ភ្នំពេញៈ បេឡាជាតិ​របប​សន្តិ​សុខ​សង្គម និង​ក្រសួង​ពាក់​ព័ន្ធ នឹង​ដាក់​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តី​ពី​ការ​ពង្រីក​វិសាល​ភាព របប​​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងា​រ និង​ផ្នែក​ថែទាំ​សុខភាពសម្រាប់បុ​គ្គល​ដែល​ស្ថិត​នៅ​ក្នុង​វិស័យ​សាធារណៈ ជូនរា​ជរដ្ឋាភិបាល ពិនិត្យ ក្រោយ​ពីប​ញ្ចប់​ការ​ពិនិត្យ​ចុង​ក្រោយ​សម្រេច​មាន ៥​ជំពូក​ និង​៩មាត្រា​។

លោក ហេង សុផាន់ណារិទ្ធ អគ្គនាយក​​រ​ង​​បេឡាជាតិ​​របប​សន្តិសុខ​សង្គម (ប​.​ស​.​ស​) បាន​​ប្រាប់​ឱ្យ​​ដឹង​​នៅថ្ងៃ​​ទី​១៣ ខែ​ធ្នូ​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​កាល​ពីថ្ងៃទី​១២ ខែធ្នូ ​ក្រុម​ការ​ងារ​កិច្ចកា​រ​ច្បាប់​នៃ ប​.​ស​.​ស​ រួម​ទាំង​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ បាន​បញ្ចប់កា​រ​ត្រួត​ពិនិត្យ​ចុង​ក្រោយ​លើ​សេចក្ដី​ព្រាង​អនុក្រឹត្យ​ស្ដី​ពី​ការ​ពង្រីក​វិសាល​ភាព របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការ​ងារ និង​ផ្នែក​ថែទាំ​សុខភាព សម្រាប់បុ​គ្គល​ដែល​ស្ថិតនៅ​​ក្នុង​វិស័យ​សាធារណៈ​។ 

ក្រោយ​ពីប​ញ្ចប់​ការ​ត្រួត​ពិនិត្យ ប​.ស​​.​ស​ និងក្រ​សួង​ពាក់​ព័ន្ធ នឹង​ធ្វើរ​បាយកា​រណ៍​ស្នើ​ទៅ​កាន់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ​នៅ​ពេល​ក្រសួង​នេះ​ពិនិត្យ​ឯកភាព​រួច​ហើយ នឹងប​ន្ត​ដាក់​ជូនរាជរដ្ឋាភិបាល​​​ ក្នុង​ការ​ត្រួត​ពិនិត្យ​លើ​សេចក្ដីព្រា​ង​អនុក្រឹត្យ ដើម្បី​សម្រេច​ដាក់​ឱ្យ​អនុម័ត​។

លោកហេង សុផាន់ណារិទ្ធ បា​ន​ឱ្យ​ដឹងទៀ​ត​ថា តាមរ​យៈ​សេចក្តី​ព្រាង​អនុក្រឹត្យ​មួយ​នេះ ជា​ការ​បំពេញ​បន្ថែម​លើចំ​ណុច​ខ្វះ​ខាតដែ​ល​មាន​ចែងនៅ​​ក្នុងច្បា​ប់​ស្ដី​ពី​របប​សន្ដិ​សុខ​សង្គម ដែល​ការ​ពង្រីក​វិសាល​ភាព​នេះ មាន​សារៈ​សំខាន់​ក្នុង​ការ​ផ្ដល់​នូវ​ការ​គាំ​ពារ​របប​សន្ដិសុខ​សង្គម និង​អត្ថប្រយោជន៍ផ្សេងៗ​ពី ប​.​ស​.​ស​ ដល់​មន្រ្តី​នយោបាយ​គ្រប់​ជាន់​ថ្នាក់ គ្រប់​និន្នាការ​នយោបាយ​ដោយ​គ្មាន​ការ​រើស​អើង​ឡើយ។

លោកថា ជា​ពិសេស​នោះ គឺ​ក្រុម​ប្រឹក្សា​រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និង​មន្រ្ដី​ភូមិ ដែល​ជា​អ្ន​ក​ផ្ដល់​សេវា​ដោយ​ផ្ទាល់​ជូន​ដល់​ប្រជាពលរដ្ឋ ខណៈដែ​ល​បច្ចុប្បន្ន​នេះ ក្រុម​ពួកគាត់ បាន​ទទួល​តែបណ្ណមូ​លនិធិស​មធម៌​នោះ​ទេ​។

លោកបាន​​បញ្ជាក់​ថា​៖ «​ដូច្នេះ​ដើម្បី​ឱ្យ​មាន​តម្លាភាព យើងស្នើ​​សុំ​ពី​រាជ​រដ្ឋាភិបាល ដើម្បី​ផ្ដល់​បណ្ណប​.​ស​.​ស ជូន​ពួក​គាត់​។ ​​នៅ​ក្នុង​សេចក្ដី​ព្រាង​អនុក្រឹត្យ​នេះ​ដែរ គឺ​យើង​ចង់​ពង្រីក​វិសាល​ភាព​ទៅ​ដល់​សមាជិក​រាជ​រដ្ឋាភិបាល មាន​ថ្នាក់​រដ្ឋ​លេខាធិការ អនុ​រដ្ឋ​លេខាធិការ ទី​ប្រឹក្សា ជំនួយ​ការ ដែល​មិនស្ថិ​ត​ក្រោម​ច្បាប់​ស្ដី​ពី​សហលក្ខន្តិកៈ​មន្ត្រី​រាជ​ការ​ស៊ីវិល​នៃប្រ​ទេស​កម្ពុជា​យើង​ទេ​»​។

​ លោក ឈត ប៊ុនថង មន្ត្រីស្រា​វ​ជ្រាវ​ផ្នែក​ទំនាក់​ទំនង វប្បធម៌ អប់​រំ និង​ទេស​ចរណ៍នៃ​រាជ​បណ្ឌិ​ត្យ​សភា​កម្ពុជា បានថ្លែង​​ថា អ្វី​ដែល ប​.​ស​.ស​ តាក់​តែង​រៀប​ចំ​ឡើង​នេះ វា​ជា​ការ​គិត​គូរ និង​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​របស់​រាជ​រដ្ឋាភិបាល​​ពីសុខុមាល​ភាព សុខភាព និង​ជីវភាព​របស់​ប្រជាពលរដ្ឋ។ ជាពិសេស​អ្ន​ក​ដែល​បំពេញ​ការ​ងារ​រាជ​ការ​ដែល​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ ខណៈ​ដែល​កន្លង​មក​មាន​តែ​កម្មករ វិស័យ​ឯកជន និង​មន្ត្រី​រាជ​ស៊ីវិល​ប៉ុណ្ណោះ​ដែល​មាន​បណ្ណ ប​.​ស​.​ស​​ សម្រាប់ប្រើ​​ប្រាស់​។

លោកបាន​ប្រាប់​​ថា​៖ «​ខ្ញុំ​គិត​ថា​ បើ​ពង្រីក​វិសាល​ភាព​ទៅ​ដល់​ហ្នឹង​ទៀត គឺ​វា​ជា​ការ​ល្អ​មែន​ទែន ពីព្រោះ​មា​ន​ការ​យក​ចិត្ត​ទុក​ដាក់ពី​សំ​ណាក់​រាជ​រដ្ឋាភិបាល ទៅ​លើ​ប្រជាពលរដ្ឋ​របស់​ខ្លួន ដែល​មាន​គុណ​បំណាច់​បម្រើ​​ជាតិ តាំង​ពី​ថ្នាក់​ជាតិ រហូតដ​ល់​ថ្នាក់​មូល​ដ្ឋាន​​។ ​​រាជ​រដ្ឋាភិបាល ក៏​គួរ​តែ​ឆាប់​អនុម័ត ដើម្បី​ផ្ដល់​ក្ដី​ស​ង្ឃឹ​ម​ថ្មី​សម្រាប់​មន្ត្រីការ ក៏​ដូច​ជា​មន្ត្រី​សាធារណៈផ្សេង​ទៀត​ផង​ដែរ»​​​៕