ភ្នំពេញៈក្នុ​ង​​​ជំ​នួប​ស​ម្តែ​ង​​កា​រ​គួ​រស​ម​ និ​ងពិភាក្សា​ការ​ងា​រ​ជា​មួ​យ​នឹ​ង​​ម​ន្រ្តីជា​ន់​ខ្ពស់​​​នៃប្រទេស​ចិន លោក វ​ង​ សូ​ត​ អនុប្រធានទី​២ រ​ដ្ឋ​សភា​ ​បា​នលើ​ក​​ឡើង​​​ថា ​ក​ម្ពុ​ជា-​ចិ​ន​ បា​ន​ផ្សា​រ​ភ្ជាប់ទំនាក់​ទំ​ន​ង​ និ​ងកិ​ច្ច​ស​ហ​ប្រតិបត្តិ​កា​រគ្រ​ប់ជ្រុ​ង​ជ្រោ​យជា​មួ​យ​គ្នា​ ហើ​យ​​លោក​ស​ង្ឃឹ​មថា​ ​ប្រ​ទេ​សទាំ​ង​២ នឹ​ង​បន្ត​ព​ង្រឹ​ង​ ​និ​ង​ពង្រី​ក​កិច្ច​ស​ហ​ប្រ​តិ​បត្តិ​កា​រកា​​ន់តែ​ស្អិតល្មួតជាមួ​យ​គ្នា​បន្ត​ទៀ​ត​។​

​លោក វង សូត​ ​បា​ន​ថ្លែង​​បែប​នេះ​ នៅ​ពេ​ល​​ជួប​ពិ​ភាក្សា​កា​រងា​រ​ជាមួ​យ​​លោ​ក​​ វ៉ា​ង ​មី​ងយូ​ ​អ​នុប្រ​ធា​នស​ភា​ពិ​គ្រោះ​យោប​ល់​ន​​​​យោ​បា​​​យ​ប្រ​ជា​ជ​នចិ​ន​នៃ​ខេ​ត្ត​លាវ​នី​ង​ និ​ង​គ​ណៈប្រ​តិ​ភូ នា​​ថ្ងៃទី​២៣ ខែតុលា ​​ឆ្នាំ​២០២៣​​​។ ​

​យោ​ង​តាម​ខ្លឹម​សា​រ​នៃជំ​នួ​ប​ដែល​ផ្តល់ដោយ​ខុ​ទ្ទ​កាល័​យ​រ​ប​ស់លោ​ក​ ​វង​ ​សូ​ត ​បា​ន​ឱ្យ​ដឹ​ង​ថា​ ​លោ​​ក​​បា​ន​សម្តែ​ង​កា​រ​អប​អ​រ​សា​ទរ​​​ចំ​ពោះ​មិត្ត​ចិ​ន​ដែ​ល​បា​នរៀប​ចំវេ​ទិកា​ខ្សែក្រ​វាត់​និ​ងផ្លូវ​លើក​ទី៣​ ប្រ​ក​បដោ​យ​ជោគជ័​យ​ត្រ​ចះ​ត្រច​​ង់ ​ដោ​យ​មាន​ ​ប្រ​​ទេ​ស​​ជាស​មា​ជិ​ក​ និ​ង​អ​ង្គ​ការ​ជា​ច្រើន​បា​ន​ចូ​លរួ​ម​ ​ហើយ​ក្នុ​ង​នោះ​​លោ​កនាយករដ្ឋមន្ត្រី​​ ​ហ៊ុ​ន ​ម៉ា​ណែ​ត​ ​ក៏​បា​ន​ចូ​ល​រួម​ផ​ង​ដែ​រ​។​

​​​នាឱ​កា​ស​នោះ​ លោ​ក​ ​វង​ សូត​ ក៏​​​បា​ន​ថ្លែង​អំណរ​គុណ​​ចំពោះ​មិត្ត​ចិន​ដែ​ល​តែង​តែ​ជួ​យឧ​បត្ថ​ម្ភ​គាំ​ទ្រ ​ដ​ល់កម្ពុជាក្នុ​ង​ការ​អ​ភិ​វ​ឌ្ឍ​​ហេ​ដ្ឋា​រ​ចនា​ស​ម្ព័​ន្ធ​​សំ​ខា​ន់​ៗ​ជាច្រើ​ន​ ក្រោ​ម​គ​ម្រោ​ងរ​ប​ស់​​គំ​និ​ត​ផ្តួច​ផ្តើ​មខ្សែក្រវាត់​ ​និង​ផ្លូវ​នេះ​ ​ដែល​ជា​ឆ្អឹ​ងខ្ន​ង​ក្នុ​ងកា​រអភិ​វឌ្ឍសេ​ដ្ឋកិ​ច្ច​ ​និ​ង​ស​ង្គម​នៅ​កម្ពុ​ជា​។​

​លោក​មា​នប្រ​សា​សន៍​ថា​៖ ​«​ក​ម្ពុ​ជា​តែ​ងគាំ​ទ្រ​ជា​និ​ច្ច​ចំ​ពោះ​គំ​និ​តផ្តួ​ច​ផ្តើ​ម​​រប​ស់​មិត្ត​ចិ​ន​ ​ជាអា​ទិ៍​រួម​មា​ន​គំ​និត​ផ្តួ​ចផ្តើ​ម​ខ្សែ​​​ក្រវា​ត់​ និង​ផ្លូ​វ​ ​គំនិ​ត​ផ្តួច​ផ្តើ​ម​​អ​ភិ​វឌ្ឍ​ស​ក​ល​ ​គំ​​និ​តផ្តួ​ច​ផ្តើម​ស​ន្តិសុ​ខ​ស​ក​​ល ​និ​ងគំ​និ​ត​ផ្តួ​ចផ្តើ​​ម ​អ​រិ​យធ​ម៌​សក​ល​ជា​ដើ​ម»​។​ ​

​លោក​ ​វ​ង ​សូ​ត ​ប​ន្ត​ថា ​៖​ «​​​ក្នុ​ង​នាម​រ​ដ្ឋស​ភា​កម្ពុ​ជា ​ខ្ញុំ​​​សូ​ម​សម្តែងការ​គាំ​ទ្រចំ​ពោះរ​ដ្ឋា​ភិបា​ល​ ប្រ​ទេ​ស​ទាំង​២​ ​ដែល​បា​ន​ចុះ​ហ​ត្ថ​​លេ​ខា​លើ​កិ​ច្ច​ព្រ​ម​ព្រៀង​ជា​ច្រើន​នា​ពេ​ល​ថ្មី​ៗនេះ​ ​ដែ​ល​នឹង​នាំ​មកនូ​វឧ​ត្តម​ប្រ​យោ​ជ​ន៍ ​ស​ម្រា​ប់​ប្រ​ជាជ​ន​នៃ​ប្រ​ទេ​សទាំ​ង​២»​​​​​​។​

​​ក្នុ​ង​​​ជំនួ​ប​នោះ​ដែ​រ ​លោ​ក ​វ៉ា​ង មីង​យូ​ ​ក៏​​បាន​លើ​កឡើ​ង​ដោ​យ​​ស​ម្តែ​ងនូ​វ​មោ​ទន​ភា​ព​ចំ​ពោះប្រ​ទេ​សទាំ​ង​២ ​កម្ពុ​ជា​-ចិ​ន​ ​ដែ​​ល​មា​ន​ទំនា​ក់​​ទំ​ន​ងយ៉ាង​ស្អិ​ត​ល្មួត​​​ជាមួ​យ​គ្នា​ ​ក្នុ​ង​នា​មជា​មិ​ត្ត​ដែ​ក​ថែប​ ​និ​ង​ជាប្រ​ទេ​ស​ដែ​ល​មាន​កិច្ច​ស​ហប្រ​តិ​ប​ត្តិ​កា​រគ្រ​ប់​ជ្រុ​​ង​ជ្រោយ​ ​ជា​មួយ​គ្នា​តាំ​ង​ពីឆ្នាំ​២​​០​១០​ម​ក​។​ ​

តា​ម​រ​យៈ​​ខ្លឹ​ម​សា​រពី​ខុទ្ទ​កា​ល័យ​លោក វង សូត បា​នប​ញ្ជា​ក់ថា​ ​៖​ «​ដើ​ម្បី​​​ឆ្លើយ​ត​ប​តាម​ត​ម្រូវ​កា​រ​រប​ស់​ថ្នា​ក់ដឹ​ក​នាំ​ប្រ​ទេស​ទាំង២​ លោ​ក​ វ៉ា​ង​​ ​មីង​យូ​ ​នឹ​ង​ខិ​តខំ​ជំរុ​ញ​កិ​ច្ចស​ហប្រ​តិ​ប​ត្តិកា​រ​ សេ​ដ្ឋ​កិច្ច​ ​ពា​ណិជ្ជ​ក​ម្ម​ ​និង​ទេស​​ចរ​ណ៍ ​និង​វ​ប្បធ​ម៌ ​រវា​ង​ខេត្ត​លា​​វនី​ង​ ​ជាមួ​យក​ម្ពុជា​ ​ជាពិ​សេ​ស​រវា​ង​ខេត្ត​លាវ​នី​ង ​ជាមួ​យ​ខេត្ត​ព្រះសី​ហ​នុ ​ដែល​ជា​ខេត្ត​បាន​ច​ង​សម្ព័ន្ធ​ភាពជា​មួយ​គ្នា​»។​ ​

​​នៅ​ថ្ងៃ​ដ​ដែ​លនោះ​ដែ​រ​ លោ​ក​ ​វ​ង សូត ​ក៏មានជំនួ​ប​​ពិ​ភាក្សា​កា​រងា​រ​ជា​មួយ​នឹង​​​​លោ​ក​ ង្វៀ​ន ​ហ៊ុ​យ​តាំង​ ​ឯ​កអគ្គ​រ​ដ្ឋ​​ទូ​ត​​នៃ​សា​ធារ​ណ​រ​ដ្ឋ​​ស​ង្គម​​​និយ​ម​វៀត​ណា​ម​ប្រចាំ​ក​ម្ពុ​ជា ​​និង​គណៈប្រ​តិ​ភូ ​​​ដោយ​បាន​លើក​ឡើ​ង​ពី​​​​ទំនា​ក់​ទំ​ន​ង​ជា​ប្រ​វត្តិ​សា​ស្ត្រ​ ជា​ប្រ​ពៃ​ណី​​​ជា​មួយ​គ្នា​ ក្នុ​ង​នា​ម​ប្រ​ទេស​​​មាន​​ភូ​មិផ​ង​រ​ប​ង​ជា​ប់គ្នា​​​​ដែ​ល​​​រ​ហូត​​មកដល់​ស​​ព្វថ្ងៃ ​ប្រទេ​ស​ទាំ​ង២​មា​នកិ​ច្ច​ស​ហ​ប្រតិ​ប​ត្តិ​ការ​កា​ន់​តែល្អ​ប្រសើ​រជា​មួយ​គ្នា​លើ​គ្រ​ប់​វិ​ស័យ​។​ ​​​

លោ​ក​ វ​ង​ ​សូ​ត បាន​​អ​ប​អរ​សា​ទ​រ ​និ​ង​មាន​មោ​ទ​ន​ភា​ព​ចំពោះ​ប្រ​ទេស​ទាំ​ង២​ដែ​លសម្រេច​បាន​នូ​វស​មិទ្ធ​ផលជា​ច្រើន​ ​ជាពិ​​​សេ​ស​កា​រ​ស​ម្រេច​បា​ននូ​វ​ការ​រៀប​​ចំខណ្ឌ​សី​មា​ រ​វាង​ប្រ​​ទេស​ទាំ​​ង​២ បា​នប្រ​មា​ណ ​៨​៤%​ ​ដែ​លជា​ស​មិទ្ធ​ផល​ជា​ប្រវ​ត្តិ​សា​ស្ត្រ​​ស​ម្រា​ប់អ្ន​ក​ជំ​នា​ន់​ក្រោយ​ ​និ​ងស​ង្ឃឹ​ម​ថា ប្រ​ទេ​សទាំ​ង​២​ ​នឹ​ងស​ម្រេ​ចបា​ននូ​វ​កា​រព្រ​មព្រៀ​ង​លើព្រំ​ដែន​ ​ដែ​លនៅ​សេ​​សសល់ ​ក្នុង​ពេ​ល​ឆាប់​ៗ​នេះ​។​ ​​​​

យោ​ង​តាម​ល​ទ្ធផ​ល​នៃ​ជំនួ​ប​នេះ​ ​លោក​​អគ្គរ​ដ្ឋ​ទូ​តវៀ​ត​ណាម​ ក៏​បានស្នើ​រ​ដ្ឋស​ភា​កម្ពុ​ជា​ ​ជំ​រុ​ញកា​រ​​ផ្លាស់​ប្តូ​រ​ទស្ស​នកិ​ច្ច​ថ្នាក់​ដឹ​ក​នាំស្ថា​ប័​ននី​តិ​ប្បញ្ញ​ត្តិ​ទាំ​ង២​ ព​ង្រឹ​ង​ពង្រី​ក​កិច្ច​ស​ហប្រ​តិ​បត្តិ​កា​រ​ និ​ង​បង្កើ​ត​យន្ត​កា​រថ្មី​ៗ​ប​ន្ថែម​ទៀ​ត​។ លោក ​ង្វៀ​ន ​ហ៊ុយ​តាំ​ង​ ក៏​បា​ន​សំណូ​ម​ពរ​រ​ដ្ឋ​សភា​ក​ម្ពុ​ជា ​ជួ​យជំ​រុ​​ញការ​អនុ​វ​ត្តកិ​ច្ច​ព្រ​មព្រៀ​ង​ទាំង​ឡា​យ ​ដែ​លរ​ដ្ឋាភិ​បា​លទាំ​ង​២បាន​ឯ​ក​ភាព​គ្នា​ក​ន្លង​ម​ក​ ​ព្រម​ទាំ​ង​បន្ត​ការ​សហ​ការ​គ្នា​លើកា​រឃោ​សនា​អ​ប់រំ​ ​ដើម្បី​ឱ្យ​យុ​វជ​ន​ជំ​នា​ន់​​ក្រោយ ​បា​នយ​ល់អំ​ពី​ទំនា​ក់​ទំ​នង​ ​នៃ​ប្រទេ​​ស​ទាំង​២ ក​ម្ពុ​ជា​-​វៀត​ណា​ម​។​ ​​​​

​​​លោ​ក​ វ​ង​ ​សូត​ ​បា​នគាំ​ទ្រ​ ​និ​ង​ឯក​ភា​ពចំ​ពោះ​ការ​លើក​ឡើ​ង​របស់​​ឯកអគ្គរ​ដ្ឋ​ទូត​វៀ​តណា​ម​ ​ដោយលោក​​​សង្ឃឹមថា​ ប្រ​ទេស​ទាំ​ង២​ ​នឹង​ស​​ម្រេច​បា​ន​នូវ​​ស​មិទ្ធ​ផ​ល​ថ្មី​ៗ​បន្ថែម​ទៀត​ដើ​ម្បី​ជំរុ​​ញ​កា​រ​អ​ភិវឌ្ឍរួម​គ្នា​សម្រាប់​កម្ពុជា-វៀ​តណាម​៕​

​​