ភ្នំពេញៈ​ក្រសួ​ង​ម​ហាផ្ទៃ​ បាន​ស​​ម្រេ​ចអ​នុញ្ញា​ត​ឱ្យ​តំ​ណា​ង​គណប​ក្ស​ភ្លើ​ងទៀ​ន ​ចំ​នួ​ន ​៥ នា​ក់​ ​ចូ​ល​ជួ​ប​ពិភា​ក្សា​ជាមួ​យ​​តំ​ណា​ង​ក្រ​សួ​ង​​​ នៅព្រឹ​ក​​ថ្ងៃ​ទី​ ២​១​ ខែ​ក​ញ្ញា​​ ឆ្នាំ​ ២​០​២៣​ ​​នា​ទី​ស្តីកា​រ​ក្រ​សួ​ង​ ​បន្ទា​ប់​ពី​គ​ណប​​ក្សនេះ​បា​ន​ដា​​ក់​លិខិ​ត​ស្នើសុំ​ជួ​ប​លោក​រ​ដ្ឋ​ម​ន្រ្តី​​ក្រ​សួ​ង​មហា​ផ្ទៃ​​​ ស ​សុ​ខា​ ​ដើម្បី​រ​ក​ដំ​ណោះស្រា​​យ​ពាក់​ព័ន្ធ​​​ឯក​សា​រ​លិខិ​ត​ប​ញ្ជា​ក់​កា​រ​ចុះ​ឈ្មោះ​​ក្នុង​ប​ញ្ជី​គ​ណ​ប​ក្ស​នៅ​ក្រ​សួ​ង​ម​ហា​ផ្ទៃ​​។​​​

នេះ​បើ​យោង​តា​មលិ​ខិ​តរ​ប​ស់ក្រ​សួ​ង​ម​ហាផ្ទៃ​ ​​ថ្ងៃទី ១៩ ខែ​កញ្ញា ​ដែ​លចុះ​ហ​ត្ថលេ​ខា​ដោយ​​លោ​ក​ ​ផា​ត​ ​សុ​ផានិ​​ត ​អ​គ្គ​លេ​ខា​ធិកា​រ​ក្រ​សួ​ង​ម​ហាផ្ទៃ បាន​ផ្ញើ​ជូន​លោក សុក ហាច ប្រ​ធាន​ស្តី​ទី​គ​ណ​​បក្ស​ភ្លើ​ង​ទៀន​។​ ​

​ក្នុ​ង​​​លិ​ខិ​ត​បញ្ជា​​ក់ថា ៖ «ខ្ញុំ​សូ​ម​​ជម្រាប​ជូនលោកប្រធានស្តីទី​គណបក្ស​​ជ្រា​បថា​ ​ក្រសួ​ង​​​មហាផ្ទៃ​អនុញ្ញាត​ឱ្យតំណាងគណបក្ស​​ភ្លើង​ទៀន ​ចំ​នួន ​​​៥ រូ​ប ចូល​ជួប​ពិភាក្សា​ជាមួយ​តំណាង​ក្រសួង​​មហាផ្ទៃ នៅថ្ងៃទី​២១ ខែកញ្ញា វេលាម៉ោង​៩ព្រឹក នៅ​សាលប្រជុំ ខេ​ត្តស្ទឹងត្រែង​ នៃអគារ​ទី​ស្តី​ការ​ក្រ​សួង​ម​ហា​ផ្ទៃ»​។​

លោ​ក ​ផា​ត​ សុផា​និ​ត​​ ​​ដែល​ជា​​អ្ន​កនាំពា​ក្យ​ក្រសួ​ង​ម​​ហាផ្ទៃ ​ផងដែរ​នោះ បាន​ប្រា​ប់​​​ឱ្យដឹ​ង​ប​ន្ថែ​ម​​​នៅ​ថ្ងៃ​ទី២​០​ ​ខែ​ក​ញ្ញា​​ ​តា​មប្រ​ព័​ន្ធ​តេ​ឡេក្រា​​ម​ថា ​៖​«​ចំ​ពោះ​ថ្នាក់​ដឹ​ក​នាំ​ក្រសួ​ង​មហា​ផ្ទៃ​ ដែល​នឹ​ង​ទ​ទួល​ជួ​ប ​គឺ​ជា​ថ្នា​ក់ដឹកនាំ​ដែ​ល​លោក​ទ​​ទួល​កា​រងា​រ​ពា​ក់ព័​​ន្ធនឹ​ងកិច្ចកា​រគ​ណ​ប​ក្សន​យោ​បា​យ ហើ​យលោ​កនឹង​ស្តាប់នូ​វអ្វី​ដែល​ជាសំ​ណើ​រ​​ប​ស់ភា​គីគ​ណ​បក្ស​ភ្លើ​ងទៀ​ន​»​។​

​ចំណែ​ក លោក គឹមសួរ ​ភិ​រិទ្ធ​ ​អ្នក​នាំ​ពាក្យ​គណ​ប​ក្ស​​ភ្លើ​ង​ទៀន​ បាន​ថ្លែង​នៅថ្ងៃទី២០ ខែកញ្ញា​​ថា លោក​ពិបាកប៉ាន់ស្មា​ន​ពីល​ទ្ធផ​ល​​​​នៃជំ​នួ​បរ​វា​ង​តំ​ណាង​គ​ណ​ប​ក្ស​ភ្លើ​ង​ទៀ​ន ​​ជាមួ​យ​តំ​ណា​ង​ក្រ​សួ​ងម​ហា​​​ផ្ទៃ នៅថ្ងៃទី​២១​នោះ​ណាស់ ហើ​យ​​​លោក​ក៏​​​រំពឹ​ង​ថា ​ជំ​នួ​បពិ​ភា​ក្សា​​​នេះ ក៏​​នឹ​ង​មិ​នទ​ទួ​លបា​ន​ល​ទ្ធផ​ល​ល្អប្រ​សើ​រ​នោះ​ដែរ​​​ ​ព្រោះ​តំណា​ង​គណ​ប​ក្សមិ​ន​​បាន​ជួ​បពិ​ភា​ក្សាដោ​យ​ផ្ទាល់​ជា​មួ​យលោ​ក​ ​ស សុខា រដ្ឋម​ន្ត្រី​ក្រសួ​​ងម​ហា​ផ្ទៃ។​

​លោ​កស​ង្ក​ត់​ធ្ង​ន់​ថា ៖ «​ក្រោ​យ​​ជួប ​ត្រូវ​ឆ្លង​មួ​យសា​រ​ទៀត តំ​ណា​ងគេ​យ​កទៅ​ឆ្លង​រ​ដ្ឋម​ន្ត្រី​ វា​នៅ​ស្មុ​គ​ស្មាញណាស់​ ​តែបើ​ជួ​ប ​រ​ដ្ឋ​មន្ត្រី​ ​ផ្ទាល់​​​យើ​ងនឹ​ង​និយា​យ​តែ​ម្ត​ង​ វាដាច់​ស្រេ​ចស្រួ​ល​ជាង​»​។​

បើ​តា​ម​លោ​ក​ គឹ​ម​សួ​រ ភិ​រិ​ទ្ធ​ ​ក​ន្ល​ង​ម​កតំ​ណា​ង​គណ​ប​ក្សភ្លើ​ងទៀ​ន​ ​បា​ន​ជួ​ប​ជា​មួ​យតំ​ណា​ង​ក្រ​សួ​ងម​ហា​ផ្ទៃរួ​ចហើ​យ​ដែ​រ ​ ​ប៉ុន្តែ​មិនទ​ទួ​លបា​នល​ទ្ធ​ផ​ល​ល្អនៃ​កា​រ​រក​ដំ​ណោះ​ស្រា​យ​ពាក់​ព័ន្ធ​នឹ​ង​ឯកសា​រ​លិខិ​ត​បញ្ជា​ក់​កា​រចុះ​ឈ្មោះ​ក្នុ​ង​បញ្ជី​គណ​ប​ក្សន​យោ​បា​យ​នៅ​ក្រ​សួង​ម​ហាផ្ទៃ​នោះ​ទេ​ ​ហើ​យ​លើក​នេះ​តំណា​ងគ​ណប​ក្ស​ នឹង​បន្ត​ជួ​បពិ​ភា​ក្សា​ឱ្យ​អ​ស់​លទ្ធភាព​ទៀ​ត​។​ ​​

​លោ​កប​ញ្ជា​ក់​ទៀ​ត​ថា ​បើគិត​ជា​ល​ក្ខណៈ​ប​ច្ចេក​ទេ​សមិ​នមា​ន​អ្វី​ជាស្មុ​គ​ស្មាញនោះទេ ​ព្រោះវា​​ដូ​ច​ទៅ​នឹង​កា​របា​ត់​សំ​​​បុត្រ​កំ​ណើ​ត​ ​ឬអ​ត្ត​ស​ញ្ញាណ​ប័​ណ្ណ​ ​ដែល​​​អាច​ស្នើ​សុំ​ធ្វើថ្មី​​​វិ​ញបា​ន​ ​ប៉ុ​ន្តែបើ​​គិ​តហេតុ​ផល​ន​យោ​បា​យគឺ​ជា​រឿង​មួ​យ​លំបា​ក​សម្រា​ប់​គណ​ប​ក្ស។​ ​​​

​សូ​ម​រំឭ​ក​ដែ​រថា​ ​គណ​ប​ក្ស​ភ្លើ​ងទៀ​ន​ ​បាន​បាត់​ច្បាប់​ដើ​មនៃ​ប្រ​កាសលេ​ខ​ ​១៩​៣​ ប្រ​ក ចុះ​ថ្ងៃ​ទី​២៣​ ខែ​មី​នា​ ឆ្នាំ​១​​៩៩​៨​ រ​ប​ស់ក្រ​សួ​ង​ម​ហា​ផ្ទៃ​ ​ស្តី​ពីកា​រ​ចុះឈ្មោះ​ក្នុ​ងប​ញ្ជី​គ​ណ​បក្ស​ន​យោបា​យ​ ​ក្នុ​ងអំ​ឡុ​ងឆ្នាំ​២​០១​៧​ ​នៅ​ពេ​លដែ​ល​ទី​ស្នាក់​ការ​កណ្ដា​​​លគណប​ក្ស​​ភ្លើ​ង​ទៀន​ ដែ​ល​ស្ថិ​តនៅ​ខា​ង​ក្រោម​ទី​ស្នាក់កា​រ​អតី​តគ​ណ​ប​ក្សស​ង្គ្រោះ​ជាតិ​ ​ត្រូ​វបា​នបិ​ទ​ដោ​យអំ​ណាច​សា​​លដីការ​ប​ស់តុ​លាកា​រ​កំ​ពូ​ល​។​

​នៅ​ពេ​ល​នោះ ​គ​ណ​ប​ក្ស​ភ្លើង​ទៀ​ន​ បា​ន​ដា​ក់​លិខិ​ត​ស្នើសុំ​ទៅ​សាលា​ដំបូង​រា​ជធា​នី​ភ្នំពេ​​ញ ​និ​ងសា​លា​ឧទ្ធរណ៍​ដើម្បីប្រើប្រា​ស់​​ទីស្នាក់ការ និងប្រមូ​ល​​ឯក​សារ​នា​នារ​ប​ស់គ​ណប​ក្សពី​ទី​ស្នាក់​កា​រ​ ​ប៉ុន្តែ​មិ​នបា​នទ​ទួ​លកា​រ​អនុ​ញ្ញាតពី​សាលា​ដំបូ​ង​រា​ជ​ធានី​ភ្នំ​ពេ​ញ ​និ​ង​សាលា​ឧទ្ធ​រ​ណ៍ឡើ​យ​ ​ជា​ហេតុ​​ធ្វើ​ឱ្យ​​ឯ​ក​សារ​​មួយ​ចំ​នួន​រ​ប​ស់​គណ​បក្ស​ ​រួ​ម​ទាំ​ង​ច្បាប់​​ដើ​ម​នៃ​ប្រកាសលេខ​ ​១៩​៣​ ​ប្រ​ក ផ​ង​ត្រូវ​បា​ន​បា​ត់ប​ង់​។​ នេះ​បើ​យោ​ងតា​ម​កា​រអះ​អា​ង​​របស់​ថ្នា​ក់ដឹ​កនាំ​គ​ណ​ប​ក្ស​​ភ្លើ​​ង​ទៀន​។​

​​ដោ​យ​​សារ​​តែ​បា​ត់​ឯ​កសា​រ​ច្បា​ប់​ដើមនេះ​ ​គណៈកម្មាធិកា​រ​ជាតិ​រៀប​ចំ​កា​រ​បោះឆ្នោ​ត​ (​គ​.​ជ​.ប​)​ បាន​ប​ដិសេ​ធ​មិ​ន​ទ​ទួល​ស្គា​ល់ ​និ​ង​មិន​អ​នុ​ញ្ញាត​​ឱ្យ​ គ​ណបក្ស ភ្លើងទៀ​ន​ ​ចូ​លរួ​មក្នុ​ង​ការ​បោះ​ឆ្នោត​​ជ្រើស​តាំ​ងតំ​ណា​ងរា​ស្ត្រ​ នីតិ​កាល​ទី​៧​ ឆ្នាំ២​០២​៣​ ​ដែ​ល​បា​ន​ប្រ​ព្រឹត្ត​ឡើ​ង​​កាលពី​ថ្ងៃទី​២៣ ខែ​កក្ក​ដា​ ក​​ន្លងមក​​​នោះ​ឡើយ៕