ភ្នំពេញៈ​កញ្ញា ​អ៊ឹម រចនា អនុ​រដ្ឋ​លេខាធិ​ការ និង​ជា​អ្នក​នាំពា​ក្យ ក្រ​សួងក​សិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ ​បាន​លើក​ឡើ​ងថា​ រាជរ​ដ្ឋាភិបាល​កម្ពុជា តែង​យកចិ​ត្តទុ​កដាក់​ដ​ល់​កិច្ចកា​រពារ​អភិរក្ស​សត្វ​ផ្សោត ​និង​ធន​ធាន​វា​រី​សាស្ត្រ​ក្នុង​តំបន់​ និង​ប្តេជ្ញា​ចិត្ត​ការពារ​សត្វ​ផ្សោត​ទន្លេមេ​គង្គ​លើ​ឆាក​អន្ត​រជាតិ​តាម​រយៈ​សិល្បៈ និ​ង​វិ​ទ្យាសាស្ត្រ​ផង​ដែរ​។​

​ការ​លើក​ឡើ​ងរបស់ កញ្ញា អ៊ឹម រចនា ដូច​នេះ​ ធ្វើ​ឡើងតា​មរយៈ​សេចក្តី​ប្រកាស​ព័ត៌មា​ន​រួម​កាល​ពី​ថ្ងៃទី​២៤ ខែ​តុលា​ ស្តីពី​កម្ពុជា​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មោះមុ​ត​ក្នុងការ​ការពារ​សត្វ​ផ្សោត​ទន្លេមេគ​ង្គលើ​ឆាក​អន្តរ​ជាតិ​តាម​រយៈ​សិល្បៈ និង​វិទ្យា​សាស្ត្រ​។​

​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បានឱ្យដឹង​ថា វីដេអូ​បទ​ចម្រៀង«​ផ្សោត​ដួង​ចិត្ត​» ដែល​ច្រៀង​ដោយ​អ្នកនា​ង ​មាស សុខ​សោភា ​បង្ហាញ​អំពី​មោទនភា​ព​នៃ​វត្តមាន​សត្វ​ផ្សោតទ​ន្លេមេគ​ង្គ​កម្ពុជា​នៅក្នុង​កិច្ចប្រ​ជុំ​អន្តរ​ជាតិ​ស្ដីពី​«​ការ​ថ្លែង​ជាស​កល​ក្នុងការ​ការ​ពារ​សត្វ​ផ្សោត​ទឹកសា​ប​ពិភព​លោក​»​នៅ​ប្រទេសកូ​​ឡុំ​ប៊ីកាលពី​​ថ្ងៃទី​២៣ ​ខែតុលា ឆ្នាំ​២០២៣ ​(​ត្រូវ​នឹង​ថ្ងៃ​អង្គារ ទី​២៤ ​ខែតុលា​ នៅ​កម្ពុជា​)​។

​កញ្ញា​ អ៊ឹម​ រចនា បា​ន​ថ្លែងថា ៖«​​នៅក្នុង​ការចូ​លរួម​ប្រជុំ​នៅ​ប្រទេស​កូ​ឡុំ​ប៊ី​នាឱកាស​នេះ ក​ម្ពុជា​បានប​ង្ហាញ​ពី​សក្តានុ​ពល​​នៃ​ធន​ធាន​ជលផល​ និង​ការប្តេ​ជ្ញាចិត្ត​ យ៉ាង​មោះ​មុត​របស់ខ្លួ​ន​ក្នុងការ​ការពារ​សត្វ​ផ្សោត​ទន្លេមេ​គង្គ​ដ៏​មាន​តម្លៃ​ឥត​គណនា​»​។

​កញ្ញា​ បាន​បញ្ជាក់​ថា ៖ «​រាជ​រដ្ឋា​ភិបាល​​កម្ពុជា ​ផ្ដោត​ការយក​ចិត្ត​ទុក ដាក់​ដល់​កិច្ច​ការ​ពារ​អ​ភិរក្ស​សត្វ​ផ្សោត និ​ង​ធនធា​ន​វា​រី​សាស្ត្រ​ក្នុង​តំបន់​ស្រប​តាម​គោល​នយោបា​យ​បញ្ច​កោណដោយ​​គាំទ្រនិង​ជំរុញ​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័​ន្ធ​រាប់​ចាប់ពី​អ្នកសិ​ល្បៈ សហគ​មន៍​មូលដ្ឋា​ន អ្ន​កបច្ចេ​កទេស​​វិទ្យា​សាស្ត្រ ​ដៃគូ​អភិវឌ្ឍ​ន៍ជាតិ​ និង​អន្តរ​ជាតិ​នានា ​រួមគ្នា​ដើម្បី​ធានា​ចីរ​ភាព​នៃ​ការ​អភិ​វឌ្ឍ​សង្គម​-​សេដ្ឋ​កិច្ច ​ធន់​នឹង​ការប្រែ​ប្រួល​​អាកាស​ធាតុ​»​។​

​លោក​ សេង ​ទៀក នាយក​អង្គការ​ WWF បាន​លើក​ឡើង​ដែរ​ថា ​ការចូលរួម​ពី​គ្រប់​ភាគី​ទាំង​អស់​គឺ​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​ការពា​រនិង​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេ​គង្គ​។តួ​យ៉ាង​នៅ​ក្នុង​ការប្រជុំ​អន្ត​រជាតិ​នេះ មាន​ការ​ប្តេជ្ញា​រួម​គ្នា​ការ​ពារសត្វ​ផ្សោត​ទឹក​សាប​ក្នុង​ពិភព​លោក​។

​លោក​បាន​បន្តថា​ កម្ពុជា​បាន​កៀរគរ​ការ​ចូល​រួម​ពី​អ្នកមា​ន​ប្រជាប្រិយ​ភាព​ក្នុងស​ង្គម​ដូចជា​តារាច​ម្រៀង​អ្នក​នាង មាស ​សុខ​​សោភា ​ជា​ដើម​។​

​លោក សេ​ង ​ទៀ​ក បាន​ថ្លែងថា​ ៖ «​អ្នក​បច្ចេក​ទេស​វិទ្យា​សាស្ត្រ​ពី​រាជរ​ដ្ឋាភិបា​ល​ដោយ​ធ្វើការ​ក្នុង​ភាព​ជា​ដៃគូ​យ៉ាង​ល្អ​ជា​មួយ​អង្គការ ​WWF បង្ហាញ​ពី​សុ​ច្ឆន្ទៈ​រួម​ដ៏​សំខាន់​ ដើម្បី​ផ្ដល់​ក្ដីសង្ឃឹម​ដល់​ការ​រស់រាន​នៃ​សត្វ​ផ្សោត​ទន្លេ​មេគង្គ​»​។​

​ចំណែក​អ្នកនា​ង​ មាស សុខ​សោភា តារា​ចម្រៀ​ងដែលមា​ន​អ្នកគាំទ្រ​ជាង​៥​លាន​នាក់​ក្នុង​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក ក៏បាន​លើក​ឡើងថា​៖«​ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​បាន​ច្រៀង និ​ង​បង្ហាញ​ពី​សម្បត្តិ​ធម្មជាតិ​​របស់​កម្ពុជា​ទៅ​អន្ត​រជា​តិ ជាពិ​សេស​ស​អំពី​សត្វ​ផ្សោត ​ទន្លេមេ​គង្គ​ដែល​ត្រូវបាន​ចាត់ទុ​កថា​​ជា​រតន​សម្បត្តិ​ជាតិ​មានជីវិត​»​។

​អ្នកនាង​បន្តថា នេះ​គឺ​ជា​មោទ​នភា​ព​មួយ​យ៉ាង​ធំធេង​ដែល​ទាំងអស់​គ្នាត្រូវ​ចូលរួ​ម​ថែរក្សា​កា​រពា​រ និង​គាំទ្រ​ការ​អភិរ​ក្ស​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ទាំងអ​ស់គ្នា ​ដើម្បី​​រក្សា​បរិ​ស្ថាន​ធម្មជា​តិ​ និង​ទាក់ទា​ញ​ភ្ញៀវទេ​សចរ​មក​កម្ពុ​ជាកា​ន់​តែច្រើន​ឡើង​។​

​សូម​បញ្ជាក់​ថា ក​ម្ពុជាជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ចំនួន​ ១៤ ​ក្នុង​ពិភព​លោក ​ដែល​នៅមាន​វត្តមា​ន​សត្វ​ផ្សោត​ទឹក​សាប​ដ៏​កម្រ​កំពុង​រស់​នៅក្នុ​ង​ទន្លេ (​មេគ​ង្គ​)​។

​សត្វ​ផ្សោត​ទឹកសា​ប​សរុប​៦​ប្រភេទ​កំពុង​ប្រឈម​នឹង​ការ​ផុត​ពូជដូច្នេះ​ហើយ​ទើប​ប្រទេស​នានា​ដែលនៅ​​សេសស​ល់​​វត្តមា​ន​ស​ត្វ​ផ្សោត​ទឹកសាប​ចូលរួម​​ប​ង្ហាញ​កា​រប្តេជ្ញាចិត្ត​រួមគ្នា​ដើម្បី​ការពារ​សត្វ​ផ្សោត​និង​ទីជម្រក​របស់​ពួកវា​ក្នុ​ង​កា​រប្រជុំ​នៅ​ប្រទេស​កូ​ឡុំ​ប៊ី នា​ថ្ងៃទី​២៣ ​និង​២៤ ខែតុលា ​ឆ្នាំ​២០២៣​នេះ​។​

​យោង​តាម​សេចក្តី​ប្រកា​ស​ព័ត៌​មាន​ដដែល​បាន​បញ្ជាក់ថា​ ក្រៅ​ពី​វីដេអូ​ចម្រៀង​ពីស​ត្វ​ផ្សោត​ហើយ ​អង្គកា​រ WWF សហ​ការ​ជា​មួយ​វិទ្យា​ស្ថាន​ភាសា​បារាំងនិ​ង​មានការ​​គាំទ្រ​ពីក្រសួ​ងកសិ​កម្ម រុក្ខា​ប្រមាញ់និ​ង​នេសា​ទ ក្រសួង​បរិ​ស្ថា​នក្រ​សួ​ង​ទេ​សចរ​ណ៍និង​រដ្ឋបាល​ជលផ​លបា​នដាក់​ដំណើរ​ការ«​ពិព័រ​ណ៍​រូបថត​សត្វ​ផ្សោត​ទន្លេមេ​គង្គ​» រយៈ​ពេល​១ខែ​​ពេញ​ផង​ដែរ​កាល​ពី​ថ្ងៃទី​១៨ ខែ​តុលា នៅ​វិទ្យាស្ថាន​ភាសា​បារាំងដែល​​ការចូ​លរួម​ទស្សនា​គឺ​ឥត​បង់​ថ្លៃ​ឡើយ​​៕