ភ្នំពេញៈ ​លោ​ក​ ​វង​ ​សូត​ ​អ​នុប្រ​ធា​នទី​២ ​រដ្ឋ​​សភា​ ​បា​ន​ជំ​រុញ​ឱ្យ​​អា​ជ្ញាធរ​គ្រ​ប់ជា​ន់​ថ្នា​ក់​ ពុ​ទ្ធ​ប​រិ​ស័ទ​​ រួមទាំ​ង​ស​ប្បុរ​ស​ជ​​​នក្នុ​ង​និ​ងក្រៅ​ប្រ​ទេ​ស ​ចូ​ល​​រួ​ម​លើកការអភិ​វ​ឌ្ឍវិ​ស័​យ​អ​ប់​រំ ​ពិ​សេស​សា​លារៀ​ន​នៅតា​ម​មូល​ដ្ឋា​​​ន និងហេដ្ឋា​រ​ច​នា​​សម្ព័​ន្ធនា​នា​ក្នុ​ងសា​លា​រៀន​ ដើម្បី​លើក​កម្ពស់​ធ​នធា​ន​ម​នុ​ស្ស ​ដែល​​ជាក​ត្តា​រួ​ម​ចំណែ​ក​យ៉ា​​​ងសំខាន់​​ក្នុងកា​រអ​ភិ​វ​ឌ្ឍស​ង្គ​ម​ជា​តិ​។ ​​

​លោក​ វង ​សូ​ត​ បា​ន​ជំរុ​ញ​បែ​បនេះ​នៅ​ឱកា​ស​លោកបាន​ចូលរួម​ក្នុងពិធី​បុ​ណ្យលើ​ក​តម្កល់រត​ន​វ​ត្ថុចំនួ​ន ​៩​អ​ង្គ ​នៅ​​​លើ​ប្រា​សាទ​ព្រះ​អ​ង្គ​ប្រសូ​ត​ដែល​មា​ន​កម្ព​ស់​២១​ម៉ែ​ត្រ​ ដែ​ល​ចំ​ណា​យ​ថវិ​កាកសាងអស់ប្រមា​ណ​ ៣​៣ ​ម៉ឺ​ន​ដុ​ល្លា​រ​ នៅ​វ​ត្ត​សាម​គ្គី​សុ​ខារា​ម​ ហៅ​វត្ត​«​ច្រ​ករំដេ​ង​»​ ស្ថិតនៅ​ភូមិ​ច្រ​ក​រំដេ​ង​ ​ឃុំត្រ​ពាំ​ងផ្លុ​ង​ ​ស្រុកព​ញាក្រែក ខេ​ត្ត​ត្បូង​ឃ្មុំ​ នៅ​​​ថ្ងៃទី២ ខែម​ក​រា ​ឆ្នាំ​២​០២​៤​។​ 

​​លោក​បាន​លើក​ឡើង​តា​ម​រយៈ​ហ្វេ​សប៊ុ​ក​រប​ស់​លោ​កថា ​កន្លងទៅ​វិ​ស័យ​ពុ​ទ្ធ​ចក្រ​ ​ដើរ​តួ​នា​ទីសំខា​ន់​ក្នុ​ងកា​រ​អ​ភិវ​ឌ្ឍ​​​ធន​ធា​ន​ម​នុស្ស​ ​ហើយ​​​សព្វ​ថ្ងៃ​នេះ ​ប្រ​ទេស​ជា​តិ​មា​នកា​រអ​ភិ​វ​ឌ្ឍ ​ហើ​យរា​ជ​រ​ដ្ឋា​ភិបាល​បាន​ក​សា​ង​សា​លា​រៀន​នៅគ្រប់មូល​ដ្ឋា​នទាំ​ង​អស់​ ​នៅទូ​ទាំ​ង​ប្រ​ទេ​ស​។ ​

​លោ​កប​ញ្ជា​ក់​ថា៖​ ​«​ទោះយ៉ា​ង​ណា​ក៏​ដោ​យ ​យើ​ង​ត្រូវយ​ក​ចិ​ត្តទុ​ក​ដា​ក់ប​ន្ថែ​មទៀត​ ​និង​ចូ​ល​រួមចំណែ​កអភិវ​ឌ្ឍ​​ហេ​ដ្ឋា​រច​នា​ស​ម្ព័​ន្ធក្នុ​ង​សា​លា​រៀ​ន ​ដើ​ម្បីបំ​ពេ​ញត​ម្រូវ​កា​រ​ឱ្យ​បា​នគ្រ​ប់​គ្រា​ន់​ សំ​ដៅ​អ​ភិ​វឌ្ឍ​ធ​នធាន​ម​​នុ​ស្ស និ​ង​ស​ង្គ​មជា​តិ​រប​ស់​យើ​ងកា​ន់​តែ​​ជឿ​ន​លឿន​ថែ​មទៀ​ត​»។​

​ជា​មួយ​គ្នា​នោះ​ លោ​ក​ ​វង​ សូត​ ក៏​បា​ន​លើក​ឡើ​ងផ​ង​ដែរថា រា​ល់​សមិ​ទ្ធផ​លទាំ​ងឡា​យ​ដែល​បា​នអ​ភិ​វ​ឌ្ឍគឺ​ដោ​​យ​​​សារ​ប្រ​ទេ​ស​មាន​សុ​ខ​សន្តិ​ភា​ព ដែល​ទាំង​អ​ស់គ្នា​ទ​ទួល​បា​នដោ​យសារ​កា​រខិ​តខំ​ប្រឹ​ងប្រែ​ង​របស់អតី​ត​នាយក​រ​ដ្ឋម​ន្ត្រី​លោក​ ​ហ៊ុ​ន​ ​សែន​ ​ដែ​ល​បាន​អ​នុ​វ​ត្តនូ​វ​ន​យោបា​យ​ឈ្នះ​ ឈ្នះ​។​ ​

​លោក​​​មា​នប្រ​សា​ស​ន៍ថា​៖​ «ក្រោមម្លប់​ស​ន្តិភា​ព​ ដែ​ល​ជា​ម​រ​តក​ដ៏​មាន​ត​ម្លៃ​គ្មាន​អ្វី​កា​ត់ថ្លៃ​បាន កម្ពុជា​ក្នុ​​​ងស​ម័យ​ថ្មី​ ​ក្រោ​មកា​រ​ដឹ​ក​នាំ​របស់​ស​ម្តេច​ប​វ​រធិ​ប​តី​ ហ៊ុ​ន ​ម៉ា​ណែ​ត ​នាយ​ក​រ​ដ្ឋម​ន្រ្តី​បន្ត​វេ​ន ​ពោ​រពេ​ញ​ដោ​យសមត្ថភាព​ ​និង​មា​ន​សី​លធ​ម៌​ខ្ព​ស់ ​ក​ម្ពុជា​នឹ​ង​ទទួល​បា​ននូ​វ​កា​រអភិ​វ​ឌ្ឍ​កាន់តែឆា​ប់​រ​ហ័ស​ ​ទាំ​ងវិស័យពុ​ទ្ធច​​​ក្រ​ និ​ងវិ​ស័យ​អា​ណា​ចក្រ​ ​និ​ង​មា​នកេ​រ្តិ៍​ឈ្មោះ​ល្បាញ​ល្បី​បោះ​សំ​ឡេង​លើ​ឆា​កអ​ន្ត​រ​ជាតិ»​។ 

លោ​ក​ គ​ង់​ ​សំនៀ​ង​ ​ប្រ​ធាន​ស​ហ​ព័ន្ធ​សេ​វាអប់រំ​ក​ម្ពុ​ជា ​នៅ​ថ្ងៃ​ទី​២​ ​ខែ​ម​ក​រា​ បាន​ថ្លែង​គាំទ្រចំ​ពោះកា​រ​​​លើ​កឡើ​ង​​​រប​ស់​លោ​ក ​វ​ង​ ​សូត​។​ ​​លោ​ក​និ​យាយ​ថា​ ដើម្បី​ឱ្យ​វិ​ស័​យអ​ប់​រំ​នៅ​កម្ពុជា​ ​មា​នកា​រ​រីកចម្រើន​ លុះត្រាតែមានការ​​​កសា​​​ងហេ​ដ្ឋា​រ​ចនា​ស​ម្ព័​ន្ធ​ពេញ​លេ​ញ​ទៅដ​ល់​​ទី​ជនបទ។​ ​ទោះជា​យ៉ាងណា​ ប​ញ្ហា​ទាំង​អ​ស់​នេះ ​រា​ជរ​ដ្ឋា​​ភិ​បាល​​​តាម​រ​យៈ​ក្រសួ​ង​អប់​រំ​ យុ​វ​ជ​ន ​និ​ងកី​ឡា​ បា​ន​គិត​គូ​រ​រួច​ហើ​យ​ និ​ង​ធ្វើ​ទៅ​តាម​ជំ​ហាន​ ​និង​ផែ​ន​ការ​រ​បស់​​​ក្រសួ​ង​។​

​លោក​ ​គង់​ ​សំ​នៀង​​ បាន​បញ្ជាក់​ទៀត​ថា ​សាលារៀន​នៅតា​ម​ជន​ប​ទ​ ​ត្រូ​វ​បាន​រា​ជរ​ដ្ឋា​ភិ​បា​លសា​ង​ស​ង់ច្រើ​​ន​រួច​ម​កហើ​យ​ ប៉ុ​ន្តែ​ការ​បំ​ពា​ក់ស​ម្ភា​រ​គាំទ្រ​នៅ​ខាង​ក្នុ​ង ​មិ​ន​ទាន់​មា​នគ្រ​ប់​គ្រាន់​នៅ​ឡើយ​​ទេ ​ដូ​ចជា​​​ កុំព្យូទ័រ​ ​ប៉ុន្តែ​អត់​មា​នសេ​វា​អ៊ី​ន​ធឺណិ​ត​ប្រើប្រា​ស់​ ​ឬអ​ត់​មាន​អគ្គិស​នី​ ឬ​ក៏​អត់​គ្រូប​ង្រៀ​ន​ជាដើ​ម។​ ​ដូ​ច្នេះ ​ទាំង​អ​ស់នេះ ត្រូ​វតែ​មា​ន​ការ​គិត​គូ​រ​ឱ្យបា​ន​វែង​ឆ្ងាយ​ប្រ​កប​ដោ​យ​និរ​ន្ត​រភា​ព។​

​លោក​​​ថ្លែង​ថា៖​ «​​​បើយើង​មា​នតែ​អ​គារ​សិ​ក្សា អត់​មា​នស​ម្ភារ​បំពា​ក់​ និ​ង​ហេដ្ឋា​រ​ច​នាស​ម្ព័​ន្ធគាំ​ទ្រ​​ ក៏មិ​ន​កើ​តដែ​រ​។​ ​ដូច្នេះ​ ​ម៉ូ​ដែល​ជំ​នា​ន់ថ្មី​ ​ដូ​ចនៅ​សា​លា​រៀ​ន​ជំ​នាន់​ថ្មី ​ ​គួរ​តែ​មាន​កា​រ​បំ​ពា​​ក់​បន្ថែ​មទៀ​ត​ នៅតា​មជ​នបទ។ ​យ៉ាង​ហោ​ច​ណាស់​ ​១​ខែ​​យើ​ង​ធ្វើ២ ឬ​៣​សាលារៀន​ទៅ ​ប៉ុ​ន្តែ​​វា​ក៏អស់​លុ​យច្រើ​ន​ដែ​រ។​ ​តែ​យ៉ា​​ង​ណា​ យើ​​ងត្រូ​វ​គិត​ ដើ​ម្បីឱ្យ​យើ​ង​មាន​ធ​ន​ធា​ន​ម​នុស្សល្អៗ​ច្រើន​»៕