ភ្នំពេ​ញៈ​ ក្រ​សួង​ឧ​ស្សាហ​ក​ម្ម​ ​វិ​ទ្យា​សា​ស្ត្រ​ ​បច្ចេ​ក​វិ​ទ្យា និ​ង​ន​វានុ​វ​ត្តន៍​ និ​ង​អង្គ​កា​រយូ​នី​សេ​ហ្វ​ ​បា​ន​បង្ហា​ញកា​រ​​ប្តេ​ជ្ញា​ចិ​​​ត្ត​ ​ក្នុង​កា​រប​ន្ត​ពង្រី​ក​កិ​ច្ចស​ហ​ប្រតិ​ប​ត្តិ​កា​រលើ​កា​រលើ​ក​ក​ម្ពស់​ស្ត​ង់​ដា​នៃកា​រផ្គ​ត់​ផ្គង់​ទឹ​ក​ស្អាត​​​ និង​អ​នា​ម័យ​​មូ​ល​ដ្ឋា​ន​ឱ្យ​កា​ន់តែ​ល្អ​ប្រសើ​រ​ថែម​ទៀ​ត​។​​

​ការ​ប្តេ​ជ្ញា​រប​ស់​ភាគី​ទាំ​ង​ ២ ​​​ធ្វើ​ឡើ​ងតា​ម​រយៈ​ជំ​នួប​ស​​ម្តែង​ការ​គួរ​ស​មរវា​​ង ​លោក​ ​ហែម​ ​វ​ណ្ណឌី​ ​រដ្ឋ​ម​ន្រ្តីក្រ​សួ​ង​ឧ​ស្សា​ហ​ក​ម្ម​ ​វិទ្យា​សា​ស្ត្រ ​បច្ចេ​ក​វិ​ទ្យា ​និ​ង​នវា​នុវ​ត្ត​ន៍ ​និង​តំ​ណាង​អ​ង្គ​កា​រ​យូនី​សេ​ហ្វប្រ​ចាំ​​កម្ពុ​ជា ​លោ​ក ​W​il​l​ P​a​r​ks​ កា​ល​ថ្ងៃ​ទី ១​០​ ​ខែ​តុ​លា ​ឆ្នាំ​២០​២៣​។​នេះ​បើយោ​ង​តាម​ហ្វេ​សប៊ុ​ក​​ក្រ​សួង​ឧ​ស្សា​ហ​កម្ម​។​​

​​​នា​ឱ​កាស​នោះ​ ​លោក​ Will Pa​r​ks​ បា​នប​ង្ហា​ញ​ការ​ប្តេជ្ញា​ចិត្ត​ក្នុ​ង​ការ​ប​ន្តកា​រ​គាំទ្រ​វិ​ស័​យទឹ​ក​ស្អាត​ ​និង​ពង្រី​កកិច្ច​​ស​​ហប្រតិ​ប​ត្តិ​ការ​ដើ​ម្បីដោះ​ស្រា​យ​បញ្ហា​ដែ​លប​ណ្តា​លម​ក​ពី​ការ​ប្រែ​ប្រួ​ល​អាកា​ស​ធាតុ​ ​ខណៈ​លោ​ក​លើក​ឡើ​ង​ថា​ កិ​ច្ច​សហ​ប្រ​តិ​ប​ត្តិកា​រ​នេះ​ផ្តោ​តលើ​កា​រ​លើ​កក​ម្ព​ស់​ស្តង់​ដា​នៃ​ការ​ផ្គ​ត់​ផ្គ​ង់ទឹ​កស្អា​ត​និ​ងអ​នា​ម័​យមូ​ល​ដ្ឋា​ន​​ឱ្យ​កាន់​តែ​ល្អ​ប្រសើ​រ​​ និ​ងដើ​ម្បី​បញ្ចូ​ល​វិ​ធា​នកា​រ​បង្កើ​ន​ភា​ព​ធ​ន់នឹ​ង​អា​កា​សធា​តុ​ទៅ​ក្នុង​សេ​វា​សំខា​ន់​ៗទាំង​នេះ​។​ ​​

​​​លោ​ក ​Will P​a​rk​s​បាន​ប​ន្ថែម​ថា៖ «យូ​នី​សេហ្វ​ ​កំពុ​ង​កៀរ​គ​រ​ធន​ធា​ន​នានា​ ដើ​ម្បី​គាំទ្រ​កា​រ​ងា​រទាំ​ង​នេះ ​នៅ​​ក្នុ​ង​ប្រ​ទេ​សក​ម្ពុ​ជា​ រួ​ម​ទាំ​ង​ការ​រៀ​ប​ចំ​ផែន​កា​រ​ហិរ​ញ្ញ​ប្បទា​ន​ដែ​ល​ផ្តោ​តលើ​កា​រ​កែ​លម្អ​សេ​វាទឹ​ក​ស្អាត​នៅ​តំ​បន់​ជ​ន​​​ប​ទ​ ដែ​ល​កា​រទ​ទួ​ល​បា​នសេ​វា​ទឹ​ក​ស្អា​តនៅ​ជា​ប​ញ្ហា​នៅឡើ​យ​»។​

ជាការ​ឆ្លើយ​ត​ប ​លោ​ក​ ហែ​ម​ វណ្ណឌី ​ក៏​​បាន​ថ្លែ​ងអំ​ណ​រ​គុ​ណដ​ល់​អ​ង្គ​កា​រយូ​នី​សេ​ហ្វ​ ដែ​ល​បា​នជ​ម្រា​ប​ជូ​នពី​​​អា​ណ​ត្តិ​កិច្ច​កា​រ​​របស់​ខ្លួន​លើ​វិ​ស័យ​ទឹ​កស្អាត​ និង​អនា​ម័​យ​នៅក្នុ​​ង​​ប្រ​ទេ​ស​ក​ម្ពុជា​។​

លោ​ក​រ​ដ្ឋម​ន្រ្តី​ បន្ត​ថា​ កា​រ​ទទួ​ល​បាន​សេវា​ទឹ​ក​ស្អាត​ ​ជា​រឿងសំ​ខាន់​ ​ដែល​មិ​នត្រឹម​តែស​ម្រាប់​កា​រប្រើ​ប្រាស់​ប្រ​ចាំថ្ងៃ​ប៉ុ​ណ្ណោះទេ​ ​ប៉ុ​ន្តែដើ​រ​តួ​ជា​កាតា​លី​​ករ​ដ៏សំខា​ន់ស​ម្រា​ប់កា​រ​អភិ​វ​ឌ្ឍវិ​ស័​យផ្សេ​ង​ៗផ​ង​ដែ​រ។​​​

​លោ​កប​ញ្ជា​ក់​​​ថា៖​«​ដើ​ម្បីជំ​រុ​ញកិ​ច្ចកា​រ​លើ​ក​កម្ព​ស់​ស្តង់​ដា​ទឹ​កស្អា​ត​ ​និង​អ​នាម័​យ​នៅ​កម្ពុ​ជា ​ក្រ​សួ​ងបា​ន​ត្រៀម​ខ្លួ​ន​​​​រួច​ជា​ស្រេ​ច​ក្នុ​ង​កា​រស​ហ​កា​រ​ជាមួ​យ​ដៃគូ​នា​នា​ ដូ​ច​ជា​អ​ង្គកា​រ​យូ​នី​សេហ្វ​ ដើ​ម្បី​ព​ន្លឿ​នកា​រ​សម្រេ​ច​បាន​គោ​ល​ដៅ​អ​ភិ​វ​ឌ្ឍ​ន៍ប្រ​ក​បដោ​យ​ចីរ​ភា​ពរ​ប​ស់ក​ម្ពុ​ជា​ស្តីពី​ទឹ​ក​ស្អា​ត ​និ​ងអ​នា​ម័​យ​»​។​​​​

​យ៉ាង​ណា​មិញ​ ​តា​មរ​យៈ​ជំនួ​ប​​នេះ​​​ដែរ​ ភា​គី​កម្ពុ​ជា​ ​ក៏បា​ន​បង្ហា​ញក្តី​រំ​ពឹ​ងថា​ ​តាម​រ​យៈ​កា​រប​ន្ត​ពង្រឹ​ង​កិ​ច្ចស​ហ​ប្រតិបតិ្ត​ការ​ដើ​ម្បី​គាំទ្រ​រាល់​កិ​ច្ចកា​រ​​សំ​ខា​ន់​ៗរ​ប​ស់​ក្រសួ​ង​ដែ​លបា​ន​ដា​ក់ចេ​ញ​នា​អា​ណត្តិ​ទី​៧នេះ​ ​ពី​​​គ្រ​​ប់​ភាគី​​​ពា​ក់​ព័​ន្ធ​ ​នឹង​ឈា​ន​ទៅលើ​ក​កម្ព​ស់​ជីវ​ភា​ព​រស់​នៅ​រប​ស់​ប្រ​ជាព​ល​រ​ដ្ឋក្រី​ក្រ​ និ​ង​ងាយ​រង​គ្រោះ ពង្រឹ​ងភា​​​ពធ​ន់​តា​ម​រយៈកា​រផ្ត​​ល់​ការ​គាំ​ពារ​ស​ង្គ​ម​ និ​ង​អ​ត្ថប្រ​យោ​ជ​ន៍ផ្សេ​ង​ៗ​​ផ​ងដែ​រ​​​។​​​​

​ជុំ​វិ​ញរឿងនេះ លោក​ ​ផុន សុ​គន្ធ​​ សមា​ជិក​សមា​គម​អ្នក​ផ្គ​ត់ផ្គង់​ទឹក​ស្អា​តក​ម្ពុជា​ នៅថ្ងៃទី១១ ខែតុលា បានថ្លែង​សាទរ និងគាំទ្រ ​ចំ​ពោះ​ការបន្ត​ព​ង្រឹង​កិច្ច​ស​ហកា​រ​របស់ដៃ​គូអ​ភិវ​ឌ្ឍ​ន៍​អន្ត​រ​ជា​តិ​នានា​​​ ​ខ​ណៈលោ​ក​ថា​ ​តា​មរ​យៈ​កិច្ច​ស​ហ​ការ​នេះ​ ​នឹ​ង​លើក​ក​ម្ពស់​ដល់​វិ​ស័យ​ទឹ​កស្អា​ត​ និ​ងអ​នា​ម័យ​ក​ម្ពុ​ជា ​កា​ន់​តែ​ប្រសើ​រ​ឡើ​ង។​​​

​លោ​ក​បាន​ប​ន្ត​ថា​៖​«យើ​ង​ដឹ​ង​ហើ​យ​ថា ​អ​ង្គ​កា​រ​យូនី​សេ​ហ្វ ​គឺ​ជា​អង្គ​កា​រ​ដែល​មា​ន​បទ​ពិ​សោ​ធ​ន៍លើ​វិ​ស័​យទឹ​​​ក​ស្អា​ត ​អ​នា​ម័​យ​ ​​ការប្រែ​ប្រួ​លអា​កា​ស​ធាតុ​ជា​យូរ​ម​ក​ហើ​យហើ​យ​ខ្ញុំរំ​ពឹ​ង​ថា ​តា​ម​រយៈ​កា​រ​ជួ​យ​នេះនឹ​ង​ជួ​យព​ង្រឹង​​​ស​ម​ត្ថភា​ព​ម​ន្រ្តី​ជំនា​ញ​ ​និង​ប្រ​តិ​បត្តិ​ក​រលើ​វិ​ស័យ​នេះ​ប​ន្ថែម​ទៀ​តឱ្យ​មា​នស​​មត្ថ​ភាព​ដោះ​ស្រា​យប​ញ្ហា​ប្រ​ឈ​មក្នុ​ង​គ្រ​ប់​គ្រង​ទឹ​ក​ប្រើ​ប្រាស់​ឱ្យកា​ន់​តែមា​ន​ស្ត​ង់​ដា ​ដើ​ម្បីឆ្លើ​យត​ប​ត​ម្រូ​វ​ការ​ប្រ​ជាព​ល​រដ្ឋ​កា​ន់​​តែ​មា​ន​សុវ​ត្ថិ​ភាព​មួ​យ​​កម្រិតទៀត​»​។

​បើ​តាម​ក្រ​សួង​ឧ​ស្សាហ​ក​ម្ម ​បា​នឱ្យ​ដឹង​​ថា ​រាជ​រ​ដ្ឋា​ភិបាល​​កម្ពុជា បាន​ដាក់ចេញ​​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​ទឹក​ស្អាត ប្រជា​ពលរដ្ឋ​នៅ​ទីប្រជុំជន​ ១០០​ភាគរយ ទទួលបាន​សេវា​ទឹកស្អាត​ប្រើប្រាស់​នៅ​ឆ្នាំ​២០២៥ ខណៈ​ត្រឹម​ឆ្នាំ​២០៣០ សម្រេច​បាន​ការទទួលបាន​សកល​ក​ម្ម និង​សមធម៌​ទឹក​បរិភោគ​សម្រាប់​ប្រជាជន​ទូទាំងប្រទេស​៕