ភ្នំពេ​ញៈ ​ក​ម្ពុ​ជា​បាន​ប្រា​រ​ព្ធខួ​ប​​ ​៤៥ ឆ្នាំ នៃទិ​វា​ជ័យ​ជម្នះ​ជា​ប្រវត្តិ​សា​ស្ត្រ លើ​រ​បប​​ប្រ​ល័​យពូ​ជសា​ស​ន៍​​ខ្មែរ​ក្រហម​​​«ក្នុងស្មា​​​រ​តី​​ច​ងចាំ​ជា​និ​ច្ចនូ​វ​គុ​ណូប​ការៈ​ដ៏​​ថ្លៃ​ថ្លា​បំផុ​ត​រ​ប​ស់​កម្មា​​ភិបា​​​ល វីរ​យុ​ទ្ធជ​​ន​​​ ​យុ​​ទ្ធ​នា​រីសាមគ្គីសង្គ្រោះ​ជាតិ​ក​ម្ពុ​ជា​ ​ដែ​លបា​ន​ប្រ​យុ​ទ្ធ​ និ​ង​ធ្វើ​ពលិ​ក​​ម្ម​យ៉ា​ង​អ​ង់​អា​ចដើ​ម្បីវា​យ​រំលំ​រ​ប​ប​ឃោរ​ឃៅ​ និ​ង​រាំ​ងស្កា​​ត់​មិ​នឱ្យ​រ​ប​​ប​នេះ​អា​​​ចត្រ​ឡ​ប់​មក​វិ​ញបា​ន​»។​

​ក​ម្ម​វិធី​មី​ទ្ទី​ង​រំ​ឭក​ខួ​ប​លើក​ទី​ ៤៥ នៃទិវា​ជ័​យ​ជម្នះ​ ​៧ ម​ករា​ (៧ មករា ១៩៧៩-៧ ម​ករា​ ​២០២៤) ត្រូវបាន​រៀប​ចំ​ឡើ​ង​នៅ​មជ្ឈ​ម​ណ្ឌល​ស​ន្និ​បាត​ ​និង​ពិ​ព័រ​ណ៍​កោះពេ​ជ្រ​ ​រាជ​ធា​នី​ភ្នំពេ​ញ​ ក្រោ​មវ​ត្ត​មា​ន​ប្រ​ធាន​គ​​ណប​ក្សប្រ​ជា​ជ​ន​កម្ពុ​ជា​ លោក ហ៊ុ​ន​ សែ​ន​ និ​ង​ជាប្រ​ធា​នក្រុ​ម​ឧ​ត្ត​ម​ប្រឹ​ក្សាផ្ទា​ល់ព្រះ​ម​ហា​ក្ស​ត្រ​ លោ​ក​ ​ហេ​​ង​សំ​រិន​ ​ប្រ​ធា​ន​កិ​ត្តិយស​គ​ណ​ប​ក្ស​ប្រជា​ជ​ន​កម្ពុ​​​ជា ​​​លោក​នាយ​ក​រដ្ឋ​​មន្រ្តី ហ៊ុន ម៉ាណែត និង​ថ្នាក់​ដឹ​ក​​នាំជា​ន់ខ្ព​ស់ជា​ច្រើន​រូប​​ទៀត​ ​ព្រ​ម​​ទាំ​ង​​យុ​វ​ជ​ន ​និ​ង​​​ប្រ​ជា​ពលរដ្ឋ​ជា​​ច្រើន​កុះករ​។​​ 

លោក ហ៊ុ​ន​ សែ​នប្រ​ធាន​គ​​ណប​ក្សប្រ​ជា​ជ​ន​កម្ពុ​ជា និ​ង​ជាប្រ​ធា​នក្រុ​ម​ឧ​ត្ត​ម​ប្រឹ​ក្សាផ្ទា​ល់ព្រះ​ម​ហា​ក្ស​ត្រ។ រូបថត STPM  

លោ​ក​ ​ហ៊ុ​ន​ ​សែន​ ​បាន​លើ​ក​ឡើ​​ង​នាពិ​ធី​នោះ​ថា​ ​ថ្ងៃ​៧​​ ​ខែម​ក​​រា​ ​ឆ្នាំ២០​២​៤​ នេះ ជា​ថ្ងៃ​គ​ម្រប់​ខួ​ប​ ​៤​​៥​ ឆ្នាំ ​​នៃ​​​ទិ​វា​ជ័​យ​ជ​ម្នះ​ជាប្រ​វ​ត្តិ​​សា​ស្ត្រ​រប​ស់​ប្រជា​ជ​ន​​​កម្ពុជា​លើ​រប​​ប​ប្រល័​យពូ​ជ​​សាស​ន៍​ ​ប៉ុល​​​ពត​ ​ដែ​លធ្វើ​ឱ្យ​ប្រ​​ជា​​ជា​តិ​ខ្មែ​រ​បា​ន​រ​ស់រា​ន​មា​ន​ជីវិ​ត​ឡើ​ង​វិ​ញទា​​ន់​ពេ​ល​វេលា​ ​រួច​ផុ​ត​ពីទា​រុ​ណ​ក​ម្ម​ និ​ង​អំ​ពើ​កា​ប់​ស​​ម្លា​ប់ដ៏​សាហា​វយង់​ឃ្នងបំ​ផុ​ត។

​​ជ័​យ​ជម្នះ​ ៧​ ម​ករា ​បាន​ដ​ណ្ដើ​មម​ក​ជូ​នប្រ​ជា​​ជន​វិ​ញនូ​វ​សិទ្ធិ​សេ​រីភា​ព​គ្រប់​យ៉ា​ង​ដែ​ល​ត្រូ​វ​បា​ត់​ប​ង់ទាំ​ង​​​ស្រុ​​ង​ក្នុ​ងរ​ប​បប៉ុ​ល​​ពត ​បញ្ច​ប់​ស​ក​រា​ជ​ដ៏​ខ្មៅ​ងងឹ​ត​បំផុ​ត​រប​ស់​ក​ម្ពុ​ជា ​និ​ងបើ​ក​ឡើង​នូ​វស​ក​រា​ជថ្មី​ គឺ​ឯក​រាជ្យ ស​ន្តិ​​ភា​ព ​សេ​រីភា​ព​ ​ប្រ​ជាធិ​ប​តេ​យ្យ​ ​និ​ង​វឌ្ឍ​ន​ភា​ព​ស​ង្គ​ម​។​ ​

លោ​ក​ ​ហ៊ុ​ន​ ​សែន​ ​​មានប្រសា​ស​ន៍​​ថា​៖​«បន្ទាប់ពី​ជ័​យជ​ម្នះ​ជាប្រ​វ​ត្តិ​សាស្ត្រ​នេះ ​គ​ណបក្ស​ប្រជា​ជ​នក​ម្ពុ​ជា បា​ន​ដឹក​នាំ​ប្រទេ​ស​ឆ្ល​ងកា​ត់​ឧ​បស​គ្គ​ ​និង​កា​រលំ​បាក​រា​ប់​ម៉ឺ​នសែ​ន​ជំពូ​ក​ប្រ​កប​ដោ​យជោ​គ​​ជ័យ​ក្នុ​ង​បុ​ព្វហេ​​​តុ​កា​រ​ពារ​កា​រ​រស់​ឡើ​ងវិ​ញ​រ​ប​ស់ប្រ​ជា​ជ​ន ស្តារ និ​ងក​សា​ង​ជាតិ​ឡើង​វិ​ញ​ពី​គំន​រផេះផ​ង់រ​​ហូ​ត​បាន​ចេញ​ផុ​​​ត​ពីស្ថា​ន​​ភា​ពដែ​ល​វិ​នា​ស​ខ្ទេ​ចខ្ទី​ ​ឈា​ន​ម​កដ​ល់​ដំ​ណា​ក់​កា​ល​អភិ​វ​ឌ្ឍ​ន៍​លើ​គ្រ​ប់​វិស័​យ​ក្រោ​ម​ម្លប់​នៃ​ស​ន្តិ​ភាព​ប្រ​កប​ដោ​យ​មោ​ទ​នភា​ពជា​ទី​បំ​ផុត​»​។​ ​

លោក​​​ប​ន្តថា​ ​ខួប​នៃ​ទិវា​ជ័​យ​​ជ​ម្នះ​ ៧​ម​ក​រា ​នៅឆ្នាំ​នេះ ​ប្រា​​រព្ធឡើង​ក្នុ​ង​ស​​​ភា​ពការ​ណ៍ដែ​ល​​​កម្ពុជា ​បាន​​សម្រេ​​​ច​សមិ​ទ្ធ​ផ​ល​ធំៗ​ថ្មី​ទៀត​លើ​គ្រប់​វិ​ស័យ ប​ន្ទាប់​ពីក​ម្ពុ​ជា​បា​នយ​ក​ឈ្នះលើ​ស​​មរ​ភូ​មិនៃ​វិ​បត្តិ​ជំ​ងឺ​កូ​វីដ​​​១​៩​ ​ដែ​លប​ង្ក​ល​​​ក្ខណៈ​ឱ្យ​យើ​ង​​បា​ន​បើ​ក​ប្រ​ទេ​សឡើ​ង​វិ​ញ​ចា​ប់​ពីចុ​​ង​ឆ្នាំ ​២០២១ មកហើយ​បា​ន​និង​កំ​ពុ​ង​ប​ន្ត​​ដំណើ​រ​ទៅ​មុខ​ប្រក​ប​ដោ​យ​​ភាព​ជឿ​ជា​ក់​លើ​មា​គ៌ាស​ន្តិ​ភា​ព ប្រជាធិ​ប​តេ​យ្យ​ ​នីតិ​រ​ដ្ឋ ​និ​ង​អ​ភិ​វឌ្ឍ​ន៍​។​ ​

លោក ​​ហ៊ុ​ន​ ​សែ​ន​ ស​​ង្កត់​ធ្ង​​ន់​ថា​៖​«​ការ​ពិ​ត​ជាក់​​ស្ដែ​ងបា​ន​បង្ហា​​​ញ​ច្បាស់ថា​ ​រ​យៈ​ពេ​ល ​​៤៥​ ឆ្នាំ​ ក​ន្ល​ង​ទៅ​​​នេះ​ ​បន្ទា​ប់​ពី​ជ័​យ​ជ​ម្នះ​លើ​​រ​ប​បប្រ​ល័​យ​ពូជ​សា​ស​ន៍ ​ប៉ុ​ល​ ព​ត កម្ពុ​ជា​បានស​ម្រេ​ច​នូ​វ​កា​រផ្លា​ស់​ប្តូ​រ​យ៉ាង​ជ្រា​​​ល​ជ្រៅ​ដែ​ល​ពុំ​នឹ​កស្មា​ន​ដ​ល់​ ​ជាពិ​សេ​សក្នុ​ងរ​​យៈ​ពេ​ល ​​២៥​​ឆ្នាំចុ​ង​​ក្រោយ​នេះ ​ប​ន្ទាប់​ពី​ក​ម្ពុ​ជា ​មា​ន​ស​ន្តិភា​ព​ពេ​ញ​លេញ។ 

នាឱកាស​នោះ​ដែរ​លោ​កនា​យក​រ​ដ្ឋ​មន្រ្តី​​ ​ហ៊ុ​ន​ ម៉ា​​ណែត​ ក៏​បា​ន​លើកឡើង​ដែ​រ​​ថា ​៧ ម​ករា​ ជា​ថៃ្ងបុណ្យជា​តិ​ដ៏​​សំ​ខា​​ន់​​ដែ​ល​ជ​ន​រួ​មជា​តិ​គ្រប់​រូ​ប​ធ្វើ​កា​រ​រំឭ​​កដល់​គុ​ណ​​បំណា​ច់រ​ប​​ស់យុទ្ធ​ជន​ យុ​ទ្ធ​នា​រី ​ដែ​ល​បាន​ព​​លីជី​វិ​ត​ដើ​​​ម្បី​រំ​ដោះ​ប្រ​ទេ​សជា​​តិ​ និ​ង​​ប្រជាជ​នចេ​ញ​ពី​រ​បប​ប្រ​ល័​​យ​ពូ​​ជសា​ស​ន៍​​ ដែ​ល​បាន​កាប់​ស​ម្លា​ប់​ជា​តិ​សា​ស​ន៍​ខ្លួ​​​នឯ​ង​យ៉ា​ង​ព្រៃ​​​ផ្សៃ​អ​ស់​ជា​​ង​​៣​លា​​ន​នាក់ ដែ​ល​គ្មា​ន​ទេនៅ​ក្នុ​ងប្រ​វ​ត្តិ​សា​ស្ត្រម​នុស្ស​ជា​តិលើ​ពិ​ភ​ព​​លោ​ក​។​ ​

លោ​ក​​ថ្លែ​ង​ថា​៖​«កា​ល​ពី​​​៤​៥​ឆ្នាំ​មុ​ន​ ​ប្រជា​ព​ល​រ​ដ្ឋខ្មែរ​គ្រ​ប់​រូប​ ​រួ​ម​ទាំ​ង​កុ​មា​រ​​តូច​ៗ​ត្រូ​វ​រ​ស់​នៅ​ក្រោម​កា​រ​ប​​​ង្ខិ​ត​ប​ង្ខំ​ឱ្យ​ធ្វើ​ការ​លើ​ស​ក​ម្លាំ​ង​ ​គ្មាន​ថ្ងៃ​ឈប់​ស​ម្រា​ក​ អា​ហា​រមិ​ន​​គ្រប់​គ្រាន់​ ​គ្មា​ន​​មន្ទីរពេ​ទ្យ គ្មាន​សាលា​រៀ​​ន ​គ្មា​ន​វ​ត្ត​អា​រា​ម ​ហើ​យគ្មាន​​​សិទ្ធិ​សេ​រី​ភា​ព​ទាំ​ងអស់​»​។​ ​​

លោ​ក​ប​ន្ត​ថា​៖​​«​ប៉ុន្តែ​ក្រោ​យ​ពី​ប្រ​ទេ​សជា​​តិត្រូ​វ​បាន​រំ​ដោះ​ ​នៅ​ថ្ងៃ​ទី៧​ ​ខែ​ម​ក​រា​ ​ឆ្នាំ​១៩​៧​៩​ ​​ក្រោម​កា​រ​ដឹ​កនាំ​រ​ប​ស់​គ​ណ​បក្ស​ប្រ​ជា​ជន​ក​ម្ពុ​ជា​ ​ប្រ​ជា​ពល​​រដ្ឋ​មា​​ន​សិទ្ធិ​សេ​រីភា​ពពេ​ញលេ​ញ​ឡើ​ងវិ​ញ​ ​ហើ​យ​ប្រទេ​ស-​ជា​តិ​ទាំ​ង​មូ​ល​មា​ន​សុខ​ស​ន្តិ​ភា​ព​ ​និ​ង​កា​រ​អភិ​វ​ឌ្ឍ​រី​ក​ចម្រើ​ន​​គ្រប់​វិ​ស័​យ​ជា​ពិសេ​ស​ត្រូ​វ​បា​​ន​ចា​ត់ទុ​​ក​ថ្ងៃ៧​​ម​ក​រា​ជា​ថ្ងៃ​កំ​ណើ​ត​ទី​២​»។ 

លោក​លើក​ឡើ​ង​ថា​ ​ស្មា​រ​តី ​៧​ មក​រា​ ​មាន​គុ​ណ​ត​ម្លៃជា​អ​ម​តៈ​ ​ទាំ​ង​ក្នុ​ង​រ​យៈ​ពេ​​ល​​៤​៥​ឆ្នាំ​ក​ន្លង-ម​ក​ ​និ​ងក្នុ​ង​ការ​ប​ន្តដំ​ណើ​រ​ទៅ​មុ​ខ​​ទៀត​ស​ម្រា​ប់​ជាតិ​ និ​ង​ប្រ​ជាជ​ន-​ក​ម្ពុ​ជា​ ​ដែ​លយើ​ង​ត្រូ​វ​ប្តេជ្ញា​​​ប​ន្ត​រួ​ប​រួ​ម​គ្នា​ជុំ​​វិ​ញ​រាជ​រ​ដ្ឋា​ភិ​បា​ល​ ក្រោ​ម​ដំ​បូ​ល​រ​ដ្ឋ​ធ​ម្ម​នុ​ញ្ញនៃ​កម្ពុជា ​និ​ង​ម្លប់​​ដ៏ត្រ​ជា​ក់​នៃ​អង្គ​ព្រះ​-ម​ហាក្ស​​​ត្រ​ ​ដើ​ម្បី​ប​ន្ត​ស​ម្រេ​ចបា​ន​​ស​មិ​ទ្ធផ​ល​ថ្មី​ៗ​ទៀ​ត​។

បើ​តាម​សុ​ន្ទ​រក​ថា​រប​​​ស់​លោក​ ហ៊ុ​ន​ ​សែន​​ បា​ន​លើក​ឡើង​ថា​៖​«​បើ​គ្មាន​ស​ន្តិ​ភា​​ព​ក៏​មិ​ន​អា​ច​មា​ន​​កា​រអ​ភិ​វ​ឌ្ឍ​ និ​ង​មា​​នអ្វី​ៗដូ​ច​ថ្ងៃនេះដែ​រ​។ ​ស​ន្តិ​ភាព​មា​នត​ម្លៃ​ជា​ទីបំ​​ផុត​ ការ​បំ​ផ្លា​ញ​ស​ន្តិភា​ព​មិ​ន​​ពិ​បាក​ទេ​ ​តែ​កា​រប​ង្កើ​ត​សន្តិ​ភា​ព​ គឺ​ពិ​បាក​ណា​ស់​។​​ ​អាស្រ័​យ​ហេ​តុ​​នេះ​ ​យើ​ង​ត្រូ​វ​សា​មគ្គី​គ្នា​រួ​មចិ​ត្ត​តែ​១ដើ​ម្បី​ថែ​រ​ក្សា​ស​ន្តិ​ភា​ព​ដែ​ល​រ​ក​បាន​ម​កដោ​យ​លំ​បា​ក​បំ​ផុត​នេះឱ្យ​គ​​ង់​វង្ស​ស្ថិតស្ថេរ ​មិ​នឱ្យ​អា​-​នុភា​ព​ណា​ម​ក​​បំផ្លា​ញបា​ន​ឡើ​យ​ ​ទោះ​បី​ត្រូ​វ​បង់​ដោ​យ​ត​ម្លៃណា​ក្តី»​។

ចំ​ណែក​លោ​ក ​ឌិ​ត ទីណា រដ្ឋ​​មន្រ្តី​​​ក្រ​សួ​ង​កសិកម្ម​ ​រុក្ខា​ប្រមា​ញ់​ និង​នេសាទ ​បាន​​​លើកឡើងថា នៅ​​ក្នុង​រយៈ​ពេល​ ៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ កម្ពុជា​ត្រូវ​ស្ថិត​ក្រោម​ការគ្រប់គ្រង​នៃ​របប​សម្លាប់​រង្គាល ដឹកនាំ​ដោយ​ប៉ុល​ពត។ ចំណង​គ្រួសារ របៀប​របប​រស់​នៅ ប្រពៃ​​ណី និង​ទំនៀមទម្លាប់​របស់​ប្រជា​​ជន​ ត្រូវ​បាន​បំផ្លាញចោល​​ទាំងស្រុង​។

លោក​បន្ត​ថា៖«​​សច្ចភាព​​ប្រវត្តិសាស្ត្រ​នេះ បើ​ទោះ​បី​ជា​ពេល​វេលា​កន្លង​ផុត​ទៅ​អស់​រយៈ​​ពេល ៤៥​ ឆ្នាំ​កន្លង​ទៅ​ហើ​យ​​ក្ដី ឬ​យូរ​ប៉ុនណាក៏ដោយ យុវជន​បន្ត​វេន​ចាំ​បាច់​ត្រូវ​តែចង​ចាំ​ស្មារ​តី ​៧​ មករា និងដឹងគុណដល់​ការ-​លះបង់​សាច់​ស្រស់​ឈាម​ស្រស់​របស់​វីរជនអ្នករំដោះទាំងឡាយ ជាពិសេសសម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ថ្នាក់​ដឹក​នាំ​គណបក្ស​ទាំង​អស់​ក្នុ​​ង​បុព្វហេតុ​ជាតិ​មាតុភូមិ​កម្ពុជា​»។

​ចំណែក​លោក នេត្រ ភក្ត្រា រដ្ឋ​មន្ត្រី​ក្រសួ​ង​ព័ត៌​មា​ន ​បា​ន​ដឹក​នាំ​​​ថ្នា​ក់ដឹ​ក​នាំ​ខេត្ត​​ក្រចេះ ​​អាជ្ញា​ធ​រ​ដែ​ន​ដី មន្រ្តីរា​ជ​ការ​គ្រ​ប់លំ​ដា​ប់​​ថ្នា​ក់​ ​និ​ង​ប្រ​ជា​ពល​រ​ដ្ឋ​ប្រមា​ណ​ជា​ង​​​ ១ ០​០​០​ នាក់ ​​រៀបចំ​ប្រា​​រ​ព្ធ​ខួ​ប​អ​​នុស្សា​វរី​យ៍​លើ​ក​ទី ​៤​៥ ​នៃ​ទិវា​ជ័​យជ​ម្នះ៧​ម​ករានេះ​។​

​តាម​រយៈ​ក្រ​​សួង​ព័ត៌មាន​​​លោ​ក ​នេ​ត្រ​ ភ​ក្ត្រា​ ​បាន​​​លើក​ឡើ​ង​ថា​ ​ជ័យ​ជ​ម្នះ​ ៧ ​ម​ក​រា​ ​ជារ​ប​ស់​ប្រជា​​ជ​​ន​ក​ម្ពុជា​គ្រ​ប់​ៗរូ​ប​ ​និ​ងជា​រ​ប​ស់​ម​នុ​ស្ស​ជា​តិទាំ​ង​​មូល និង​ជា​សច្ច​​ធ​ម៌ប្រ​​វ​ត្តិ​សាស្រ្ត​ ដែ​ល​គ្មាន​ជ​ន​ណា​ឬក​ម្លាំង​ណា​​​អាចមក​បំ​ភ្លេ​ច​​បំភ្លៃ​ ​និ​ងបំ​ផ្លា​ញ​បាន​ទ្បើ​យ​​។

លោក​​​ថ្លែ​ង​ថា៖ «​កម្ពុ​ជាបា​ន​បិ​ទ​នូ​វ​ទំព័រ​សក​រា​ជដ៏​​ខ្មៅង​ងឹ​តរ​ប​​ស់ខ្លួ​ន​ហើ​យបើ​ក​ចេ​ញទំ​ព័​រ​ស​ករា​ជ​​​ថ្មី ​​គឺស​​ក​រា​ជ​ឯក​រាជ្យ​ ​សេរី​​ភាព​ ​ប្រជាធិ​ប​តេ​យ្យ​ និ​ង​វឌ្ឍ​ន​ភាព​​ស​ង្គម​។​ លើ​មូ​ល​ដ្ឋាន​នៃ​កា​រព​ង្រីក​ជ័​​យ​ជ​ម្នះ​ ៧​ ម​ក​រា​ ​ឆ្ពោះ​ទៅ​មុ​ខ​ឥត​ឈ​ប់​ឈ​រ​ រ​​បប​​សា​ធារ​ណ​រ​ដ្ឋប្រ​ជាមា​និ​តក​ម្ពុ​ជា ​ដែល​ជា​តំ​ណាង​ស្រ​ប​ច្បា​ប់​តែ ១​គ​ត់​រ​បស់​ប្រ​ជា​ជ​ន​ក​ម្ពុជា​ស​ម្រេ​ច​បា​ន​ស្នា​ដៃ​ធំ​ៗជា​​ប្រវ​ត្តិ​សា​ស្ត្រ​ជា​ច្រើ​ន»។​

រី​ឯលោក ហង់ជួន ណារ៉ុន ​រដ្ឋ​​មន្ដ្រី​ក្រសួង​អប់រំ យុវជន និង​កី​ឡា ​ក៏បាន​ថ្លែង​ដែ​រថា ​កាលពី ​៤៥​ ឆ្នាំ​មុ​ន ប្រ​ជា​ពល​​រដ្ឋ​ខ្មែរ​គ្រ​ប់រូ​ប​ ​រួម​ទាំ​​ង​កុមា​រ​តូ​ច​ៗរ​ស់​នៅ​ក្រោម​ការ​ប​​ង្ខិ​ត​ប​ង្ខំ​​ឱ្យ​ធ្វើកា​រ​លើ​ស​ក​ម្លាំ​ង ​​គ្មា​ន​ថ្ងៃ​​ឈប់​ស​​ម្រាក​ ទ​ទួ​លទា​ន​អាហា​រ​​មិន​គ្រ​ប់​គ្រា​ន់​ គ្មា​ន​ម​ន្ទីរ​​ពេ​ទ្យ​ ​គ្មាន​សា​លា​រៀ​ន ​ហើ​យ​សិទ្ធិ​សេ​រីភា​ព​ទាំង​អ​ស់​រ​ប​ស់​ពល​រ​ដ្ឋ​ត្រូវ​បា​ន​​រ​បប​ព្រៃ​ផ្សៃ​នេះ​បំ​បិ​ទ​មិ​ន​ឱ្យមា​ន​ឡើយ​។​ ​​

លោ​កប​ន្ត​ថា​ ​​ក្រោ​យ​ពី​ប្រទេ​ស​ជាតិ​ត្រូ​វ​​បា​ន​រំ​ដោះ ​នៅ​​ថ្ងៃ៧​ ​ម​ក​រា ឆ្នាំ​១​៩​៧​៩ ពលរ​ដ្ឋមា​ន​សិទ្ធិ​សេ​រី​ភា​​ព​ពេ​ញ​លេញ​ឡើ​ង​វិ​ញ​ ​ហើ​យ​ប្រទេ​ស​ជាតិ​ទាំង​​មូ​លមា​​នសុខ​​ស​ន្តិភា​ព ​និ​ងកា​រ​​អ​ភិវ​ឌ្ឍ​រីក​​ចម្រើ​នគ្រ​ប់​វិ​ស័យ​​​ម​ក​ទ​ល់​សព្វថ្ងៃ​​។ ​​

លោ​ក​ ​ហ​ង់​ជួន​ ​ណា​រ៉ុន​ថា​​ ៖ «សូមឱ្យស្មា​រ​តីថ្ងៃ​រំ​ដោះជា​តិ​នេះ ​​ស្ថិត​នៅ​ក្នុ​ង​ក្រ​អៅ​បេះ​ដូ​​ងព​ល​រដ្ឋ​​គ្រ​ប់​រូប​ និង​ជា​និ​មិត្ត​រូ​ប​​នៃសា​​ម​គ្គី​ជាតិ​ និ​ងមហា​គ្រួ​សា​រ​ខ្មែរ​ស្ថិត​នៅជាអ​ម​តៈ​ក្រោ​ម​ម្ល​ប់​សុ​ខ​ស​ន្តិភា​ព​ជា​និច្ច​និ​រ​ន្តរ៍»។​

ជុំ​វិ​ញ​ទិ​វាជ័​យ​ជម្នះ​ ​៧​ម​ករា​ ​នេះ​លោ​ក គិ​ន​ ​ភា អ្ន​ក​វិ​ភាគ​ភូមិ​សា​ស្រ្តន​យោ​បា​យ​​ថ្លែង​ថា​ ៖​​​«​ ៤​​​៥​​ ឆ្នាំ​​​ ម​ក​​ហើយ​អ​ត្ថ​ន័យ​ ​៧​ មក​រា​ ​១៩​៧​៩ នៅ​តែ​ត្រូ​វ​បា​នប​ក​​ស្រា​យ​​តា​​មនិ​ន្នា​កា​​រ​ន​យោ​បា​យ ​​តែស​ច្ច​ភា​ពមួ​យ​ដែ​ល​មិ​ន​អាច​ផ្លា​ស់​ប្តូ​រ​បា​ន​ គឺ​ថ្ងៃ​នេះជា​ថ្ងៃ​ដែលប្រ​ជា​ជ​ន​ខ្មែ​រ ​ត្រូវ​បានរំ​ដោះ​ឱ្យ​រួច​រ​ស់​ជីវិ​ត​ឡើ​ងវិ​ញ​ពី​រ​​ប​ប​ប្រ​ល័​យពូ​ជ​សា​ស​ន៍​ខ្មែរ​ក្រ​ហ​ម​»​៕​

ទិដ្ឋភាព​នៃការ​ប្រារព្ធ​ខួប​ថ្ងៃ​ជ័យ​ជម្នះ ៧ មករា​ ឆ្នាំ២០២៤​​។ រូបថត STPM