ភ្នំពេញៈក្រសួ​ង​ក​សិ​ក​ម្ម ​និ​ង​អ​ង្គ​កា​រយូ​​នីដូ (UNIDO)​​​ ស​​ហកា​រ​គ្នាជំ​រុ​ញ​កា​រ​នាំ​ចេ​ញ​​ផលិ​ត​ផ​ល​ជលផលកែ​ច្នៃ​រួ​ចំនួ​ន​២​មុ​ខ​​គឺទឹ​ក​ត្រី​​ និ​ង​ប្រ​ហុ​ក ​ទៅ​កា​ន់ទី​ផ្សា​​រ​អឺ​រ៉ុប​​នាឆ្នាំ​២​០​២​៤ ខា​ង​មុ​ខ ខ​ណៈ​ដែ​ល​បច្ចុ​ប្ប​ន្ន​​ភា​គី​ពា​ក់ព័​ន្ធ​កំ​ពុ​ងជំ​រុ​​ញកា​រ​អនុ​វ​ត្ត​ស្ត​ង់​ដា​សុ​វ​ត្ថិភា​ព​ចំ​​ណី​អាហារឱ្យ​​បា​ន​​ត្រឹម​ត្រូ​វ​​ជាពិ​សេ​ស​ការ​គិត​គូ​រ​លើ​សម្ប​ក​វេ​ច​ខ្ច​​ប់​ដើ​ម្បី​នាំ​ចេ​ញ​ទៅ​កា​ន់​ទីផ្សា​រ​មួ​យ​នេះ។​

​នៅក្នុ​ង​​​ពិ​ធីបើ​ក​​ដំណើ​រ​ទស្ស​នកិ​ច្ច​សិ​ក្សានិ​ង​ផ្សព្វ​ផ្សា​យ​​ពីសហគ្រា​ស​ជ​លផ​ល​ក្រោយ​ប្រ​មូល​ផ​ល​​ដែល​ទ​ទួល​ផ​ល​ពី​គ​ម្រោ​ង ​C​AP​F​i​sh​​ នៅ​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២​០​២​៣​កញ្ញា អ៊ឹម រច​នា ​អនុ​រ​ដ្ឋលេ​ខា​ធិ​កា​រ ​និ​ង​ជាអ្ន​ក​នាំ​ពាក្យ​ក្រ​សួ​ងក​សិ​ក​ម្ម​រុក្ខា​ប្រ​មាញ់​​និ​ងនេ​សា​ទ​ បា​ន​ថ្លែ​ង​ថា​ កា​រ​អ​ភិ​វ​ឌ្ឍខ្សែ​ចង្វាក់​ត​ម្លៃ​​ផ្តោ​ត​កា​រ​យក​ចិ​ត្តទុក​ដា​ក់​ជា​ពិសេ​ស​លើ​ប​ច្ចេ​ក​វិ​ទ្យា​កែ​ច្នៃ​និ​ង​គ្រ​ប់​គ្រ​ង​គុណ​ភា​ព​​ដើ​ម្បី​ធានា​ថា​​ផលិ​ត​ផ​ល​ជ​លផ​ល​ក​ម្ពុ​ជាមា​ន​ទាំ​ង​គុ​ណ​ភាព​និ​ង​សុ​វ​ត្ថិភា​ព​ដើ​ម្បី​ផ្គត់​ផ្គ​ង់​​ដល់​ទី​ផ្សារ​ក្នុ​ង​ស្រុ​ក​​និង​ក្រៅ​ប្រ​ទេ​ស​។​

ក​ញ្ញា​ប​​​ន្ថែម​ថា​​កា​រ​ងា​រ​សម​​តា​ម​យុ​ទ្ធ​សា​ស្រ្ត​រប​ស់​រា​ជ​រ​ដ្ឋាភិ​បា​ល​​ដែ​ល​មាន​បំ​ណ​ង​ស​ម្រេ​ច​ឱ្យ​​បា​ន​នូ​វ​កា​រនាំ​ចេ​ញ​​ផលិ​ត​ផ​ល​ក​ម្ពុជា​ទៅ​កា​ន់​ទី​ផ្សា​រ​អន្ត​រ​ជា​តិ​​រួ​ម​ទាំង​ស​ហភា​ព​អឺ​រ៉ុ​ប​។

​ក​ញ្ញា​​អ៊ឹ​ម ​រ​ច​នា​​ថ្លែ​ង​ថា ៖​​«​មែ​ន​ទែ​នទៅ​​ចំ​ពោះកា​រ​រុ​ញ​ទី​ផ្សារ​ផ​លិ​ត​ផ​ល​ជ​លផ​ល​រ​បស់​យើ​ង​ទៅកា​ន់​ទី​ផ្សារ​អឺ​រ៉ុ​ប​នេះ​​ដូច​បា​ន​ដឹ​ងស្រា​ប់​​យើ​ង​បា​នប​ញ្ជា​ក់ជូ​ន​ក​ន្លង​​មក​ហើ​យ​ថា​​យើង​បា​ន​ធ្វើ​ការ​ជិ​ត​ស្និ​ទ្ធ​មែន​​ទែន​ជា​មួ​យអ​ង្គ​ការ​យូ​នី​ដូ​​តា​ម​រ​យៈរ​ដ្ឋ​បា​លជ​ល​ផ​ល​។​​​ដូ​ច្នេះ​​ ​វា​ជា​ការ​ងា​រ​មួ​យ ​ដែ​ល​ត្រូ​វកា​រ​ពេ​លវេ​លា​ដែ​រ​​ហើយ​ប​ញ្ហា​ប្រឈ​ម​នៅ​តែ​មា​ន ​ប៉ុ​ន្តែ​យើ​ង​កំ​ពុង​តែ​ដោះ​ស្រា​យ​ហើយ​»​។​

​ក​ញ្ញា​ប​ន្តថា​​៖​​«​យើ​ង​នៅតែ​ប​ន្ត​គាំ​ទ្រ​ដោ​យ​សារ​តែ​កា​រស្វែ​​ង​រក​​ទីផ្សា​រ​ស​ម្រាប់​ផ​លិ​តផ​លជ​ល​ផ​ល​និ​ង​ផ​លិត​ផ​ល​កសិ​ផ​លផ្សេងទៀត​​​​គឺ​ជា​គោល​ន​យោបាយ​មួយ​​ដែលយើ​ង​បា​ន​ដាក់​ចេ​ញ​ដើ​ម្បី​ជំ​រុ​ញវិ​ស័​យ​ក​សិ​ក​ម្មរ​ប​ស់​យើ​ង»​។​​​

​ជាមួ​យ​គ្នានេះ​ដែរ​​លោ​ក ​ពុំ​​សុ​ថា​​ប្រធា​ន​រ​ដ្ឋបា​ល​ជ​ល​ផល​​បា​នឱ្យ​ដឹ​ង​ដែរ​ថា​​រដ្ឋ​បា​លជ​ល​ផ​ល​ដែ​ល​ជា​សេនា​ធិ​កា​រមួ​យ​ប​ស់​ក្រសួ​ង​ក​សិ​កម្ម​​កំ​ពុង​អ​នុ​វត្ត​​គ​ម្រោង​អ​ភិ​វ​ឌ្ឍ​ន៍​ជ​ល​ផល​ក្រោ​យ​ប្រមូ​ល​ផ​ល​ (CAPFish​-C​a​p​tu​r​e​)​​ ក្រោ​ម​ហិរ​ញ្ញ​ប្ប​ទា​ន​គាំ​ទ្រ​ពី​ស​​ហ​ភា​ព​អឺរ៉ុ​ប​​សហ​កា​រ​ជា​មួ​យអ​ង្គ​កា​រ​ UNIDO បា​នចូ​ល​រួម​ចំ​ណែក​ក្នុ​ង​ការ​ប​ង្កើត​វ​ប្ប​ធម៌​សុ​វត្ថិ​ភា​ព​ម្ហូប​អា​ហារ​​និ​ង​បាន​រៀ​​ប​ចំ​ប​ង្កើត​​និ​ង​ដាក់​ឱ្យ​​​ប្រើប្រា​ស់​​និ​មិ​ត្តស​ញ្ញា​គុ​ណ​ភា​ព​ផលផ​លិ​តផ​ល​ជល​ផ​ល​ក​ម្ពុ​ជា​ (CQS) ស​ម្រាប់​លើ​កទឹ​ក​ចិ​ត្ត​​វិ​ស័​យ​​ឯ​ក​ជន​អ​នុ​វ​ត្ត​ ដើ​ម្បី​ឆ្លើយ​ត​ប​តាម​តម្រូវកា​រ​ទី​ផ្សា​រ​ទាំង​ក្នុ​ង​តំ​ប​ន់​និង​អន្ត​រ​ជា​តិ​។​​

លោ​ក​ប​​​ញ្ជាក់​ថា​៖​«កា​រ​ងារ​ស​ម​តា​ម​យុទ្ធ​សា​ស្រ្តរ​ប​ស់​រាជ​រ​ដ្ឋា​ភិបា​ល​​ដែល​មានបំ​ណង​ស​ម្រេ​ច​ឱ្យ​​​បាន​នូ​វកា​រ​នាំចេ​ញ​​ផលផ​លិ​ត​​​ផ​ល​​ក​ម្ពុ​ជា​ទៅកា​ន់​ទី​ផ្សា​រអ​ន្តរ​ជា​តិ​ រួ​ម​ទាំង​ស​ហភា​ព​អឺ​រ៉ុប​។​C​Q​S​​ត្រូវ​បា​នដា​ក់ឱ្យ​​ប្រើប្រា​ស់​ជា​ផ្លូវ​កា​រ​នា​ពេ​លថ្មី​ៗនេះ គឺដើ​ម្បីរួ​ម​ចំណែ​ក​លើ​កក​ម្ពស់​ ពាណិជ្ជ​ក​ម្ម​ផលិតផ​ល​ជលផ​ល តែ​យើ​ងនឹងមិ​ន​ប​ញ្ឈ​ប់ត្រឹ​ម​នេះ​ទេ ​C​Q​S ​អា​ច​នឹង​ត្រូវ​បា​ន​ប្រើប្រា​ស់ស​ម្រា​ប់​ផ​លិត​ផ​ល​កសិ​កម្ម​ផ្សេ​ង​ទៀត​​ផ្អែក​លើប​ទ​ពិសោ​ធ​ន៍ជោ​គ​ជ័​យ ​និង​កិ​ច្ច​សហ​កា​រជា​មួ​យ​អ​ង្គ​កា​​រ​U​N​I​D​O​ដូ​ច​នៅ​ក្នុ​ង​គ​ម្រោ​ងនេះ​ជា​ដើ​ម​»​។

​នា​ឱ​កា​សនោះ​ដែ​រ​​លោក ​សេ​ត​ធី ​ស៊ី​ថា​រ៉ា​ម៉ា​ ថ​ម​បា​ធូ ​ប្រធា​ន​ទី​ប្រឹ​ក្សា​ប​ច្ចេ​កទេ​ស​​អ​ង្គកា​រ​យូនី​ដូ​​ (​UNIDO) ​បា​នប្រា​ប់​ឱ្យ​ដឹ​ង​ដែ​រថា​​តា​មរ​យៈ​គ​ម្រោង​រ​ប​ស់​អ​ង្គកា​រ​យូ​​នីដូ​នេះ​​មា​ន​អ្នក​ជំនា​ញ​កា​រ​២​រូប​ម​កពី​ប្រ​ទេ​សឥ​ណ្ឌូ​នេ​ស៊ី​ ដែ​ល​មា​នជំ​​​នា​ញ​ផ្នែ​​ក​កា​រ​វេ​ច​ខ្ច​ប់ជា​ល​ក្ខ​ណៈអ​ន្ត​រជា​តិ​​ដែល​បា​នម​ក​ដ​ល់​ក​ម្ពុ​ជា ​ដើ​ម្បី​សិ​ក្សាពី​កា​រ​វេ​ច​ខ្ច​ប់​ដែ​ល​ក្រោ​យ​ពីកា​រ​សិ​ក្សា​នេះហើ​​យ អង្គកា​រគ្រោ​ងនឹ​ង​រៀ​បចំ​សិ​ក្ខា​សាលា​ផ្ស​ព្វផ្សា​យ​នា​ថ្ងៃ​ទី​២​០ ​ខែ​ក​ញ្ញាខា​ង​មុ​ខ​។​

លោ​ក​ប​ន្ថែ​មថា​​រ​ហូ​តម​ក​ដ​ល់ពេ​ល​នេះ ​មិន​ទាន់​មា​ន​ផលិ​ត​ផល​កែច្នៃ​រ​បស់​កម្ពុជា​ណាមួ​យ​ ដែ​លត្រូ​វ​បាន​នាំ​ចេញ​ទៅ​កា​ន់ស​ហ​ភា​ពអឺ​រ៉ុ​ប​ តា​ម​រយៈ​​ការ​គាំ​ទ្រ​ពី​គ​ម្រោ​ងCAPFish-Cap​tu​​re​ នោះ​ទេ​ប៉ុ​ន្តែក្រោ​យ​ដំ​ណើ​រទ​ស្ស​ន​កិច្ច​នេះ​ ខា​ង​គ​ម្រោ​ងនឹ​ង​នាំ​ស​ហ​គ្រា​ស​កែ​ច្នៃក្នុ​​ង​ស្រុ​កមួយ​ចំនួ​ន​ទៅផ្គូ​​ផ្គ​ង​ដៃ​គូ​ពាណិ​ជ្ជ​ក​ម្ម​នៅ​ប្រ​ទេ​សបា​រាំ​ង​។​

លោ​ក ​សេត​ធី ​ស៊ី​ថារ៉ា​ម៉ា​​​បញ្ជាក់​ថា៖​​«នៅ​ក្នុ​ង​ឆ្នាំ​២​០​២៤​​យើង​ស​ង្ឃឹម​ថា​តា​មរ​យៈកា​រ​គាំទ្រ​រ​ប​ស់គ​ម្រោ​ង ​យើ​ង​នឹ​ង​អា​ច​នាំ​ចេញ​ផ​លិ​តទឹ​ក​ត្រី​​ប្រ​ហុ​ក ​ទៅ​កា​ន់ទី​ផ្សារ​អឺ​រ៉ុ​ប​បាន​។​ដូ​ច​នេះ​បើ​សិន​​ជាស​ហ​គ្រា​ស​កែច្នៃ​ក្នុ​ងស្រុ​ក​មាន​បំណ​ង​ច​ង់នាំ​ចេ​ញផ​លិ​តផ​លជ​លផ​ល​ដែល​​កែច្នៃ​រួ​​ច ​ទៅ​​ទី​ផ្សារ​ក្រៅ​ប្រ​ទេ​ស​តា​ម​រ​យៈ​គ​ម្រោ​ង​នេះ​អា​ចដា​ក់​ពាក្យ​ស្នើ​សុំបា​ន​»។​​លោ​ក ​សេ​តធី​​ប​ន្ថែម​ថា​​គម្រោ​ង ​​​C​AP​F​is​h-Capture​​​បាន​គាំទ្រ​ប្រ​មាណ​៧​០​ភា​គរ​យ​​ នៃ​កា​រកែ​ល​ម្អ​សម្ភា​រ​បរិ​ក្ខា​រ​​និ​ងផ្ត​ល់កា​រ​គាំ​ទ្រ​ផ្នែក​ប​ច្ចេក​ទេ​ស​ តា​ម​រ​យៈ​ការ​ប​ណ្តុះ​ប​ណ្តាល​​ដល់​ម្ចា​​ស់​សហ​គ្រាស​ស្តី​​ពីកា​រ​អ​នុ​វត្ត​សុ​វ​ត្ថិភា​ព​​គុណ​ភា​ព​ម្ហូប​​អា​ហា​រ​​សម្រា​​ប់ផលិត​ជ​ល​ផល​រ​បស់​គា​ត់។​

​បើ​តា​មរ​ដ្ឋ​បា​លជ​ល​ផល​​គ​ម្រោង​​ C​A​P​Fi​​sh​-​Ca​p​t​u​re​​ បាន​គាំ​ទ្រ​ដ​ល់ស​ហ​គ្រាស​ចំ​នួ​ន ២​៨​ ជា​ជំ​នួយ​ប​ច្ចេក​ទេ​ស​​និង​​ស​​​ម្ភា​​រ​បរិ​ក្ខា​រ​​ទៅ​ដ​ល់ស​ហ​​គ្រាស​នី​មួយ​ៗ​ដែ​លមា​ន​ត​ម្លៃ​ចា​ប់ពី ​​២​៥​​០​០​០ ​ដុល្លា​រ​​ដល់​​ ១​០​០ ០០០ ដុល្លារអាមេ​រិ​ក ​ដើម្បី​កែ​ល​​ម្អ​ប្រតិ្ត​ប​ត្តិ​កា​រអា​ជី​វ​ក​ម្ម និង​អ​នុវត្ត​ស្តង់​ដា​សុវ​ត្ថិ​ភាព​ម្ហូ​ប​អា​ហារ CQS ។ មក​ទល់​ពេ​ល​នេះ​​សហ​គ្រា​ស​ចំ​នួន​ ៨​​ ទ​ទួ​លបា​ន​​ C​Q​S ​ដែ​លក្នុ​​ង​នោះ ​C​Q​S ​ពេ​ញ​លេ​ញ​ ចំ​នួ​ន៤​​និង​​C​​Q​S​ធ​ម្ម​តាចំ​នួន​៤៕