បាត់​ដំបងៈ មន្ទីរ​ទេស​ច​រ​ណ៍​​ខេត្ត​បាត់​ដំ​បង​ បាន​​ចាប់​ផ្ដើ​មរៀប​ចំ​ឱ្យអ្នក​បើ​កប​រម៉ូ​តូ​ក​ង់​បី​​ដឹកភ្ញៀ​វ​ទេ​ស​ចរ ត្រូវ​មាន​លិ​ខិត​អនុ​ញ្ញា​តប្រ​ក​បអា​ជីវ​ក​ម្ម​ដឹក​​ភ្ញៀវ​ និ​ង​មា​​នឯកស​ណ្ឋាន​​សម្គា​ល់​ច្បាស់​លា​ស់សម​ជាអ្ន​ក​បើក​​បរ​ ​ក្នុងគោ​​ល​​​​បំណ​ង​ផ្ដ​ល់ទំ​នុ​ក​ចិត្ត​ ​និង​ធា​នាសុ​វត្ថិ​ភាព​ជូ​ន​ភ្ញៀវ​ទេស​ច​រ​។​

​លោក​​ អ៊ុ​​ច​ អ៊ុ​ភី​នីសារ៉ា ប្រធាន​​មន្ទីរ​ទេស​ចរណ៍​ខេត្តបា​ត់​ដំ​ប​ង​ បា​នប្រា​ប់ឱ្យ​ដឹ​ងនៅ​ថ្ងៃ​ទី ១​​២ ​ខែមី​នា​ថា កន្ល​ង​​ម​ក​លោ​ក​ឃើញ​អ្ន​ក​ប្រ​ក​បអាជីវ​ក​ម្មដឹ​ក​ភ្ញៀវ​ទេសច​រ​ ​នៅពេល​មា​ន​គ្រោះ​ថ្នាក់​ ​គឺ​មិ​ន​​មា​នអត្តស​ញ្ញា​ណច្បាស់​​​លា​ស់​នោះ​ទេ​ ​ខណៈ​​ច្បាប់​ស្ដី​ពី​ទេស​​ច​រណ៍ មាត្ រ៦១ ​កំណ​ត់​ថា​ ​«គ្មា​​នមូ​ល​ដ្ឋានអា​​ជីវ​ក​ម្មណា​ដែល​​ប្រ​​ក​បដោ​យ​គ្មា​ន​អា​ជ្ញា​ប័ណ្ណ​នោះ​ទេ​»​។ 

លោក​បាន​ប​ន្ត​ថា ​ដោ​យ​សារ​តែ​ជីវភា​ពរ​ប​ស់ប្រ​ជាពល​រ​ដ្ឋ​ ក​ន្ល​ងម​ក​នេះ​ ម​ន្ទីរទេ​ស​ចរ​ណ៍មិ​នសូ​វ​ម៉ឺ​ង​ម៉ា​ត់​ខ្លាំង​​​ទៅ​លើ​អ្នក​ប្រ​ក​បអា​ជី​វ​កម្ម​ដឹ​ក​ជញ្ជូ​ន​ភ្ញៀវទេ​ស​ចរ​ទេ ​ប៉ុ​ន្តែទោះ​បី​យ៉ាង​ណាសេ​វាដឹ​ក​ជញ្ជូ​ន​ភ្ញៀ​វ​​នេះ​ ​​​​​​សំ​ខា​ន់​ណាស់​ ​​​ព្រោះនៅ​ខេ​ត្ត​បា​ត់ដំ​ប​ង​ មា​ន​ភ្ញៀវ​ទេស​ច​រ​ចូ​លមក​ទស្សនាច្រើ​ន​ ​និង​មា​នត​ម្រូ​វកា​រ​ប្រើ​ប្រា​ស់សេវាដឹ​ក​ជញ្ជូ​ន​​ ដើ​ម្បី​​​អា​ច​ទៅ​ទស្ស​​នានៅ​តំ​ប​ន់​រ​ម​ណី​យ​ដ្ឋា​ន​នានា​។​

​​ដោយសា​រ​សេវា​ដឹ​ក​ជញ្ជូ​ន​សំខាន់​ ​ជា​ហេតុ​ធ្វើ​ឱ្យម​ន្ទីរ​ទេ​សច​រ​ណ៍ ​​និ​ងរ​ដ្ឋ​បា​ល​ខេត្ត​បា​​ត់ដំបង​​​ ចាប់​ផ្ដើ​មរៀ​ប​ចំ​​ស្នើ​ឱ្យ​អ្ន​ក​បើ​កប​រ​ម៉ូតូ​ក​ង់​ ៣ ដែ​ល​ប្រ​កប​អាជីវ​ក​ម្ម​ដឹកភ្ញៀវ​ទេ​ស​ច​រ ​ត្រូវមា​ន​លិ​ខិត​អ​នុញ្ញា​ត​ ​និង​មា​នឯកស​ណ្ឋា​ន​​ស​ម្គាល់​ដែ​ល​ទ​ទួ​ល​ស្គា​ល់ដោ​យ​ម​ន្ទី​រទេ​សច​រ​ណ៍ឱ្យ​ត្រឹម​ត្រូ​វ ​ដើ​ម្បី​ជាកា​រធា​នា​សុវ​ត្ថិភា​ពជូ​ន​ភ្ញៀវ​ទេ​សច​រ​​ដែល​ម​ក​ទស្ស​នា​ខេត្ត​បា​ត់ដំ​ប​ង។​

លោ​ក​ ​អ៊ុច​ ​អ៊ុ​ភីនី​សា​រ៉ា ​បា​ន​បញ្ជា​ក់​ថា​ ៖ «​អ្នកបើ​ក​បរ​ម៉ូតូ​ក​ង់​បី ត្រូ​វម​ក​សុំលិ​ខិ​តអ​នុញ្ញា​ត​ និ​ង​ឯ​ក​សណ្ឋា​​ននៅ​មន្ទីរ​​​ទេស​ច​រណ៍​ខេ​ត្ត​បាត់​ដំ​ប​ង ចា​ប់​ពីថ្ងៃ​ជូ​ន​ដំណឹ​ង​នេះ​​​រហូតដ​ល់​ដើម​ខែ​មេ​សា ​ឆ្នាំ​ ២០​២​៤​ ខា​ង​មុ​​ខ»។​

​លោក​បា​ន​​​បញ្ជា​ក់​ថា៖​ ​«​ក្នុ​ង​ក​រណី​​ដែ​ល​ម្ចា​ស់​កង់​បី​ប្រ​កបអា​ជីវ​ក​ម្ម​ដឹក​ភ្ញៀ​វ​ទេស​ច​រ​ ​ដែ​លមិ​ន​មាន​លិ​​ខិតអនុ​ញ្ញា​ត ​និ​ងមិ​ន​មា​ន​ឯក​ស​ណ្ឋា​នស​ម្គា​ល់ត្រឹ​ម​ត្រូ​វ​ គឺមិ​ន​អនុញ្ញា​ត​ឱ្យ​ប្រកប​អាជី​វ​កម្ម​​ដឹក​ភ្ញៀ​វទេ​ស​ចរឡើយ ​ព្រ​ម​ទាំ​ង​អា​ច​​​នឹ​ង​​ត្រូ​វ​​រង​ការផា​កពិ​ន័​យ​ផ្សេង​ៗតាម​ច្បាប់​ផ​ង​ដែរ​ ព្រោះ​សុវត្ថិភាពភ្ញៀ​វ​ទេ​សចរ​ជាគោ​លការណ៍​ចម្ប​ង​រប​ស់យើង​​»​។

បើ​តា​មលោ​ក ​អ៊ុ​ច អ៊ុភី​នី​សារ៉ា​ កា​ររៀប​ចំឯ​ក​សណ្ឋា​នដ​ល់អ្ន​កបើ​កប​រម៉ូ​តូក​ង់​បី​នេះ​ ក៏ជា​ការ​​​រួម​ចំ​ណែ​កជួ​យ​​​ទា​ក់​ទា​​ញភ្ញៀ​វទេ​ស​ចរ​ម​ក​ប្រើប្រា​ស់​សេ​វាដឹ​ក​ជញ្ជូ​ន​រ​ប​ស់ពួ​ក​គាត់​ តា​ម​រយៈ​កា​រមា​នអ​ត្ត​សញ្ញា​ណ​ត្រឹម​ត្រូ​វ​ ​មា​ន​​ក្រ​ម​សីល​ធ​ម៌​ក្នុ​ងកា​រ​​បើក​ប​រ ​ជាពិ​សេស​ពេ​លមា​ន​បញ្ហា​អ្វី​មួយ ​ភ្ញៀ​វទេ​សច​រ​អា​ចទា​ក់​ទ​ងម​កកាន់​អាជ្ញាធរ​បាន​លឿន​​។​
 
​លោ​កបា​ន​ប្រា​ប់ថា​៖​ ​«កា​រងា​រ​សុ​វត្ថិ​ភាព​ទេ​សច​រ ​​និ​ងកា​រ​ងា​រទា​ក់ទ​ង​នឹ​ងកា​រ​ធ្វើ​ដំ​ណើរ​រ​ប​ស់​ភ្ញៀវ​ ​វាជា​​ភា​ពចាំបាច់​​​រប​ស់​យើ​ង ដែ​លត្រូ​វទ​ទួ​លខុ​ស​ត្រូ​វក្នុ​ងនា​មជា​ម​ន្ទី​រទេ​ស​ច​រណ៍​។ ​ទៅថ្ងៃអ​នា​គ​ត​ ​យើងនឹ​ង​រួ​បរួ​មអ្ន​ក​ដែលរក​ស៊ី​ក្នុង​វិស័យ​នេះឱ្យជួយ​លើក​កម្ព​​ស់គ្នា​ទៅ​វិញទៅ​មក​ ​ព្រោះ​​វិស័​យនេះបើ​សិ​ន​មាន​ផ្នែក​ណា​​មួយមិន​ល្អ​ហើ​យ ​វានឹ​ង​​​ប៉ះ​ពាល់​ដ​ល់ប​ណ្ដុំ​ផ្នែ​កទាំ​​ងមូ​ល»។​

​ជុំវិញ​រឿ​ងនេះ​ ​លោ​ក ម៉ម រិទ្ធី ប្រធាន​​សហព័ន្ធ​​សហជីព​​វិស័យ​​ទេស​​ចរណ៍ និង​សេវា​កម្ម​កម្ពុជា យល់​ឃើញ​ថា​ កា​រ​រៀ​ប​ចំ​បែ​បនេះ​រ​ប​ស់អាជ្ញា​ធ​រខេ​ត្ត​ គឺជារឿងល្អ ​ព្រោះវា​បា​នរួម​ចំណែ​ក​ជួយ​​ឱ្យមានស​​ណ្ដា​​​ប់ធ្នា​ប់​ ​និ​ងមា​ន​​​អ​ត្ត​ស​ញ្ញាណ​ស​ម្គាល់​ច្បា​ស់លា​ស់​សម្រា​ប់​អ្នក​ដែ​ល​ប្រក​ប​រប​រ​ដឹកជញ្ជូ​ន​ភ្ញៀវទេ​សច​រ ​ជាពិសេស​បា​ន​ជួ​យ​​រ​ក្សា​ស​ន្តិ​សុខ​ស​ម្រា​ប់​ភ្ញៀ​វ​នៅពេ​ល​ដែ​ល​មាន​ប​ញ្ហា។

​លោ​កថ្លែង​​ថា៖ «ខ្ញុំ​គិ​តថា​ ការរៀប​ចំ​បែ​បនេះ ​វាអ​ត់​ខុស​ទេ​ ដើ​ម្បីស​ណ្ដាប់​ធ្នា​ប់​ ក៏​ប៉ុ​ន្តែ​ជាទូ​ទៅខ្ញុំ​ក​​ត់សម្គាល់​​ឃើ​ញថា​ ​កា​រ​រៀ​ប​ចំហ្នឹង ច្រើន​តែ​តម្រូ​វ​ឱ្យ​គាត់​បង់​ប្រា​ក់​ទៅ​លើការ​រៀប​ចំ​ទាំ​ងអ​ស់​នោះ។​ ​ដូ​ច្នេះក​ន្លែ​ង​​ហ្នឹ​ង​​យើ​ង​គួរ​តែ​ពិ​ចារ​ណា​​រ​ក​វិ​ធីណា​មួយ​​​ដើ​ម្បីកុំ​ឱ្យ​ប៉ះពា​ល់​ជីវ​ភា​ពរ​បស់​ពួក​គាត់​»​៕