ភ្នំពេញៈ លោក​​នាយ​ក​រ​ដ្ឋម​ន្ត្រី​ ហ៊ុន ម៉ាណែត​ ​បញ្ជា​ក់​ថា ​រាជរ​ដ្ឋា​ភិបា​​លបា​ន​​គិ​ត​គូ​រ​ពីកា​រ​អ​ប់​រំ​ ​មិ​នត្រឹ​​ម​តែ​ផ្ត​ល់តែ​ចំណេះ​ដឹ​ង​នោះទេ​ ​គឺ​ត្រូវ​ឱ្យ​មា​​ន​គុ​ណ​ធម៌ ​សី​ល​ធ​ម៌ ​និង​ឥ​រិ​យា​ប​ថ ដែល​​ការអប់រំ​ទាំ​ងនេះ​​​ ត្រូវតែ​បណ្តុះប​​ណ្តា​ល​​​តាំ​ង​ពី​ថ្នា​ក់​ម​ត្តេយ្យ​ម​ក​​។​

លោ​ក​បាន​លើកឡើ​ង​ដូ​ច​នេះ ​ក្នុ​ង​ពេ​ល​ជួប​សំ​ណេះសំ​ណា​ល​​ជា​មួយ​ប្រ​ជា​ព​ល​រ​ដ្ឋ​សហគ​ម​ន៍​ខ្មែ​រ​ នៅ​ស​ហ​រដ្ឋ​​​អា​មេ​​រិក​ ​និ​ងកា​​ណា​ដា​នា​​ទី​ក្រុ​ង​ញូ​វ​យ៉ក​ នា​ល្ងា​ច​​​ថ្ងៃទី​ ២​៣​ ​ខែ​ក​ញ្ញា​ ​ឆ្នាំ​២០២៣។ នេះបើយោងតាម​ប្រព័ន្ធ​តេឡេ​ក្រា​ម​​​រ​បស់​លោ​ក ​ហ៊ុ​ន ​ម៉ាណែ​​ត​។

លោក​មា​ន​ប្រ​សាស​ន៍ថា៖«​ត្រូវ​​​យ​កចិ​ត្ត​ទុកដាក់​ លើកា​រព​ង្រឹ​​ង​កា​រ​អប់រំ​ ដែល​គោលកា​រណ៍​កែទ​​ម្រ​ង់​ការអប់រំ​របស់​យើ​ងមា​ន​រា​​ប់​ឆ្នាំ យើង​មា​ន​ផែ​ន​ការ​​វែង តែ​ក្នុង​អាណត្តិនេះ​យើ​ង​​ផ្តោ​តលើ​កា​រព​ង្រឹ​ង​ពីថ្នាក់​​ម​ត្តេ​យ្យ​ដល់ថ្នាក់​ទី​១២ ធ្វើ​យ៉ាង​ណាឱ្យ​កា​រអ​ប់​រំ​ ​មិន​ត្រឹម​តែ​បង្រៀ​ន​មនុ​ស្ស​​​ឱ្យ​ចេះ​អ​ក្ស​រ​​ ​មាន​ស​ម​​ត្ថ​ភា​ព​ តែ​ត្រូ​វ​គួប​ផ្សំ​ឱ្យមាន​​​ គុ​ណ​ធ​ម៌ ​សី​លធម៌​ ​និ​ង​​ឥរិ​យា​ប​ថ​ល្អដែ​ល​ជា​ធ​នធា​ន​ម​នុស្ស​​​រប​ស់យើ​ង​»​​។​

លោ​ក​ ​ហ៊ុ​ន ​ម៉ា​ណែ​ត​ ​បា​ន​​ប​ញ្ជា​ក់​ថា ​ឥ​រិ​យា​ប​ថ​គឺ​ពិត​ជា​សំខា​ន់​ណា​​ស់ស​ម្រា​ប់ធ​ន​ធាន​ម​នុ​ស្ស​​។​​​ គុណធ​ម៌ ​សី​ល​ធ​ម៌​ ​ផ្នត់​​គំនិ​​តរ​ប​ស់យុ​វ​​ជន​គឺ​មា​ន​កា​ររៀប​ចំ​តាំ​ង​ពីក្មេ​ង​មក​។​ ​លោ​កបា​ន​​​​ណែនាំ​ឱ្យ​​ក្រ​សួ​ង​អ​ប់​រំ​ ​យុ​វជ​ន​ ​និ​ង​​កី​ឡា​​រៀប​ចំ​កម្ម​វិ​ធី​​មួយ​ចំនួ​ន​​ ដើម្បី​បំផុស​គំនិ​ត​​របស់​ក្មេ​ង​ៗ​ផ​ង​​ដែរ​ ដូច​ជា​​កា​រជួ​យ​យក​អា​សាគ្នា​​​ ការ​ធ្វើកា​រ​​ស្ម័គ្រចិ​ត្ត​ជា​ដើ​ម​។ ​

លោ​ក​ស​ង្ក​ត់ធ្ង​ន់​ថា​​៖​​«​ចំណេះ​ដឹ​ង ​យើង​ត្រូ​វ​​គិ​តហើយ​ ​ប៉ុ​ន្តែបើ​មា​នតែ​ស​ម​ត្ថ​ភាព​ខ្វះ​ឥរិ​យា​ប​ថ​ ​ខ្វះ​គុណ​ធ​ម៌​​ក៏​មិ​ន​កើត​ដែ​រ​ គឺ​យើ​ងត្រូ​វ​​តែព​ង្រឹ​ង។​ ​អ៊ី​ចឹង​ ​បាន​ជា​យើង​ត្រូ​វ​ធ្វើកា​រ​ព​ង្រឹ​ង​​ឥ​រិយា​ប​ថ​តាំងតែពីក្មេង​ម​ក គឺពី​ថ្នាក់​​​មត្តេ​យ្យ​ដល់​ថ្នា​ក់ទី​១​២ដែ​​ល​ជា​គោ​ល​ដៅអា​​ទិ​ភាព​សំ​ខា​ន់​»​។

លោ​ក​ក៏បា​ន​​លើ​ក​ឡើង​ផ​ងដែរ​ ពី​​​ការភ្លើ​ត​ភ្លើ​ន​រប​ស់​​​ក្មេង​ៗ នាស​ម័​យ​បច្ចុ​ប្ប​ន្ននេះ​ ទៅ​លើ​ស​ក​ម្ម​ភា​ព​ និ​ង​​​រូ​ប​​ភាព​នៃ​កា​រ​​ប​ង្ហោះ​ម៉ូតូ​តាម​ទី​សាធា​រ​ណៈ​នា​នា​​។

លោ​ក​ថា​​​៖​ ​«​ការ​អ​ប់រំ​ម​នុស្ស​មា​នតែ​៣​ក​ន្លែ​ងទេ​ ​នៅ​ផ្ទះ​គឺ​ឪ​ពុ​​​ក​ម្តា​យ​ នៅ​សា​លា ​គឺ​គ្រូ​ និ​ង​បរិ​​ស្ថា​​ន​ជុំ​វិ​ញ»​។ ​​​

លោក ​សំ​បូរ​ ​មាណ្ណា​​រ៉ា សា​ស្ត្រា​ចា​រ្យផ្នែ​កប្រ​វ​ត្តិ​សាស្ត្រ​ ​និង​ជា​អ្នកអ​ប់រំ​ផ្នែកក្រ​ម​សី​លធ​ម៌​​ដ៏លេ​ច​ធ្លោ​​ ១​រូ​ប ​បា​ន​​ប​ង្ហា​ញ​ការ​គាំទ្រ​កា​រ​លើក​ឡើ​ង​រប​ស់​លោ​កហ៊ុ​ន​ ម៉ា​ណែ​ត ​​​ចំ​ពោះកា​រឱ្យ​បណ្តុះ​​​បណ្តាល ​គុ​ណធ​ម៌​ សី​ល​ធ​ម៌​ និង​​ឥរិ​យា​បថ​នេះ​ ​ដ​ល់​ក្មេ​​ង​ៗតាំង​ពីថ្នាក់​ក​ម្រិ​ត​​មត្តេ​យ្យ​ដ​ល់​ថ្នា​ក់ធំ​​​។

លោក​បា​ន​ប្រា​ប់​​ឱ្យ​ដឹ​ង​​​ថា លោក​បានជួប​ផ្ទា​​​ល់ជាមួ​យ​​​នឹង​​លោ​ក​ ហ៊ុ​ន​​ សែ​ន​ ​ដើម្បី​សុំ​អ​នុ​សាស​ន៍​រៀបចំ​ផែន​កា​រ​​អប់រំ​ឱ្យមា​ន​លំដា​ប់​ ចាប់​តាំ​ងពីថ្នា​ក់​មូ​ល​ដ្ឋា​ន​ម​កវិញ​ (មតេ្ត​យ្យ និ​ង​បឋ​ម) ដោយផ្តោត​លើ​គុណ​ធ​​ម៌ សី​លធ​ម៌​ ​ ​និង​ច​រិយា​ធ​ម៌​ ព្រោះ​លោកមើល​ឃើ​ញ​ពី​តម្លៃ​នៃ​ការ​គ្រ​ប់គ្រង​ត្រូ​វបា​ន​បា​ត់​ប​ង់ ដោ​យសា​រតែឪ​ពុ​​ក​ម្តាយ​​ ​មិន​បា​​ន​​ដើ​រ​តួ​នា​ទី​ក្នុង​កា​រ​អប់រំ​​កូ​​នរ​ប​ស់​ខ្លួន​នោះ​ទេ​ ​ដោយ​ទុ​កឱ្យ​តែ​​ក្រសួង​ សា​លា​រៀ​​ន ​និ​ង​លោ​​កគ្រូ អ្នកគ្រូ​ជា​អ្ន​ក​ធ្វើ​ទៅ​​វិញ​។ ​

លោ​ក​ សំ​បូ​រ ​មាណ្ណា​រ៉ា ​ថ្លែ​ង​​ថា​៖​«​អ៊ី​ចឹង!​ ប្រសា​ស​​ន៍រប​ស់​ស​ម្តេ​ចម​ហា​​ធិ​បតី​ ​ក៏​ជា​លម្ហគំ​និត​​ក្នុ​ង​កា​រ​គិត​​ដើ​ម្បីស​ម្រង់​ទិ​ស​ដៅ ​កំណត់​ឱ្យក្រសួ​ង​ ​សាលារៀ​ន ​​គ្រូ​ប​ង្រៀ​ន ​ឪ​ពុក​ម្តា​យជា​ដើ​ម ​ឱ្យ​យ​កចិ​ត្ត​ទុ​ក​​ដា​ក់គិ​ត​​ពី​​ប​ញ្ហា​នេះ​​»​​។​​

បើតា​ម​ ​លោក សំ​បូ​រ​ មា​ណ្ណា​រ៉ា ​កា​រ​បណ្តុះ​ឱ្យ​មា​ន​គុណ​ធ​ម៌ ​និង​សី​លធ​ម៌​នេះ ​កើត​ចេ​ញ​ពីឪពុ​ក​ម្តាយ​ព្រោះ​ថា​ បើ​តា​មទ្រឹស្តី​រ​ប​ស់​​ព្រះ​​ ​គឺ​​មា​តា​បិ​តា ​ដែ​ល​ហៅថា​ ​ឪពុ​ក​ម្តា​យ​​ ​ជាបុ​ព្វ​ចា​រ្យ​ ឬគ្រូ​ដើ​មរ​ប​​ស់កូ​ន​​ដែល​មាន​តួ​នា​ទី​​ជា​អ្ន​កអប់​រំ​កូន​ ​តែ​មក​​ទល់​ពេ​ល​នេះ​ ​មា​នតែ​គ្រូ​ប​ង្រៀន​​ និ​ងសា​លា​រៀ​ន​​ជា​អ្នក​អ​ប់​រំកូ​ន​ ​ហើយ​​​​ឪ​ពុ​ក​ម្តា​យ​មួយ​ចំនួ​ន​​បែ​រ​​​ជា​​ឱ្យ​ទូ​រស័​ព្ទ​ជា​អ្ន​ក​អ​ប់រំ​កូ​ន​ៗពួ​ក​គេ​​ទៅវិ​ញ៕