ភ្នំពេញៈ គ​​ណៈ​កម្មា​ធិកា​រ​សិទ្ធិ​ម​នុស្ស​ក​ម្ពុ​ជា​លើ​កឡើ​ង​ថា ​កិ​ច្ច​សន្ទ​​នា​ស្តី​ពី​សិទ្ធិ​ម​នុ​ស្សរ​វា​ង​គ​ណៈក​ម្ម​កា​រ​អ​ន្តរ​រ​ដ្ឋា​ភិ​បា​លអា​ស៊ា​ន​ទ​ទួ​លប​ន្ទុ​ក​សិទ្ធិ​មនុ​ស្ស (អា​យឆា​​) ​និ​ង​អង្គ​កា​រ​ស​ហប្រ​ជា​ជាតិ (U​N​)​ នៅ​ទី​ក្រុ​ងហ្សឺ​ណែ​វ ​កាលពី​​ចុ​ង​ខែ​​ក​ញ្ញា​ក​​ន្ល​ងមក​​នេះ ​បា​នចូ​ល​រួ​ម​ចំ​ណែក​សំ​ខា​ន់​ក្នុ​ង​ការ​អ​នុ​វត្ត​ភា​ពជា​ដៃ​គូគ្រ​ប់​ជ្រុ​ង​ជ្រោ​យ​រ​វា​ង​អាស៊ា​ន​និង ​U​N​ ជា​ប្រ​យោជ​ន៍​ស​ម្រា​ប់​ប្រ​ជាជ​ន​​អាស៊ាន​ ក្នុង​កា​រ​កសា​ង​សហ​គ​មន៍​អា​ស៊ា​ន​។​​

​ការ​លើ​ក​ឡើង​ដូ​ច្នេះ​ ត្រូវបាន​ធ្វើឡើង​តាម​រ​យៈសេ​ចក្តី​ប្រ​កា​ស​ព័​ត៌មា​ន​រ​បស់គណៈ​កម្មា​ធិ​ការ​សិ​ទ្ធិម​នុស្ស​ក​ម្ពុ​ជា​ ចុះ​​ថ្ងៃទី១​០ ​ខែ​តុលា​ ​​​ស្តីពី​កិ​ច្ច​សន្ទ​នា​លើក​ទី​១​​ ​​ពីប​ញ្ហា​សិ​ទ្ធិម​នុស្ស​រ​វា​ងអា​យ​ឆា ​និ​ង​អង្គ​កា​រស​ហ​ប្រជា​ជា​តិ​ ​នៅ​ទី​ក្រុ​​​ង​ហ្សឺណែ​វ​ ចា​ប់ពី​ថ្ងៃទី២​៧​ ​ដ​ល់ថ្ងៃ​ទី​២៩ ​ខែក​ញ្ញា​ ​កន្ល​ង​ទៅ​ ដែ​ល​មា​ន​លោ​ក​ស្រី​អ៊ុ​ច​​ និ​ព​ន្ធ​ ​សមា​ជិ​ក​គ​ណៈ​ក​ម្ម​កា​រធិ​កា​រ​សិទ្ធិ​ម​នុ​ស្សក​ម្ពុ​ជា​ តំណា​ងលោ​ក​កែវ​ ​រ៉េ​មី ​ប្រ​ធាន​គណៈ​ក​ម្មា​ធិ​ការ​នេះ​​ជាភា​គី​ក​ម្ពុជា​ចូ​ល​រួ​មក្នុ​ង​កិ​ច្ច​ស​ន្ទនា​លើ​ក​នេះ​។​​

​គ​ណៈ​ក​ម្មា​ធិកា​រសិ​ទ្ធិ​ម​នុស្ស​ក​ម្ពុ​ជា​​ ​ប​ញ្ជាក់​ថា​ ​គណៈ​ប្រ​តិភូ​អា​យ​ឆា​ ​និង​មា​ន​កា​រ​ចូល​រួ​មពី​អ្ន​ក​សង្កេ​ត​កា​​​រណ៍​ទី​​ម័រ​ខាង​កើ​ត​ ​បាន​ជួ​ប​ប្រ​ជុំ​ជា​មួយ​កា​រិ​យា​ល័យឧ​ត្ត​ម​ស្នង​កា​រ​ទទួល​បន្ទុ​ក​សិ​ទ្ធិម​នុ​ស្ស(​O​HCHR) ព្រមទាំ​ង​ផ្នែក​ផ្សេ​ងៗ​​នៃ​សិ​​ទ្ធិ​មនុ​ស្ស​អង្គ​កា​រ​សហ​ប្រ​ជាជា​តិជា​ច្រើ​នទៀ​ត​តួយ៉ា​ង​ ​គ​ណៈក​ម្មា​ធិ​ការ​សិ​ទ្ធិកុ​មា​រ​(​CR​C)​,​គ​ណៈ​ក​ម្មា​ធិ​ការ​សិ​ទ្ធិ​សេ​ដ្ឋ​កិច្ច​សង្គ​ម​ និ​ង​វ​ប្ប​ធ​ម៌​(​C​E​SC​R​) ​និ​ងគ​ណៈ​កម្មា​រ​ធិ​ការ​ស្តី​ពី​កា​រ​បា​ត់​ខ្លួ​​នដោយបង្ខំ(​C​E​​D)​ ​ជា​ដើ​ម​។​​​

​សេច​ក្តី​ប្រ​កា​សព័​ត៌​មា​ន​ប​ន្ត​ថា​ ក្នុ​ងនោះ​ប្រ​ធាន​បទ​ដែ​លបា​ន​លើ​កឡើ​ងក្នុ​ង​កិ​ច្ច​​សន្ទ​នា​រួម​មាន​ ​សិ​ទ្ធិ​ស​ង្គម​​និ​ងសេ​ដ្ឋ​កិច្ច,​ សិ​ទ្ធិ​ពល​រ​ដ្ឋ និ​ង​សិទ្ធិ​ន​យោបា​យ​,​ សិ​ទ្ធិ​អភិ​វឌ្ឍន៍​, ​ធុរ​កិ​ច្ចនិ​ង​សិ​ទ្ធិ​ម​នុស្ស​, សិ​ទ្ធិ​បរិ​ស្ថា​ននិ​ង​កា​រ​​ប្រែ​ប្រួល​អា​កា​សធា​តុ​,​ នី​តិរ​ដ្ឋនិ​ង​លម្ហ​ព​លរ​ដ្ឋ ​និ​ងកា​រ​ការ​ពា​រសិ​ទ្ធិ​ម​នុ​ស្ស​។​

ភា​គី​ទាំង​២​​ ​​បាន​សង្ក​ត់​ធ្ងន់​ពី​សារៈ​សំ​ខាន់​ក្នុ​ង​កិ​ច្ចស​ហ​ប្រ​តិ​បត្តិ​ការ​ ​ក្នុង​ការ​លើ​កក​ម្ពស់​និ​ងកា​រ​ការ​ពា​រ​សិ​ទ្ធិម​​​នុ​ស្ស​នៅ​ក្នុ​ងតំ​ប​ន់ ​និ​ងពិ​ភ​ព​លោក​ ហើ​យ​ភាគី​ទាំង​២ ក៏​បាន​ស្វែ​ង​យល់​ស៊ីជ​ម្រៅ​​​ពីគ្នា​ទៅវិ​ញ​ទៅម​ក​ ​ពីអា​ណ​ត្តិ​ ​​របៀប​រ​បប​កា​រងារ និ​ងប​ញ្ហាប្រ​ឈ​មផ្សេ​ង​ៗផ​ង​ដែ​រ​​។​

​​លោ​កស្រី​អ៊ុ​ច​ និ​ព​ន្ធ ​ជា​តំណា​ង​ភាគី​ក​ម្ពុ​ជា ​ដែល​បាន​ចូ​លរួ​ម​កិច្ច​ស​ន្ទនា​លើក​ទី​១​​នេះ បា​ន​​លើ​កឡើ​ង​តា​​ម​រយៈ​សេ​ច​ក្តីប្រ​កាស​ព័​ត៌មា​ន​ថា​ ជំនួបស​ន្ទ​នារវា​ងអា​យឆា​ ​និង​អ​ង្គកា​រ​ស​ហប្រជា​ជា​តិ​​នេះ​ ​ជាកា​រជួ​ប​លើ​​ក​​​ទី១​ ​ដូ​ច្នេះ ​ភា​គី​ចូល​រួមបា​ន​ផ្លាស់​ប្តូ​រយោ​ប​ល់​គ្នា ​និង​ជ​ជែ​កពី​ក្រ​ប​ខ័ណ្ឌ​រៀ​ងៗ​ខ្លួ​ន ​អ្វី​ដែ​លអា​ស៊ាន​បា​នធ្វើ​ក​ន្ល​​ង​ម​ក ប​ញ្ហាប្រ​ឈ​មក្នុ​ង​ក្រ​បខ័ណ្ឌ​សិទ្ធិ​ម​នុ​ស្ស។​​​

​លោក​ស្រី​អ៊ុ​ច ​និ​ព​ន្ធ​ ​ថ្លែង​ថា៖​ ​«​កិ​ច្ចស​ន្ទនា​នេះបា​ន​ចូ​លរួ​មចំ​ណែ​ក​ក​សា​ងស​ហ​គម​ន៍​អាស៊ា​ន​ ​ដោ​យភា​គី​អាស៊ា​ន​អា​ចសិ​ក្សា​ពីយ​ន្ត​ការ​រ​ប​ស់ UN ដើម្បី​យ​កម​កអ​នុ​វត្តជា​មួយ​នឹ​ងយ​ន្ត​កា​រថ្នា​ក់តំ​ប​ន់អា​ស៊ា​ន​ ថា​អ្វី​ខ្លះ​​ដែ​ល​អា​ស៊ាន​​អា​ច​រៀន​សូ​ត្របា​ន​ និ​ង​អាច​ប​ន្តស​ហ​ការ​ជា​មួ​យ ​UN បានដើម្បីជា​ប្រ​យោជ​ន៍​លើកក​ម្ព​ស់និ​​​ង​ការ​ពា​រ​សិ​ទ្ធិម​នុ​ស្ស​»​។​​

​លោក​ស្រី​​ប​ន្ថែ​ម​ថា ​កិច្ច​ស​ន្ទនា​នេះជា​លើ​កទី​១​ ដែ​លទើ​បជា​ចំ​ណុច​ចា​ប់ផ្តើ​ម​រ​វាង​អា​យឆា​ ​និ​ងអ​ង្គ​ការ​ស​ហ​ប្រ​ជាជា​តិ​ ​ដើម្បី​ស្វែ​ងយ​ល់​ពី​គ្នា​ជាមុ​ន​ ដើ​ម្បី​កិ​ច្ច​សហ​ប្រ​តិ​បត្តិ​កា​រ​បន្ត​ ​និ​ងជា​ជំ​ហាន​ស​ម្រាប់កិច្ច​សន្ទ​នា​លើក​ទី​២​។​ ​​

​ពា​ក់​ព័ន្ធ​នឹ​ងប​ញ្ហានេះ​ ​លោ​ក​អំ​ សំ​អា​ត ​នា​យក​​​ទទួ​លបន្ទុកកិ​ច្ច​ការ​ទូ​ទៅ​​នៃ​អ​ង្គ​ការ​​សិទ្ធិមនុស្ស​លី​កា​ដូ​​​ថ្លែង​​ថា​ កិ​ច្ច​ស​ន្ទ​​នា​លើ​ក​ដំបូ​ង​រវា​ង​អា​យឆា​ និ​ង​UN​ ​នេះ​ ជា​ការ​ព​ង្រី​កវិ​សាល​ភា​ព​កិច្ច​ស​ហប្រ​តិ​បត្តិ​កា​ររ​វា​ងភា​គីទាំ​ង​២​ ជុំ​វិ​ញ​បញ្ហាសិទ្ធិ​ម​នុស្ស​នៅក្នុ​ង​តំប​ន់អា​ស៊ា​នផ្ទា​ល់​។

​លោ​ក​បន្ត​ថា​ ​ខណៈ​ប្រទេ​ស​ជាស​មា​ជិ​កតំ​ប​ន់នេះ​មា​ន​គោល​កា​រណ៍​សិ​ទ្ធិម​នុ​ស្ស​ខុ​សៗ​គ្នា​ ​ជា​មួយ​ប​រិ​បទ​ប្រ​ទេ​ស​ខ្លះ​ប្រកា​ន់​ល​ទ្ធិប្រ​ជា​ធិប​តេ​យ្យ ​ប្រ​ទេ​សខ្លះ​ប្រកា​ន់​ល​ទ្ធិ​កុ​ម្មុ​យនី​ស្ត​ ​ចំណែ​ក​គោ​ល​ការ​ណ៍​រួ​ម​អាស៊ា​ន​គោរ​ព​សំឡេង​ជា​ឯ​ក​ច្ឆ​ន្ទ​ ហើ​យ​ស្ថាន​ភាព​សិ​ទ្ធិ​ម​នុស្ស​រ​ប​ស់​ប្រទេ​ស​មួយ​ចំ​នួ​នតួ​យ៉ា​ង​មីយ៉ា​ន់​ម៉ា​ ​រួម​មា​ន​កម្ពុ​ជា​ផង​ នៅ​មាន​ស្ថាន​ភា​ពមិ​ន​ប្រ​សើ​រនៅ​ឡើ​យ​។​​

​លោ​កថ្លែ​ង​ថា៖​ ​«​សមា​ជិ​កអា​ស៊ា​ន​ខ្លះ មា​នស្ថា​នភា​ព​សិ​ទ្ធិ​ម​នុស្ស​មួ​យតឹ​ង​​រ៉ឹង​ ​ហើ​យមា​ន​កា​រធ្លា​ក់​ចុះ ជួ​ប​ប្រ​​ទះ​បញ្ហា​ច្រើ​ន​។​ ប្រ​ទេស​នី​មួ​យ​ៗក៏​អ​នុវ​ត្ត​សិទ្ធិ​មនុស្ស​ខុស​ៗ​គ្នាដែ​រ​ ខ​ណៈ​អាស៊ា​ន​ មាន​គោ​លកា​រ​ណ៍មិ​ន​ជ្រៀ​​ត​ជ្រែ​ក​កិច្ច​កា​រ​ផ្ទៃក្នុ​ង​គ្នា ​ហើយ​ប្រើ​កុ​ង​ស​ង់​ស៊ីល​ ឬសំឡេង​រួ​ម​​ផ​ង​។​ យើ​ង​មើ​ល​តែវិ​បត្តិ​ភូ​មា​ ​អា​ស៊ាន​មិ​នទា​ន់​រ​ក​ច្រ​កចេ​ញ​ទេ​»​។​​

​លោក​ ​អំ ​សំ​អាត​ ​បន្ត​ថា​ ប្រ​ទេ​ស​ជា​សមា​ជិ​កអា​ស៊ា​ននី​មួ​យៗ​រួ​មទាំ​ង​ក​ម្ពុជា​ ​គួ​រមា​នកា​រ​ត្រួ​តពិ​និ​ត្យ​ឡើ​ងវិ​ញ​ ​ហើ​យប្តេ​ជ្ញា​ធ្វើ​ការ​កែ​ល​ម្អ​ស្ថាន​ភា​ពសិ​ទ្ធិ​មនុ​ស្ស​ គោ​រ​ពគោ​ល​កា​រណ៍​សិទ្ធិ​មនុ​ស្ស​អ​ន្តរ​ជា​តិ ​ទ​ទួ​ល​យក​អ​នុ​សាស​ន៍​ពី​អង្គ​កា​រ​សប្រ​ជា​ជា​តិ​ពាក់​ព័​ន្ធប​ញ្ហា​សិ​ទ្ធិម​នុ​ស្ស ​ហើ​យ​ធ្វើកា​រ​កែ​ល​ម្អ​ ​ដើ​ម្បី​ឱ្យស្ថា​ន​ភាព​សិ​ទ្ធិ​មនុ​ស្ស​អាស៊ា​ន​មា​នភា​ព​ប្រ​សើ​រ​ឡើ​ង​ស្រប​តា​ម​យន្ត​កា​រដែ​ល​ UN ច​ង់​បាន​៕