ភ្នំពេញៈសង្វៀន​ប្រដាល់​របស់​ស្ថានីយ​ទូរ​ទស្សន៍​កងយោ​ធ​ពល​ខេមរភូ​មិន្ទ​ប៉ុស្តិ៍​លេខ​៥ ដែល​បាន​បង្កើត​មុនគេ​និង​ធ្លាប់​ទទួល​បាន​ការគាំ​ទ្រ​ខ្លាំងនៅ​​កម្ពុជា​នោះបានចា​ប់ផ្តើ​ម​បើក​ការប្រកួត​ប្រដាល់​គុន​ខ្មែរជាថ្មី​ម្តង​ទៀ​ត នៅ​​ស្ថានីយ​ព្រែកកំ​ពឹ​ស បន្ទា​ប់ពី​បាន​ផ្អាក​ការរៀ​បចំ​តាំងពី​ចុ​ងខែ​ធ្នូ ឆ្នាំ​២០២២​ កន្លងម​ក​។​

​សម្រាប់​ការបើ​ក​ឱ្យ​ដំណើរ​ការប្រ​កួត​ជាថ្មី​ កាល​ពី​ព្រលប់​ថ្ងៃទី​១​ ខែតុលា ឆ្នាំ​២០២៣​ គឺ​អ្នក​រៀបចំ​កម្ម​វិធី​រប​ស់ស​ង្វៀន​ប៉ុស្តិ៍​លេខ​៥​ បានរៀ​បចំ​​ដាក់​ឱ្យ​មានកា​រ​ប្រកួត​ចំនួន​៥​គូ ដោយ​ក្នុងនោះ​ប្រកួត​មិត្ត​ភាព​ក្នុងស្រុក​ មាន​២​គូ និង​ប្រកួត​មិត្ត​ភាព​អន្ត​រជា​តិមាន​៣​គូ ។ចំណែក​ចំនួន​អ្នក​ទស្ស​នា​ផ្ទាល់​មិន​ទាន់​មាន​ច្រើន ​ដូច​ការ​ប្រកួត​ កាល​ពី​ចុង​ឆ្នាំ​២០២២ ដែល​មាន​អ្នក​ចូល​ទស្ស​នារ​រកតែ​កន្លែង​អង្គុយ​គ្មាន​នោះ​ទេ​។​

​យ៉ាង​ណា​ក៏​ដោយ​ លោក សេង ក​ដិ​កា អ្នកគ្រ​ប់គ្រ​ង​កម្មវិធី​ប្រដាល់​ប្រចាំ​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​៥ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ​កាល​ពី​ថ្ងៃទី​២​ ខែតុលា​ថា​៖ «​ពិត​ណាស់ សង្វៀន​របស់​យើង ​ទើបតែ​​បា​នរៀ​បចំ​ការប្រ​កួត​ឡើង​វិញ បន្ទាប់​ពី​បាន​ផ្អាក​តាំងពី​ចុង​ឆ្នាំ​២០២២​មក​ ហើយ​ការប្រ​កួត​ប្រចាំ​សប្តាហ៍​ទី​១​នេះ យើង​ក៏​មិន​បាន​ផ្សព្វ​ផ្សាយ​ឱ្យ​មហា​ជន​បាន​ជ្រួត​ជ្រាប​ខ្លាំង​នោះដែ​រ ​ ដោយសា​រ​មាន​ពេល​ខ្លី​ដែរ​»​។​

​ទោះជាយ៉ា​ងណា​ក្ដី​ លោក​ សេង ក​ដិ​កា បាន​បញ្ជាក់ថា​​៖ «​ចំពោះ​ចំនួន​អ្នក​ចូល​ទស្សនា​ផ្ទាល់ យើ​ង​ឃើញថា​ ជិត​ពេញ​បរិវេណ​សង្វៀន​របស់​យើង ​ដែល​អាច​ទទួល​យក​បាន​ ហើយ​យើង​នឹង​ខិតខំ​ប្រឹង​ប្រែង​រៀ​បចំ​ឱ្យ​បាន​ល្អ​ថែម​ទៀត​ដើម្បី​ទាញ​យក​កា​រគាំទ្រ​ឱ្យ​បាន​កាន់តែ​ច្រើន ​ព្រោះ​បច្ចុប្ប​ន្ន វិស័យ​កីឡា​ប្រដាល់​គុន​ខ្មែរ​របស់​យើង កំពុង​មាន​ភាព​ផុស​ផុល​ និង​គាំទ្រ​ខ្លាំង​ពី​មហា​ជន ទាំង​អ្នក​នៅ​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស​»​។​

​​​តាម​រយៈ​ការប្រ​កួត​មិត្ត​ភាព​អន្តជា​តិ​កម្ពុជា​-​ថៃ ចំនួន​៣​គូ កាលពី​ថ្ងៃទី​១ ​ខែតុលា​ គឺ​មាន​តែ​អ្នកលេ​ង​កាំ​ភ្លើង​ភ្លោះ វ៉ាន់ ​វឿ​ន ម្នាក់​ទេ បានទ​ទួល​ជ័យ​ជម្នះ ក្នុ​ងនាម​ជា​កីឡាករ​ម្ចាស់​ផ្ទះ ដោយ​កីឡាករ​ជា​ក្មេង​កំព្រា និង​ធ្លាប់​ឈ្នះ​មេដាយ​សំរឹទ្ធ​ស៊ី​ហ្គេម​រូបនេះ បាន​យក​ឈ្នះ​ខ្លា​ចាស់​ស្បែក​ស្វិត Tuon Pe ប៉ុន្តែ​​ជ័យ​ជម្នះ​នេះ ទទួល​បាន​យ៉ាង​លំបាក​ ព្រោះ Tuon Pe បាន​តាម​វាយលុ​ក​ស្ទើរ​៥​ទឹក​ពេញ ​ទោះបី​ជា ​វ៉ាន់ វឿន បាន​វាយ​កែង​ ម៉ាត់ ជា​ពិសេ​ស​បុក​ជង្គង់​ចូល​ពេញៗ​ក៏ដោ​យ​។​

​ផ្ទុយ​ពីនេះ កីឡា​ករ​របស់​កម្ពុជា អេ​លី​ត សម្ផស្ស​ ដែល​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ផ្ទាល់មា​នការ​ជក់ចិត្ត​ជា​មួយ​ការ​ម៉ាត់ និង​វាយ​កែង​ចូល​ផ្ទៃ​មុខ​អ្នក​ប្រដាល់​ថៃ Phat Phuongsakorn ពេញៗ​នោះ ​បែរ​ជា​ត្រូវ​ដួល​ដេក ​មិន​អាច​ក្រោក​រួច​ នៅ​ចុង​ទឹក​ទី​២ ដ៏​មិន​គួរឱ្យ​ជឿ ក្រោ​យ​ទទួល​រង​ការបុក​ជង្គង់​ឆ្វេង​របស់​កីឡាករ​ថៃ​ពេញ​ទំហឹង​។ ចំណែក​ រិ​ន សារ​ដ្ឋ ក៏បាន​ចាញ់​កីឡាករ​ថៃ Sarann Gnuo ដោយ​ពិន្ទុ​ផង​ដែរ​ សម្រាប់​ការ​បង្ហាញ​វត្តមាននៅ​លើ​សង្វៀន​ប៉ុស្តិ៍​លេខ​៥​នេះ​។​

​ចំពោះ​ការប្រ​កួត​ រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ កីឡាក​រ​ជើងចា​ស់ ​ហុន ឈុន​ហេង​ របស់​ក្លិប​ជ្រៃ​សែន​ជ័យ​ខេត្ត​កំព​ង់​ស្ពឺ ត្រូវ​បាន​ជើង​ថ្មី អេ​លី​ត ប៊ុន​តុង របស់​ក្លិប​នាយ​កដ្ឋា​នអង្គ​រក្សវាយ​កែង​បណ្តាល​ឱ្យ​បែកយ៉ា​ង​ធំ នៅលើ​​ផ្ទៃមុ​ខ រហូត​​គ្រូ​ពេទ្យ​បញ្ឈប់​ការ​​ប្រកួត​ នៅក្នុង​ទឹក​ទី​២​។ ចំណែក​កីឡាក​រ ​ឡុង សេង​ថង បាន​ម៉ាត់​កីឡាក​រ តាំ​ង សីហា រហូត​អាជ្ញា​កណ្តា​ល​បញ្ឈប់​នៅ​ចុង​ទឹក​ទី​១ ប​ន្ទាប់​ពី​បានរា​ប់​ចំ​នួន​២​លើក​។​

​ទាក់​ទង​ទៅ​នឹង​លទ្ធផ​ល​ការប្រ​កួត​ប្រចាំ​សប្តាហ៍​ទី​១​នេះ លោក​ ​សេង ក​ដិ​កា បាន​ថ្លែងថា​៖ «​បើទោះបី​ជា​លទ្ធផ​ល​ការប្រ​កួត​លើក​នេះ មាន​ការ​ចាញ់​ដោយ​សន្លប់​រហូត​ដល់​៣​គូ ប៉ុន្តែ​កា​រប្រកួ​ត​នេះមាន​ភាព​ស្វិត​ស្វាញ ​និង​ទទួ​លបាន​ការគាំ​ទ្រ​ច្រើន​ពី​បងប្អូន​អ្នក​គាំទ្រ​។ណាមួយ​យើង​ក៏​ខកខាន​រៀបចំ​ការ​ប្រកួត​ប្រដាល់​យូរ​ដែរ​ហើយ ហេតុ​នេះ​លទ្ធ​ផល​ប៉ុណ្ណឹង​យើង​អាច​ទទួលយ​ក​បាន​ហើ​យ​យើង​​នឹង​ព្យាយាម​រៀបចំ​ឱ្យមាន​ការ​ប្រកួត​គូ​ល្អៗនៅ​សប្តាហ៍​ជា​បន្តប​ន្ទាប់​ទៀត​​»៕