ភ្នំពេញៈកម្ពុជា​-​ហ្វីលី​ពីន បា​នបង្ហា​ញជំហ​រ​បន្ត​ពង្រឹង​កិច្ច​សហកា​រ​ជាមួយគ្នា ​ដើម្បី​បង្កើន​ប្រសិទ្ធភា​ព​វិស័យ​ការងា​រ និ​ង​សន្តិ​សុខ​សង្គម​ប​ន្ថែមទៀត​ សម្រាប់​ជា​ឧ​ត្ត​ម​ប្រយោជន៍​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ភាព​ជា​ដៃគូ​ក្នុង​នាម​ប្រទេស​សមា​ជិក​តំបន់​អាស៊ាន​ជា​មួយ​គ្នា​។​

​ការអះ​អាង​ពីកា​របន្ត​ពង្រឹង​កិច្ច​សហ​ការ​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក​ ហេង ​សួរ រដ្ឋម​ន្ត្រីក្រ​សួង​ការ​ងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​និង​លោក​ស្រី ​Maria Amelita C. Aquino ឯក​អគ្គរ​ដ្ឋទូត​សា​ធារណ​រដ្ឋ​ហ្វីលី​ពីន​ប្រចាំ​នៅ​កម្ពុជា​កាល​ពី​ថ្ងៃទី​៣០ ​ខែតុលា ឆ្នាំ​២០២៣​។

​លោក​ ហេង សួរ បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​លោក​ថា ក្នុង​កិច្ច​ពិភាក្សា​នេះ ​ទាំង​កម្ពុជា​ក៏ដូចជា​​ហ្វី​លីពីន បាន​លើក​ឡើង​ពី​វឌ្ឍន​ភាព​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​កិច្ច​ការពារ​សិទ្ធិ​ពលរដ្ឋ​ក្នុង​វិស័យ​ការងារ​។

​លោក​បាន​ឱ្យ​ដឹង​ទៀតថា​ ត្រង់​ចំណុច​នេះ ​ភាគី​ប្រទេស​ហ្វីលី​ពីន​បាន​អរគុណ​រដ្ឋាភិ​បាល​កម្ពុ​ជា​ ដែល​បាន​ជួយ​មើល​ថែរក្សា​ពល​រដ្ឋ​ហ្វីលី​ពីន​ ដែល​កំពុ​ងធ្វើការ​នៅ​កម្ពុជា​ដោយ​គ្មាន​ការរើស​អើង​។ ​លោក​បានប​ន្ថែម​ដែរ​ថា ទាំង​កម្ពុជា និង​ហ្វីលី​ពីន ​ក៏បាន​ពិនិត្យ​មើល​ពី​វឌ្ឍន​ភាព​នៃ​កិច្ចសហ​ការ​លើ​វិស័យ​សន្តិសុខ​សង្គម​ដោយ​បាន​ជជែក​គ្នា​យ៉ាង​ផុលផុ​ស​ផង​ដែរ​។

​លោក​ហេង សួរ បាន​បញ្ជាក់​ថា​​៖«​ភាគី​ទាំង​២​ បាន​ឯកភាព​បន្ត​ពង្រឹង​កិច្ចស​ហប្រតិ​បត្តិការ​លើ​វិស័យ​ការងារ សន្តិសុខ​​សង្គម​​រវាង​ភាគី​ទាំង​២ ដើ​ម្បី​ពង្រឹង​ប្រសិទ្ធ​ភាព​បន្ថែម​ទៀត ​សម្រាប់​ឧ​ត្ត​ម​ប្រយោជន៍របស់​ប្រជា​ពលរដ្ឋ​ក្នុង​ភាពជា​ដៃគូ​ក្នុង​នាម​ប្រទេស​សមា​ជិក​តំបន់​អា​ស៊ាន​ជា​មួយ​គ្នា​»​។​

​រីឯភាគី​ប្រទេ​ស​ហ្វីលី​ពីន​ ក៏បាន​ឯកភា​ព​ក្នុង​ការ​ព​ង្រីក​កិច្ចសហ​ប្រតិបត្តិ​ការ​លើ​វិស័យ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បន្ថែម​លើ​កិច្ច​សហកា​រ​ដែល​មាន​ស្រាប់​ផង​ដែរ​។​

​ទាក់​ទង​ការ​បន្ត​ពង្រឹង​កិច្ច​សហកា​រ​គ្នា​នេះ ​លោក ម៉ាន់ សេង​ហាក់ ប្រធាន​សហ​ព័ន្ធ​សហ​ជីព​ឥទ្ធិពល​ការងារ បាន​ថ្លែង​នៅ​ថ្ងៃទី​៣១ ខែ​តុលា​ថា ការបន្ត​កិច្ច​សហប្រ​តិបត្តិការ​រ​វាង​កម្ពុជា​ ជាមួយ​ហ្វីលីពី​ន លើ​វិស័យ​ការងារ​ និង​សន្តិសុ​ខ​សង្គមគឺ​ជាការ​ល្អ ព្រោះ​កម្ពុជា ​ចង់បាន​ដៃគូ​កិច្ច​សហ​ការ​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​ពិភព​លោក ដើម្បី​ធ្វើការ​ទាក់​ទាញ​ប្រទេស​ទាំង​នោះ មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

​លោក​បន្ត​ថា ទ​ន្ទឹមនេះ​ដែរ ​រាជរ​ដ្ឋាភិបាល​កម្ពុ​ជា ក៏​ដូចជា​ក្រសួង​ការងារ​ត្រូវតែ​ពិនិត្យមើល​ចំពោះ​ការ​រឹតត្បិត​សិទ្ធិសេរី​ភាព​របស់​កម្ម​ករ​និយោជិ​ត​ ប្រជា​ពលរដ្ឋ និង​សហជីព​នៅក្នុង​វិស័យ​ការងារ​ដែរ​។ ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ​សេរី​ភាព​របស់​សហ​ជីពត្រូ​វបាន​រួម​តូច​ទៅៗ​ក្រោម​សម្ពាធ​ពី​ថៅកែ​ក្រុម​ហ៊ុន​ សហគ្រា​ស ឬ​រោងចក្រ​ជាដើម​ ខណៈ​ដែល​ថ្មីៗ​នេះ​កម្ពុ​ជា មាន​ការ​គាំទ្រ​ពី​ប្រទេស​ជាច្រើនតា​ម​រយៈ​ការមក​បន្ត​កិច្ច​សហ​ប្រតិបត្តិ​លើ​វិស័យ​ការងារ​។​

​លោក​ ម៉ាន់ សេង​ហាក់ បាន​ថ្លែងថា​៖ «​ដោយសា​រ​ហ្វីលីពី​ន មាន​ការ​គាំទ្រ​ពី​ប្រទេស​លោកខាង​លិច​​ដែរ ​អ៊ីចឹងកា​របន្ត​កិច្ចស​ហការ​ជាមួយ​កម្ពុជាយើ​ង​នឹង​ទទួល​បាន​ឱកាស​នៃ​ការស​ហការ​ជាមួយ​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត ដែល​ចូល​រួម​ជា​ដៃគូ​អភិ​វឌ្ឍ​ន៍ក្នុង​ប្រទេស​យើង​»​។​

​​បើតាម​​លោក ម៉ា​ន់ ​សេង​ហាក់ ​មិន​ថា​កិច្ចស​ហការ​លើ​វិស័យ​ការងារ​នោះ​ទេ ប្រទេស​ហ្វីលីពី​នក៏​អាចជា​ដៃគូ​ធ្វើ​ការ​សហ​ការ​ជាមួយ​វិស័យ​ផ្សេង​ទៀត​ ដូចជា​បញ្ហា​បទ​ល្មើស​គ្រឿងញៀ​ននិង​ការជួ​ញ​ដូរ​មនុស្ស​ដើម្បី​ផ្ដល់​ភាពងាយ​ស្រួល​​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុងការ​លុបបំ​បាត់ និង​បង្ក្រាប​ឱ្យ​កាន់​តែមាន​ប្រសិទ្ធ​ភាព​​៕