ភ្នំពេញៈ​លោក​ទេសរដ្ឋ​មន្ត្រី​ លី ធុជ​ អនុ​ប្រធាន​ទី​១ អាជ្ញាធ​រ​មីន បាន​លើក​ឡើង​ថា ​តាម​រយៈ​ការងារ​បោស​សម្អាត​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ មាន​តែ​ស្នាម​ញញឹ​ម និង​សុភ​មង្គល​របស់​ប្រជា​ជន​កម្ពុជា​ប៉ុណ្ណោះ ​ព្រោះ​លទ្ធផល​កើត​ចេញពី​ការ​ងារ​នេះ​គឺធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​ទទួល​បាន​ដី​ប្រកប​ដោយ​សុវត្ថិ​ភាព និង​មាន​ជីវ​ភាព​រស់នៅ​ល្អប្រ​សើរ​ជាង​មុន​។

​លោក ​លី ធុជ បាន​លើក​ឡើង​បែប​នេះ​កាល​ពី​ថ្ងៃទី​៣ ​ខែវិច្ឆិកា ​ក្នុង​ពេល​លោក​បានទ​ទួល​ជួប​ពិភាក្សា​ការងារ​ជា​មួយ​ លោក Andrew​ Griffiths ប្រធាន​ក្រុម​ការងារ​ដោះ​មីន​នៃ​ការិ​យា​ល័យ FCDO ចក្រភព​អង់​គ្លេសស្តី​ពី​ភាព​ជា​ដៃគូ ​និង​កិច្ចស​ហប្រតិបត្តិ​ការ​ស​កម្ម​ភាព​មីន​នៅ​កម្ពុជា​ក្រោម​កម្ម​វិធី​សកម្ម​ភាព​មីន​សកល ​(GlobalMine ActionProgramme_GMAP)​។​

​លោក ​លី ធុជ ​បាន​សរសេរ​លើ​ហ្វេស​ប៊ុក​របស់​លោក​ថា ៖ «​តាង​នាម​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រធាន​អាជ្ញាធរ​មីន ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ជូន​ចំពោះ​រដ្ឋាភិ​បាល និង​ប្រជា​ជន​នៃ​ចក្រភព​អង់​គ្លេសចំពោះ​ការ​គាំទ្រ​វិស័យ​សកម្ម​ភាព​បោស​សម្អាត​មីន​មនុស្ស​ធម៌​នៅ​កម្ពុជាព្រមទាំង​បាន​តាំង​ចិត្ត​បន្ត​ចូលរួម​ជួយ​ដល់​កម្ពុជា​ស្រប​តាម​ផែន​ការ​គោល​ដៅ​កម្ពុជា​គ្មាន​មីន​ឆ្នាំ​២០២៥»​។

​ជា​មួយ​គ្នា​នោះ ​លោក​ លី ធុជ ​ក៏បាន​ឱ្យដឹង​ដែរ​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨ ​ចក្រ​ភព​អង់​គ្លេស ​បាន​ចូលរួម​គាំទ្រ​ដល់​កិច្ច​ប្រតិ​បត្តិការ​សកម្ម​ភាព​មីន​តាម​រយៈ​អង្គ​ការ​ដោះ​មីន​ HALO Trust, MAG, NPA និង​អង្គការ APOPO ព្រមទាំ​ង​បាន​ចូលរួម​គាំទ្រ​ដល់​ការ​កសាង​សមត្ថ​ភាព​​មន្ត្រី​បុគ្គលិក​អាជ្ញា​ធរ​មីន​ ផង​ដែរ​។​

​លោក​បាន​បញ្ជាក់​ថា ៖ «​ក្រោយ​សម្រេច​គោល​ដៅ​ឆ្នាំ​២០២៥ ​កម្ពុជា​នៅតែ​ត្រូវការ​ជា​ចាំបាច់​ចំពោះ​ការ​ចូល​រួម​ពី​ចក្រ​ភព​អង់​គ្លេស និង​បណ្តា​ដៃគូ​ដទៃ​ទៀត ​ក្នុងកា​រ​ដោះស្រាយ​ហានិ​ភ័យ​ដែល​នៅ​សេស​សល់​ពី​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ក្រោយ​ឆ្នាំ​២០២៥»​។​

​ក្នុង​ឱកាស​នោះ​ លោក ​លី ធុជ​ ក៏បាន​លើក​ឡើង​ពី​វឌ្ឍន​ភាព ​និង​ការវិវត្ត​ថ្មីៗ​នៃ​សកម្ម​ភាព​មីន​នៅ​កម្ពុជា​ផងដែ​រ​ ជាពិ​សេស​ការយ​ក​ចិត្ត​ទុកដា​ក់ និង​ការ​តាំង​ចិត្ត​ខ្ពស់​របស់​រាជរ​ដ្ឋាភិបា​ល ក្រោម​ការដឹក​នាំ​របស់​លោក ​ហ៊ុន ម៉ា​ណែ​ត​ ដែល​លោក​បាន​ចាត់​ទុក​សកម្ម​ភាព​មីន គឺជា​កិច្ច​ការ​ជួយស​ង្គ្រោះ ​និង​ផ្តល់​សុភ​មង្គល​ជា​ប្រជា​ពលរដ្ឋ​កម្ពុជា ហើ​យ​តាមរ​យៈ​ការងារ​បោសស​ម្អាត​មីន​នេះ គឺ​មាន​តែ​ស្នាម​ញ​ញឺ​ម និង​សុភ​មង្គល​របស់​ប្រជា​ព​លរដ្ឋ​កម្ពុជា​ប៉ុណ្ណោះ​។​

​យោង​តាម​របាយកា​រណ៍​របស់​អាជ្ញា​ធរ​មីន បាន​ឱ្យដឹង​ថា គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​២០២៣ ​ផ្ទៃដី​មាន​មីន ​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន ​២​ ៥៧៩​ គីឡូ​ម៉ែត្រ​ការ៉េ ត្រូ​វបាន​បោស​សម្អាត​រួច ក្នុង​នោះ​ផ្ទៃដី​ប្រមាណ ​៧៦ភា​គរយ ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​សកម្ម​ភាព​កសិ​កម្ម ដើម្បី​ចូល​រួម​ដល់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​។​

​ជា​មួយ​នឹង​កិច្ច​ខិត​ប្រឹង​ប្រែង​នេះ​ កម្ពុជា​នៅ​សល់​ផ្ទៃដី​សង្ស័យ​មាន​មីន​និង​គ្រាប់​ចំនួន ​១ ៨៨៥ ​គីឡូម៉ែត្រ​ការ៉េ ក្នុង​នោះ​ផ្ទៃដី​មាន​មីន​ចំនួន​ ៥៦៣​ គីឡូ​ម៉ែត្រ​​ការ៉េ ​ដែល​កម្ពុ​ជាមាន​មហិច្ឆ​តា​បោស​សម្អាត​ឲ្យ​អស់​ត្រឹម​ឆ្នាំ​២០២៥ និ​ង​ផ្ទៃដី​មាន​គ្រាប់​បែក​ចង្កោម ៧២៩​គីឡូ​ម៉ែត្រ​ការ៉េ និង​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ដទៃ​ទៀត​៥៩៣​គីឡូម៉ែត្រ​​ការ៉េ នឹងត្រូវ​បន្ត​ដោះ​ស្រាយ​ក្រោយ​ឆ្នាំ​២០២៥​។​

​សូម​រំឭក​ដែរ​ថា ​កាលពី​ថ្ងៃទី​៣០ ​ខែតុលា ​កន្លង​ទៅ​ថ្មីៗ​នេះ ​លោ​កនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​ បាន​អញ្ជើញ​ជា​អធិបតី​ប្រកាស​ខេត្តកំ​ព​ង់ស្ពឺ​ជា​ខេត្ត​អស់​មីន​ទី​១៣ នៅ​ទូទាំងប្រ​ទេស ​ក្រោម​ម្លប់​សន្តិភាព​ដែកើត

ចេ​ញពីន​យោបា​យ​ឈ្នះ ​ឈ្នះ ​របស់លោក ហ៊ុន ​សែន ​អតីត​នាយ​ក​រដ្ឋមន្ត្រី​​នៃ​កម្ពុជា​៕