ភ្នំពេញៈក្រុម​ម៉ូតូ​ទឹក​កម្ពុជា ​ចំនួន​ ៩ ​នាក់ ​ដឹ​កនាំ​ដោយ​វីរ​កីឡាករ​ សា​លី អ៊ូ​មើ​ត បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អា​មេរិក​កាល​ពី​ថ្ងៃទី​២៤ ខែ​កញ្ញា ​ដើម្បី​ចូលរួម​ការប្រ​កួត​កម្រិត​ពិភព​លោក ​WGP#1 World Series នៅ​ទី​នោះ​ ដែល​នឹង​ចាប់​ផ្តើម​ប្រកួត​ពីថ្ងៃ​ទី​៤ ដល់ទី​៨ ខែតុលា ​ខាង​មុខ។​

​កា​រប្រកួត​ WGP#1 World Series ដែល​ធ្វើ​នៅ​សហរដ្ឋអា​មេរិក​នេះ វា​ជាការ​ប្រកួត​ជុំ​ទី​៣ ប​ន្ទាប់ពី​ព្រឹត្តិ​ការណ៍​ពិភព​លោក​មួយ​នេះ​ បាន​បញ្ចប់​ការប្រ​កួត​ជុំ​ទី​១ នៅ​ប្រទេស​ប៉ូឡូញ​ កាល​ពី​ថ្ងៃ​១៨ ​ដល់​ទី​២១​ ខែឧសភា​ និង​ជុំ​ទី​២ នៅ​ប្រទេស​បារាំង​កាល​ពី​ថ្ងៃទី​២៧ ​ដល់​ទី​៣០ ​ខែកក្កដា ​ខណៈ​ការប្រកួត​ជុំ​ទី​៤​ ផ្តាច់​ព្រ័ត្រ គ្រោង​ធ្វើ​នៅ​ប្រទេស​ថៃ ពី​ថ្ងៃ​ទី​១៣​ ដល់​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២៣​។​

​យ៉ាង​ណាក៏​ដោ​យ សម្រាប់​ការប្រកួ​ត​ជុំ​ទី​១ នៅ​ប្រទេស​ប៉ូឡូញ ​ក្រុម​ម៉ូតូ​ទឹក​កម្ពុជា មិ​ន​បាន​ចូលរួម​ការ​ប្រកួត​ទេ ដោយ​សារ​ពួកគេ​ជាប់​ភារកិច្ច​ប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​ នៅលើ​​ទឹកដី​ខ្លួនឯង​ ហើយក៏​ជា​ពេល​ដែល​ពួកគេ​បា​នឈ្នះ​មេដាយ​មាស​​១ ប្រាក់​១ និង​សំរឹទ្ធ​២ ជូន​ប្រទេស​ជាតិ​ផងដែរ​ ដោយ​ក្នុង​នោះកី​ឡាករ​ សាលី អ៊ូ​មើ​ត បា​នឈ្នះ​​មេដាយមា​ស​​១ និង​សំរឹទ្ធ​១​។​

​ចំណែក​ការប្រ​កួត​ជុំ​ទី​២ នៅ​ប្រទេស​បារាំង​ ក្រុម​ម៉ូតូ​ទឹក​កម្ពុជា​ បាន​ចូលរួម​ដោយ​​ពួកគេ​ដណ្តើមបា​ន​មេដាយ​មាស​២ ​ប្រាក់​​១ និង​សំរឹទ្ធ​១​។ ចំណែក​ការប្រ​កួត​ជុំ​ទី​៣​នេះ​លោក ​ណុះ ស្លេះ​ ប្រធាន​សហព័​ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា បានបង្ហា​ញ​ការ​ជឿជា​ក់ថា ​ក្រុម​ម៉ូតូ​ទឹក​កម្ពុជានឹ​ង​ដណ្តើមបាន​​មេដាយ​មាស​​ជាថ្មី​ម្តងទៀត​ ដោយ​​លោក​បានផ្តល់​ទំនុក​ចិត្ត​ខ្លាំង​ទៅលើ​​កីឡាក​រ​វ័យ​ក្មេង កៃ វ៉ាន់​ស៊ី​ដែន​។​

​លោក ​ណុះ ស្លេះ​ បា​ន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ថ្ងៃទី​២៧ ​ខែក​ញ្ញា​ថា​៖ «​សម្រាប់​ការ​ប្រកួត​ World Series នៅ​សហរ​ដ្ឋអា​មេរិក​នេះ ​កាលពី​ឆ្នាំមុន ហើ​យ​លើក​នេះ ខ្ញុំ​សង្ឃឹមថា គាត់​​នឹង​រក្សា​តំណែងកា​រ​ឈ្នះ​បាន​មេដា​យ​មាស ​ទៀត ​ហើយ​កីឡា​ករ​របស់​យើង​មួយ​ចំនួន​ទៀត ក៏​អាច​នឹង​ដណ្តើ​មបាន​មេដាយ​ឬ​ចំណាត់​ថ្នាក់​ល្អ​ផង​ដែរ​ ព្រោះ​កាល​ពី​​ឆ្នាំមុន ​ពួកគា​ត់ដ​ណ្តើមបា​ន​លេខ​៤ និង​លេខ​៥ ដែរ​ អ៊ីចឹង​ឱកាស​ឈ្នះ​មេដាយ អា​ច​នឹង​កើត​មានស​ម្រាប់​ការ​ប្រកួ​ត​លើក​នេះ​»​។​

​យ៉ាងណាក៏ដោ​យ​ ប្រធាន​​សហព័ន្ធ​​រូបនេះ​ បាន​ឱ្យដឹង​ថា ការប្រកួត​ជុំ​ទី​៣ នៅ​អាមេរិក​នេះ​ មាន​អ្នក​ចូលរួម​ច្រើន ហើយ​ក​ម្ពុ​ជា ក៏​នៅមាន​​ក្តីកង្វល់​ទៅលើ​​ម៉ូតូ​ទឹក​រប​ស់ខ្លួន​ផងដែ​រ ដែល​ចាស់​ជា​ងគេក៏​ប៉ុន្តែ ​បើ​ស្ថាន​ភាព​ប្រកួត នៅលើ​​ផ្ទៃ​​ទឹកដែ​លមា​ន​រលក​ធំៗ គឺ​ឱកាស​ឈ្នះ​មេដាយ​របស់​កីឡាករ​កម្ពុជា នៅ​តែមា​ន​ច្រើនដោ​យសា​រ​ពួ​កគេ មាន​​ភាព​ស្ទាត់ជំ​នាញ​និង​​មាន​ទិច​និក​ខ្ពស់​ជាង​កីឡាក​រ​បរ​ទេស​​។​

​លោ​ក​ ណុះ​ ស្លេះ បាន​បញ្ជាក់​ថា​៖ «​ចំពោះ​បច្ចេក​ទេស និង​សមត្ថ​ភាព​ផ្ទាល់​ខ្លួន​របស់​កីឡាករ​យើង​គឺ​ល្អ ​ដោយ​ពួក​គាត់​​មាន​ទិច​និក​ខ្ពស់​ ជា​ពិសេស​ជំនាញ​បញ្ជា​ប្រភេទ​ម៉ូតូ​ឈរ​តែម្ត​ង ដែ​ល​យើង​មាន​សមត្ថ​ភាព​ប្រកួត​ប្រជែង​ជាមួយ​ពិភព​លោក​បាន ​ក្នុង​ការ​ស្វែងរក​មេដាយ​ គឺ​យើង​មានកា​រ​បារម្ភ​តែ​ទៅលើ​គ្រឿង​ម៉ាស៊ីន​ទេ ព្រោះ​ម៉ូតូ​របស់​យើង​ចាស់​ដោយ​​ធ្លាប់​ជួស​ជុល​ច្រើនលើ​ក​ហើយ អ៊ីចឹ​ង​ល្បឿន​អាច​ចាញ់​គេ​បន្តិច​»​។

​ជា​មួយ​គ្នា​នេះ​ លោ​ក ​ណុះ ស្លេះ បា​នចា​ត់ទុ​ក​ការចូល​រួម​ប្រកួត​ជើងឯក​ពិភព​លោក​នេះ​ថា ជា​ពេល​វេលា​​ដ៏​សំខាន់​ ​ដែល​ក្រុម​ម៉ូតូ​ទឹក​កម្ពុជា​ អាច​តេស្ត​សមត្ថ​ភាព​ខ្លួន​ឯង​ និង​ដ​កស្រង់​បាន​នូវ​បច្ចេក​ទេស​ថ្មីៗ​ដើម្បី​យក​មក​អភិវឌ្ឍ​សមត្ថ​ភាព​ឱ្យ​បាន​កាន់​តែ​ល្អ​ថែមទៀ​ត​។​

​លោក​បាន​ថ្លែងថា​​៖«​ការ​ទៅ​ចូលរួម​ការប្រ​កួត​ពិភព​លោក​នេះពិត​ជាមាន​​សារៈសំ​ខាន់​ណាស់ក្នុ​ងកា​រ​តេស្ត​សមត្ថ​ភាព​ ក៏​ដូចជា​បង្វឹក​កីឡាករ​របស់​យើង​ឱ្យ​គាត់​កាន់​តែខ្លាំ​ង​ថែមទៀ​ត ​តាម​ស្តង់​ដា​ពិភព​លោក​ ​ព្រោះ​បើ​យើង​មិន​សម្រួច​សមត្ថ​ភាព​រប​ស់​ពួក​គាត់​ទេគឺ​ពី​១​ឆ្នាំទៅ​១​ឆ្នាំ សមត្ថភា​ព​របស់គា​ត់កា​ន់តែ​ធ្លាក់ ​គ្រាន់តែ​ថា វា​ចំណាយ​ច្រើន​​បន្តិច​ សម្រាប់​ការ​ចូល​រួម​នេះ​»​។​

​ជុំវិញ​ការ​ចំណាយ​នេះ លោក​ ណុះ​ ស្លេះ បាន​ទទួលស្គា​ល់ថា ​សហព័ន្ធ​ ពិតជា​មិនមា​ន​លទ្ធភាព​បញ្ជូន​ក្រុម​ម៉ូតូ​ទឹក​កម្ពុជា​ទៅ​ចូលរួ​ម​មែ​ន ប៉ុន្តែ​សហ​ព័ន្ធ​បាន​ជួយ​សម្រួល​ផ្លូវ​ច្បាប់​ដើម្បី​បាន​ទៅ​ចូលរួម​ចំណែក​ការចំ​ណាយ យើ​ង​​បាន​ស្នើសុំ​​ទៅ​លោក K​arl Heinrich Knauf​ ប្រធាន​ក្លិប Flamingo Jet Ski និង​ជា​អនុប្រ​ធាន​សហ​ព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា​ឱ្យជួ​យ​ដល់​កីឡា​ករ​របស់​យើង​ទាំង​លើ​ការហ្វឹ​កហា​ត់ និង​ការ​ចេញ​ទៅ​ប្រកួត​ផ្សេងៗ​។​

​លោក​​បាន​បញ្ជាក់​ថា​៖ «​កន្លងម​ក ​មានការ​​យល់ច្រ​ឡំ​ថា សហព័​ន្ធ អត់​មាន​បានធ្វើ​អ្វី​ទេ គឺ​មាន​តែ​លោក ​Karl Hein​rich Knauf ជា​អ្នក​ជួយ ​ប៉ុន្តែ​តាមពិ​ត​សហព័ន្ធបាន​ជជែក និ​ង​ពិភាក្សា​​ឱ្យ​គាត់ផ្ត​ល់​ការជួ​យ​ផ្ទាល់​ទៅ​កីឡាក​រ​ តែម្ត​ង​ មិន​ចាំបាច់​ជួ​យមក​សហ​ព័ន្ធ​ទេ គឺ​ជួយ​ត្រឹម​ការងារ​បច្ចេក​ទេស​បាន​ហើយ អ៊ីចឹ​ង​នៅពេល​​ក្លិ​ប Flami​ngo ​បានផ្តល់​ដំណឹង​ពី​ការត្រៀម​​បញ្ជូន​​កីឡាក​រ​យើង​ទៅ​ប្រកួត​កម្មវិធី​ផ្សេងៗ គឺ​​សហព័​ន្ធបា​ន​ជួយ​សម្រួល​ខាង​ផ្នែក​ផ្លូវច្បាប់ទៅ​​រាជរដ្ឋា​ភិបា​លដើ​ម្បី​ឱ្យមាន​ការ​ទទួល​ផ្លូវការ​នូវ​ល​ទ្ធផ​ល​ប្រកួត​នោះក្នុ​ងនា​ម​ជា​អត្ត​ព​លិ​ក​ប្រកួត​​តំណា​ង​ឱ្យ​កម្ពុជា​​»៕