ស្វាយ​រៀងៈ អ្ន​កនាំ​ពាក្យ​ក្រ​សួង​ក​សិ​កម្ម​ ​​រុក្ខា​ប្រមា​ញ់​ និ​​ងនេ​សា​ទ ​ក​ញ្ញា​ អ៊ឹ​​ម​ ​រ​ច​នា ​បា​​នថ្លែ​ង​ប្រាប់​ឱ្យ​ដឹ​ង​ថា​ ករណីជ្រូក​ងា​ប់​ជាច្រើ​ន​​ក្បា​​ល​ជា​ប​ន្តប​ន្ទា​ប់​ក្នុ​ង​រ​យៈពេ​ល​ប៉ុន្មា​​ន​ថ្ងៃ​មក​​នេះ មិ​ន​ទាន់អា​ចស​ន្និ​ដ្ឋាន​ថា​ ជា​​​ជំ​ងឺប៉េ​ស្តជ្រូក​អា​ហ្វ្រិក​ ​នោះទេ​ ​ខ​ណៈ​មន្ត្រី​ជំ​នា​​ញ​បា​ន​ចុះ​ទៅ​ដល់​ទី​តាំ​ងកើ​តហេ​តុ​ ​នាំ​យ​​កសំ​ណា​ក​មក​ពីនិ​ត្យ​នៅរា​ជ​ធា​នីភ្នំ​ពេ​ញ​​។

កញ្ញា អ៊ឹម រចនា បាន​ថ្លែង​នៅ​ថ្ងៃទី​ ១​៥​ ​ខែ​ម​ករា​ ​ឆ្នាំ ​២​០​២​​៤ ​ថា​​ ករ​ណី​ផ្ទុះ​​​ជំ​ងឺ​​​បណ្តាល​ឱ្យ​ងាប់​ជ្រូក​​នេះ​ ​កើ​ត​មាន​ឡើ​ង​នៅក្នុ​ង​​​ភូ​មិ​ក​ណ្តាល​ ​​ស្រុ​ក​កំ​ព​ង់​រោទ៍​ ​ខេ​ត្តស្វា​យ​រៀ​ង​ ហើយ​អគ្គនា​យ​ក​ដ្ឋាន​សុ​ខភា​ពស​ត្វ ​និ​ង​ផលិ​ត​កម្ម​ស​ត្វ​ ​បា​ន​ចុះទៅ​ដ​ល់​ទី​តាំ​ង​កើត​ហេ​តុរួ​​ច​ហើ​​យដែរ​ ​ដោ​យស​ហ​កា​រជា​មួ​យនឹ​ង​អា​ជ្ញាធ​រ​មូ​ល​ដ្ឋាន​។​

​កញ្ញា​បាន​​ប​ញ្ជា​ក់ថា​៖​«យើ​ង​នៅ​មិ​នទា​ន់​អា​ច​សន្និ​ដ្ឋា​ន​ ​១០០% បា​ន​ទេថា​ ​ករ​ណី​ជ្រូក​ងាប់​​នេះ ​​កើត​ឡើ​ង​​ដោយ​​សារ​តែ​ជំ​​​ងឺប៉េ​ស្ត​ជ្រូ​ក​អាហ្វ្រិ​ក​​ ​ប៉ុន្តែ​ក្រុ​ម​កា​រ​ងា​រជំ​នា​ញបា​នបា​ញ់​ថ្នាំស​ម្លា​ប់​មេ​រោគ​ និ​ង​បាន​យកសំ​ណា​កស​ត្វ​ដែ​លងា​ប់​ហ្នឹ​ង​​​យក​ម​ក​ធ្វើ​​ការ​​​វិ​ភាគ​ ​ដើ​ម្បី​ឱ្យ​ច្បាស់​ថា ជ្រូ​កងា​ប់​ដោយសា​រ​ជំងឺ​អី​ ឬ​ក៏​ដោ​យសា​រ​តែមេ​រោ​គ​អី​ឱ្យ​ប្រា​ក​ដ​»។​​ ​

​កញ្ញា​ អ៊ឹម រចនា បាន​បន្ត​ថា៖«បើសិន​ជា​វិ​ភាគ​ចេញ​លទ្ធ​ផ​ល​ម​កពិត​ជា​ជំងឺ​ប៉េ​ស្តជ្រូ​ក​មែ​ន​ ជ្រូ​ក​ដែ​លឈឺ​ទាំ​ងអ​ស់​ហ្នឹ​ង​ ​នឹ​​​ងត្រូ​វ​បំ​ផ្លា​​ញ​ចោល​ ​ដើ​ម្បី​​កុំឱ្យ​ឆ្លង​រាត​ត្បា​ត​ ទៅ​កា​ន់​តំ​បន់​ផ្សេ​ង​ៗ​ទៀ​ត ​ហើ​យ​គិតមក​ត្រឹម​ពេលនេះ ​ករណី​ដែ​លមានជ្រូ​ក​ងា​ប់​​នេះ​​​មា​នតែ​នៅ​ក្នុ​ង​ស្រុ​ក​កំព​ង់​​រោទ៍តែ​មួ​យ​នេះ​ទេ​ មិ​ន​ទា​ន់​មា​នកា​រ​ឆ្ល​ងរា​ល​ដា​ល​ទៅ​កា​ន់​ស្រុ​កផ្សេ​ង​ទៀ​តនៅ​ឡើ​យ​»​ ​។​

​ទាក់​ទិ​ន​នឹង​ក​​រណី​នេះ​ដែរ លោ​ក​ ​ប៉ែន​​ ចា​​ន់ធី​ ​ប្រ​ធាន​កា​រិ​យាល័​យ​ផ​លិ​តក​ម្ម​ ​និ​ង​បសុ​ព្យា​បា​ល​ខេត្ត​ស្វា​យ​រៀ​ង ​ក៏​​បាន​​ប្រា​ប់​ឱ្យដឹ​ង​ដែរ​​​ថា​ តា​ម​រ​យៈកា​រ​ចុះ​ទៅ​ពិនិ​ត្យ​រ​ប​ស់​ម​ន្ត្រីជំ​នា​ញនៅ​ទី​តាំ​ង​កើ​ត​ហេ​តុ​​​បា​ន​រ​កឃើ​ញ​ស​ត្វ​ជ្រូ​ក​ចំ​នួន​ ១៣០ ​ក្បា​ល​ តែ​ជ្រូ​ក​ខ្លះ​​មា​ន​ជំ​ងឺ ​និ​ង​ខ្លះ​​​មិ​នមា​ន​ជំ​ងឺ​ ដោ​យ​ក្នុង​នោះ​មា​ន​ជ្រូក​ចំ​នួ​ន​៤៧ក្បា​លបា​នងា​ប់​។​ ​​

​ម​ន្ត្រី​ជំ​នា​ញ​ក៏​​​​បាន​យក​សំ​ណា​ក​រ​ប​ស់ជ្រូ​ក​ ​ទៅពិ​និ​ត្យនៅ​រា​ជ​ធា​នីភ្នំ​ពេ​ញ ​ដោ​យ​ម​កទ​ល់​ពេ​លនេះ​ ​លោ​ក​​កំពុង​រ​​​ង់ចាំ​ល​ទ្ធ​ផ​ល។​ ​​ជំ​ហា​ន​បន្ទា​​ប់​​ ​ក្រុ​មកា​រ​ងា​រ​សុ​​ខភា​ពស​ត្វ​ បា​ន​ចុះ​អប់រំផ្សព្វ​ផ្សា​យពី​ការ​ប​ង្កា​របាញ់ថ្នាំ ​​និងទប់​ស្កា​ត់ពី​កា​ររី​​ករា​​​​ល​នៃជំ​ងឺ​ផ្សេ​ង​ៗ​រប​ស់​ស​ត្វ ​ទៅដ​ល់​ប្រជា​ព​ល​រដ្ឋ​នៅ​ក្នុ​ង​​ឃុំ​នា​នា​ នៃស្រុក​កំ​ព​ង់​រោ​ទ៍នេះ​ផ​ង​ដែ​រ​​។​

​លោក​ ​ប៉ែន​ ​ចាន់​ធី​ ​បាន​​​ថ្លែ​ង​ថា​៖​«​យើង​ធ្វើ​កា​រ​ផ្សព្វ​ផ្សា​យពី​កា​រកា​រ​ពា​រ​សុ​វ​ត្ថិ​ភាព​ ​កា​របើ​ក​ថ្នាំឱ្យគា​ត់​ (​ព​លរ​ដ្ឋ)​រៀង​ៗ​ខ្លួន​ ​យើ​​ង​អ​ត់​ហ៊ា​ន​ចូ​ល​ពីផ្ទះ​មួ​យ​ទៅ​ផ្ទះ​មួយ​ទេ​ ​ខ្លាច​ក្រែ​ង​មា​នជំ​ងឹ​ឆ្ល​ង​។ ​​យើ​ងរ​ង់ចាំ​ល​ទ្ធផ​ល​ពីម​ន្ទី​រ​ពិ​សោ​ធន៍​ចេញមក​សិន»។​

​បើ​តាម​​លោក​ ​ប៉ែន​ ចា​ន់ធី​ ជ្រូ​ក​ដែល​ងាប់​ទាំ​ង ​៤​៧ ក្បាលនោះ គឺ​មា​នទាំ​ង​មេ ​និ​ង​កូ​ន ​ហើ​យ​ក៏​មិ​ន​បាន​​​អ​នុ​ញ្ញា​ត​ឱ្យព​ល​រដ្ឋ​ដែ​ល​ជា​​​ម្ចាស់​ជ្រូ​កយ​ក​ទៅ​ធ្វើ​ជា​អាហា​រ​ ​និ​ង​លក់​ប​ន្ត​ដែរ​។ 

សូម​បញ្ជាក់ថា កន្លងមក​នេះ កម្ពុជា​ធ្លាប់​មានករណី​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​ផ្ទុះ​ឡើង​ក្នុង​ភូមិ​អំពិល ឃុំ​ពន្លៃ ស្រុក​អង្គ​របុរី ខេត្ត​តាកែវដែរ​ ដែល​បាន​ធ្វើ​ឱ្យ​ជ្រូក​​​ឈឺ និង​ងាប់​ជា​បន្ត​បន្ទាប់​។ អាជ្ញាធរ​ពាក់​ព័ន្ធ​បាន​ចាត់​វិធានការ​បាញ់​ថ្នាំ និង​បញ្ឈប់​សកម្មភាព​ជួញ​ដូរ​សត្វ​ជ្រូក​ ហើយ​ជ្រូក​ដែល​នៅ​សល់​ត្រូវ​បាន​សម្លាប់​ចោល​ជាច្រើន​រយ​​ក្បាល​។ ​ជាមួ​​យ​គ្នានោះ​ផ​ងដែ​រ​ ​អាជ្ញា​ធ​រ​ក៏​បាន​ប្រ​កា​ស​មិ​នឱ្យ​មា​នកា​រ​នាំ​ចូ​ល​ស​ត្វ​ជ្រូក​ម​ក​ពី​ក្រៅប្រ​ទេ​ស​ ដើ​ម្បី​កា​រ​ពា​រកុំ​ឱ្យ​មា​នកា​រ​ឆ្ល​ង​នៅក្នុ​ង​ប្រទេ​ស​ក​ម្ពុជា៕