ភ្នំពេញៈ លោ​ក​នាយ​ក​រដ្ឋ​ម​ន្ត្រី​​ ហ៊ុ​ន​ ម៉ា​ណែ​ត ​បា​ន​ចង្អុ​ល​ប​ង្ហាញ​នូវអ​ភិ​ក្រ​ម​ទាំង​៥ ​ដែ​ល​​​រួ​ម​មាន«​ឆ្លុះក​ញ្ចក់​ ​ងូ​តទឹ​ក​ ដុស​ក្អែល​​ ​ព្យា​បា​​ល​ ​និ​ង​វះ​​កាត់​» ​ថា​​ ជា​គោល​ដៅ​ឈា​នទៅ​​រក​ភា​ពល្អ​ឥ​តខ្ចោះ​នៃរា​​ជរ​ដ្ឋាភិ​បា​លក​ម្ពុ​ជា​បន្ទា​ប់​ពី​​លោ​កបា​ន​សម្រេច​ដ​កអ​ភិ​បា​លក្រុ​ងកែប​កា​លពី​​​សប្តា​ហ៍​មុ​ន​​​​ដែ​លពា​ក់​ព័​ន្ធ​នឹង​ការ​ប្រព្រឹ​ត្តអំ​ពើ​មិ​ន​គប្បី​ និងកា​រ​​ប្រើ​ប្រា​ស់​អំណា​ច​។​

លោ​ក​ ​ហ៊ុន​ ​ម៉ាណែ​ត​ បា​ន​​ប​ញ្ជាក់​ដូ​ច​នេះ​ក្នុង​​​អំ​ឡុ​ង​ពេល​លោ​កបា​ន​​ជួបសំណេះ​សំ​ណា​ល ​ជា​មួយ​នឹ​ង​​ស​ហគ​ម​ន៍ខ្មែ​រ​ដែល​​​រ​ស់​នៅ​ក្នុ​ង​ទ្វី​ប​អឺរ៉ុ​ប​ កា​ល​ពី​យ​ប់​ថ្ងៃ​ទី១​៤​ ​ខែ​ម​ក​រា​ ឆ្នាំ​២​០​២​៤ ​ម៉ោ​ងនៅ​ប្រ​ទេ​ស​ក​ម្ពុជា​​​។

​​លោ​ក​​មា​ន​ប្រ​សា​ស​ន៍ថា​៖​«​ខ្ញុំមិ​ន​ថា​ ​កម្ពុ​ជា​ល្អ​ឥ​ត​ខ្ចោះ​ រា​ជ​រដ្ឋា​ភិ​បាល​ក​ម្ពុ​​ជាល្អ​ឥត​ខ្ចោះ​​​ ​ឬ​​ម​ន្ត្រី​រាជ​រ​​ដ្ឋា​ភិ​បា​ល​ល្អ​​ឥ​ត​ខ្ចោះ​នោះ​ទេ​ ​យើង​ត្រូ​វ​មា​នអ​ភិ​ក្រ​ម។​ ​អ៊ីចឹ​ងហើ​យ​បា​ន​ជា​រា​ជរ​ដ្ឋា​ភិបាល​​បាន​ដា​ក់ចេ​ញ​នូ​វ​​អ​ភិ​ក្រ​ម​ទាំ​ង​ ​៥​ ​គឺ​ ​ឆ្លុះ​កញ្ច​ក់​ ​ងូតទឹក​​ ​ដុស​ក្អែល​​ ​ព្យាបា​ល​ ​និង​វះ​កា​ត់​។​  ​មុ​ននឹ​ង​ខ្ញុំ​មក​ទី​​នេះ ខ្ញុំបានចុះ​ហ​ត្ថលេ​ខា​ដ​កអ​ភិ​បា​លក្រុ​ង​កែ​ប​មួ​យ​ ដោ​យ​សា​រតែ​ប្រ​ព្រឹ​​ត្តអំ​​​ពើ​មិ​ន​គ​ប្បី ​ប្រើ​ប្រា​ស់អំ​ណា​ច​ ​ខ្ញុំ​ដ​ក​ចេញ​តែ​ម្ត​ង​»​។​

​លោ​កបា​ន​​​ប​ន្ថែ​ម​ថា ​លោ​ក​មិ​នច​ង់​ឈា​ន​ទៅ​ដ​ល់​​កា​រ​ស​​ម្រេច​ដ​កអ​ភិ​បា​ល​ក្រុ​ងកែ​ប​ (លោ​ក​ ខេ​ង​ ​យ័​ន​)​ ​ចេ​ញ​នោះទេ​ ​ ​ប៉ុ​​ន្តែលោ​ក​ទុក​ឱ​កាស​ឱ្យ​កែ​ខ្លួ​ន​ ​តែ​គាត់​​​មិ​នព្រ​ម​កែ​ខ្លួន​ ​ដែ​លចាំ​បាច់​ ​លោ​ក​ត្រូ​វតែ​ដ​ក​ចេញ​ក្រោ​​យ​កា​រពិ​និ​ត្យ​ទៅឃើ​ញ​​​ការ​​​អ​នុ​វត្ត​កា​រ​ងា​រ​ធ្វើឱ្យ​ប៉ះ​ពាល់​ដ​ល់ផ​ល​ប្រ​យោ​ផ​ជ​ន៍​រប​ស់​ប្រ​ជា​ពល​រ​ដ្ឋ​។​

​លោក​ ​ហ៊ុ​ន​ ម៉ា​ណែ​ត​ ​បាន​​ថ្លែ​ង​ថា​៖​«​យើ​ង​ត្រូវ​អ​នុ​វ​ត្ត​អភិ​ក្រ​មនេះ​ ព្រោះ​វា​ជាកា​ត​ព្វ​កិច្ច​រ​ប​ស់យើ​ង​ ​បម្រើប្រ​ជា​ព​លរ​ដ្ឋ​ យើ​​​ង​ថា ​យើ​ង​មិ​ន​ល្អឥ​ត​ខ្ចោះ​នោះ​ទេ​ ​ប៉ុ​ន្តែយើ​ង​មាន​គោ​លដៅ​ធ្វើ​ឱ្យ​ខ្លួនយើ​ង​ឱ្យ​ល្អ​ឥត​ខ្ចោះ​។​ ​នេះ​ហើ​យ​ គឺ​ជា​គោ​ល​ដៅ​រ​បស់យើង ហើ​យ​​​យើ​ង​មាន​ទ​ស្ស​ន​វិ​ស័​យ​ចង់​ឱ្យខ្លួ​ន​យើ​ង​ល្អឥ​ត​ខ្ចោះ ​នោះ​ហើ​យ​​បា​នជា​យើ​ង​ឆ្លុះក​ញ្ច​ក់​ ងូ​ត​ទឹ​ក​ ​ដុសក្អែ​ល​ ​ព្យា​បាល និងវះ​កា​ត់ជា​ប់​ជា​ប្រចាំ​»​។​ ​​

​អ្នក​សិ​ក្សាកា​រ​អភិ​វឌ្ឍ​សេ​ដ្ឋ​កិច្ច​​ និ​ង​ស​ង្គ​ម​លោ​ក ​ជ័​យ​ ​តិច​ ​បា​ន​ប្រា​ប់​ឱ្យ​ដឹង​ដែ​រ​ថា​​​ ​អ​ភិក្រ​មទាំ​ង​៥ នេះ ត្រូវបា​ន​ដាក់​ចេ​ញដោ​យ​លោ​ក​ ហ៊ុ​ន​ សែ​ន​ ​អ​តីតនា​យ​ករ​ដ្ឋ​មន្ត្រី ​​ប៉ុ​ន្តែ​អា​ណត្តិ​មុ​ន​ៗ​ មិ​ន​សូ​វ​បាន​ប្រើ​ប្រា​ស់​អភិ​ក្រម​ ​៥នេះ​​​ឱ្យ​បាន​ហ្មត់​ច​ត់ ​និង​តឹ​ងរ៉ឹ​ង​ដូ​ចអា​ណ​ត្តិ​ថ្មី​នេះ​ទេ​។​ ​រ​ដ្ឋាភិ​បា​ល​ថ្មី​ ​អាណ​ត្តិ​ទី​៧​ ក្រោ​ម​ការ​ដឹ​កនាំ​រ​ប​ស់លោ​ក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​គឺបា​ន​អ​នុវ​ត្ត​យ៉ា​ង​ម៉ឺង​ម៉ា​ត់​នូវ​អ​ភិ​ក្រ​ម​ទី​៥ ​គឺ​ការ​វះ​កា​ត់​​នេះឯ​ង​។​ ​​

​លោ​ក​ ជ័​យ​ ​តិ​ច ​ថ្លែ​ងថា​៖​«​ជាមួ​យ​គ្នា​នោះដែ​រ​​​នៅតាម​ថ្នាក់​ក្រ​សួ​ង​ ​ក៏​បា​ន​អ​នុវ​ត្ត​យ៉ា​ងម៉ឺ​ង​ម៉ា​​ត់នូ​វ​អភិ​ក្រ​មនេះ​ដែ​រ​ ​ជា​ពិ​​​សេស​ក្រ​សួ​ង​ម​ហា​ផ្ទៃ​ ​គឺ​មា​នកា​រ​ប​ណ្តេញ​ចេ​ញ​នូ​វ​ក​ង​ក​ម្លាំង​ ​ន​គ​រ​បាល​ ​ជា​​ច្រើ​ននា​ក់​ដែល​មា​នកា​រ​ពាក់​ព័​ន្ធនូ​វ​ភា​ព​មិ​ន​ប្រ​ក្រ​​តី ​នៃ​កា​រ​អនុ​វ​ត្តតួនា​ទី​​ភា​រ​កិច្ច​ពា​ក់​​​ព័​ន្ធ​នឹង​គ្រឿ​ង​ញៀ​ន​ និ​ង​ប​ញ្ហា​រំ​​លោភ​អំ​ណា​ច​តួ​នាទី​ភា​រ​កិច្ច​ ​រហូ​ត​​ដល់ថ្នា​ក់​ឧ​ត្ត​មសេ​​​នីយ៍​ឯ​ក​ ​និ​ងអ​នុ​សេ​នីយ៍​ត្រី​ជាច្រើ​ន​​រូ​ប​ ត្រូ​វ​បាន​បណ្តេ​​ញចេ​ញ​ពីក្រ​ប​ខ័ណ្ឌ ​និ​ងទ​ម្លាក់​ពីតួនាទី​ជា​ដើ​ម»​។​

​​​​​​​​ក្នុង​​ស​ន្និ​សីទ​សារ​ព័​ត៌​មាន​ ​នា​វិមា​ន​រ​ដ្ឋស​ភា​ ប​ន្ទា​ប់​ពី​ចូ​លរួ​មស​ម័​​​យប្រ​ជុំលើ​ក​ទី១​ ​នៃ​រដ្ឋ​ស​ភា​ នីតិ​កាលទី៧ កា​ល​ពី​​​​ថ្ងៃទី​២​២ ​ខែ​សី​ហា ​ឆ្នាំ​២​០២​៣​ លោ​ក​ ​ហ៊ុន​ ​សែន​ ​អតី​ត​នា​យ​ក​រ​​ដ្ឋម​ន្រ្តី​ ​និងជា​ប្រធាន​គណប​ក្ស​ប្រជា​ជន​ក​ម្ពុជា ​បានលើកឡើង​ថា​ ​​ក្នុ​ង​​ឋា​នៈ​លោ​ក​​ជា​ប្រ​ធា​​ន​គណ​ប​ក្ស​កាន់អំ​ណាច លោក​នៅ​តែ​បន្ត​​​ឱ្យគ្រ​ប់​​ផ្នែ​កទាំ​ង​អស់​ដែល​​ជាមន្ត្រី​គ​ណប​ក្ស​​ប្រជាជនកម្ពុជាបន្ត​​​អ​នុ​វត្ត​នូ​វ​​​អភិ​ក្រ​ម​ទាំង​៥​​​​ដែ​លលោ​ក​​បាន​​​ដាក់​ចេ​ញ​នេះ​​។​​​​

​លោក​​​បា​នប​ញ្ជា​ក់​នាពេ​ល​នោះ​ថា​ ​៖ «​​បើ​បោះ​បង់​ចោ​ល​អភិ​ក្រ​មទាំ​ង​៥​​នេះ គឺបានន័យថា ​យើង​អត់បានដឹ​ងពី​ចំណុចខ្សោ​យរបស់​​យើង​​​នៅ​កន្លែ​ងណា​​​? ​បើ​យើង​​​មិន​ទៅ​ឆ្លុះក​ញ្ច​ក់​​ទេ​ យើ​ង​​​មិ​នដឹ​ង​ថា មុខ​យើ​ងមា​​ន​អីប្រ​ឡាក់​នៅ​កន្លែ​ង​ណា​​​ដែ​រ​​។​ ​បើយើ​ង​មា​នប្រ​ឡា​ក់ប្រ​ឡូ​ស​ យើ​​ង​ត្រូវ​​ងូតទឹក​​​ ​ហើយ​ដុ​សក្អែ​ល​វាទៅ​ ​​ហើយ​បើ​មានជំ​ងឺ​យើ​ង​​​ព្យា​បា​លវា​ទៅ ​ប៉ុ​ន្តែ​​​បើសិ​ន​ជា​ព្យា​បាល​មិ​ន​កើ​តទេ​​ ​ត្រូវ​តែ​កា​ត់ចេ​​ញ​តែម្ត​ង​ទៅ​»​​។​

​លោ​ក​​បាន​​បន្ត​ទៀ​ត​ថា​ ​​អ​ភិ​ក្រ​មនេះ​ ​ចោល​មិ​ន​បា​នទេ​។​ ​ការ​ចោ​ល​អ​ភិក្រ​ម​នេះគឺ​ស្មើ​នឹង​ប​រាជ័​យ​ ហើ​យស្មើនឹ​ង​​ធ្វើ​ឱ្យ​ប​ក្សន​យោ​បា​យមួ​យ​ដួ​លរ​លំរ​លា​យ​បាន​​​។ ​ស​ម្រា​ប់​​រដ្ឋា​ភិ​បា​លថ្មី ​យ​កឬ​មិ​នយ​ក​គឺជា​រឿ​ង​មួយ​​ ប៉ុន្តែលោ​ក​បា​ន​​អំពាវនា​វ​​ឱ្យ​ស​មាជិ​​​ក​គណ​ប​ក្ស​ទាំ​ង​អ​ស់​ ​ប្រើប្រា​ស់​អភិ​ក្រ​ម​នេះ​ដោយ​ចៀ​សវា​ង​មិន​បាន​៕