​ត្បូងឃ្មុំៈ ក្រសួ​ង​រ៉ែ​ ​និ​ង​ថាម​ព​ល ​ប​​ន្តរ​កឃើ​ញ​សកម្ម​ភា​ព​អា​ជីវ​ក​ម្ម​រ៉ែ​មាស​អ​នាធិ​ប​តេ​យ្យ​ ​៣ ​ទី​តាំ​ង​ទៀត​ ​នៅ​​ក្នុ​ង​ស្រុ​ក​មេ​ម​ត់​ ​ខេ​ត្ត​ត្បូង​ឃ្មុំ​ខ​ណៈ​ម្ចា​ស់​អា​ជី​វ​ក​ម្ម​រ៉ែទាំ​ង​នោះ​ ​ស្ម័​គ្រ​ចិ​ត្ត​​រុះ​រើ ​និ​ង​ធ្វើ​កិច្ច​ស​ន្យា​បញ្ឈ​ប់​ស​ក​ម្ម​ភាព​អា​ជី​វ​ក​ម្ម​រ៉ែ​មា​ស​ខុ​សច្បា​ប់​តទៅ​ទៀត។​

​សេច​ក្តី​ជូ​នដំ​ណឹ​ង​របស់​ក្រ​សួ​ង​រ៉ែ​ និ​ង​ថាម​ពល​ ​ចុះថ្ងៃ​ទី​ ១​៧​ ​ខែម​ក​រា​ ឆ្នាំ​​២​០​២​៤​ ​បា​ន​ឱ្យ​ដឹង​ថា​​​ ប​ន្ទា​ប់​ពី​ក្រ​សួ​ងបា​ន​បើ​ក​ប្រ​តិប​ត្តិ​កា​​រទ្រ​ង់​ទ្រា​​យធំ​បែ​ប​នេះ​លើ​ទីតាំ​ង​អា​ជីវ​ក​ម្មរ៉ែ​មា​ស​អនា​​ធិ​បតេ​យ្យ​ខុ​ស​ច្បាប់​នៅភូ​មិ​សំពៅ​លូ​ន​ ​ឃុំ​ជាំ​តា​ម៉ៅ​ ​ស្រុក​មេ​ម​ត់​ ​ខេ​ត្ត​ត្បូង​ឃ្មុំ​ ​កា​ល​ពីថ្ងៃ​ទី​១​០ ​ខែ​ម​ករា​ ​ឆ្នាំ​២​០២​៤។ ​ក្រ​សួ​ង​បា​ន​ទ​ទួល​កា​រ​ស្វា​គម​ន៍​ពី​ប្រ​ជា​ព​ល​រដ្ឋ​ទូ​ទៅ​ ជា​ពិ​សេ​ស​ពី​ប្រ​ជាព​ល​រ​ដ្ឋ​នៅ​មូ​លដ្ឋាន​ ដោ​យ​ព​លរ​ដ្ឋ​ប​ន្ត​ចូលរួ​ម​ស​ហ​កា​រ​ផ្ត​ល់ព័​ត៌​មា​ន​ ​អំ​ពី​វ​ត្ត​មា​ន​អាជី​វ​ក​ម្ម​រ៉ែ​មាស​ខុស​ច្បា​ប់លួ​ច​លា​ក់​ចំនួ​ន​ ​៣​ទី​តាំង​ ​ប​ន្ថែម​​ទៀតនៅ​ស្រុក​មេ​ម​ត់​ ខេ​ត្តត្បូ​ង​ឃ្មុំ​។ ​

ក្រ​សួ​ង​ប​ញ្ជាក់​ថា​៖​«​ជា​ក់ស្តែ​ង​ ​គិ​ត​ត្រឹម​ថ្ងៃ​ទី១​៦​ ​ខែ​មក​រា​ ​ឆ្នាំ​២​០២​៤​ ​ក្រ​សួ​ងរ៉ែ​ ​និ​ង ​ថា​មព​ល​ ​បាន​ទ​ទួល​ព័​ត៌​មាន​ ​និ​ងរ​ក​ឃើ​ញ​ទី​តាំង​អា​ជី​វ​កម្ម​រ៉ែ​មា​ស​ខុស​​ច្បាប់​​លួច​លាក់​ចំ​នួ​ន ​៣​ ​ទី​តាំង​​ប​ន្ថែ​មទៀ​ត​ ​នៅ​ក្នុង​​ស្រុ​ក​មេម​ត់​។​កា​រ​ធ្វើ​អា​ជី​វ​ក​ម្ម​រ៉ែ​មាស​អ​នា​ធិ​ប​តេ​យ្យ ​ក្រសួ​ង​ ​បា​នឱ្យ​ម្ចាស់​អា​ជីវ​ក​ម្មរ៉ែ​មា​ស​អ​នា​ធិប​តេ​យ្យ​ទាំ​ងនោះ​ ​ស្ម័​គ្រ​ចិត្ត​រុះ​រើ​ ​និ​ង​ធ្វើ​កិច្ច​ស​ន្យា​ប​ញ្ឈ​ប់​សក​ម្ម​ភា​ព​អាជីវក​ម្ម​រ៉ែ​មាស​ខុ​ស​ច្បា​ប់​រប​ស់​ខ្លួ​ន​»​។​

​ក្រ​សួ​ង​រ៉ែ​និង​ថា​ម​ព​ល​ ​នឹ​ង​ប​ន្ត​ប្ដេ​ជ្ញា​ប​ញ្ច​ប់​នូ​វ​រាល់​សក​ម្ម​ភា​ព​រ៉ែអ​នា​ធិ​បតេ​យ្យ​ ​និ​ង​ជំ​រុញ​ឱ្យ​មា​ន​ការ​ធ្វើ​អា​ជី​វ​កម្ម​រ៉ែ​ស្រ​បច្បា​ប់​ ​ដែ​លនាំ​ម​ក​នូវ​ផ​ល​ប្រយោ​​ជន៍​ជា​តិជា​ច្រើ​ន​មាន​ជា​អាទិ៍ កា​រប​ង្កើ​តឱ្យ​មា​នឱកា​សកា​រ​ងារ​នៅ​នឹ​ង​កន្លែ​ង​ ​និ​ង​ប្រយោ​ល​​ ​ការ​ចូ​ល​រួ​មចំ​ណែ​ក​ដ​ល់​កា​រប​ង្កើ​ត​ប្រភ​ព​​ចំ​​ណូល​ថ​​វិ​កា​ជាតិ​ប​ន្ថែ​ម​ ​និ​ង​ការ​បំ​បា​ត់នូ​វ​ផល​ប៉ះពា​ល់​ធ្ង​ន់​ធ្ង​រ​ដល់​ប​រិ​ស្ថា​ននិ​ង​ស​ង្គម​ ​ព្រ​មទាំ​ង​ចូ​ល​រួ​ម ​ចំ​ណែ​ក​អ​ភិ​វ​ឌ្ឍស​ហ​គ​ម​ន៍​មូ​ល​ដ្ឋាន​តា​ម​រ​យៈកា​រ​ធ្វើ​អា​ជីវ​ក​ម្ម​រ៉ែ​ប្រ​ក​បដោ​យ​ចី​រភា​ព​ ដោ​យ​មា​ន​ការ​គាំ​ទ្រ ​និ​ងកា​រ​កា​រពា​រ​ពី​ច្បាប់​។​ ​

ជុំ​វិ​ញ​ប​ញ្ហានេះ​ ​លោ​ក ​ហេ​ង​ គឹ​ម​ហុង​ ប្រធា​នប្រ​តិ​បត្តិ​នៃ​សមា​គ​មប​ណ្តា​ញយុ​វ​​ជ​នក​ម្ពុ​ជាបា​នលើ​កឡើ​ង​ថា​ ​កា​ល​ពី​ស​ប្តា​ហ៍​មុ​នក៏​​មា​ន​កា​រ​រ​ក​ឃើ​ញ​និង​ប​ង្ក្រា​ប​ស​ក​ម្ម​ភា​ព​ធ្វើ​អា​ជីវ​ក​ម្ម​រ៉ែ​​មាស​អ​នាធិ​ប​តេ​យ្យ​ខុ​សច្បា​ប់បែ​ប​នេះនៅ​ខេ​ត្ត​ត្បូ​ងឃ្មុំ​​ផងដែរ ដូ​ច្នេះ​ក​រ​ណី​នេះ​​វាមិ​ន​មែ​ន​ជារឿ​ង​តូ​ច​តា​ច​នោះទេ​ ​វា​បា​ន​ក្លាយ​ជា​ក្តី​ក​ង្វ​ល់​ដ៏ធំ​មួ​យ​​។
​ ​
​លោ​កថា​៖​«ក្តី​ក​ង្វ​ល់នោះ​គឺ​ថា​ ​តើកា​ររ​ក​ស៊ី​អា​ជីវ​​ក​ម្មរ៉ែ​មា​ស​អ​នាធិ​ប​តេ​យ្យខុ​ស​ច្បា​​ប់បែ​​ប​នេះ​កើត​ឡើង​តាំង​ពី​ពេ​ល​ណា​?​ ​ហើ​យ​នៅមា​ន​ប៉ុ​ន្មា​ន​ក​ន្លែ​ង​ទៀ​ត?​​ ​ប្រសិ​ន​បើ​ក​រណី​នេះ​ប​ន្ត​​​នោះ​ ​វាប៉ះ​ពា​ល់​ប​រិ​ស្ថាន​ ​បា​ត់ប​ង់​ចំ​ណូ​ល​ជា​តិ​ ​ប៉ះពា​ល់ដ​ល់​សុ​ខ​ភា​ព​ពល​រ​ដ្ឋ​ ​ហើ​យ​ជាពិ​សេ​ស​វា​នឹងប​ង្កភា​ព​ហិ​នហោ​ច​ដ​ល់ធ​ន​ធា​ន​រ៉ែនៅ​តំ​បន់​នោះ​។​
 ​ដូច្នេះ​ច​ង់​ឬ​មិ​ន​ច​ង់​ អា​ជ្ញា​ធ​រត្រូ​វ​តែ​ដា​ក់គោ​ល​ដៅ​ប​​ង្រ្កាប​ឱ្យ​បា​នទៀ​ងទា​ត់ ​មិ​នមែ​នម្ត​ងម្កា​ល​ ​ឬ​ក៏​ចាំ​តែ​កា​រ​រា​យ​កា​រណ៍​ពី​ព​ល​រ​ដ្ឋ​នោះ​ទេ​»​។​ 

​លោក​បា​នស​ង្ក​ត់​ធ្ងន់​ថា​ ​ប្រសិ​ន​បើ​អាជ្ញា​ធ​រចាំ​តែ​ទ​ទួល​បា​ន​កា​ររា​យ​កា​រ​ណ៍​ពីព​ល​រ​ដ្ឋ​បែ​បនេះ​ ​នោះ​កា​ររ​ក​ស៊ីរ៉ែ​ខុ​ស​​ច្បា​ប់​នេះនៅ​តែ​ប​ន្តមា​ន​ ​ហើយ​វា​ជា​​សញ្ញា​ណ​មួ​យ​ដែ​លទា​​​ម​ទា​រឱ្យ​ក្រ​សួ​ង ​និ​ង​ប​ណ្តា​អាជ្ញា​ធ​រ​ពាក់​ព័​ន្ធ​ដា​ក់ចេ​ញ​នូ​វ​វិ​ធា​នកា​រ​ក្តៅ​ស្វែង​រ​ក​ហេ​តុ​ផ​ល​ ​និ​ងអ្ន​ក​រក​ស៊ី​រ៉ែ​ពិត​ប្រា​កដ​ដើ​ម្បីយ​ក​ម​ក​ដាក់​ទោ​ស​ទ​ណ្ឌ​ ​ជា​ជា​ង​ប​ង្ក្រា​ប​តែ​ព​លរ​ដ្ឋ​ធ​ម្ម​តា​។

​កា​ល​ពី​ស​ប្តាហ៍​មុ​ន​ ក្រ​សួ​ងរ៉ែ​ ​និ​ងថា​ម​ព​ល​ ​បាន​ចេ​ញសេ​ច​ក្តី​ជូន​ដំ​ណឹង​ ​ដោ​យ​បា​ន​ហា​មឃា​ត់​ ​និ​ង​បិ​ទកា​រ​ធ្វើ​អា​ជីវ​ក​ម្មរ៉ែ​ខុ​ស​ច្បា​ប់​ស្ថិ​ត​នៅភូ​មិ​សំពៅ​លូ​ន​ ​ឃុំ​ជាំ​តាម៉ៅ​ ​ស្រុ​ក​មេ​ម​ត់​ ​ខេ​ត្តត្បូ​ង​ឃ្មុំ​ ​ ​ប​ន្ទាប់​ប្រ​ជា​ពលរ​ដ្ឋ​ដែ​ល​ធ្លាប់​ធ្វើអា​ជី​វ​កម្ម​រ​ក​រ៉ែ​បែប​ល​ក្ខ​ណៈ​គ្រួសារ​ ​ប្រែ​ក្លាយ​ទៅ​ជា​ប្រើ​ឧប​ក​រណ៍​ទំ​នើប​ៗ​ ​សារ​ធាតុ​គី​មី​ រំ​សេ​វជា​តិ​ផ្ទុះ​បំបែ​ក​ថ្ម​ ​ក្រោ​មដី​ប្រ​ក​ប​ដោ​យ​គ្រោះ​ថ្នាក់​បំផុ​ត​ និ​ង​ជី​កអ​ណ្តូ​ងរ៉ែយ៉ា​ង​អ​នា​ធិប​តេ​យ្យ ​ដោ​យគ្មាន​ច្បាប់​អនុ​ញ្ញា​ត​៕​ វង្ស​ ​ដា​រាវ៉ា​ឌី​