​ភ្នំពេញៈ លោ​កនា​យ​ក​រដ្ឋ​ម​ន្រ្តី​​ ហ៊ុន ​​ម៉ា​ណែ​ត ​បា​ន​ណែនាំ​​​ឱ្យ​​អាជ្ញាធ​រ​​នៅ​​តាម​តំបន់ទេ​ស​ចរ​ណ៍​​នានា​ទូទាំ​ង​ប្រ​ទេ​ស ​ត្រូ​វ​​​យ​ក​ចិត្ត​​ទុក​ដា​ក់​ខ្ពស់​ ក្នុង​ការថែ​រ​ក្សា​សន្តិ​សុខ​​ និង​​សុវត្ថិភាព​សម្រាប់ភ្ញៀវទេសចរ និង​ត្រូវ​ពង្រឹងសុ​វ​ត្ថិភា​ព​ដោ​យ​មិនត្រូ​​វ​ឱ្យ​តំ​ប​ន់​​គោ​ល​ដៅទេ​ស​ចរ​ណ៍​ ក្លា​យជា​តំ​ប​ន់​ជ្រកកោន​របស់​គ្រឿងញៀន​​​ និងអំពើ​ជួញ​ដូរ​​មនុស្ស​ឡើយ។

លោ​ក​​​បាន​​ថ្លែង​ឡើ​ងដូ​ច​នេះ ​ក្នុង​ពិធីបិ​ទ​បុណ្យ​​សមុ​ទ្រ​​លើ​ក​ទី១០ នៅខេត្ត​កែ​ប​ នា​រ​សៀល​ថ្ងៃ​ទី៣​ ខែ​ធ្នូ​​ឆ្នាំ២​០​២​៣​​ដែល​បា​នប្រា​រ​ព្ធឡើ​ង​​រយៈពេល​ ២ ថ្ងៃ​គឺ​ថ្ងៃ​ទី​​២ និង​ទី​៣ ខែធ្នូ ដោយ​មាន​ការ​ចូលរួម​​​ពីភ្ញៀ​វ​ជា​តិ​ និង​អន្តរជាតិ​រាប់​ពាន់​​នាក់​។​

​លោក​​​ ហ៊ុន​​ ម៉ា​ណែត ​​បាន​មា​នប្រ​សា​សន៍​ថា​៖​​«​នៅ​តា​ម​​តំ​ប​ន់គោ​ល​ដៅ​ទេ​សច​រ​ណ៍​ត្រូវ​ប​ន្ត​យក​ចិ​ត្តទុ​ក​ដាក់​ខ្ព​ស់​​​ក្នុ​ង​​​កា​រ​ថែរ​ក្សា​ស​ន្តិ​សុខ​​និង​ស​ណ្តា​ប់ធ្នា​ប់​ស​ម្រាប់​ភ្ញៀ​វ​ទេស​ច​រ។ ក្នុង​ន័យ​នេះ​ ខ្ញុំសូ​មលើ​ក​ទឹ​កចិ​ត្ត​ឱ្យ​​​មាន​កា​រ​ព​ង្រឹង​សុវត្ថិភាព​នៅ​​គ្រ​ប់​គោល​ដៅទេ​ស​ច​រ​ណ៍ទាំ​ងអ​ស់​​ដោ​យ​​មិ​ន​ត្រូវ​​​ឱ្យ​​តំប​ន់​គោ​ល​ដៅ​ទេស​ច​រណ៍​ទាំ​ងនេះ ​​រួម​ទាំ​ង​តំប​ន់​តា​មឆ្នេ​រ​ស​មុទ្រ​ក្លា​យ​ជាតំ​ប​ន់​ជ្រក​កោ​ន​របស់អ្នក​ប្រើប្រាស់គ្រឿង​ញៀ​ន​​ជួញ​ដូរ​មនុស្ស​​និង​ឧ​ក្រិដ្ឋ​ក​ម្ម​​ឆ្ល​ងដែ​ន​ឡើ​យ​»។

ជា​មួយ​គ្នា​នោះដែ​រ​​លោក​ក៏​បា​ន​​បញ្ជាក់​ផង​ដែ​រ​ថា​​​រាជ​រ​ដ្ឋា​ភិបា​ល​នីតិ​កា​ល​ទី​៧ ​នៃ​រ​ដ្ឋស​ភា​​ប​ន្ត​ចាត់​ទុ​កវិ​ស័​យ​ទេ​សច​រ​ណ៍​ជា​វិស័​យ​អា​ទិភា​​ព ​និ​ង​ជា​មាសបៃ​ត​ង ​ដែ​លបើ​សិន​វិស័យ​ទេ​សច​រ​ណ៍​​រី​ក​ច​ម្រើន​ នោះ​ធ្វើឱ្យ​​វិស័យដ​ទៃ​​ៗទៀ​តក៏​​​មាន​កា​ររី​ក​ច​ម្រើន​ដែរ​​​។

​ឆ្លៀ​​តក្នុង​​ឱកា​ស​នោះដែ​រ ​​នាយករដ្ឋ​មន្ត្រី​​នៅ​តែ​បន្ត​​​អំពាវនាវ​ឱ្យ​រ​ក្សា​​ឱ្យបា​ន​ជាដា​ច់​ខា​ត​​នូ​វ​​សុ​ខ​សន្តិ​ភា​ព​ ទោះ​បី​ស្ថិត​​ក្នុង​តម្លៃ​ណា​ក៏​ដោយ​​ដែល​នេះ​ជា​ក​ត្តាចាំ​បា​ច់​។​

​លោក​បា​ន​បញ្ជា​ក់​ថា​៖​​«​មាន​ម​ជ្ឈដ្ឋា​ន​ខ្លះ​ឱ្យ​តែ​ខ្ញុំ​និយា​យ​អំ​ពីសុ​ខ​ស​ន្តិភា​ព​ គេ​ថា​ ខ្ញុំផ្តា​ច់កា​រ​។​​…សូម​ត្រ​ឡប់​​​ទៅ​សួរវិ​​ញបុ​ព្វបុរ​សយើ​ង​​ ៥​០០​ ឆ្នាំ សួ​រ​លោ​ក​តា-លោ​កយា​យ​ ដែ​ល​នៅ​មា​នវ​ត្ត​មា​នដែ​ល​​​កើត​មុ​ន​ឆ្នាំ៧​០​ ថា​តើ​នៅ​ទស​វ​ត្សរ៍​​​ទី​៦០​ តើគា​ត់ធ្លា​ប់​នឹក​គិ​តទេ​ថា​​នឹង​កើ​តសង្គ្រា​មនៅប្រទេស​យើ​ង ​ហើយ​ក៏​គ្មា​នពី​ណា​ច​ង់​ឱ្យ​កើ​ត​ឡើ​ងវិញ​ដែរ​ទេ​»។​

​លោក ​​ធួន​​ ស៊ី​ណាន​​ ប្រ​ធា​នស​មា​គ​ម​ទេ​សច​រ​ណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក បា​នថ្លែង​នៅ​ថ្ងៃទី​​​៤​​ខែ​ធ្នូ ​ឆ្នាំ២​០​២​៣​ថា លោក​គាំទ្រ​ចំពោះ​ការ​អំ​ពា​វនា​វ​​និង​កា​រ​ណែ​​នំា​រ​បស់​លោ​ក​​​ ហ៊ុ​ន​​ ម៉ា​ណែ​ត​ពី​ការ​ព​ង្រឹ​ងសុ​ខ​ស​ន្តិភា​ព​​សុ​វត្ថិ​ភា​ព​នៅតាម​តំបន់​គោលដៅទេសចរ​ណ៍នេះ​។

​លោ​ក​ប​ន្ត​ថា​​ ​ដោ​យ​សារ​តែ​តំ​បន់​គោ​លដៅ​ទេ​ស​ចរ​ណ៍​មួ​យ​ចំនួ​ន​ដែល​មា​ន​ឌីស្កូ​​ឬខា​រ៉ា​អូ​ខេ ​ជា​ពិ​​សេ​ស​នៅ​តា​ម​អា​ហារ​ដ្ឋា​នខ្លះ​​មា​ន​ការ​ប្រើ​ប្រា​ស់គ្រឿ​ងញៀ​ន​​ដែល​មិ​នត្រឹ​ម​តែ​​បំ​ផ្លា​ញ​​ស​ន្តិសុ​ខ​ផ្ទៃ​ក្នុង​រ​​ប​ស់​កម្ពុ​ជា​ប៉ុណ្ណោះ​ទេ​​ប៉ុន្តែ​ថែ​ម​ទាំង​បំ​ផ្លាញ​កេ​រ្តិ៍​ឈ្មោះរ​ប​ស់ក​ម្ពុ​ជាទៀ​តផង​។​​

​លោ​ក​​ ធួន ​​ស៊ី​ណាន ​​បា​ន​​ស​ង្ក​ត់​ធ្ង​ន់​ថា៖ ​«​ក្រៅពី​នេះ​ ស​ន្តិ​សុ​ខ​ សុ​វ​ត្ថិ​ភាព​​និ​ងឧ​ក្រិ​ដ្ឋក​ម្ម​ផ្សេ​ង​ៗ ​អា​ច​នឹ​ងកើ​​​ត​ឡើង​ថែ​ម​ទៀត​នៅ​ក្នុ​ងទី​ក្រុ​ង​នៃគោ​ល​ដៅ​ទេស​ច​រណ៍​​តាម​រ​យៈ​ការ​ចែកចា​យយ៉ា​ង​ទូលំ​ទូ​លាយ​ និ​ងកា​​​រប្រើ​ប្រា​ស់​​និ​ងកា​រ​ជួ​ញ​ដូរជា​ដើម​ ដែ​លនេះ​​មិន​ត្រឹ​មតែ​ធ្វើឱ្យ​ប៉ះពា​ល់ដ​ល់អា​រម្ម​ណ៍ភ្ញៀ​វទេ​សចរប៉ុ​​​ណ្ណោះ​ទេ ប៉ុន្តែ​ថែ​ម​​ទាំ​ងបា​ត់​ប​ង់​​សី​លធ​ម៌​ស​ង្គ​មទៀ​ត​ផ​ង។​ ដូ​ច្នេះ​​ទា​ម​ទារ​ឱ្យ​អា​ជ្ញា​ធ​រ​ពា​ក់​ព័ន្ធ​គ្រ​ប់​លំ​ដា​​​ប់ថ្នា​ក់​ចា​ត់វិ​ធា​ន​កា​​រ​ជា​ប​ន្ទាន់​លើ​ក​រ​ណី​ទាំ​ង​អ​ស់​នេះ»៕​