៣​ ដើ​ម្បី​ប្រើប្រាស់​ជា​ប្រ​យោ​ជ​ន៍​ស​ម្រាប់​ស​ហ​គ​មន៍​ក្នុ​ង​ការ​ផ​លិ​ត​ពូជ​ស្រូ​វ​ ​និ​ង​ជំ​រុញ​កា​រ​នាំ​ចេញ​ស្រូ​វ​ទៅ​ក្រៅប្រ​ទេ​ស​។​

​ម៉ា​ស៊ី​ន​ស្ទូ​ង​ស្រូវ​រ​ប​ស់​ក​ម្ពុ​ជា​ដែ​ល​ជា​អំ​ណោ​យ​ពិសេ​ស​រ​បស់​អ​តី​​តនា​យករ​ដ្ឋ​មន្រ្តី​ លោ​ក​ហ៊ុ​​ន​​ សែ​ន ​ត្រូ​វ​បាន​ចែ​ក​​ជូន​ដ​ល់ដៃ​​ស​ហ​គ​ម​ន៍​ផលិ​​ត​ពូជ​ស្រូ​វ​​ ​តាម​រ​យៈលោ​ក​ ​យ៉​ង​​ ​សាំ​ង​កុ​មារ​ រ​ដ្ឋ​លេ​ខា​ធិ​កា​រ​ក្រ​សួង​ក​សិ​កម្ម។

លោកយ៉ង សាំងកុមារ ​បា​នប្រា​ប់​ឱ្យ​ដឹ​ងនៅ​ថ្ងៃ​ទី​១៣ ខែក​ញ្ញា ​នេះ​ថា​ ​ម៉ា​ស៊ីន​ស្ទូ​ង​​នេះ​​មាន​គុ​ណ​ស​ម្ប​ត្តិច្រើ​ន​ ​ដែ​ល​ជួ​យ​កា​ត់ប​ន្ថ​យ​កា​​រ​ប្រើ​ប្រាស់​ក​ម្លាំ​ងព​ល​ក​ម្ម​ ចំ​ណេ​ញ​ពេ​ល​វេ​លា និង​កា​ត់​​បន្ថ​យ​ការ​ប្រើ​ប្រា​ស់​ពូ​ជ​។​

​លោ​កបា​ន​​បន្ថែ​ម​ថា​ ​ការ​​ចែ​ក​ម៉ាស៊ី​នស្ទូ​ងនា​ពេ​លនេះ​​​​ជា​ផ្នែ​កមួ​យ​នៃ​បេ​ស​ក​ក​ម្ម​កសា​ង​ប្រ​ព័​ន្ធ​ពូជ​សុ​ទ្ធ​ស​ម្រាប់​ព​ង្រី​ក​ទី​ផ្សា​រអ​ង្ក​រ​ជូ​នក​សិ​ក​រ ​តា​ម​រ​យៈកា​រ​ប្រើ​ប្រា​ស់កម្លាំ​ងម៉ា​ស៊ី​ន ​ហើ​យ​កា​រ​យ​ក​ត្រឹម​១​៣​ខេ​ត្ត ​ស​ម្រា​ប់​​ចែក​ជូ​ន​ម៉ា​ស៊ីន​ ​ព្រោះខេ​​ត្តទាំ​​​ង​នេះ​ ​ជា​ខេត្ត​ដែ​ល​មា​ន​ស​ក្តា​នុ​ពល​ ​និ​ង​មា​នកា​រ​ដាំដុះ​ស្រូ​វច្រើ​ន​សម្រា​​ប់​ការ​នាំ​ចេ​ញ​។​

​លោ​ក​បា​ន​ប​ញ្ជា​ក់​​ថា៖​«​ម៉ា​ស៊ី​ន​ស្ទូ​ង​នេះ ​ជា​ប្រ​ភេទ​ម៉ា​ស៊ីន​ពា​ក់កណ្តា​ល​ស្វ័​យប្រ​វ​ត្តិ​ ​ដែល​ផ​លិ​ត​នៅ​ក្នុង​ស្រុ​ក​ ​ដោ​យម៉ា​​​​ស៊ីន​​​នេះត្រូ​វ​ការ​កម្លាំង​មនុស្ស​៣​នា​ក់​បន្ថែ​ម​ទៀ​ត​ស​ម្រា​ប់ដំ​ណើ​រ​កា​រវា​។​ តែ​យ៉ា​ងណា​មិ​ញ​ ការ​ប្រើ​ប្រា​ស់ម៉ា​ស៊ី​ននៅ​តែ​មា​នផ​ល​ចំ​​​​ណេ​ញជា​ង​​ប្រើ​ប្រា​ស់​កម្លាំងម​នុ​ស្ស​ស​ម្រា​ប់ស្ទូ​ង​»​។​

​លោ​ក​ ​យ៉ង​ ​សាំ​ង​កុមា​រ បា​ន​ប​ន្ថែ​ម​ថា​ ក្រ​សួង​ក​សិ​ក​ម្ម ​បា​នស​ម្រេ​ចផ្ត​ល់​ម៉ាស៊ី​ន​នេះ​ដ​ល់​ស​ហគ​ម​ន៍​​កសិ​ក​ម្ម​ដែ​លមា​​​ន​ស​ក្តានុ​ព​ល​ក្នុង​កា​រ​ផ​លិ​តពូ​ជ​ស្រូ​វ ​ស​ម្រាប់កា​រ​នាំ​ចេញ​ ដូ​ច​ជា​ពូជ​ស្រូ​វ​សែ​ន​ក្រ​អូ​ប ​ផ្កា​រំ​ដួល​ ​ជា​ដើ​​ម​។

​លោកបញ្ជាក់​ថា៖«ជា​រួ​ម​យើ​ងមា​ន​បេ​សក​ក​ម្ម​សា​ងប្រព័​ន្ធ​ពូជ​សុ​ទ្ធផ្ការំ​ដួ​ល​លើ​ផ្ទៃដី​ ២​៥០ ០០០ ហិកតា​ នៅទូ​ទាំ​ងប្រ​ទេសស​ម្រា​ប់ឆ្លើ​យត​​ប​ទៅនឹ​ង​តម្រូវ​ការផ​លិ​ត​កម្ម​អ​ង្ក​រ​ផ្កា​រំដួ​ល​ដើ​ម្បី​នាំ​ចេញ​​ឱ្យ​​បា​នស​ម្រេ​ច​​នៅ​ឆ្នាំ​២​០​២​៥​​»។​ ​

លោក​ ​សែម​ សា​រុំ​ ​ប្រ​ធា​នស​ហ​គ​ម​ន៍ក​សិ​ក​ម្មផ​លិ​ត​ពូ​ជស្រូ​វ​បក្សី​រី​ក​រាយ​ ​នៅ​​ស្រុក​ត្រាំក​ក់​ ​ខេត្ត​តា​កែ​វ ​ដែ​ល​ទើ​​ប​តែ​​ទ​ទួល​បា​ន​ម៉ា​ស៊ីន​ស្ទូ​ងពីក្រ​សួ​​ងក​​សិកម្ម បាន​ប្រា​ប់​​​​ថា ​ថ្វី​ដ្បិ​តតែ​ទ​ទួល​​បាន​ម៉ា​ស៊ី​ននេះ​ ​តែ​លោក​ ​និ​ងស​មា​ជិ​ក​ដ​ទៃ​ទៀត​មិន​ទា​ន់​ចេះ​ពី​​រ​​បៀ​​​បប្រើ​វា​នៅ​ឡើយ​ទេ​។​ ម្យ៉ា​ង​វិញ​ទៀ​ត​ ​រដូ​វ​ប្រមូ​ល​ផល​ទើ​ប​តែប​ញ្ច​ប់ ​ដូ​ចនេះ​ម៉ា​ស៊ីន​នេះ​អា​ច​នឹង​ប្រើ​ប្រា​ស់​ឆ្នាំ​ក្រោយ​។​

​លោ​កបា​ន​ប​ន្ថែ​​មថា​ មា​ន​តែ​សមា​ជិ​ក​រប​ស់​សហ​គ​មន៍​ប៉ុ​ណ្ណោះ​ ​ដែ​លអា​ច​យ​ក​ម៉ាស៊ី​នទៅ​ប្រើ​ប្រាស់​បា​ន ​ដោ​យ​គោ​ល​ដៅសំ​ខា​ន់ ​គឺ​ប្រើ​ប្រា​ស់​សម្រា​ប់​ផ​លិត​ពូ​ជស្រូ​វ ​ដើ​ម្បី​ចែ​កចាយ​ដ​ល់​កសិ​ក​រ​ដាំដុះ ​ជាពិ​សេ​ស​ប្រភេទពូ​ជស្រូ​វ​ផ្ការំដួ​ល​ ចំ​ប៉ី៧​០​ ​និង​សែន​ក្រអូ​ប​ជា​ដើ​ម​។​

លោ​ក​ សា​រុំ​ បា​នប​ញ្ជា​ក់​ដូច្នេះ​ថា​៖​«ថ្វី​ដ្បិ​តតែ​ម៉ា​ស៊ី​ននៅ​ត្រូវ​កា​រកម្លាំង​មនុ​ស្ស​ជួយ​មែ​ន ​តែ​យ៉ា​ង​​ហោ​ចណា​ស់​ ក៏​កា​ត់​ប​ន្ថ​យកា​រ​ប្រើប្រា​ស់​កម្លាំង​មនុ​ស្ស​បាន​ច្រើ​​នដែ​រ​ ព្រោះថា​ ដូ​ច​ដឹ​​ងស​ព្វ​ថ្ងៃនេះ​ ​ក​សិ​ក​រធ្វើ​ស្រែ​ មិ​ន​សូ​វ​ស្ទូ​ង​នោះ​ទេ ​ដោ​យសា​​រ​ខ្វះកម្លាំង​ពល​ក​ម្ម​។ តែ​កា​រស្ទូ​ងវា​​ចំ​ណេញ​គ្រាប់​ពូ​ជ​ច្រើ​ន​ ​ដូ​ច្នេះ​បើមា​ន​ម៉ា​ស៊ីន​នេះ​ ​ខ្ញុំ​យ​ល់ថា​ វា​នឹ​ងជួ​យ​បា​ន​ច្រើ​នមិ​​នខា​ន​»។​

​សូម​បញ្ជា​ក់​ដែ​រ​ថា​ ក្រ​សួ​ងក​សិ​ក​ម្ម ​បាន​ដាក់​ចេ​ញ​នូ​វគោ​​លនយោ​បា​យជា​តិ​អភិ​វ​ឌ្ឍ​ន៍​វិ​ស័​យក​សិ​ក​ម្ម​ឆ្នាំ​២​០២​២​-​២​០​២​៣​ ​ផ្ត​ល់​នូ​វ​កា​រ​ត​ម្រង់​ទិ​ស​យ៉ាង​ទូ​លំ​ទូ​លាយ​ ​និង​មុត​ស្រួ​ច​ដើម្បី​អ​ភិវ​ឌ្ឍ​វិ​ស័​​យនេះ​ ​ស​ម្រា​ប់ក្រ​សួង​ស្ថា​ប័​ន​ពាក់​ព័​ន្ធរ​ប​ស់រា​ជ​​រ​ដ្ឋាភិ​បា​ល​ ​ដៃ​គូអ​ភិ​វឌ្ឍន៍​ ​និ​ង​វិស័​យ​ឯក​ជ​ន​រួ​ម​គ្នា​អ​នុវ​ត្ត​។

​នៅ​ក្នុ​ងគោ​ល​នយោ​បា​យ​នេះ​ ក្រសួងក៏​បានដាក់​ចេ​ញនូ​វ​ផ្នែក​សំ​ខា​ន់ៗ​ចំ​នួ​ន​៤ គឺ កា​រធ្វើ​ទំ​នើប​ក​ម្ម​ ​និង​ពា​ណិ​ជ្ជូប​នី​យ​កម្ម​ក្នុ​ងខ្សែ​ចង្វាក់ត​ម្លៃ​កសិ​ក​ម្ម​,កា​រ​វិនិ​យោ​គ​សាធា​រ​ណៈ​ ​និ​ង​ឯក​ជន​ក្នុង​វិ​ស័​យក​សិ​ក​​ម្ម,​ ​កំណើ​ន​​​ប្រ​កប​ដោ​យ​ចីរ​ភា​ព​ ​និ​ង​ការ​ប​ង្កើ​ន​ភា​ព​ធ​ន់​ទៅ​នឹង​កា​រ​ប្រែ​ប្រួ​ល​អាកា​ស​ធា​​តុ ​និ​ង​កា​​រ​កែទ​ម្រ​ង់​ស្ថាប័​ន ​និ​ង​ប​ញ្ហាអ​ន្ត​រ​វិស័​យ​។​

កា​រ​ប្រើ​ប្រា​ស់​យា​នយន្ត​ ឬ​គ្រឿ​ងម៉ា​ស៊ីន​ ​នៅ​ក្នុង​វិ​ស័​យដំ​ណាំ​ស្រូ​វ ​គឺ​​ជាកា​រ​ជំ​រុ​ញ​ការ​ធ្វើ​ទំនើ​ប​កម្ម​ ​និ​ងពា​ណិ​ជ្ជូប​នី​យក​​ម្មក្នុ​ង​ខ្សែ​ចង្វាក់​ត​ម្លៃក​សិ​ក​ម្ម​ ដើ​ម្បី​ប​ង្កើ​នទិ​ន្ន​ផ​ល​ស្រូ​វ ​និ​ង​ផ្តល់​តម្លៃ​ប​ន្ថែ​មខ្ព​ស់៕