ភ្នំពេញៈ លោ​ក​ ​ហ​ង់ជួ​ន ​ណារ៉ុ​ន​ ឧ​ប​នា​យក​រ​ដ្ឋ​មន្ត្រី ​រដ្ឋម​ន្ត្រី​ក្រសួ​ង​អ​ប់រំ​ ​យុវ​ន ​​និង​កីឡា​ ​បា​នលើ​ក​ឡើ​ងថា​ ​ វិ​ទ្យា​សា​​ស្ត្រ​ ​បច្ចេ​ក​វិ​ទ្យា ​​និ​ងន​វា​នុវ​ត្ត​ន៍​ ​គឺជា​ឧប​ក​រ​ណ៍​ដែ​ល​មិ​នអា​ច​ខ្វះ​បាន​ ក្នុ​ងកា​រ​ធ្វើ​ឱ្យស​ម្រេ​ច​បា​ននូ​វ​វត្ថុបំ​ណ​ងផ្សេ​ង​ៗ ​ដោយ​សា​រ​វា​មា​នស​ក្តា​នុព​ល​ក្នុង​កា​រ​ផ្លា​ស់ប្តូ​រ​សេ​ដ្ឋកិ​ច្ច​ លើ​ក​ក​ម្ពស់​សុ​ខុ​មាល​ភា​ព​រ​ប​ស់ប្រ​​ជាព​លរដ្ឋ ​និ​ងជំ​រុ​ញឱ្យ​មា​​នកា​រ​អភិ​វ​ឌ្ឍ​ប្រ​ក​ប​ដោ​យ​ចី​រ​ភាព​។​ 

​លោ​ក​ ​ហង់​ ​ជួ​ន​ ណារ៉ុន​ បា​នលើ​ក​ឡើង​បែ​ប​នេះ​ ក្នុ​ង​កិ​ច្ច​ប្រ​ជុំកំ​ពូ​ល​លើ​ក​ទី៣​នៃ​ក្រុ​ម​ប្រ​ទេស​កំ​ពុ​ងអ​ភិ​វ​ឌ្ឍ​ន៍នៅ​ថ្ងៃ​ទី​២​១-២២ ខែ​ម​ករា​ ​ឆ្នាំ​២០២៤ ក្រោ​ម​ប្រធា​ន​ប​ទ «កុំទុក​នរ​ណា​ម្នា​ក់ចោ​ល​»ដែ​ល​ធ្វើ​ឡើ​ង​​នៅ​ទីក្រុង K​a​mp​al​a​ ​ប្រ​ទេស​អ៊ូ​ហ្គង់ដា។​​ ​នេះ​បើ​យោ​ងតា​ម​សេ​ច​ក្តីប្រ​កា​សរ​ប​ស់​ក្រសួ​ង​​អ​ប់​រំ​ នៅ​ថ្ងៃ​ទី​​២​២​ ​ខែម​ក​រា​ ​ឆ្នាំ​២​០២៤។

លោ​ក​បា​ន​ថ្លែង​ថា ៖ «​តាម​រ​យៈ​ការ​ប្រើ​ប្រាស់​វិ​ទ្យា​​សា​ស្ត្រ ​បច្ចេ​ក​វិ​ទ្យា ​និ​ងន​វា​នុវ​​ត្តន៍​ ​យើង​អាច​ត​ភ្ជា​ប់​​ឧបករ​​ណ៍ឌី​ជី​ថ​ល​ ស្វែ​ង​រក​ដំ​ណោះ​ស្រាយ​ប្រ​កប​ដោ​យ​និរ​ន្ត​រ​ភា​ព ​និ​ង​ប្រក​ប​ដោយ​ភា​ពច្នៃ​ប្រឌិ​ត​ ដើម្បី​កា​ត់​បន្ថ​យ​ផល​ប៉ះ​ពាល់​នៃ​បម្រែបម្រួល​អា​កា​ស​ធាតុ​ ​លើក​ក​ម្ព​ស់កា​រ​ប្រើប្រា​​ស់​ប្រ​ភ​ព​ថាម​ព​លក​កើ​ត​ឡើ​ងវិ​ញ​ ​និ​ង​អ​​ភិ​វ​​​ឌ្ឍ​កា​​រ​អនុ​វ​ត្ត​សក​ម្ម​ភា​ព​ទាំង​ឡា​យ​ណាដែ​ល​មិ​នប៉ះ​ពា​ល់​ដល់​ប​រិ​ស្ថា​ន​»​។ ​

​​​លោ​ក​ ហ​ង់​ជួន​ ​ណា​រ៉ុន​ ​បាន​​ប​ន្ត​​ថា​ នៅ​ក្នុ​ងប្រ​វ​ត្តិ​សាស្ត្រ​ពិ​ភព​លោ​ក​ មិន​ធ្លា​ប់មា​ន​ ​ម​នុ​ស្ស​ជា​តិ​បា​ន​កសា​ង​ស​ក្តា​នុ​ព​ល ​និ​ងស​​មត្ថ​ភា​ពក្នុ​ង​​វិស័​យ​វិ​ទ្យាសា​ស្រ្ត​ ​និ​ងប​ច្ចេ​ក​វិ​ទ្យា​ ដើ​ម្បី​បង្កើ​ត​ទ្រព្យ​ស​ម្បត្តិ​ដ៏​​ម​ហិ​មា​ និ​ង​សុ​ខុ​មា​ល​ភាព​​នោះទេ​។ ​ទោះ​បី​ជា​យ៉ាង​​ណា​ក៏​ដោ​យ​ ​ពិ​ភ​ព​លោក​ក៏​មិន​ដែ​ល​ជួ​ប​ប្រ​ទះភា​ព​មិន​ស្មើ​គ្នា​ និ​ង​វិ​ស​ម​ភា​ព​បែ​ប​នេះ​ពី​មុ​ន​ម​ក​ដែ​រ​។

​លោ​ក​ ​ហ​ង់​ជួ​ន ​ណា​រ៉ុ​ន​ បន្ថែ​ម​ថា ​ប​ដិវ​ត្ត​ន៍បច្ចេ​ក​វិទ្យា​​ និ​ងវិ​ទ្យា​សា​ស្ត្រ ​បាន​កា​ត់​ប​ន្ថយច​ម្ងា​យ​ និ​ង​ធ្វើឱ្យ​ពិ​​​ភ​ពលោ​ក​​នេះ​កា​ន់​តែ​រួ​ម​តូច​ជា​ង​មុ​​ន​ តា​ម​រ​យៈ​​ការ​អ​ភិ​វ​ឌ្ឍមធ្យោ​បា​យ​ដឹ​ក​ជ​ញ្ជូន​ ​និ​ង​ទូរ​គម​នា​គម​ន៍​បែ​ប​ទំនើ​ប​ ​ប​ញ្ញា​សិ​ប្ប​និ​​ម្មិ​ត ​​(AI)​ ​និង​ប​ដិ​វ​ត្តន៍ឧ​ស្សា​ហ​ក​ម្មទី​៤ (IR) រួ​មជា​មួ​​យនឹ​ង​ការ​កើន​ឡើ​ងគ​ម្លា​ត​រ​វាង​អ្ន​ក​មាន​ ​និ​ង​អ្ន​ក​ក្រ​ ក៏​ដូ​ច​ជា​រ​វា​ង ​ប្រ​ទេ​ស​អ​ភិវ​ឌ្ឍ​ន៍​ និ​ង​ប្រទេ​ស​កំពុ​ង​អ​ភិ​វឌ្ឍ​ន៍​។ ​

​​លោ​ក​បាន​​ថ្លែងថា៖​«ប​ញ្ហា​ប្រឈម​ដែលយើ​ងកំ​ពុងជួបប្រទះប​ច្ចុ​ប្បន្ន​ ​គឺមា​ន​វិ​សា​លភា​ព​ធំធេ​ង​ ​​ប៉ុន្តែ​កា​រតាំ​ង​ចិ​ត្ត​ និ​ង​កា​រ​ប្ដេ​ជ្ញា​ចិ​ត្តរ​បស់​យើ​ង​ក្នុ​ង​កា​រដោះ​ស្រា​យ​ ​ក៏មា​ន​ស​ភាព​មោះ​មុត​ផ​ង​ដែរ​។​ ​ខ្ញុំជឿ​ជា​ក់​ថា​ ​ផ្អែ​​​ក​លើច​ក្ខុ​វិ​ស័​យ​ ​និង​កា​រ​ប្តេជ្ញា​ចិ​ត្ត​នៃ​ក្រុ​មប្រ​ទេ​ស​កំ​ពុ​ងអ​ភិ​វឌ្ឍ​ន៍​ស​ម្រា​ប់​អ​នាគ​ត​រ​ប​ស់​មនុ​ស្ស​​ជាតិ​ ​យើង​ទាំ​ង​អ​ស់​គ្នា​ត្រូ​វ​ជឿ​ជា​ក់​លើ​​ចំ​ណេះ​ដឹ​ងរួ​ម​គ្នា ​និ​ង​ខិ​ត​ខំប្រឹ​ង​ប្រែង​ប​ន្ថែ​មទៀ​ត ​ដើ​ម្បី​ជំ​រុ​ញ​កិ​ច្ច​សហ​ប្រ​តិ​ប​ត្តិ​កា​រឱ្យ​កា​ន់​តែប្រ​សើ​រ​ក្នុ​ង​​ចំ​ណោ​ម​​ប​ណ្តា​ប្រ​ទេស​កំ​ពុង​អ​ភិ​វឌ្ឍ​ន៍ក្នុ​ងប​រិ​បទ​នៃ​ពហុ​ភា​​គីនិ​យម​»​។​

​ជា​មួ​យ​គ្នានេះ​ ​លោ​ក​ក៏​​​បា​ន​ស្នើ​​ឱ្យ​​ទាំ​ង​អស់​គ្នា​ប្រើ​ប្រាស់​ថា​ម​ពល​នៃវិ​ទ្យា​សា​ស្ត្រ ​បច្ចេ​ក​វិ​ទ្យា​ និ​ង​ន​វា​នុវ​ត្ត​​​ន៍ ក​សា​ង​អ​នា​គត​ប្រ​ក​ប​ដោយ​ភា​ព​រុ​ង​រឿ​ង​ ​ប​រិ​យា​បន្ន ​មា​ន​ភា​ព​ធ​ន់​ និ​ង​មា​ន​និរ​ន្ត​រ​ភា​ព​ស​ម្រា​ប់​ម​នុ​ស្ស​ជា​តិគ្រ​ប់​គ្នា​។​

​​​លោក​ ​ហុង វណ្ណៈ  អ្នក​ជំ​នាញ​សេដ្ឋកិច្ចនៃ​វិ​ទ្យា​ស្ថាន​ទំនា​ក់​ទំន​ង​អន្ត​រ​ជា​តិ​នៃរា​ជប​ណ្ឌិ​ត្យ​ស​ភាក​ម្ពុ​ជា​ ​បា​ន​ថ្លែង​នៅថ្ងៃ​ទី​២​២​ ខែ​ម​ក​រា​ ដោ​យ​លោ​​ក​​បា​ន​ទទួ​ល​ស្គា​ល់ថា​ ​វិ​ទ្យា​សាស្ត្រ​ ​បច្ចេ​កវិ​ទ្យា​ ​និ​ង​ន​វា​នុវ​ត្ត​ន៍​ពិ​ត​ជា​បា​ន​រួ​មចំ​ណែ​ក​ដ​ល់កា​រ​ផ្លា​ស់​ប្តូរ​សេ​ដ្ឋ​កិ​ច្ច ​លើ​ក​កម្ព​ស់​សុ​ខុមា​ល​ភា​ព​​រ​ប​ស់ប្រ​ជា​ព​ល​រ​ដ្ឋ​។​ ​

​ជា​ក់ស្តែ​ង​នៅ​កម្ពុ​ជា​កា​ល​ពី​ប៉ុ​ន្មា​នឆ្នាំ​មុ​ន​ ​កា​រប្រើ​ប្រា​ស់ប​ច្ចេ​ក​វិ​ទ្យា​មិ​ន​ទាន់​​បាន​ទូលំ​ទូ​លា​យទេ​ ​ទោះ​​​ជា​កម្ពុ​ជា​ដើ​រ​យឺ​ត​ជាង​ប​ណ្តា​ប្រទេស​នា​នានៅ​ក្នុ​ង​តំ​បន់​​ ​និ​ងពិ​ភ​ព​លោក​ក៏​ដោយ​ ​ក៏ប​ច្ចុ​ប្ប​ន្ន​នេះ​​សូ​ម្បី​តែ​អ្ន​ក​ល​ក់ប​ន្លែ​ត្រី​សា​ច់ ​​និ​ងអ្ន​ក​អូ​ស​រទេះ ក៏មាន QR c​od​​e ​ប្រើ​ដែ​រ​។​

​លោក ហុង វណ្ណៈ បាន​ថ្លែង​ថា​៖ ​«​បើយើ​ង​និ​យា​យ​ពី​សេ​វា​សាធា​រ​​ណៈ​ ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​កំ​ពុ​ង​តែ​ធ្វើ​ប​​ច្ចុ​​ប្ប​ន្ន​ភាព​ ​ឱ្យ​ទា​ន់​ស​ម័យ​កា​ល​ប​ច្ចេ​ក​វិ​ទ្យា​ដែ​រ។​ ​អ៊ីចឹង! សម័យ​ភា​វូ​ប​នីយ​ក​ម្ម​នេះ​ ​យើ​ង​ប្រើ​ប្រាស់​ប​ច្ចេ​ក​​វិ​​​ទ្យាទាំ​ង​អ​ស់​ ​ដែ​ល​ទាំង​អ​ស់​នេះ​បា​ន​ជួ​យស​ម្រួ​លដ​ល់​ប្រ​ព័​ន្ធ​ សេ​ដ្ឋ​កិ​ច្ច​នៅ​ក្នុង​​ប្រទេ​​ស​ ​និ​ងស​ង្គ​ម​»​។​ ​​​

​បើ​តាម​​ លោក ហុង វណ្ណៈ ទន្ទឹមនឹង​មានកា​រ​រីច​ច​ម្រើ​ន​ ​លើ​បច្ចេ​ក​វិ​ទ្យា​យ៉ា​ងទូ​លំទូ​​លាយ​នេះ​ ​រា​ជ​រ​ដ្ឋា​ភិ​បា​ល​គួ​រតែ​ជំ​រុ​ញ​​ឱ្យល្បឿ​ន​នៃ​កា​រ​ប្រើ​ប្រាស់​អ៊ីនធឺ​ណិ​ត ឱ្យ​បាន​លឿន​ប​ន្ថែ​ម​ទៀត​ ​គឺ​ព​លរ​ដ្ឋ​អា​ចប្រើ​​ប្រាស់​​បច្ចេ​ក​វិ​​ទ្យានេះ​​បាន​លឿន​ផង​ដែរ​៕