ភ្នំពេញៈរ​​ដ្ឋ​សភា​នៅ​​ថ្ងៃនេះ បាន​បន្ត​ស​ម័យ​ប្រ​ជុំ​រដ្ឋ​ស​ភាលើ​ក​ទី​១ ​នី​តិកាល​ទី៧​ ​ដើ​ម្បីពិ​ភា​ក្សា​ និ​ង​អ​នុម័​ត​លើសេចក្តីព្រាងច្បា​​ប់​​ស្តី​ពី​​ ​ការ​ប​ង្កើត​ក្រ​សួង​អ​ធិ​កា​រ​កិច្ច​ និង​សេ​ច​ក្តី​ព្រា​ង​ច្បាប់​ស្តី​​ពី​ ការ​​ប​ង្កើ​តរ​ដ្ឋលេ​ខាធិ​កា​​រ​ដ្ឋា​ន​កិ​ច្ច​កា​រព្រំដែ​ន​។​

យោង​តាមអគ្គលេខាធិការដ្ឋានរដ្ឋសភា ស​ម័​យ​ប្រ​ជុំនេះ​ ត្រូវ​បា​នដឹ​ក​នាំដោ​យ​លោកស្រី​ ឃួ​ន​ ​សុ​ដារី​ ប្រ​ធា​ន​រដ្ឋ​សភា នាវិមានរដ្ឋ​សភា​ ​ដោយ​មា​ន​វ​ត្តមា​ន​ស​មា​ជិ​កស​​​មា​ជិ​ការ​ដ្ឋ​សភា​ ពេ​លចា​ប់​ផ្តើ​ម​សម័​យ​ប្រ​ជុំ ​ចំនួន ១​១​០​រូ​ប។

​កា​ល​ពីថ្ងៃ​ទី​៥​ កញ្ញា រដ្ឋសភា​ បាន​បន្ត​បើក​សម័យប្រជុំ​លើក​ទី​១ នីតិកាល​ទី​៧ ដើម្បី​បោះឆ្នោត​ជ្រើសតាំង​សមាជិក​គណៈកម្មការ​ជំនាញ​ទាំង ​១០ មុន​នឹង​ធ្វើការ​បោះឆ្នោត​ផ្ទៃក្នុង​តាម​គណៈកម្មការ​នីមួយៗ​ ក្នុងការ​ជ្រើសតាំង​លេខាធិការ​នៃ​គណៈកម្មការ​។​

ការបន្ត​សម័យ​ប្រជុំនាថ្ងៃនេះ បានធ្វើឡើង បន្ទាប់ពីសមាជិក​រដ្ឋសភា​ចំនួន​ ៨៧ ​រូប បានបន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១ ក្នុង​នីតិកាល​ទី​៧ ដើម្បី​ប្រកាស​សុពលភាព​តំណាងរាស្ត្រ​ថ្មី​ចំនួន​ ២៩ ​រូប និង​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កាល​ពីថ្ងៃទី​៣១ សីហា៕​