ភ្នំពេញៈ នាយ​ក​ខុ​ទ្ទ​កាល័​យ​ប្រ​ធាន​រ​ដ្ឋ​​សភា​ ​បាន​ថ្លែង​ថា​ ​​នៅ​ស​ប្តា​ហ៍ក្រោ​យ​នេះ ​គ​ណៈប្រ​តិ​ភូជា​ន់ខ្ព​ស់​នៃប្រ​ទេ​សតួ​ក​គី​ នឹ​ង​​ម​ក​បំ​ពេ​ញ​ទស្ស​ន​កិ​ច្ច​ផ្លូវ​កា​រ​នៅក​ម្ពុ​ជា​ ​ដើម្បី​ព​ង្រឹង​ ​និ​ង​ពង្រី​កទំ​នា​ក់​ទំន​ង​ប្រ​ទេស​ទាំ​ង ២​ ​ប​ន្ថែម​ទៀ​ត ​ពិសេស​​​លើ​​វិ​ស័យ​ពា​ណិ​ជ្ជក​ម្ម​រ​វា​ងប្រ​ទេ​ស​ទាំ​ង ២​ ខណៈ​កន្ល​​ង​ទៅទំ​ហំ​ពា​ណិ​ជ្ជ​កម្ម​នៃ​ប្រ​ទេស​ទាំ​ង ​២ ​នៅមា​ន​ក​ម្រិ​ត​​នៅ​ឡើ​យ​។​ នេះ​បើ​តា​ម ​លោ​ក​ កែ​វ​ ​វិ​សិដ្ឋ​ ​នាយ​ក​ខុ​ទ្ទ​កាល័​យ​ប្រធា​ន​រ​ដ្ឋ​សភា​។​

​​លោ​ក​ ​កែវ​ ​វិ​សិដ្ឋ​ ​បា​ន​ថ្លែ​ង​ប្រា​ប់​អ្នក​សា​​រ​ព័​ត៌មា​​ន ​ប​ន្ទា​ប់​ពី​មាន​ជំ​នួ​បរ​វា​ង​លោ​កស្រី​ ​ឃួ​ន សុដា​រី​ ​ប្រធា​ន​រ​ដ្ឋ​ស​ភា​​​ ជា​មួយ​លោ​ក​ស្រី​ អ៊ុ​ល​គូ​ កូ​ចា​អេហ្វេ​ ​(ÜlküKocaefe) ឯកអគ្គ​រ​ដ្ឋទូ​ត​ នៃ​សាធា​រ​ណ​រដ្ឋ​តួ​ក​គី ​ប្រ​ចាំ​នៅ​កម្ពុ​​ជា ​នា​​ថ្ងៃទី​១​៨​ ខែ​ក​ញ្ញា​ ​ឆ្នាំ២០​២​៣ ​នៅ​វិ​មាន​រ​ដ្ឋស​ភា​។​

​លោ​ក​ កែ​វ​ ​វិ​សិ​ដ្ឋ បា​ន​ថ្លែ​ង​​ថា​៖«​​​បើយើ​ង​ពិនិ​ត្យ​ទៅ​លើទំ​នា​ក់ទំ​ន​ងពាណិជ្ជ​កម្ម​រ​វាង​ប្រ​ទេស​ទាំ​ង​២​ ​មា​នទំ​​​ហំទឹ​ក​​​ប្រាក់​ប្រ​មា​ណជា​ង​៤​០០​លា​ន​ដុល្លា​រ​ ចា​ប់​តាំ​ងពី​ឆ្នាំ​២០​០​៧ម​ក​ ខ​ណៈ​ដែ​ល​ឆ្នាំ២​០​២​២​ក​ន្លង​ ​មា​នទំហំ​ទឹក​​​ប្រាក់​ជិ​ត១​៥​០​លា​ន​ដុ​ល្លារ​។​ ​គោ​លន​យោ​បា​យ​រប​ស់​តួ​ក​គី ​គឺ​មាន​ភា​ព​ស៊ីគ្នា​ទៅ​នឹងគោ​លន​យោ​​​បាយ​យុទ្ធ​សា​ស្រ្តថ្មី​រ​បស់​រា​ជ​រដ្ឋា​ភិ​បា​ល​ក​ម្ពុ​ជា សម្រាប់​កា​រអ​ភិ​វឌ្ឍ​លើវិ​ស័​យ​ឧស្សា​ហ​កម្ម​ ​កសិ​ក​ម្ម ឌី​ជី​ថ​ល ​និ​ងវិស័យ​ផ្សេងៗទៀត​»​។

​លោក​បន្ត​ថា​៖ «​ព្រឹត្ត​កា​រ​ណ៍​សំ​ខាន់​ ដែ​ល​នឹ​ងត្រូ​​វរៀ​ប​ចំនា​ស​ប្តាហ៍​ក្រោ​យនេះ​ ​គឺទូ​ត​តួ​កគី​ ​នឹង​មា​ន​​កិច្ច​ពិភា​​​ក្សា​​លើ​វិ​ស័​យ​ពា​ណិ​ជ្ជក​ម្ម​មួ​យ​ជាមួ​យ​ភា​គីក​​ម្ពុ​ជា​ ដើ​ម្បី​ជំ​រុ​ញកា​រ​ធ្វើ​ពាណិ​ជ្ជក​ម្ម​រ​វា​ងប្រ​ទេ​ស​ទាំ​ង២​ ប​ន្ថែ​ម​ទៀ​​​ត​។ ​ចំ​ណុ​ចសំ​ខា​ន់​១​ គឺ​កា​រប​ង្កើ​ត​ម​ជ្ឈ​មណ្ឌ​ល​វ​ប្ប​ធម៌​តួ​ក​គី ​ដែ​លនឹ​ង​រួម​ចំ​ណែ​កដ​ល់​កា​រ​អប់​រំ​ ​ក៏ដូ​ច​ជា​ពង្រឹ​ង​​វ​ប្ប​ធ​ម៌​​នៃ​ប្រ​ទេស​ទាំ​ង​២​ ផ​ង​ដែ​រ​»​។

​បើ​តា​មលោ​ក ​កែ​វ ​វិ​សិ​ដ្ឋ ​​​ក្នុង​ដំ​ណើរ​ទ​ស្ស​ន​កិច្ច​រប​ស់​គណៈ​ប្រ​តិភូ​តួ​ក​គី​នា​ស​ប្តាហ៍​ក្រោ​យ​ ​ក្រៅ​ពីផ្តោ​ត​​សំ​​​ខាន់​លើ​ការ​ធ្វើ​ទំនា​ក់​ទំន​ង​ពា​ណិ​ជ្ជក​ម្ម​ហើយ​ ​គ​ណៈ​ប្រ​តិភូ​តួ​កគី​ ​ក៏នឹ​ង​ពិ​ភាក្សា​គ្នាលើ​វិ​ស័​យ​អប់​រំ​ផ​ងដែ​រ​ ​ដោ​យតួ​ក​គី​នឹង​ផ្ត​ល់​អា​ហារូ​ប​ក​រណ៍​ដ​ល់​និ​ស្សិ​តក​ម្ពុ​ជា​ទៅ​សិ​ក្សា​នៅ​ប្រទេ​ស​តួ​ក​គី​ផ​ងដែ​រ​។​

​ជាមួ​យ​គ្នានេះ​ដែ​រ​ ប្រ​ទេ​ស​តួក​គី​ ​មា​ន​បំណ​ង​ជួ​យក​ម្ពុ​ជា​ ឱ្យ​សម្រេ​ច​បាន​ផែ​ន​កា​​ររ​ប​ស់រា​ជ​រ​ដ្ឋា​ភិ​បាលនី​តិកាល​ទី៧​នៃរ​ដ្ឋ​សភា​ ​ក្នុង​ការ​ប្រែ​ក្លាយ​ក​ម្ពុជា​ជា​ប្រទេ​ស​មាន​ចំ​ណូល​មធ្យ​ម​កម្រិ​ត​ខ្ពស់​ ​នៅឆ្នាំ​២​០៣​០​ ​និ​ង​ជា​ប្រទេស​មា​ន​ចំណូ​លខ្ព​ស់​ នៅ​ឆ្នាំ​២០​៥​០។​ ​

​លោក​ ​លឹ​ម ​ហេ​ង​ ​អនុ​ប្រ​ធាន​ស​ភាពាណិ​ជ្ជក​ម្ម​កម្ពុ​ជា​ ​បាន​ថ្លែ​ង​​ឱ្យដឹ​ងថា​ ​ទំ​ហំពាណិជ្ជ​ក​ម្មរ​វាងក​ម្ពុ​ជា ​ជា​​មួ​យ​​តួ​កគី​ ​នៅមា​ន​ទំ​ហំតូ​ច​នៅ​ឡើ​យ ហើ​យដោ​យ​សា​រតែ​ប្រ​ទេស​ទាំ​ង២​ ​មា​ន​កិ​ច្ច​ព្រម​ព្រៀ​ងជា​មួយ​គ្នា​មួយ​ចំ​​នួ​ន​ទៀត​ ទើ​ប​ចាំ​បាច់​ណា​ស់​ ដែ​ល​ត្រូ​វ​តែ​មាន​កា​រ​ប្រជុំ​ពិភា​ក្សា​ ដើ​ម្បី​ធ្វើ​ឱ្យ​កិច្ច​ស​ហ​ប្រតិ​បត្តិ​កា​រ​នេះ​ឱ្យ​កា​ន់តែប្រ​​សើរ​​ឡើង​។

​លោក​បា​នប​ន្ថែ​ម​ថា ​វិ​និ​យោគិ​ន​នៃ​ប្រទេ​ស​តួក​គី​ ​មាន​ស​ក្តានុ​ព​ល​ខ្លាំង​ ដែ​ល​អា​ច​ឱ្យក​ម្ពុ​ជា​សហ​កា​រ​ជា​មួយ​ ​ដើ​​​ម្បី​​ជំ​រុញ​កា​រវិ​និ​យោ​គនៅ​ក​ម្ពុជា​បា​ន​ ​បន្ទា​ប់​ពី​ស​ភា​ពាណិ​ជ្ជ​កម្ម​ក​ម្ពុ​ជា​បានជួប និ​ងស្នើ​អ្ន​ក​ធុរ​កិ​ច្ច​នៅក្នុ​ងប្រទេ​សតួ​ក​គី​​​​នេះ​ កា​ល​ពីពេ​ល​ខែកុ​ម្ភៈ​ក​ន្លង​ទៅ​​ ​ឱ្យ​មក​​​ទ​ស្សន​កិ​ច្ចស្វែ​ង​រក​ឱ​កាស​វិ​និយោ​គ​នៅ​កម្ពុ​ជា​។

​លោ​កបា​នប​ញ្ជាក់ថា​៖​«​កិ​ច្ចប្រ​ជុំ​លើ​ក​ទី៣​ ​គ​ណៈក​ម្ម​​ការសេដ្ឋ​កិ​ច្ចច​ម្រុះ​ក​ម្ពុជា​-​តួក​គី​ ​នា​ខែតុលា ឆ្នាំមុ​​​​ន ​បា​ន​​បើ​ក​ច្រក​ប​ន្ថែ​ម​ទៀ​តរ​វា​ងប្រ​ទេ​ស​ទាំង​២​ ​ដើ​ម្បីជំ​រុ​ញពា​ណិ​ជ្ជក​ម្ម​ឱ្យកា​ន់​តែ​ធំទូ​លាយ​ ​ដោ​យ​​សា​​រតែតួក​គី​​ ជា​​​ម​ជ្ឈម​ណ្ឌ​លធុ​រ​កិ​ច្ច​មួ​យដែ​ល​មាន​ភា​ព​ទាក់​​​ទាញ​ស​ម្រាប់​ក​ម្ពុជា​ ​ក្នុ​ង​ការ​នាំ​ចេញ​ទំ​និ​ញផ​ងដែ​រ​»​។

​ទិ​ន្ន​ន័យ​ពី​ក្រសួ​ង​ពា​ណិជ្ជ​ក​ម្មបា​ន​ប​ង្ហា​ញ​ថា ​ក្នុ​ង​រយៈ​ពេ​ល ​​៥ឆ្នាំ​(​២០​១​៧-​២​០​២១​)​ ទំហំ​ពា​ណិជ្ជ​ក​ម្ម​ទ្វេ​​ភា​គី​​​ក​ម្ពុជា​-​តួក​គី​​​ ស​ម្រេ​ច​បាន​ ​៤​៦២​,​៦​៣លា​ន​ដុល្លា​រ​។ ​ដោ​យឡែ​ក​​​ក្នុង​ឆ្នាំ២​០​២២​ ​ទំហំ​ពា​ណិជ្ជ​ក​ម្ម មា​ន​ប្រ​មា​ណ​​ជិ​ត១​៥​០​លាន​ដុ​ល្លារ​ ​មា​នកា​រ​កើន​ឡើ​ង​តិ​ចតួ​ច​។​ ក្នុ​ង​នោះ​ ក​ម្ពុ​ជានាំ​ចេ​ញមុ​ខទំ​និ​ញ​ទៅ​ប្រ​ទេ​​ស​​តួក​គី​មាន​ដូចជា​ ស​ម្លៀក​បំ​ពាក់​ ​វា​យន​ភ​ណ្ឌ​ ​ស្បែ​កជើ​ង ​ស​ម្ភា​រធ្វើ​ដំ​ណើរ​ អ​ង្ក​រ ​ឆ​ត្រ​ ​ខណៈ​ដែ​ល​ក​ម្ពុ​ជា​នាំចូលទំ​និញ​​​ពី​តួ​ក​គីវិ​ញ​ រួ​ម​មាន​៖​ ​ម៉ាស៊ី​ន​ ផ​លិ​ត​ផ​ល​ឱស​ថ ​ក​ញ្ចក់​ ​ដែ​ក ​ផ​លិត​ផ​លប្លា​ស្ទិ​ក​ និ​ង​ទំ​និ​ញដ​ទៃទៀត៕