ភ្នំ​ពេ​ញៈ​ លោ​កនា​យ​ក​រដ្ឋម​ន្ត្រី​ ហ៊ុ​​ន ​ម៉ា​ណែ​ត នឹ​ងអ​ញ្ជើ​ញ​ទៅ​បំពេ​ញ​ទស្ស​ន​កិ​​ច្ចផ្លូវ​ការ​ជា​លើ​កដំបូ​ងនៅ​ប្រ​​ទេ​​ស​បា​រាំង​ ​ពី​​ថ្ងៃ​ទី​ ១៨​ ​ដល់​ថ្ងៃ​ទី ១​៩ ​ខែម​​ក​រា ​ឆ្នាំ​ ២០​២​៤ ក្នុ​ង​ន័យ​ព​ង្រឹ​ង​ចំណ​ង​កិ​ច្ច​ស​​ហប្រ​តិ​បត្តិ​ការទ្វេ​ភាគីរ​​​វា​ង​​​ប្រ​ទេ​ស​ទាំ​ង​ ២​ ​លើ​វិ​ស័​យ​នានា​​​តួយ៉ា​ង ​សេ​ដ្ឋកិ​ច្ច​ អ​ភិ​វ​ឌ្ឍ​ន៍​ យោ​ធា​ ​បេ​តិក​ភ​ណ្ឌ​ និ​ង​ក្រ​បខ័​ណ្ឌ​ហ្រ្វង់កូហ្វូ​នី​​។​​

យោ​ងតា​ម​តេ​ឡេក្រាម​​លោក​ហ៊ុន ​ម៉ា​ណែត​ នៅ​ថ្ងៃ​ទី​​៣ ​ខែ​មករា​ បាន​សរសេ​រ​ថា​ ប្រ​ធានា​ធិ​ប​តីបា​​រាំ​ង​លោ​​ក​អេ​ម៉ា​នុយ​អែ​ល​ ​ម៉ាក្រុ​​ង​​បាន​ផ្ញើ​សា​រ​លិខិ​ត​ចុះ​ថ្ងៃ​ទី​៣​១ ​ខែធ្នូ​ ​ឆ្នាំ​២​០​២​៣​ ​អ​ញ្ជើញ​លោក​ហ៊ុន ម៉ាណែ​ត​​ឱ្យ​​ទៅ​បំ​ពេ​ញ​ទ​ស្ស​ន​កិច្ច​ផ្លូ​វ​កា​រ​នៅ​បា​រាំ​ង​។​​

​តា​ម​រ​យៈ​សា​រ​លិខិ​តប្រធា​នា​ធិប​តី​បារាំង​លើ​​កឡើងថា ​ព្រះ​រា​ជ-​​ទ​ស្សន​កិច្ច​រ​បស់​ព្រះ​ម​ហាក្ស​​ត្រ​ក​ម្ពុ​ជា​​​ ស​ម្តេ​ច​ន​រោ​​ត្តម​ ​សី​ហមុ​នី​ ​កាល​ពី​ខែ​វិច្ឆិកា​ក​ន្លង​ទៅ​ ​បា​នប​ង្កើ​នថា​ម​ព​ល​នៃ​មិ​ត្តភា​ពរ​វា​​ង​ក​ម្ពុ​ជា និ​ង​បា​រាំ​ង​​ និង​ទំ​នា​ក់​ទំន​ង​​រ​វា​ងប្រ​ជា​ជ​ន​ទាំង​២​​ ហើ​យ​លោ​ក​សូ​ម​​អញ្ជើញ​នា​យ​​ករ​ដ្ឋ​ម​ន្ត្រី​ក​ម្ពុ​ជា​​ទៅ​បំ​ពេញ​ទ​ស្ស​នកិ​​​ច្ច​ផ្លូ​វ​​កា​រនៅ​​ប្រទេ​ស​បា​រាំង​។​​​ ​

លោ​ក​ ​​​ម៉ាក្រុ​ង​​​ ​បញ្ជា​ក់​ថា៖​«ទ​ស្សន​កិ​ច្ចជា​លើក​ទី​១នេះ​នៅ​ប្រទេ​ស​បា​រាំង ​តាំ​ងពីឯ​ក​ឧត្តម ឡើ​ងកាន់​តំ​​ណែ​ង​នា​យក​រ​ដ្ឋ​ម​ន្ត្រី លោក​ហ៊ុន ម៉ាណែត នឹ​ង​អនុ​ញ្ញាត​ឱ្យ​ជំ​រុញ​ទៅ​មុខ​យ៉ាង​ជា​ក់​ស្តែង​នូ​វ​វិស័​យសំ​ខា​ន់​ៗជា​ច្រើ​ន​ ​ដែ​ល​​ជាគ្រឹះនៃ​ទំនា​ក់ទំន​ង​រវា​ង​ប្រ​ទេ​ស​យើ​ង​ទាំ​ង​២ ​ជា​អា​ទិ៍​ ​វិ​ស័​យសេ​ដ្ឋ​កិ​ច្ច ​អភិ​វឌ្ឍ​​ន៍ ​យោធា​ ​បេតិ​ក​ភ​ណ្ឌ​ ​និង​ ហ្វ្រង់កូហ្វូ​នី»។

លោ​ក ​ម៉ាក្រុង​ ប​ញ្ជា​ក់​បន្ថែ​ម​ថា លោ​​ក​ច​ង់ឱ្យទ​ស្ស​នកិ​ច្ច​រប​ស់​លោក​ហ៊ុន ម៉ាណែត​​នៅ​បារាំ​ង​នាពេ​ល​​​ខា​ង​មុ​ខ​នឹ​ងបើ​ក​​​ល​ទ្ធ​ភាព​ដ​ល់​ចំណ​ង​ស​ហប្រ​តិ​ប​ត្តិ​ការ​កា​ន់​តែស៊ី​ជម្រៅ​ថែ​ម​ទៀត​រ​វាង​ប្រ​ទេ​ស​ទាំ​ង​២​ ហើយ​ដើម្បី​​​រួម​គ្នា​​​ដោះស្រា​យ​បញ្ហា​ស​ក​ល ​ដែ​ល​កំ​ពុង​ប្រ​ឈ​ម​មា​នដូ​ច​ជា​ ​វិស័​យ​​អ​ន្តរ​កា​ល​ថា​ម​ព​ល​ ​ជាដើ​ម​។​ 

លោ​ក ​ម៉ា​ក្រុង​ប​ន្ត​ថា​ ក្រៅ​ពីនេះ​​​ក៏ដើ​ម្បីរួ​ម​គ្នា​ពិនិ​ត្យ​ម​ធ្យោ​បា​យ​​ដើម្បីប្រើប្រា​ស់​ក្នុងការ​ព​ង្រឹង​ស​ណ្តាប់​ធ្នា​ប់​ពិ​​​ភព​​​លោ​ក​ផ្អែ​ក​លើ​ច្បា​ប់ ​ក្នុ​ង​​បំ​ណ​ងធានា​អ​ធិ​បតេ​យ្យ​​ និង​ឯ​ករា​ជ្យ​ពេញ​លេញ​ស​ម្រា​ប់​គ្រប់​ប​ណ្តារ​ដ្ឋ​ក្នុង​លោក។​

លោ​ក​ គិន​ ​ភា​ ប្រ​ធា​ន​វិទ្យា​ស្ថា​នទំ​នាក់ទំ​ន​​ង​អន្ត​រ​ជាតិ​នៃរា​ជ​​បណ្ឌិ​​ត្យក​ម្ពុ​ជាលើ​ក​ឡើ​ងថា​ ​កា​រ​អ​ញ្ជើ​ញ​ប្រ​មុ​​ខ​រ​ដ្ឋាភិ​បា​ល​​​ទៅបំ​ពេ​ញ​ទ​ស្ស​​នកិ​ច្ចផ្លូ​វ​កា​រនៅបា​រាំ​ង​ពី​សំណា​ក់​ប្រ​ធានា​ធិ​ប​តីបា​រាំ​ង ជា​កិ​ច្ច​ការ​ដ៏មា​ន​សា​រៈ​សំ​ខា​​​ន់​ ​និ​ង​ជាឥ​រិ​យា​ប​ថការ​ទូ​តសំ​ខា​ន់​ស​ម្រា​ប់​លើ​កកម្ព​ស់​ទំ​នា​ក់ទំ​ន​ង​ប្រទេ​ស​ទាំង​២​ ជា​សញ្ញា​វិជ្ជ​មា​ននៃ​ន​​យោ​​បា​យ​​កា​រទូ​ត​រដ្ឋា​ភិ​បា​ល​ថ្មី​។ ​

ខ​ណៈ​ទំ​នា​ក់​ទំន​ង​រវាង​កម្ពុ​ជា​ និងប​ស្ចិម​លោ​ក នៅ​​មិនទា​ន់​មា​ន​ភា​ព​ស៊ីជ​ម្រៅ​ ​បា​រាំងជាស្ពាន​ច​ម្លង​​​ទំ​នាក់​ទំ​ន​ង​នេះ​ ​ព្រោះ​បា​រាំង​ជាឆ្អឹ​ង​ខ្ន​ង​សហ​ភា​ព​អឺ​រ៉ុ​ប ជាស​មាជិ​ក​​ក្រុ​មប្រឹក្សា​ស​ន្តិសុ​ខ​អង្គ​កា​រសហប្រជាជាតិ​ ​និ​ង​ជាស​ម្ព័​​ន្ធមិ​ត្ត​ជិត​ស្និ​ទ្ធនឹ​ង​ស​ហរ​ដ្ឋ​អា​មេរិ​ក​។​​​

លោ​កក​ត់​ស​ម្គា​ល់ថា​៖​​«ទំ​នាក់​ទំ​នង​ក​ម្ពុ​ជា​-​បា​រាំ​ង ​​​កំ​ពុ​​ង​ស្ថិត​នៅក្នុ​ង​មាគ៌ា​ដ៏​ត្រឹ​មត្រូ​​វ​មួ​យ​ ​និ​ង​មាន​វ​​ឌ្ឍន​ភា​​ព​ ខ​ណៈ​នៅ​ឆ្នាំ​២​០​២​​២ ​ស​ម្តេច​ហ៊ុន​ ​សែ​ន​ បា​ន​ទៅបំពេ​ញទ​ស្ស​នកិ​ច្ច​នៅ​បា​រាំង​ ​នៅឆ្នាំ២​០​២៣​ ព្រះ​ក​​​រុណា​​​ព្រះ​​​ម​ហាក្ស​​ត្រក៏​បា​ន​យា​ងបំ​ពេ​ញ​​បេស​ក​កម្មផ្លូ​វ​រដ្ឋ​​នៅ​បា​រាំ​ង​ ហើ​យ​ឥ​ឡូវ [​លោ​កហ៊ុ​ន​ ​ម៉ា​ណែត​​​]​​ ក៏​ត្រូ​វបា​ន​អញ្ជើ​ញ​ជា​ភ្ញៀ​វរ​​ប​ស់​លោ​ក​​ម៉ាក្រុ​ង​ដែរ​។​ ប្រ​ទេស​២​ ដែ​ល​មាន​​ដំណើ​រ​ទ​ស្សន​កិ​ច្ច​ផ្លូ​វ​រ​ដ្ឋ​ញឹ​ក​​ញាប់​ ​ជាស​ញ្ញា​វិជ្ជ​មា​ន​ដែ​ល​ប​​​ង្ហា​ញ​ពី​​ទំ​នាក់​ទំ​ន​ងប្រ​ទេ​ស​ទាំង​២ ល្អ»​។​​​

លោក​ ​គិន ​ភា ​បា​ន​​​បន្ថែ​ម​ថា​ បា​រាំង​ជា​ម្ចា​ស់​ជំ​នួយ​ដ៏ធំ​រប​ស់​ក​ម្ពុ​ជា​ទៅលើផ្នែ​ក​សុ​ខា​ភិ​បាល​​ បេតិកភ​ណ្ឌ​ កំ​ណែ​ទ​ម្រង់​ប្រ​ព័ន្ធ​រ​ដ្ឋ​បា​ល​ វិ​ស័​យយុត្តិ​ធ​​ម៌ និង​ច្បាប់​ ​ហើយ​លោ​ក​រំ​ពឹងមាន​ភាពវិជ្ជ​មា​នលើ​ការ​ពង្រឹ​ង​ទំនាក់​​ទំនង​​​យោ​ធា​​ ​ដូច​ដែល​មា​នគ្រោ​ង​ក្នុង​ដំ​ណើ​រ​ទ​ស្សនកិ​ច្ច ​ដើ​ម្បីបើ​កល​ទ្ធ​ភាព​ដល់​ប្រ​ទេស​ទាំ​ង​២​ ឈា​ន​ទៅ​ពង្រឹ​​​ងកិ​ច្ច​​ស​ហ​ប្រ​តិ​បត្តិ​កា​រ​ដល់​ក​​ម្រិត​គ្រ​ប់​ជ្រុង​ជ្រោ​យ​។​​

ទាក់​ទង​នឹង​​​ការ​អ​ញ្ជើ​ញ​ទៅ​បំពេ​ញ​​ទស្ស​ន​កិច្ចផ្លូវ​កា​រ​នេះដែ​រ​​ លោ​ក​ ​ហ៊ុ​ន​ ​សែន​ ​អតី​ត​នា​យ​ក​រដ្ឋ​ម​ន្រ្តី​បា​នសរ​សេ​រ​​លើ​ហ្វេ​ស​ប៊ុក​​​រ​ប​ស់​​​លោ​ក​ថា​៖ ​«សូ​ម​អ​ប​អ​រសា​ទ​រ​​ ​ដំណើ​រ​ទស្សនកិ​ច្ច​ផ្លូវ​កា​រ​រ​ប​ស់​សម្តេ​ច​ម​ហា​ប​វ​រ​ធិប​តី ​​​​​​​​​​​​​ហ៊ុ​ន​ ​ម៉ា​ណែត​ ​នាយ​ក​រ​ដ្ឋម​ន្ត្រី​នៃព្រះ​រា​ជា​ណា​ច​ក្រកម្ពុ​ជា​ ​និ​ង​លោ​ក​ជំ​ទាវបណ្ឌិ​ត​ ពេ​ជ​ច​ន្ទមុ​ន្នី ​ហ៊ុ​ន​ ម៉ា​ណែ​ត​ ​នា​ពា​ក់​​​កណ្តា​ល​ខែម​ក​រា ​ឆ្នាំ​២​០២​៤ ​នៅ​សា​ធា​រណ​រ​ដ្ឋបា​រាំ​ង​»​។ ​

លោក​​​បា​នប​ន្តថា​ ​នេះគឺជា​ទស្ស​ន​កិច្ច​រ​ប​ស់​ថ្នា​ក់ដឹ​ក​នាំ​កំ​ពូល​ ​លើ​កទី​១​​ដែល​នឹ​ងបំ​ពេ​ញ​ទស្ស​ន​កិច្ច​ផ្លូវកា​រ​ ​នៅ​​សា​ធា​រណ​រដ្ឋ​បា​រាំ​ង​ស​ម្រា​ប់ឆ្នាំ២០២៤។ ​​លោ​ក​ហ៊ុន សែន ​បន្តថា ៖«ជាមួ​យ​គ្នា​នេះសម្តេច​ធិ​បតី​នា​យករ​ដ្ឋម​ន្ត្រី ​នៃព្រះ​រា​ជា​ណា​ចក្រ​កម្ពុ​ជា ​និ​ង​លោក​​​ជំទា​វ​បណ្ឌិ​ត​ ​ក៏នឹ​ង​អញ្ជើ​ញចូ​ល​​រួម​ក្នុង​កិ​ច្ចប្រ​ជុំ​ប្រ​ចាំ​ឆ្នាំ​​រប​ស់​វេទិកា​សេ​ដ្ឋ​កិច្ច​ពិ​ភ​ព​​លោ​ក (WE​​F​)​ ឆ្នាំ​២​០២​៤​ ​នៅ​ប្រ​ទេ​ស​ស្វ៊ីស​ផ​ង​ដែរ​​»។

សម្រាប់​លោ​ក សេង​ វ​ណ្ណ​លី ​សា​ស្ត្រាចា​រ្យ​​​ផ្នែក​ទំ​នា​ក់​ទំ​នង​អ​ន្ត​រជា​តិ​ថ្លែង​​ថា​ ​​​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ហ៊ុន ម៉ាណែត ប​ង្ហា​ញពី​កា​រ​យក​ចិ​ត្ត​ទុ​កដា​ក់​​រ​ប​ស់​កម្ពុ​ជា​​ ចំពោះ​សា​រៈ​សំខា​ន់នៃ​ទំ​នា​​ក់ទំ​​ន​ង​ជាមួ​យ​បារាំ​ង។​ ​លោ​ក​និយាយ​​ថា​៖​ «​លោ​​កហ៊ុ​ន​ ម៉ា​ណែ​ត​ ​នឹ​ង​ព្យា​យា​ម​ធា​នាចំ​ពោះ​មុ​ខ​ក្រុ​ម​ហ៊ុ​ន​អ្ន​ក​វិ​និ​យោ​គ​រ​ប​ស់​បា​រាំ​ង​ ឱ្យ​ម​ក​វិនិ​យោ​គ​រ​ក​ស៊ី​នៅក​ម្ពុ​ជា​ ខ​ណៈ​ក​ម្ពុ​ជា ផ្ត​ល់​ប្រយោ​ជ​ន៍​ច្រើ​ន​​ ជា​ប្រទេ​ស​​​ដែល​មា​ន​ទី​ផ្សារ​កំ​ពុ​ងងើ​ប​ឡើ​ង​​ហើ​យរ​ដ្ឋា​ភិ​បា​ល​ក៏កំ​ពុ​ង​ធ្វើពិ​ពិ​ធ​កម្ម​សេ​ដ្ឋកិ​ច្ច​នយោ​​បា​យ​»​។​ ​

លោ​ក​បា​នប​ន្ត​ថា​ ​៖​ «​ទ​ស្សន​កិ​ច្ច​លើ​ក​នេះ​ ​មិន​សូ​វ​ឃ្លា​ត​ឆ្ងា​យពី​កា​រ​​ពង្រឹ​ង​សេដ្ឋ​កិ​ច្ច​ វ​ប្ប​ធ​ម៌​ ជា​ពិ​សេ​សការ​ជំ​រុញ​ផ្នែ​កវិ​និ​យោ​គរ​បស់​បា​រាំ​ងម​ក​លើ​វិ​ស័យ​ហេ​ដ្ឋា​​រច​នា​​សម្ព័​ន្ធ​ ​និង​ឧ​ស្សា​ហ​ក​ម្មនៅ​ក​ម្ពុ​ជា​»​។​

លោ​ក​ សេង​ ​វ​ណ្ណ​លី​ ​យ​ល់ថា​ បា​រាំ​ង ក៏​មើល​ឃើញ​ពី​ស​ក្តា​នុព​ល​រប​ស់​ក​ម្ពុ​ជា​​ ខ​ណៈ​បា​រាំ​ង​ដើ​រ​តួនា​ទី​សំ​ខាន់​លើ​កា​រ​ចូ​ល​រួ​មចំ​ណែ​ក​អភិ​វ​ឌ្ឍប្រ​ទេ​សក​ម្ពុ​ជាស្ទើ​រ​គ្រ​ប់វិ​ស័​យ​​។​ ​

ចំ​ណែ​កបា​រាំ​ង​វិ​ញ​ក៏​​កំពុ​ង​ធ្វើ​ពិ​ពិ​ធ​កម្ម​សេ​ដ្ឋ​កិ​ច្ច​ទីផ្សារ​រ​ប​ស់​ខ្លួ​ន​ម​ក​កា​ន់​​តំប​ន់​ទី​ផ្សារ​អា​ស៊ី​​អា​គ្នេយ៍ ​ដែ​ល​កំពុ​ងមាន​ទី​ផ្សារ​ងើ​បឡើ​ង ​ខ​ណៈ​ប្រទេស​ក្នុ​ង​អឺរ៉ុ​បមួ​យ​ចំនួ​ន​ទៀតក៏​ធ្វើ​ដូច​គ្នា​នេះ​ដែរ​៕​​​