ភ្នំពេញៈគណៈ​កម្មា​ធិ​ការ​សិ​ទ្ធិ​ម​នុស្ស​ក​ម្ពុ​ជា ​(CHRC) ​បានបើក​សិ​ក្ខា​​សា​លា​​ផ្ស​ព្វផ្សា​យ​ពីកា​រ​អ​នុវ​ត្ត​​​រ​ប​ស់​កម្ពុ​ជា​​ លើ​ក​តិ​កាស​ញ្ញា​អ​ន្តរ​​​ជាតិ​ស្តី​ពីសិ​ទ្ធិ​សេ​ដ្ឋ​កិ​ច្ច ​ស​ង្គ​មកិ​ច្ច​ ​និង​វ​ប្ប​ធ​ម៌ ​ដើម្បី​ប​ញ្ជ្រា​បកា​រ​យ​ល់​ដឹ​ងដ​ល់​​ភា​គីពា​​​​ក់ព័​ន្ធ​ ​ក្នុង​ការ​ប​ង្កើ​ន​ប្រ​សិ​ទ្ធភា​ព​រ​បា​យ​ការ​ណ៍​ប​ន្ទា​ប់​ ​ដែ​​​ល​រ​ដ្ឋា​ភិ​បា​ល​គ្រោ​ង​ប​​ញ្ជូនទៅ​កា​ន់​អ​ង្គកា​រ​ស​ហ​ប្រ​​​ជា​​ជា​តិ​នៅ​ឆ្នាំ​២០​២​៨​ ​ខា​ង​មុ​ខ​។​​​

នៅ​ថ្ងៃ​ទី​​៣០​ ​ខែ​តុ​លា​ ​ឆ្នាំ​២០​២​៣​ ​គណៈ​ក​ម្មាធិ​កា​រសិ​ទ្ធិ​មនុ​ស្ស​ក​ម្ពុជា ​​បាន​បើក​​សិ​ក្ខាសា​លា​ផ្ស​ព្វផ្សា​យ​​ពីសេ​​​ច​ក្ដី​អង្កេ​​តស​ន្និ​ដ្ឋា​ន​នៃរ​បា​យកា​រ​ណ៍​លើ​កទី​២រ​ប​ស់​ក​ម្ពុ​ជា ​ស្ដី​ពី​ការ​អ​នុវ​ត្ត​កតិ​កា​ស​ញ្ញា​អន្ត​រ​ជា​តិស្ដី​ពី​សិ​ទ្ធិសេ​ដ្ឋ​កិ​ច្ច​ ស​ង្គ​ម​កិ​ច្ច ​និ​ង​វ​ប្បធ​ម៌​ ​ដោយ​មា​ន​កា​រ​គាំ​ទ្រពី​កា​រិ​យា​ល័យ​ឧ​ត្ត​ម​ស្ន​ងកា​រ​អ​ង្គ​ការ​ស​ហ​ប្រ​ជា​ជា​តិ​ទ​ទួល​ប​ន្ទុ​កសិ​ទ្ធិ​ម​នុ​ស្ស​ប្រ​ចាំក​ម្ពុ​ជា​។​

សិ​ក្ខា​សាលា​នេះ​ ​មាន​កា​រចូ​ល​រួ​មជា​​​អធិ​ប​តី​ ​ពី​​លោ​ក​កែវ​ ​រ៉េ​មី ​ទេ​ស​រដ្ឋ​ម​ន្ត្រី ​និ​ង​ជាប្រ​ធា​នគ​ណៈក​ម្មា​ធិ​កា​រ​​​សិទ្ធិ​ម​នុ​ស្ស​ក​ម្ពុ​ជា ​​និង​​​ពី​ថ្នាក់​ដឹកនាំ​ស្ថា​ប័ន​ពា​ក់​ព័​ន្ធ​ ក្រុ​មអ​ង្គ​កា​រ​សង្គ​ម​ស៊ីវិ​ល​ ​និង​ដៃ​គូ​អន្ត​រ​ជា​តិ​ជាច្រើ​ន​រូ​ប​​​។

​​​លោ​ក​ ស្រ៊ាង​ ​ចិ​ន្តា​ អ្ន​ក​នាំ​ពា​ក្យគ​ណៈ​ក​ម្មា​ធិកា​រ​សិទ្ធិ​ម​នុ​ស្សក​ម្ពុ​ជា ​បា​ន​ប្រា​ប់ឱ្យ​ដឹ​ងថា​ ​​​សិ​ក្ខាសា​លា​នេះ​មា​នបំ​ណ​ង​ផ្ស​ព្វ​ផ្សាយ​ និ​ង​ប​ង្កើ​នកា​រ​យ​ល់ដឹ​ង​ដ​ល់​សា​​ធា​រណ​ជ​ន ​និ​ង​ភា​គីពា​ក់​ព័​ន្ធជុំ​វិ​ញ​ការ​អ​នុវ​ត្ត​​​កន្ល​ងទៅ​រ​បស់​ក​ម្ពុជាចំ​ពោះ​កតិ​កា​ស​ញ្ញា​អន្ត​រជា​តិ​ពីសិ​ទ្ធិ​សេ​ដ្ឋ​កិ​ច្ច ​ស​ង្គ​ម​កិច្ច​ ​និង​វ​ប្បធ​ម៌ ​ប​​​ន្ទាប់​ពី​ទ​ទួល​បា​ន​អ​នុ​សាស​ន៍ ​និ​ង​សេច​ក្តី​ស​ន្និ​ដ្ឋាន​ពី​អ​ង្គ​ការ​ស​ហ​ប្រ​ជា​ជាតិ​លើ​ក​ទី​២​ រួច​ម​ក​ និ​ង​ដើ​ម្បី​រៀ​បចំផែ​នការអ​នុវ​ត្ត​ន៍​​អ​នុ​សា​ស​ន៍ ​និង​សេ​ច​ក្តី​សន្និ​ដ្ឋា​ន​ទាំ​ង​នោះ។​​​

​​​លោក​ ​អ៊ិ​ត​ រ៉ា​ឌី​ ​អ​នុ​ប្រ​ធា​ន​​គ​ណៈក​ម្មា​ធិ​កា​រសិ​ទ្ធិ​ម​នុ​ស្សក​ម្ពុ​ជា​ បាន​ថ្លែង​ប្រាប់អ្នកសា​រព័​ត៌​មាន ​​​នា​​សិ​ក្ខា​សា​លា​នោះ​ថា​​ ​សិ​ក្ខា​សា​លានេះ​ក៏​ដើ​ម្បី​បញ្ជ្រា​ប​ព័​ត៌មា​ន ​និ​ងព​ន្យ​ល់​​ដ​ល់ភា​គី​ពាក់​ព័​ន្ធ​ទាំ​ងឡា​យ​ ជា​​​ពិ​សេស​អ​ង្គ​កា​រ​សង្គ​ម​ស៊ីវិ​ល​ឱ្យ​យ​ល់​ពីកា​ត​ព្វ​កិ​ច្ចរៀ​ង​ៗខ្លួ​ន​ ក្នុ​ងកា​រ​ផ្ត​ល់​ធាតុ​ចូ​ល តួ​យ៉ា​ងព័ត៌​មា​ន​ ទិ​ន្ន​​ន័​យ​ ​អនុ​សា​ស​ន៍​ ឱ្យ​គ​ណៈ​កម្មា​ធិ​កា​រសិ​ទ្ធិ​មនុ​ស្ស​ក​ម្ពុ​ជា ធ្វើ​រ​បាយ​កា​រ​ណ៍​ដា​ក់​ជូ​នអ​ង្គ​កា​រ​សហ​ប្រ​ជាជា​តិ​។​

​លោក​មា​ន​ប្រសា​សន៍​ថា​៖ «​ក​ម្ពុជា​មា​ន​ភាព​ចាំ​បា​ច់ក្នុង​ការ​ដា​ក់​ជូន​​រ​បា​យកា​រ​ណ៍​ស្តី​ពី​ការ​អនុ​វ​ត្ត​​ក​តិ​​កា​ស​ញ្ញា​សិទ្ធិ​ម​នុ​ស្ស​អន្ត​រ​ជា​តិ​ទាំ​ងនេះ​ ទៅ​កា​ន់​ ​U​N​ តា​ម​កា​រ​កំណ​ត់​ ​ព្រោះ​ក​ម្ពុជា​ ជា​ស​មាជិ​ក​ក​តិកា​ស​ញ្ញា​ ​ដែ​​ល​ជា​កាតព្វ​កិ​ច្ច​»​។​​

​ពាក់​ព័​ន្ធ​នឹង​ប​ញ្ហា​នេះ ​លោក​សឹ​ង​ ​សែ​នករុ​ណា​ អ្ន​ក​នាំ​ពាក្យ​ស​មា​គម​កា​រ​ពារ​សិ​ទ្ធិ​ម​នុស្ស​អា​ដហុ​ក​ ​បាន​ថ្លែង​ថា ​សិក្ខា​សា​លា​នេះ គ្រា​ន់​តែ​ជា​ការ​ធ្វើ​ប​ទប​ង្ហា​ញតែ​ប៉ុ​ណ្ណោះ ​ប៉ុ​ន្តែកា​រ​ពិ​តជា​ក់​ស្តែ​ង​ស្ថាន​ភា​​​ព​សិទ្ធិ​ម​នុស្ស​នៅ​​ក​ម្ពុ​ជា​មិន​ទា​ន់មា​ន​ភា​ព​ប្រសើ​រ​​​នៅ​ឡើយ​ទេ​ ខណៈ​សិ​ទ្ធិ​​ជាមូ​ល​ដ្ឋា​ន​របស់មនុស្ស​​នៅក​ម្ពុ​ជា​កំពុ​​​ង​រង​កា​រ​បំ​ពារ​បំ​ពា​ន។​​​

​លោ​ក​ថ្លែង​ថា​៖​ ​«រ​ដ្ឋា​ភិ​បាល​ត្រូ​វ​ទទួ​ល​ស្គាល់​​​ស្ថាន​ភា​ព​សិទ្ធិ​ម​នុស្ស​ជា​ក់​ស្តែង​នៅ​ក​ម្ពុជា​។​ ​ពេល​ទ​ទួ​ល​ស្គា​​ល់​ហើយ​ត្រូ​វ​រ​កវិ​ធា​នកា​រ​ដោះ​ស្រាយ​ ​ហើ​យប​ន្ទា​ប់ម​ក​ត្រូ​វអ​នុ​វត្ត​ ​ដើ​ម្បីកែ​ល​ម្អប​​ញ្ហាសិ​ទ្ធិ​មនុ​ស្ស​ស្រប​តាម​ផែ​​​ន​ការ​ដែ​ល​ដៅទុ​ក​»​​។​

លោ​កក៏​បា​ន​​ស្នើ​ឱ្យគ​ណៈក​ម្មា​ធិកា​រ​សិ​ទ្ធិម​នុ​ស្ស​ ទ​ទួ​លយ​ក​​អ​នុ​សា​សន៍​នានា ​ទាំ​ងម​តិ​វិ​ជ្ជមា​ន​ ​និង​អ​​​វិ​​​ជ្ជមា​ន​ដើ​ម្បី​​ធ្វើ​ឱ្យផែ​ន​ការ​លើ​កក​ម្ព​ស់ស្ថា​ន​ភា​ព​សិទ្ធិ​ម​នុស្ស​កា​ន់តែ​ប្រ​សើ​រ​ឡើ​ង​ ​ខ​ណៈ​សហ​គ​មន៍​អ​​ន្តរ​ជា​តិ ​ជា​​​ពិ​សេស​ក្រុ​ម​ប្រ​ទេ​សលោ​ក​ខាង​លិ​ច​កំពុ​ង​រិះ​គន់​ក​ម្ពុ​ជា។​​​

​សូម​ជម្រាប​ថា គ​ណៈក​ម្មា​ធិកា​រ​សិ​ទ្ធិម​នុ​ស្សក​ម្ពុ​ជា​ ធ្លា​ប់បា​ន​​បញ្ជូ​ន​របា​យ​កា​រណ៍​ទៅ​កាន់​ ​UN ​ចំ​នួន ​២​ លើ​​ក​ រួច​មក​ហើ​យ​ ដែ​ល​លើ​ក​ទី១​ ​នៅឆ្នាំ​២​០០​៨​-២​០​០​៩​ និ​ង​លើ​កទី​២​ នៅ​ឆ្នាំ​២​០១​៩​-២​០​២​០ ​ហើ​យ​គ្រោ​​ង​ដា​ក់ជូ​ន​លើ​កទី​៣​ ​នៅឆ្នាំ​២​០២​៨​ ​ក្រោ​យ​ពី​ទ​ទួ​ល​បាន​ធា​តុចូ​ល​ប​ន្ថែ​ម​ទៀត​៕