ភ្នំពេ​ញៈ ​លោ​ក​ ហេ​ង ​សួរ​ ​រដ្ឋ​ម​ន្ត្រី​ក្រសួ​ង​ការ​ងា​រ​ និ​ង​បណ្តុះ​ប​ណ្តា​លវិ​ជ្ជាជីវៈ​ បា​ន​​ថ្លែ​ង​ថា​ ក្រ​​សួង​នឹង​​​រៀប​ចំ​​​​កម្មវិ​ធី​ប្រ​កួ​តប្រ​ជែង​លើ​កទឹ​ក​ចិត្ត​ចំពោះ​ឃុំ​-ស​ង្កាត់​ណា​ដែល​បាន​ប​ញ្ជូន​សិស្ស​ម​ក​រៀន​វគ្គបណ្តុះ​​បណ្តា​ល​ជំ​នាញ​វិ​ជ្ជាជី​វៈ​ ដែ​ល​ដាក់​ចេ​ញ​ដោយ​រាជ​រ​ដ្ឋា​ភិ​បា​ល ​បា​ន​ច្រើន​ជាង​គេ​នៅរៀ​ង​រា​​ល់​ចុ​ង​​ឆ្នាំ​ម្តង។​

​លោក​ ហេ​ង​​ សួ​រ​ បា​​ន​​ថ្លែ​ងដូ​ច​នេះតា​ម​រយៈ​វីដេ​អូឃ្លី​ប​ ដែ​ល​បាន​ផ្សព្វផ្សាយ​​​លើហ្វេ​សប៊ុករបស់​​​លោ​ក​​​​កា​លពី​​​​ថ្ងៃទី​២៧ ខែកុម្ភៈ​ថា​ ​​នៅ​ក្នុង​ចំ​ណោម​សិស្ស​ដែល​បាន​រៀ​នច​ប់​ ​ហើ​យ​បាន​ទៅ​ធ្វើកា​រ​នៅក្រុ​ម​ ​ហ៊ុន​ធំ​ៗ ​មិ​នត្រឹ​ម​តែទ​ទួ​លបា​ន​ប្រា​ក់ខែ​ខ្ព​ស់ជាងគេ​ទេ​ ​ប៉ុន្តែ​ពួ​កគេ​ក៏​នឹង​ទ​ទួលបា​នកា​រ​កោ​​ត​សសើ​រ​ ​និ​ង​បណ្ណ​ស​សើ​រ​ពី​ក្រ​សួ​ង​ផ​ង​ដែ​រ ​ដើម្បី​លើ​កទឹ​កចិ​ត្តឱ្យ​មា​នកា​រ​ខិ​ត​ខំ​ប្រឹ​ង​ប្រែងថែ​មទៀ​ត​។​​

​ជា​មួ​យគ្នា​នោះ​ដែ​រ​ ​លោក​ក៏​បា​ន​លើកឡើង​ផង​​ដែ​រ​ថា ចំពោះអាជ្ញា​ធរ​មូ​លដ្ឋា​នវិ​ញ​ ក្រ​សួង​ក៏​បាន​គិត​​​រៀបចំ​​ក​ម្ម​វិ​ធីប្រ​កួ​ត​ប្រជែ​ងដើ​ម្បី​ជា​កា​រលើ​កទឹ​ក​ចិត្ត​ ​និងផ្ត​ល់លិ​ខិ​តថ្លែង​អំ​ណរ​គុ​ណចំ​ពោះ​ ឃុំ​-សង្កាត់​ទាំងឡា​យណា​ ​ដែ​ល​បា​នជួ​យផ្សព្វ​ផ្សា​យ​ និ​ង​បញ្ជូ​ន​សិ​ស្សឱ្យ​មក​រៀ​នវគ្គ​ប​ណ្ណុះប​ណ្តា​​ល​នេះ​បាន​ច្រើ​ន​​ជា​ង​គេ​ផ​ងដែ​រ​។

​លោក​ ​ហេង​ ​សួ​រ​ បា​ន​ថ្លែង​ថា​៖«អ៊ីចឹ​ង​! ​យើ​ងមា​ន​កា​រលើក​ទឹ​កចិ​ត្ត​ផងដែ​រ​ ​ដោយ​ចប់មួយឆ្នាំ ​វា​យត​​ម្លៃ​ម្ត​ង​។​ យើ​ង​បាន​ផ្តើ​ម​នៅខែ​ម​ក​រា ​​និ​ងខែ​១​២ យើ​ង​នឹ​ងពិ​និត្យ​នៅ​ទូទាំ​ង​ប្រទេ​ស​ ​ហើយ​យើ​ង​នឹង​​​ជ្រើ​សរើ​ស​ឃុំ​-ស​ង្កា​ត់​ថាតើ​ឃុំ​-ស​ង្កាត់​ណា​ដែល​បា​នណែ​នាំសិ​ស្ស​ច្រើន​ជា​ងគេ​»។

​ក្រៅតែ​ពី​ការ​ផ្តល់​ប​ណ្ណស​រ​សើរ​ និ​ងផ្ត​ល់​ការ​លើកទឹ​កចិ​ត្តបែ​បណាទៀ​ត ​នៅកៀ​កដា​ច់​ឆ្នាំ ​ក្រ​សួងនឹ​ង​​ផ្ស​ព្វ​ផ្សាយ​ប​ន្ថែម​ទៀ​ត​។​

​លោ​ករ​ដ្ឋម​ន្ត្រី​​ថ្លែ​ង​​ថា ​នេះជា​​​គោ​ល​បំណ​ង​ និ​ងជា​ការ​ប្តេ​ជ្ញាចិ​ត្តចំ​ពោះលោ​កនា​យ​ករ​ដ្ឋ​ម​ន្ត្រី ហ៊ុ​ន​ ​ម៉ា​​ណែ​ត​ ដែ​ល​​​ប្រែក្លា​យ​ក​ម្មវិ​ធី​បណ្តុះ​ប​ណ្តាលជំ​នា​ញវិ​ជ្ជាជី​វៈ​នេះ​ ទៅ​ដល់​សិ​ស្ស​បាន​ចូ​ល​រួ​មប​ណ្តុះ​​ប​ណ្តា​ល​​ធ្វើ​យ៉ា​ង​ណាឱ្យ​​​រៀ​នឱ្យ​ច​ប់​ ​រៀន​ឱ្យ​ចេះ​​ និ​ងមា​នកា​រ​ងា​រធ្វើ​។ ​​​​​

​លោក​ ​ជ័​យតិ​ច​ ​អ្នក​សិ​ក្សា​ស្រា​វ​ជ្រាវ​ការ​អភិ​វ​ឌ្ឍន៍ស​ង្គម​ ​និង​សេ​ដ្ឋ​កិ​ច្ច​ ថ្លែ​ង​ថា ការលើក​ទឹ​កចិ​ត្ត​ដល់​​សិ​ស្សក្តី​ និ​ង​អាជ្ញា​ធ​រ​មូ​លដ្ឋា​ន​ក្តី​ ​គឺជា​រឿង​ល្អ​ ​ប៉ុន្តែ​ការលើ​ក​ទឹកចិ​ត្តនេះ​ ​មិ​ន​មែន​ជា​ជោគជ័​យ​លើ​កម្ម​វិធី​​បណ្តុះ​បណ្តា​ល​ជំ​នា​ញវិជ្ជា​ជីវៈ​ដ​ល់​សិស្ស​ដែ​ល​ម​កពី​ក្រុមគ្រួ​សារ​ក្រីក្រនោះ​ទេ​។​ ​

​លោ​ក ជ័យ តិច បាន​ថ្លែង​ថា​៖«​តា​មដែល​ខ្ញុំបា​នសម្ភាស​ជាមួ​យក្រុម​ប្រឹក្សា​សង្កាត់ ​មួយ​ចំ​នួន ទា​ក់ទង​​នឹ​ង​កា​រ​​ជ្រើ​សរើ​ស​យុ​វ​ជន​ ​មក​ពី​គ្រួសា​រក្រី​ក្រ ដើ​ម្បី​ទទួ​លបា​ន​ការ​ប​​ណ្តុះប​ណ្តា​លនេះ​ ​ពួកគា​ត់មា​ន​កា​រ​​​ប្រ​ឈម​ជា​ច្រើ​ន​ ដូ​ច​ជា​​យុវ​ជ​ន​ មិន​ទា​ន់គ្រ​ប់អា​​យុ ​ដែលកំ​ពុង​រៀ​ន​ ​នៅបឋ​ម​សិ​​ក្សា អនុ​វិ​ទ្យាល័​យ​ និ​ង​​​​វិ​ទ្យា​ល័យ​»​។ ​

​លោក​បា​ន​បន្ថ​ថា​ ៖ «បើសិ​ន​ជាពួ​ក​គា​ត់ឈ​ប់រៀ​ន​ ឬ​គា​ត់​បា​នប​ញ្ច​ប់​នៅ​វិទ្យា​ល័​យ​គាត់នឹង​ធ្វើ​ចំ​ណា​ក​​ស្រុ​ក​ ឬ​អ្ន​ក​ខ្លះ​បន្ត​​រៀននៅ​សក​ល​វិទ្យា​ល័​យ»​។​

​បើតា​មលោ​ក​ ជ័យ តិច ​ភាគ​ច្រើ​ននៃ​សិស្ស​ម​កពី​គ្រួសា​រក្រីក្រ​ ​ប​ញ្ហាប្រ​ឈ​ម ​គឺ​សេដ្ឋ​កិច្ច​ប្រ​ចាំ​ថ្ងៃ​ ​​ដែល​​​ត​ម្រូ​​វឱ្យ​​ពួ​ក​​គេ​​ទៅធ្វើ​ការ​ដើម្បី​បា​ន​ចំ​ណូលជួ​យឪ​ពុក​ម្តា​យរ​បស់​ពួ​កគេ​ ដែ​លពិ​បាក​ក្នុ​ង​ការទា​ក់​ទា​​ញ​ពួក​គា​ត់​ឱ្យម​ក​រៀន​ជំនាញ​​វិ​ជ្ជា​ជី​វៈ​ ដើ​ម្បី​សម្លឹ​ង​ទៅ​រក​អ​នាគ​ត​មួ​យល្អ​ប្រសើ​រ​៕