​ភ្នំពេញៈ ក្រសួង​អប់រំ​ យុវជន ​និង​កីឡា ​នឹង​ប្រកាស​លទ្ធ​ផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ ​ប្រឡង​ឆ្នាំ ​២០២៣​ នៅ​រាជ​ធានី​ភ្នំពេញ ខេត្ត​កណ្តាល​ ចាប់​ពី​ម៉ោង ​១៥:​០០​ នាទី​ រសៀល​ថ្ងៃទី ​២៣ ​ខែវិច្ឆិកា​ ហើយ​នៅ​បណ្តា​ខេត្ត​ផ្សេងទៀត​នឹង​ប្រកាស​នៅ​ព្រឹក​ថ្ងៃទី ​២៤ ​​ខែវិច្ឆិ​កា​។នេះ​បើ​យោង​តាម​លិខិត​របស់​ក្រសួង​អប់​រំចុះ​ថ្ងៃទី​ ២០ វិច្ឆិកា​ ដែល​បានផ្សព្វ​ផ្សាយ​នៅ​នៅ​ថ្ងៃទី​២២ ​វិច្ឆិកា​​។

​ក្រសួង​អប់រំ​បាន​ជម្រាប​ជូនលោក លោក​ស្រីប្រធាន​មន្ទីរ​អប់រំ ​យុវជន និង​កីឡា​រាជ​ធានី ខេត្ត​ឱ្យចាត់​តាំង​តំណាង​ដោយ​ភ្ជាប់​មក​ជា​មួយនូវ​លិខិត​ឧទ្ទេស​នាមដែល​ប្រើ​ប្រាស់​ថវិកា​មន្ទីរ​សាមីឱ្យទៅ​ទទួល​យក​បញ្ជី​ប្រកាស​លទ្ធ​ផល​ប្រឡង​តាម​មណ្ឌលសំណេរ​ក្នុង​រាជ​ធានី ​ខេត្ត នៅ​បន្ទប់​អនុ​គណៈ​កម្មការ​បូក​សរុប​របាយ​ការណ៍ ​អគារ​រដ្ឋបាល​ក្រសួង​ ចៅ​ពញា​ហុក​ជាន់​ទី​៥ដើម្បី​យក​ទៅ​បិទ​ផ្សាយ​នៅ​តាម​មណ្ឌល​សំណេរ​នីមួយៗតាម​កាល​បរិច្ឆេទ​និង​ពេល​វេលា​កំណត់​ខាង​លើ​។​

​ក្រសួង​ក៏បាន​ឱ្យដឹង​ផង​ដែរ​ថា ​ការបើ​ក​ស្រោម​បញ្ជី​ប្រកាស​លទ្ធ​ផល​ប្រឡង​ត្រូវ​ធ្វើ​តាម​មណ្ឌល​សំណេរ​​រៀងៗ​ខ្លួន​ ដោយ​មាន​ការ​ចូល​រួមពី​នាយក​ នាយិកា​គ្រឹះ​ស្ថាន​សិក្សា ​ដែល​ជា​មណ្ឌល​ប្រឡង ​តំណាង​ការិយា​ល័យ​អប់រំ ​យុវជន​ និង​កីឡានៃ​​រដ្ឋ​បាល​ក្រុង ​ស្រុក​ ខណ្ឌ​ ដែល​មា​ន​មណ្ឌល​ប្រឡង​និង​តំណាង​អាជ្ញាធរ​ដែន​ដី​ផង​ដែរ​។ម្យ៉ាង​វិញ​ទៀត​ការ​បើក​នេះត្រូវមា​ន​របាយ​ការ​ណ៍​​ផ្ញើមក​នាយក​ដ្ឋាន​កិច្ចការ​ប្រឡង​វិញ​តាម​តេ​ឡេ​ក្រាម​លេខ 012 736 767 ដោយ​មានបញ្ជាក់​ពី​ស្ថាន​ភាព​ស្រោមដែល​មាន​បិទ​ស្កុ​តនិង​វាយ​ត្រា​របស់​នាយក​ដ្ឋាន​កិច្ចការ​ប្រឡង ពេល​វេលា​បើក​ស្រោម ​ប​ញ្ជីរា​យនាម និង​ហត្ថ​លេខា​របស់​អ្នក​ចូល​រួមដូច​មាន​គំរូ​ជូន​ភ្ជាប់​៕​

ទិដ្ខភាពសិស្សពិនិត្យមើលឈ្មោះមុនថ្ងៃប្រឡង។ហេង ជីវ័ន

ទិដ្ខភាពសិស្សពិនិត្យមើលឈ្មោះមុនថ្ងៃប្រឡង។ហេង ជីវ័ន