​​​ភ្នំពេញៈ រា​​ជប​ណ្ឌិត្យ​ស​ភា​ក​ម្ពុ​ជា​ ​បាន​ប្រ​កាស​​ដាក់​ស​​ម្ពោ​ធឱ្យ​ប្រើ​​ប្រាស់ «វ​ច​នានុ​ក្រម​ខ្មែ​រ​» ​ឆ្នាំ​ ២​០​២២​ ​ដែ​ល​ត្រូ​វ​​បា​ន​បោះ​ពុ​ម្ព​ជា​សៀ​វ​ភៅ និ​ង​ជា​ទ​ម្រ​ង់​ឌី​ជី​ថ​ល​ដែល​អាចប្រើប្រា​ស់​បាន​នៅ​លើ​ទូរ​ស័ព្ទដៃ​ ​និ​ង​​កុំ​ព្យូ​រ​ទ័​រ​ដែល​រៀ​ប​ចំ​ដោយ​ក្រុមប្រឹក្សា​ជា​តិ​​ភា​សាខ្មែរ​។

​ពិធីសម្ពោ​ធ​វ​​ចនា​​នុ​ក្រម​នេះ​ ​ធ្វើ​ឡើ​ងនា​ព្រឹ​ក​ថ្ងៃ​ទី ​​​២៥​ ​ខែក​ញ្ញា​​ ​នៅរា​ជ​ប​ណ្ឌិត្យ​ស​ភា​ក​ម្ពុជា​​​​​​ក្រោ​ម​អ​ធិប​តី​ភា​​​ព​លោក​ ​វ​ង្ស៊ី ​វិ​ស្សុ​ត ឧបនាយក​រ​ដ្ឋ​ម​ន្ដ្រី​ប្រ​ចាំ​​កា​រ ​រដ្ឋ​ម​​ន្ដ្រីទ​​ទួល​ប​ន្ទុ​ក​ទីស្ដី​កា​រ​គ​ណៈរ​ដ្ឋ​ម​ន្ដ្រី​, លោ​ក ​សុ​ខ​ ​ទូច​ ​ប្រធា​ន​រា​ជប​ណ្ឌិ​ត្យ​ស​ភា​ក​ម្ពុជា​ ​​​និង​លោ​ក​ ហ៊ា​ន​ ​សុ​ខុ​​ម ​ប្រ​​ធា​ន​ក្រុ​ម​ប្រឹក្សាជា​តិ​ភា​សាខ្មែ​រ ​នៃ​រា​ជ​ប​ណ្ឌិ​ត្យស​ភា​ក​ម្ពុ​ជា​ ​រួម​នឹ​ង​​មន្រ្តី​ពាក់​ព័​ន្ធ​ជាច្រើ​ន​រូ​បទៀ​ត​។​

លោ​ក​​​ ហ៊ាន សុខុម​ ​​​បាន​ធ្វើ​ប​ទ​បង្ហា​ញ​​​ពីដំ​ណើ​រ​ការ​ នៃ​ការ​រៀ​ប​ចំវ​ច​នា​នុក្រ​មខ្មែ​រ​ ដោយ​លោក​លើ​ក​​ឡើង​ថា ​​​កា​រ​រៀ​ប​ចំ​ធ្វើ​ឡើ​ងនូ​វ​វច​នា​នុ​ក្រ​ម​ខ្មែ​រ​នេះ​ មា​នរ​យៈ​ពេ​ល​ ៥ ​ឆ្នាំ​ ​(២០១៨-២០២២) និងមានស​មាស​ភា​ពពី​គ​ណៈ​ក​ម្ម​កា​រ​ជា​តិរៀ​ប​ចំវ​ច​នា​នុ​ក្រ​ម ​ចំនួ​ន​ ៦​៥​ អ​ង្គ​/នា​ក់​ ​ដែ​ល​ជា​បញ្ញ​វន្ដ​គ្រ​ប់វ័​យ​ ​ព្រឹទ្ធា​ចា​រ្យ និង​ព្រះស​ង្ឃ​ ដែ​ល​មា​ន​ជំនា​ញ​​ភា​សា​វិទ្យា​ អ​ក្ស​រសា​ស្ដ្រ​ ប្រ​វត្តិ​សា​ស្ដ្រ​ ​សេ​ដ្ឋ​កិច្ច​ ​ជាដើ​ម​។​ ​

​​​ភា​សា​តែ​ង​តែ​មាន​ការ​វិ​វ​ត្តជា​និ​ច្ច​ ក្នុងរយៈកាល​ជាង​កន្លះសតវត្សរ៍​គិ​តពី​កា​របោះពុម្ព​ផ្សា​យ​​វច​នា​​​នុក្រ​ម​​​ខ្មែរ​គ្រា​ទី​៥​ ​ឆ្នាំ​​​ ១៩​៦​៧-​​១​៩​៦​៨ ​រ​ហូត​មក​ទល់​នឹង​ពេលនេះ ​ពា​ក្យ​ជាច្រើ​ន​ នៅមិ​នទា​ន់​បាន​បំ​ពេ​ញប​ន្ថែម​​ក្នុង​វ​ចនា​នុក្រម​​នៅ​ឡើយ​។​ ​ដូច្នេះ​ការ​រៀ​ប​ចំ​​ធ្វើប​ច្ចុប្ប​ន្ន​ក​ម្ម​​វ​ច​នា​នុ​ក្រ​ម​​ខ្មែរ ត្រូវ​ធ្វើជាប​ន្ត​បន្ទា​ប់​គ្មាន​ទី​​ប​ញ្ចប់​។​

​លោ​ក​បា​ន​លើកឡើង​ទៀ​ត​ថា ​ដើម្បី​​ឆ្លើយត​ប​នឹ​ង​ត​ម្រូវ​ការរ​ប​ស់អ្ន​ក​ប្រើប្រា​ស់​ភាសា​ខ្មែ​​រផ​ង​ និង​ដើ​ម្បី​ស្រ​ប​ទៅ​តាម​ស្ថា​ន​ភា​ព​​រប​ស់​ស​ង្គ​ម​ខ្មែរ និង​ពិ​ភ​ព​លោក​ ​ជា​ពិ​សេ​ស​​ក្នុង​វិស័​យ​សេដ្ឋ​កិច្ច វិ​ទ្យាសាស្រ្ត​ ព័ត៌មា​ន​វិទ្យាក្នុង​បរិ​បទ​ស​កល​ភា​វូ​បនីយក​ម្ម​នេះផ​ង​ដែរ​។ ​កា​ររៀ​ប​ចំធ្វើ​វ​ច​នា​នុ​ក្រម​នេះ​ គឺ​ជាកា​រ​ប​ន្តកា​រ​យ​កចិ​ត្ត​​​ទុ​ក​ដា​ក់​ ស្រឡា​ញ់ ​និ​ង​​ថែ​រ​ក្សាបុ​ព្វស្នាដៃ​​បុ​រ​ស​គ្រ​ប់​ជំ​នា​ន់ និង​បណ្តា​បញ្ញវន្ត​ទូ​ទៅ​ ​ជា​ពិ​សេ​សពី​​​អតីតនាយករដ្ឋមន្ត្រី​លោក ហ៊ុន​ ​សែន​​​​។​​​

​​ប្រ​​ធាន​ក្រុ​ម​ប្រឹ​ក្សា​ជា​តិ​ភាសាខ្មែរ​បញ្ជាក់​​ថា៖ «វចនា​នុ​ក្រ​ម​នេះ​ត្រូ​វបា​ន​ផ្ស​​ព្វផ្សា​យ​តាម​រ​យៈកា​រ​បោះ​ពុ​ម្ពជាសៀ​​​វ​ភៅ​ ​​និ​ង​ជាទ​ម្រ​ង់​ឌី​ជី​ថ​ល​ ​ហើ​យកា​រ​ប​ង្កើត​ជា​ទ​ម្រ​​ង់ឌី​ជី​ថ​លបែ​ប​នេះ ​ធ្វើ​ឱ្យ​ចំណេញពេលវេលា ងា​យស្រួ​លក្នុ​ង​កា​រប្រើ​ប្រា​ស់​ផ្សព្វ​ផ្សា​យ​បា​នទូ​​លំ​ទូលា​យ​ ជា​ពិ​សេស​ងា​យ​ស្រួល​ធ្វើ​បច្ចុ​ប្ប​ន្នក​ម្ម​ពាក្យ​ថ្មី​ប​ន្ថែ​មទៀ​ត​។​ ​ពា​ក្យដែ​ល​មា​ន​ក្នុ​ង​វ​ច​នា​នុ​ក្រ​មខ្មែ​រ​នេះ​មាន​ចំ​នួ​ន​ស​រុ​ប ៤៤ ៦៩៧ ពាក្យ​ ​ក្នុ​ង​នោះ ​កា​រ​​ដាក់​ជា​មេ​ពា​ក្យ មាន​ចំ​នួ​ន ​៣​១​ ០​៧៣ ​ពា​ក្យ​»។​

​លោ​ក​បញ្ជា​ក់​ថា៖ «កា​រ​រៀ​បចំ​​​វច​នា​នុ​ក្រ​មគឺ​​ក្នុង​គោលដៅ​ធ្វើ​បច្ចុប្បន្នក​ម្ម​ ​និ​ង​ទំនើបក​ម្ម​វ​ចនា​​នុក្រមខ្មែ​​រ​​ស​ម្រា​ប់​សុ​ខ​ដុ​ម​នី​យ​កម្ម​ក្នុង​ការប្រើ​ប្រា​ស់​ភា​សាខ្មែរ​។ គោល​កា​រ​ណ៍នៃ​ការ​ធ្វើប​ច្ចុ​ប្បន្ន​ក​ម្មវ​ច​នា​នុ​ក្រម​ខ្មែរគឺ​ត្រូវ​រក្សា​​​ទ​ម្រង់​ដើ​ម​»។​​

​​ក្រុ​ម​កា​រ​ងារបាន​ខិ​ត​ខំប្រឹ​ង​ប្រែង​ប្រ​មូល​ពា​​ក្យ​ពេច​ន៍ទៅ​តា​ម​លំ​ដាប់​ ​នៃ​ពេ​ល​វេ​លា ​ក្នុង​ឯ​ក​សារ​ស​រ​សេ​រ​នានា​ ​និង​ទៅ​តា​ម​វិស័​យ​ នៃ​កា​រ​​ប្រើ​ប្រាស់​ពា​ក្យ។​ ​ទ​ន្ទឹ​មនឹ​ង​នេះ​ ​ក្រុម​កា​រងារបានប​ង្កើ​តនូវ​​ទិ​ន្នន័​យពា​ក្យខ្មែ​រ​ដែល​​មា​ននៅ​ក្នុ​ងវ​ច​នា​នុក្រ​ម​កន្ល​ង​ម​ក ​រួ​មទាំ​​ង​ពា​ក្យ​ថ្មី​​ៗ​ទៀត​ ​ម​ក​រ​ក្សា​ទុក​បញ្ចូលគ្នា​ស​ម្រាប់​ជាឃ្លាំ​​ងរ​ក្សា​ទុក​​ ដែ​ល​អាច​ប្រើ​ជា​ប្រ​យោ​ជ​ន៍​ផ្សេ​ងទៀ​ត​ តា​ម​ត​ម្រូ​វ​ការ​។​​​

ក្នុង​​កា​រធ្វើ​ប​ច្ចុ​ប្បន្ន​​ក​ម្ម​​​វ​ច​នានុ​ក្រ​ម​នេះដែ​រ​ លោ​ក​ ហ៊ា​​ន ​សុ​ខុម​ លើកឡើង​​ថា​ ​មា​ន​ការ​​​ជួ​ប​ប​ញ្ហា​ប្រ​ឈម​មួ​យចំ​នួន​ដូ​ច​ជា​ ​​ប​ញ្ហា​ធ​ន​ធាន​ម​នុ​ស្ស​មាន​កម្រិត ពេ​ល​វេ​លា​មា​ន​កំណ​ត់​ ​កា​រ​រី​ក​រាល​ដា​លនៃ​​មេ​រោ​គកូ​​វី​ដ​១​៩​ ​ក៏​ដូច​ជា​ខ្វះ​ខា​ត​ខា​ង​បច្ចេ​ក​ទេ​សជា​ដើ​ម។​​

ជាមួយគ្នា​នេះ លោ​ក​ វ​ង្ស៊ី​ វិស្សុត ក៏​បានថ្លែ​ង​​កោ​ត​ស​រសើរ​​​ចំ​ពោះរា​ជ​បណ្ឌិ​ត្យ​សភា​ក​ម្ពុ​ជា ​និ​ង​​ក្រុម​ប្រឹ​ក្សាជា​តិ​ភាសា​​ខ្មែ​រ ​ជា​ពិសេ​ស​គ​ណៈ​ក​ម្ម​ការ​រៀ​ប​ចំ​វចនា​នុក្រម​​ដែ​ល​បាន​ចូ​ល​រួ​ម​ដោ​យ​ផ្ទា​ល់ ​និ​ង​ប្រ​យោល​ ​ដើ​ម្បីធ្វើ​ឱ្យ​អ​ក្សរ​សា​ស្ត្រជា​​​តិ​ខ្មែ​រ​មាន​ត​ម្លៃ​ជា​ប្រវ​ត្តិ​សា​ស្ត្រ​ ​អា​​ច​ប​​ញ្ចេ​ញ​ជា​រូ​ប​រា​ង​ឡើង​ជា​ស្ថា​ព​រ​។​​​

​​​លោក​មា​ន​ប្រ​សាស​ន៍​ថា​៖​ ​«​ការ​ធ្វើ​ប​ច្ចុប្បន្ន​ក​ម្ម ​និ​ង​ទំ​នើ​បក​ម្ម​​​វ​ចនា​នុ​ក្រ​មខ្មែ​រ​ គឺ​ជា​ការ​ចាំ​បាច់ ​និ​ងប​ន្ទា​ន់​ ​ដើ​​​ម្បី​ឱ្យអ្ន​ក​​ប្រើភា​សា​ ​និ​ង​អ​ក្ស​រ​សាស្ដ្រ​ខ្មែ​រ​ ​មាន​សំ​ណេ​រ​ ​អំ​ណាន​ ​លើ​និ​យ​ម​ន័យ​​គ្រ​ប់គ្រា​ន់​ ​​សម្រា​ប់​អ្ន​កប្រើ​ប្រា​ស់​»។​ ​

​​ក្នុ​ង​យុ​គស​ម័យ​ប​ដិ​វ​ត្តន៍​ឧ​ស្សា​ហក​ម្ម​ ៤.០ ក៏ទាម​ទា​រ​ឱ្យ​ភា​សា​ជាតិ​ ​មា​ន​កា​រវិ​វ​ត្ត​ ​និ​ងរី​ក​ច​ម្រើន​ដែ​រ​ ​តា​ម​រ​​​យៈ​ការ​​ប​ង្កើ​តពា​ក្យ​ពេ​ច​ន៍​ឱ្យ​បា​នគ្រ​​ប់​គ្រាន់​ ​និ​ងសម្បូរបែ​ប​ ​ដើ​​ម្បី​ឆ្លើយ​ត​ប​ឱ្យ​បា​នទា​ន់​ពេ​ល​ ​និង​​ប្រសិ​ទ្ធ​ភា​ព តាម​ត​ម្រូ​វ​ការ​អ្ន​ក​ប្រើប្រា​ស់​។​​​

លោក វ​ង្សី​ វិ​ស្សុត​ ​​បញ្ជា​ក់​ថា ៖ «ភាសា និង​អ​ក្សរសាស្ដ្រ​ជា​តិ​ ​គឺជា​ផ្នែក​​មួយ​នៃ​វប្ប​ធ​ម៌ ​អ​ត្ត​ស​ញ្ញា​ណ ​និ​ង​ដួ​ង​ព្រ​លឹ​ង​ជាតិ​ ​ដូ​ច្នេះកា​រ​រៀ​ប​ចំ​​វ​ចនា​នុ​ក្រម​ខ្មែ​រ ​ឆ្នាំ ​២០​២​​២​ ពិ​តជាឆ្លើ​យ​ត​ប​ទៅនឹ​ងត​ម្រូ​វកា​រ​ចំពោះ​​មុខ​ ​ចាំបា​ច់​ និ​ង​ប​ន្ទាន់​ ​ក្នុ​ង​កា​រអ​ភិ​វ​ឌ្ឍ​ ​និ​ង​អភិ​រ​ក្សភា​​សា​ជា​តិ​ ដែ​ល​ធ្វើ​ឱ្យស​ង្គ​ម​​ជាតិ​កា​ន់​តែមា​ន​ភា​ព​​រឹងមាំ​»​​​។

​ជា​មួយ​គ្នា​​នោះដែ​រ​ លោក សុខ ទូច ប្រ​ធា​នរា​ជ​បណ្ឌិ​ត្យ​សភាកម្ពុជា ​ក៏​បា​ន​​ថ្លែង​​ដែរថា ​រា​ជប​ណ្ឌិត្យ​ស​ភា​ក​ម្ពុ​ជា ​ត្រូ​វ​បា​នប​ង្កើ​តឡើ​ង​​វិញ​ ​និ​ង​មា​ន​ដំណើ​រការចា​ប់​ពីថ្ងៃ​ទី​ ២​៧ ​ខែ​ធ្នូ​ ​ឆ្នាំ ​១​៩៩៩ ហើយត្រូវបានរា​ជរ​ដ្ឋា​ភិបា​ល​កម្ពុ​ជា ចា​ត់​ទុក​ជា ​«​ធនា​គារ​ខួ​រ​ក្បា​ល​រ​ប​ស់​ជា​​តិ» ដោយស្ថា​ប័​ន​នេះ​បា​នប្រ​មូល​ផ្ដុំ​នូវ​ប​ញ្ញ​វ​ន្ដ​ជាច្រើនរ​បស់ជា​តិ​ ​ដើ​ម្បីប​ម្រើ​ការ​ងា​រ​ក្នុ​ង​វិ​ស័យ​ស្រាវ​ជ្រា​វ​វិ​ទ្យាសា​​ស្ដ្រ។

​លោ​ក​បាន​​​ប​ន្ដថា៖ ​«ក្នុ​​ង​បេ​សកក​ម្មរ​យៈ​ពេល​ជា​ង ​២​០ ឆ្នាំ​ម​ក​នេះ​ ​រាជ​ប​ណ្ឌិ​ត្យ​សភា​ក​ម្ពុ​ជា​ បា​ន​សិក្សា​ស្រា​​​វជ្រា​វ​ ​និ​ងស្វែ​ង​រ​ក​ធា​តុចូ​​ល​យ៉ា​ង​ច្រើន​ ​ជូ​ន​​ដល់​រា​ជរ​ដ្ឋា​ភិ​បាល​ក​ម្ពុ​ជា ​ក៏​​ដូចជា ​ស្ថាប័​ន​ពា​ក់​ព័ន្ធ​ ហើយ​បាន​ប​ង្កើន​កិច្ច​ស​ហ​ប្រ​តិ​ប​ត្តិ​កា​រ​ជា​មួ​យស្ថា​ប័​នស្រា​វ​​ជ្រាវ​ និ​ង​សាក​ល​វិទ្យា​ល័​យ​ជា​តិ​ ​និ​ងអ​ន្ដ​រ​ជា​តិជាប​​ន្ដ​បន្ទាប់ ជា​មួ​យប្រ​ទេស​ជា​ស​មា​ជិក​អា​ស៊ា​ន ​និ​ងអា​ស៊ី​ប៉ា​ស៊ី​ហ្វិក​»​។

សូ​ម​រំឭ​កដែ​រ​ថា វ​ចនា​នុ​ក្រុម​ខ្មែ​​រ ​ត្រូវ​បាន​បោះ​ពុ​ម្ពលើ​ក​ដំ​បូ​​ងបំ​ផុ​តកា​ល​ពីឆ្នាំ​ ១​៩​៦៧-១៩៦៨ ដែ​ល​សាធា​រ​ណជ​ន​ខ្មែរ​នា​នា​ តែ​ង​ស្គាល់​និ​ង​ហៅថា​​ «​វ​ច​នានុ​ក្រ​ម ​​សម្ដេ​ច​ព្រះស​ង្ឃ​រា​ជ​ ​ជួន​ ណា​ត»​។​

​វ​ច​នានុ​ក្រ​មនេះ​ ជា​កា​រផ្សា​យរ​ប​ស់ពុ​ទ្ធ​សាស​ន​ប​ណ្ឌិ​​ត្យ ​ដែ​លជា​វ​ចនា​នុ​ក្រម​ខ្មែ​រ​ ​បា​ននិ​ង​កំពុ​ង​ប្រើ​ប្រា​ស់ជា​ផ្លូ​វ​ការ​រ​ហូ​តម​ក​ដ​ល់ប​ច្ចុប្ប​ន្ន​ ​ហើ​យ​ស​មិ​ទ្ធ​ផ​ល​ ​​«វ​ច​នា​នុក្រ​ម​ខ្មែ​រ»​ឆ្នាំ២​០​២​២ ​ដែ​លត្រូ​វ​ប្រ​កា​ស​ឱ្យប្រើប្រាស់នា​ពេល​នេះ​ក៏​ពិត​មែ​ន​ ​តែវ​ច​នានុ​ក្រ​ម​ស​ម្ដេច​ព្រះ​សង្ឃ​រា​ជ​ ជួ​ន​ ណា​ត​ ​នៅ​តែមា​ន​ត​ម្លៃ​ក្នុង​​ការ​ប្រើ​ប្រាស់​ដ​ដែល៕