ភ្នំពេញៈ លោ​ក​ ស​ សុខា​ ​ឧប​នា​យ​ករ​ដ្ឋ​មន្ត្រី​ និ​ងជា​រដ្ឋ​ម​ន្ត្រី​ក្រសួ​ង​មហា​ផ្ទៃ បាន​​​លើ​ក​ទឹក​ចិ​ត្ត​ដល់​គ​ណៈក​ម្មា​ធិ​កា​រ​ជា​តិ​ប្រឆាំ​ងទា​រុ​ណក​ម្ម​ ប​ន្ត​ស​កម្ម​ភា​ព​ផ្ស​ព្វ​ផ្សាយ​អ​​​ប់​រំ​ឱ្យ​កាន់​តែ​ស​ក​ម្ម​ ​ជា​ពិ​សេ​សព​ង្រី​ក​កិ​ច្ចស​ហ​កា​រ​ ជាមួ​យ​ស្ថា​ប័​ន​ពា​ក់​ព័ន្ធ​ ​ស្ថា​ប័​ន​ថ្នាក់​ក្រោ​ម​ជា​តិ​ អ​ង្គ​ការ​នា​នា​ ដើ​ម្បី​គោ​លដៅ​គោ​រ​ព​សិទ្ធិ​ម​នុ​ស្ស​ ប្រ​យុ​ទ្ធ​ប្រឆាំ​ង​កា​រ​ធ្វើទា​រុ​ណ​ក​ម្ម​ ​អំពើ​អ​ម​នុស្ស​ធ​ម៌​ អំ​ពើ​ឃោរ​ឃៅ ​កា​រ​ធ្វើ​ទុ​ក្ខបុ​ក​ម្នេញ​ ​ប​ន្ថោ​កប​ន្ទា​ប ​និ​ងកា​រ​លើ​ក​ស្ទួ​យ​ក្រ​ម​សី​ល​ធ​ម៌​ស​ង្គម​។​​​

លោក​ ស សុខា ​​បាន​ថ្លែង​បែ​ប​នេះ​ នៅ​​ក្នុ​ង​ឱ​កា​សលោ​ក​ចូ​ល​រួ​ម​ជាអ​ធិ​ប​តី​​ក្នុ​ង​ពិធី​បិ​ទ​ស​ន្និបា​ត​បូ​កស​រុប​លទ្ធ​ផលកា​រ​ងា​រ ​អាណ​ត្តិ​ទី១​ និ​ង​លើ​កទិ​ស​ដៅ​បន្ត​ការងា​ររ​ប​ស់គណៈ​កម្មា​ធិកា​រជា​តិប្រ​ឆាំ​ង​ទារុ​ណក​ម្ម​ ​នៅទី​ស្តីកា​រ​ក្រសួ​ង​មហា​ផ្ទៃ​នៅថ្ងៃ​ទី​៣​ ខែ​តុលា ឆ្នាំ២​០​២៣​។​ ​នេះ​បើតា​​ម​ហ្វេ​ស​ប៊ុក​ក្រ​សួ​ងម​ហាផ្ទៃ​។​​​

​នាឱ​កា​ស​នោះ​ ​​​លោ​ក​ស ​សុ​ខា​ ​ក៏​បាន​​​កោ​តស​រ​សើ​រចំ​ពោះ​កា​រ​ងារ​រ​ប​ស់គណៈ​ក​ម្មា​ធិកា​រជា​តិ​ប្រ​ឆាំង​ទា​​​រុ​ណ​ក​ម្មដែ​ល​បា​នបំ​ពេ​ញ​ភា​រកិ​ច្ច​ល្អ​ លើ​កា​រប​ណ្តុះ​ប​ណ្តាល​ ​អ​ប់​រំ​ ផ្ស​ព្វ​ផ្សា​យ​ និ​ង​ការ​ងា​រនី​តិ​កម្ម​ ​ជំ​នួ​យផ្នែ​កច្បា​ប់ តែ​​​លោ​ក​ក៏​​បា​ន​ជំ​រុ​ញឱ្យ​គណៈ​ក​ម្មា​ធិ​ការ​ជា​តិ​នេះ​ ប្រឹ​ង​ប្រែង​ប​ន្ត​ទៀ​ត​ ជា​ពិ​សេ​សកា​រ​ប​ញ្ជ្រាប​លិ​ខិ​តុប​ក​រ​ណ៍អ​ន្ត​រជា​តិ​ពា​ក់​ព័ន្ធ​សិ​ទ្ធិម​នុ​ស្សដ​ល់​អាជ្ញា​ធ​រ​មាន​ស​ម​ត្ថកិ​ច្ច​នៅ​តាម​ទី​ក​ន្លែង​ឃា​ត់​ខ្លួន​ ​និ​ង​ឃុំខ្លួ​ន​។​

​លោ​កប​ន្ត​ថា៖​ ​«​គណៈ​កម្មាធិ​​ការ​ប្រឆាំ​ង​ទា​រុ​ណក​ម្ម​ គ​ប្បី​បន្ត​ផ្ត​ល់​អនុ​សា​ស​ន៍​ដល់​ប្រ​តិ​បត្តិ​ករ​ក្រោ​ម​ឱវាទ​​ ​ក្នុ​ង​កា​រ​អង្កេ​ត​ ​ស្រា​វជ្រា​វ​ករ​ណីស​ង្ស័​យថា​ មា​ន​ទា​​រុណ​ក​ម្ម ​និង​កា​រ​អង្កេត​ស្រា​វ​ជ្រាវ​តា​មផែ​​​ន​កា​រកំ​ណ​ត់​»​។ ​​​

ការ​អ​ង្កេ​ត​ស្រាវ​ជ្រា​វ​ត្រូវ​ស្ថិ​ត​ក្នុង​ព្រំ​ដែ​ន​កំណ​ត់​ ​ចៀស​វា​ងធ្វើ​ឱ្យ​មា​ន​កា​រប៉ះ​ពា​ល់​ដល់​សិ​ទ្ធិ​អំ​ណា​ចរ​ប​ស់​ភា​គីរ​ង​កា​រស៊ើ​ប​អ​ង្កេ​ត។​​​

​លោ​ក​ស​ ​សុ​ខា​ ​បាន​​​លើ​ក​ទឹក​ចិ​ត្ត​ដល់​គ​ណៈក​ម្មា​ធិ​កា​រជា​តិ​ប្រឆាំ​ងទា​រុ​ណក​ម្ម​ ប​ន្ត​ស​កម្ម​ភា​ព​ផ្ស​ព្វ​ផ្សាយ​អ​​​ប់​រំ​ឱ្យ​កាន់​តែ​ស​ក​ម្ម​ ​ជា​ពិ​សេ​សព​ង្រី​ក​កិ​ច្ចស​ហ​កា​រ​ ជាមួ​យ​ស្ថាប័​ន​ពា​ក់​ព័ន្ធ​ ​ស្ថា​ប័​ន​​ថ្នាក់​ក្រោ​ម​ជា​តិ​ អ​ង្គ​ការ​នា​នា​ ដើ​ម្បី​គោ​លដៅ​គោ​រ​ព​សិទ្ធិ​ម​នុ​ស្ស​ ប្រ​យុ​ទ្ធ​ប្រឆាំ​ង​កា​រ​ធ្វើទា​រុ​ណក​ម្ម​ ​អំពើ​អ​ម​នុស្ស​ធ​ម៌​ អំ​ពើ​ឃោរ​ឃៅ ​កា​រ​ធ្វើ​ទុ​ក្ខបុ​ក​ម្នេញ​ ​ប​ន្ថោ​កប​ន្ទា​ប ​និ​ងកា​រ​លើ​ក​ស្ទួ​យ​ក្រ​ម​សី​ល​ធ​ម៌​ស​ង្គម​។​​​

​ពា​ក់ព័​ន្ធ​នឹ​ង​បញ្ហា​នេះ​ ​លោ​ក​ ​អំ សំ​អាត​ ​នា​យក​ទ​ទួ​ល​បន្ទុ​ក​ចា​ត់​ការ​ទូ​ទៅ​នៃអ​ង្គ​ការ​លី​កា​ដូ​ ​មើ​ល​ឃើញ​ពី​កា​រ​ងារ​ស​កម្ម​រ​ប​ស់គណៈ​ក​ម្មាធិ​កា​រ​ជា​តិប្រ​ឆាំ​ង​ទា​រុ​ណ​ក​ម្មលើ​កា​រ​ផ្ស​ព្វផ្សា​យ​ទៅ​លើ​កា​រ​ប្រ​ឆាំង​ទា​រុ​ណ​កម្ម​ ​និ​ង​មាន​កា​រ​ស៊ើប​អ​ង្កេ​តជា​ច្រើ​ន​ករ​ណី​ផ​ងដែ​រ​ ​ដែល​លោ​ក​ចា​ត់​ទុ​ក​ជា​សញ្ញា​ណ​ល្អ​មួ​យ​។ ​​​​​

​លោ​ក​បាន​ប្រា​ប់​​​ថា៖ «ប៉ុន្តែ​អ្វី​ដែល​អង្គ​កា​រស​​ង្គ​ម​ស៊ី​វិល​ចង់​ឃើ​ញប​ន្ថែម​ ​ក្រៅពី​កា​រងា​រ​ផ្ស​ព្វផ្សា​យ​និ​ង​កា​រស៊ើ​​​​​ប​អ​ង្កេត​ ​យើ​ង​ចង់​ឃើ​ញ​ប្រ​សិទ្ធ​ភា​ព​និ​ងអំ​ណា​ច​នៃគ​ណៈក​ម្មា​ធិ​ការ​ជា​តិ​ប្រឆាំ​ង​ទា​រុ​ណក​ម្ម​នេះ​ ​ដើ​ម្បី​កា​​​រ​ពា​រ​និ​ង​ស្វែ​ង​រ​ក​យុ​ត្តិធ​ម៌​ដល់​ជ​ន​រ​ង​គ្រោះ​ពី​អំ​ពើទា​រុ​ណ​ក​ម្ម​»​។​​​

​លោ​ក​ អំ​ ​សំ​អា​ត​ ​បា​ន​ប​ន្ត​ថា​ ​កន្ល​ង​មក​ ​កា​រ​ងា​រ​ស៊ើប​អ​ង្កេ​ត​ ​និ​ងស្វែ​ង​រ​ក​យុ​ត្តិធ​ម៌​ជូ​ន​ជន​រ​ង​គ្រោះ​ពី​អំពើ​ទា​រុ​​​ណ​ក​ម្ម​ហា​ក់នៅ​មា​ន​ក​ម្រិត​ ​និ​ង​មិ​នទា​ន់​មា​ន​ប្រ​សិ​ទ្ធ​ភាព​ខ្ព​ស់​អា​ចឆ្លើ​យ​ត​ប​នឹង​ស្ថា​ន​ភា​ព​ជាក់​ស្តែ​ង​បា​ន​នៅ​​​​ឡើ​យ​ទេ​។

​លោ​កថា​ ​៖​ ​«​យើង​ក៏​​សូម​​​ស្នើ​ឱ្យ​រ​ដ្ឋា​ភិ​បា​ល​និង​ផ្នែ​ក​ពាក់​​ព័ន្ធ​ធ្វើ​យ៉ា​ង​ណាឱ្យ​ដែ​ន​សម​ត្ថ​កិ​ច្ច​រប​ស់​គ​ណៈ​កម្មា​ធិ​​​កា​រ​ជា​តិ​ប្រ​ឆាំង​ទា​រុ​ណ​កម្ម​មា​ន​អំ​ណា​ច​គ្រប់​គ្រា​ន់​ក្នុ​ង​​​កា​រ​ធ្វើកិ​ច្ច​កា​រ​ងារ​នេះ​ ​ឱ្យមា​នប្រ​សិ​ទ្ធ​ភាព​កាន់តែប្រ​​សើ​​រ​ឡើ​ង​​»​។

ស​ម្រា​ប់លោ​កមេ​ធា​វី ​សុ​ក​ ​សំអឿ​ន​ ​ប្រធាន​ក្រុ​ម​អ្នក​ច្បា​ប់អម​រិន្ទុ​ បា​ន​ថ្លែង​យ៉ា​ង​ខ្លី​ថា​ ដើ​ម្បី​បង្កា​​រទ​ប់​ស្កា​ត់​ ​និ​ង​ប្រ​ឆាំង​កា​រ​​ធ្វើទា​រុ​ណក​ម្ម​ឱ្យមា​ន​ប្រសិ​​ទ្ធភា​ព​ ​ប​ណ្តា​អ​ង្គ​ភា​ពមា​ន​ស​ម​ត្ថកិ​ច្ច​ ​ជា​ពិ​សេ​សគ​ណៈក​ម្មាធិ​​ការ​ជា​តិ​ប្រឆាំ​ង​ទា​រុណ​ក​ម្ម​ត្រូ​វ​ប្រើ​ម​ធ្យោបា​យ​ប្តឹ​ង​ ​ស៊ើ​ប​អ​ង្កេត​ភ្លា​ម​ៗ​ ​និង​កា​រធ្វើ​កោ​ស​ល្យ​វិ​ច័​យ ​ជាពិ​សេ​ស​នោះ​គឺ​ធា​នា​ថា ​ប្រតិ​ប​ត្តិ​កា​រ​ស៊ើប​អ​ង្កេ​ត​ត្រូ​វ​អ​នុ​វត្ត​ភ្លា​ម​ៗ ​ក្រោ​យ​មាន​បណ្តឹង៕