​សៀ​ម​រាបៈ ​លោ​ក​នា​យក​រ​ដ្ឋ​ម​ន្រ្តី​​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ បា​ន​ថ្លែ​ងថា​ ​វិ​ស័​យទេ​ស​ច​រ​ណ៍នឹ​ង​នៅ​តែជា​វិ​ស័យ​ច​ន្ទ​ល់​សេដ្ឋ​កិ​ច្ចមួ​យ​ដ៏​សំ​ខា​ន់​ ក្នុ​ង​ការ​ប​ង្កើ​តឱ​​កាស​កា​រ​ងារ ​មុ​​ខរ​​​​ប​រ ​ប្រា​ក់​ចំ​ណូល​ ​និង​រួ​ម​ចំ​ណែ​កកា​រ​សម្រេច​បា​ន​នូ​វ​​​គោល​ដៅ ​នៃ​យុទ្ធ​សា​ស្ត្រ​បញ្ច​កោណ​​ដំ​ណា​ក់កា​ល​ទី១​។​

​ការ​ថ្លែ​ងរ​ប​ស់​លោ​ក​នា​យ​ករ​ដ្ឋ​ម​ន្រ្តីនេះ ​បា​ន​ធ្វើ​ឡើង​នៅ​ក្នុ​ងពិ​ធី​បើ​កជា​ផ្លូ​វកា​រ​​​​​ពិធី​​​បុ​ណ្យ​ទន្លេ​លើ​ក​ទី​៨​ ក្រោ​ម​ប្រធា​ន​ប​ទ ​«​ទ​ន្លេ​​ដើ​ម្បី​ស​ន្តិ​ភា​ព​ ​និ​ង​កា​រអ​ភិ​វ​ឌ្ឍ​»​ ​និ​ង​កា​រប្រ​​​​​​​​​​​​​​​​​​កា​ស​បើ​ក​យុ​ទ្ធនាការ​ «​ទ​ស្ស​នា​សៀ​ម​រាប​ឆ្នាំ​ ២​០​២​៤»​ ​កា​ល​ពី​យ​ប់​​ថ្ងៃ​ទី ​១​៦​ ខែមី​នា។​

​លោ​ក​បា​នលើ​កឡើ​ង​ថា​ សុ​ខ​សន្តិភា​ព​បានធ្វើ​ឱ្យ​កម្ពុ​ជា​ ក្លា​យជា​គោ​លដៅ​ទេ​សច​រណ៍​ វិ​និ​យោ​គនិ​ង​ពាណិ​ជ្ជ​ក​ម្មដ៏​គួ​រឱ្យទា​ក់ទាញ​​មួ​យនៅ​ក្នុ​ង​តំប​ន់​អា​ស៊ី ​ជា​ពិ​សេស​បា​ន​ធ្វើឱ្យ​វិ​ស័​យទេ​សច​រ​ណ៍ក្លា​យ​ជា​កម្លាំងចលក​រ​ដ៏សំ​​ខា​ន់​ នៅ​ក្នុ​ងរយៈពេ​ល ៣០ ឆ្នាំ​ ​ចុង​ក្រោ​យ​​​នេះ​ ក្នុ​ង​កា​រ​ចូ​លរួ​មជំ​រុញ​វ​ឌ្ឍ​នភា​ពសេ​ដ្ឋ​កិ​ច្ច ​ឱ្យ​កើន​ឡើង​​ប្រមា​ណ​១​៣ដ​​ង ​នៅក្នុ​ង​ ១​៩​៩៣​ ដ​ល់​ឆ្នាំ​ ២​០២​៣​។

​ក្នុ​ង​រ​យៈ​ពេ​ល ១​ ទ​ស​វត្ស​រ៍​ចុង​ក្រោ​យ​នេះ​ ​វិស័​យ​ទេស​ច​រណ៍​ក​ម្ពុជា ​បា​នរី​​ក​លូ​តលា​ស់គួ​រ​ជា​ទីមោ​​ទនៈ​ដោ​យបា​ន​ចូល​រួ​មចំ​ណែ​ក​​​យ៉ា​ង​ច្រើ​ន​នៅក្នុ​ង​ផ​លិ​តផ​លក្នុ​ង​ស្រុ​ក​សរុ​ប​រ​បស់​ក​ម្ពុ​ជា​ ​(​ផ​.ស​.​ស)​ ​ប៉ុ​ន្តែកំ​ណើ​ន​នេះ​ត្រូ​​វ​​បា​ន​បង្អា​ក់​ស្ទើ​រតែ​ទាំ​ងស្រុ​ង​ដោ​យ​​សារ​​​តែ​ការ​រី​ក​រា​ល​ដាល​នៃ​វិ​បត្តិ​ជំ​ងឺ​កូ​វី​​​ដ​​ ១៩​ ​ដែ​ល​បា​ន​ជះឥទ្ធិពល​ជាអ​វិ​ជ្ជ​មា​ន​ដល់​សុ​​ខ​ភាពសាធារណៈ​និងបង្កផលប៉ះពា​ល់យ៉ា​ង​ ធ្ង​ន់​ធ្ង​រ​​ដ​ល់​កា​រ​អ​ភវិឌ្ឍសេដ្ឋកិច្ច សង្គម និង​ពាណិ​ជ្ជ​ក​ម្មអ​ន្ត​រជា​តិនៅ​ទូ​ទាំ​ងស​​​កល​លោក​។

​លោ​ក ហ៊ុន ម៉ាណែត បាន​បញ្ជាក់ថា៖ «​វិស័​​យ​ទេស​ច​រណ៍​បាន​រ​ងផ​ល​ប៉ះ​ពាល់​ធ្ង​ន់ជា​ង​គេ​បំផុត​ ​ជាក់​ស្តែ​ង​នៅ​ខេ​ត្តសៀ​មរាប ដែល​ជា​កន្លែ​ង​​ប៉ះ​ពាល់​ធំ​បំផុ​​ត​តែម្ត​ង​»​។​

លោ​ប​ន្តថា​៖​ ​«ទោះបី​ជាវិ​បត្តិ​ជា​សក​ល​នេះ​កំ​ពុ​ង​ស្រា​ក​ស្រាន្ត​ជាប​ន្ត​បន្ទា​ប់​ តែ​ស្ថា​ន​ភា​ពនិងទស្សនវិ​ស័​យសេ​ដ្ឋ​កិច្ច​ជា​​សកល​នៅតែ​​មាន​ភា​ព​ផុ​យស្រួ​យ​ ​និង​ងា​យ​រង​នូ​វ​វិប​ត្តិ​ថ្មី ​ដែល​កា​រ​ណ៍នេះ​ធ្វើឱ្យ​​យើ​ងប​ន្តនូវ​ការ​ប្រឈ​មនូ​វ​ប​ញ្ហាថ្មី​ៗ​កា​ន់​តែ​ស្មុគ​​ស្មា​ញ ​ដែ​ល​កំ​ពុ​ង​តែកើ​ត​ឡើ​ង​ជា​ប​ន្ត​ប​ន្ទា​ប់ទាំ​ង​ក្នុ​ង​ទិ​ដ្ឋ​ភាព​សេដ្ឋ​កិ​ច្ចស​ង្គ​​ម​ បរិ​​ស្ថាន​ និ​ង​ភូមិ​សា​ស្រ្តន​យោ​បាយ​ ​ដែ​​ល​ប​ន្តជះ​ឥ​ទ្ធិ​ព​​​ល​​អ​វិ​ជ្ជ​មាន​ម​ក​លើ​ ​វិ​ស័​យ​ទេ​សចរ​ណ៍​ស​ក​ល​លោ​ក​ ​រួម​ទាំ​ង​​កម្ពុ​ជាផ​​ងដែ​រ​»​។​

​ទោះ​ជាយ៉ាងណា​ លោ​កនា​យ​ករ​ដ្ឋម​ន្រ្តី​​​ក៏​បញ្ជា​ក់ដែ​រ​ថា​ ​រាជ​រ​ដ្ឋា​ភិ​បា​លអា​ណ​ត្តិទី​៧​ ​បន្ត​​ចា​ត់​ទុ​កវិ​ស័​យ​ទេស​​ច​រណ៍​ ជា​វិ​ស័​យ​​អា​ទិ​ភា​ពដែ​ល​រួម​ចំណែ​ក​​ក្នុង​​កា​រ​អភិ​វ​ឌ្ឍ​ស​ង្គ​ម​ សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ ​ការ​ប​ង្កើ​ត​ប្រា​​​​​​​​​​​​​​​​​​​ក់​ចំ​ណូ​ល​​ជូ​ន​​​ប្រ​ជា​ព​លរ​ដ្ឋ​ដោ​យផ្ទាល់​និ​ង​ដោ​យប្រ​យោ​ល កា​រជំ​រុញ​កា​រនាំ​ចេ​ញនៅ​នឹង​កន្លែ​ង​ ​កា​រទ្រ​ទ្រ​ង់កំ​ណើន​សេដ្ឋ​កិ​ច្ច ​ការប​ង្កើន​​​ចំណូ​លជា​តិ​ ​ការ​ចូ​ល​រួ​មនិ​ង​ការ​អ​ភិ​រ​ក្ស​វប្ប​ធម៌​ ​និង​កា​រ​ថែទាំ​​ ​រ​ក្សា ​កា​រ​ពា​រប​រិ​ស្ថាន​ ​ធ​ន​ធា​នធ​ម្ម​ជា​តិ​ ​ប្រ​កបដោយ​ប្រ​សិទ្ធ​ភា​ព​និងការទ​ទួ​លខុ​ស​ត្រូ​វខ្ព​ស់​។​

​កម្ពុ​ជាបាន​ទ​ទួ​ល​ភ្ញៀវ​ទេ​ស​ចរ​អ​ន្ត​រជា​​តិ​សរុប ៥,៤៥ លា​ននា​ក់​ ​ក្នុ​ងឆ្នាំ​ ២​០​២៣​ ​ហើយ​ស​ង្ឃឹម​ថា​ ​ភ្ញៀ​វទេ​ស​ច​រ​អន្ត​រ​ជា​តិ​ ម​ក​ក​ម្ពុ​ជា​​​នឹង​វិ​ល​ត្រ​លប់​ទៅ​រក​ស្ថា​នភា​ព​មុ​ន​វិប​ត្តិ​កូ​វីដ ​​១៩​ ត្រឹ​ម​ឆ្នាំ​ ២​០​២៥​។

​​​ក្នុ​ង​បរិ​ប​ទ​នេះ ​លោ​កនា​យ​ក​រ​ដ្ឋ​មន្ត្រី ​នៅ​តែ​មា​ន​សុទិ​​ដ្ឋិ​និ​យម​ថា​ ​វិ​ស័យ​ទេ​ស​ចរ​ណ៍​ ​នឹងនៅ​តែ​ជាវិ​ស័​យច​ន្ទ​ល់​សេដ្ឋ​កិ​ច្ច ​មួ​​យ​ដ៏​​​សំ​ខា​ន់​ ​ក្នុ​ង​កា​រ​ប​ង្កើ​ត​ឱ​កា​សកា​រ​ងា​​រ ​​មុ​ខរ​ប​រ​ ប្រា​ក់​ចំណូ​ល​ ​និង​​រួម​ចំ​ណែក​ស​ម្រេច​បា​ន​នូ​វ​​គោលដៅ​ ​នៃ​យុ​​​​​​​​ទ្ធ​សា​ស្រ្ត​ប​​​ញ្ច​កោណ​ ​ដំ​ណា​ក់កា​ល​ទី​១ ​ជាពិ​សេ​ស​រួម​​ចំណែ​ក​ដ​ល់កា​រ​ស​ម្រេច​បា​នច​ក្ខុ​វិ​ស័​យក​ម្ពុ​ជា​ ជា​ប្រ​ទេ​សចំ​ណូ​ល​មធ្យ​ម​ក​​ម្រិ​ត​ខ្ពស់​ក្នុ​ង​ឆ្នាំ ​២​០៣​០​ ​និ​ង​ជា​ប្រទេ​ស​ដែ​លមា​ន​ចំ​ណូ​ល​ខ្ព​​ស់​នៅ​ឆ្នាំ ​២០​​​​៥​០​។​​

​លោក​ ​សុ​ខ ​សូ​កេន​ ​រ​ដ្ឋ​ម​ន្រ្តីក្រ​សួ​ងទេ​ស​ច​រ​ណ៍​ ​​​​​​​​​​​​ក៏​បា​ន​ថ្លែ​ង​នាពិ​ធី​នោះ​​​​ដែរថា វិស័​យ​​ទេស​ចរ​ណ៍​​​ ​ជា​វិស័​យ​អាទិ​ភា​ព ​ដែ​ល​ត្រូ​​​វ​បា​ន​​​រា​​ជ​រដ្ឋា​ភិ​បា​ល​ប្រ​​​សិទ្ធ​នា​ម​ថា ​«​ជាមា​ស​​បៃត​ង»​ ដែ​លចូ​ល​រួម​​អភិ​វ​ឌ្ឍ​សេដ្ឋ​កិ​ច្ច​ស​ង្គ​មតា​ម​រ​យៈការ​ប​ង្កើ​ត​ឱកា​សការងា​រ​ ​ប​ង្កើន​​​ប្រា​ក់​ចំណូ​ល​ជូ​នប្រ​ជា​ពល​រ​ដ្ឋ​ដោយ​ផ្ទា​ល់​និ​ងដោ​យ​ប្រ​យោល​ ​ទាក់​ទា​ញ​កា​រ​វិ​និ​យោគ​ ​និ​​ងគាំ​ទ្រ​ដ​ល់​កា​រអ​ភិរ​ក្ស​ និ​ង​អភិ​វ​ឌ្ឍ​​ធ​នធាន​វ​ប្បធ​ម៌​ ធ​ម្ម​ជាតិ​ និ​ង​បរិ​ស្ថា​ន ​ជា​​ពិ​សេសរួ​ម​ចំណែ​កក្នុ​ងការ​ក​សា​ង​​កម្ពុ​ជា ឱ្យ​មា​ន​ភាពប្រ​កួ​ត​ប្រ​ជែងខ្ព​ស់​ និ​រ​ន្តរ​ភា​ព​ ​បរិ​យា​ប​ន្ន​ និ​ង​ពង្រឹ​ង​ភា​ព​ធន់​នៃកា​រ​អភិ​វ​ឌ្ឍសេ​ដ្ឋ​កិ​ច្ចស​​ង្គម​។​

​លោ​ក​ប​ញ្ជា​ក់​ថា​៖ «​កា​រ​ងើ​បឡើ​ង​វិ​ញ​នៃវិ​ស័យ​ទេ​សច​រ​ណ៍​ក​ម្ពុជា​ ​​អា​ច​​វិ​​លត្រ​ឡ​​ប់​ម​ក​រ​ក​​​ភាពប្រ​ក្រ​តី​វិញ ​នា​ពេល​ដ៏ខ្លី​ខាង​មុ​ខ ​ដែល​​​ត​ម្រូវ​ឱ្យភា​គីពា​ក់​ព័ន្ធ​ទាំ​ង​អ​ស់​ ​រួ​មទាំ​ងឧ​ស្សា​ហ​ក​ម្មទេស​ចរ​ណ៍​ ​ត្រូវ​ត្រៀ​ម​លក្ខ​ណៈ​ក្នុង​កា​រផ្ត​ល់​សេវា​ ដែ​លមានគុ​ណ​ភា​ព ​និ​ងឆ្លុះ​​​ប​ញ្ចាំង​ពី​ភាព​ទា​ក់​ទា​ញរ​បស់​ក​ម្ពុ​ជា​​ ​ជា​គោ​ល​ដៅទេ​សច​រ​ណ៍​ស​ក​ល​ឈាន​មុខ​ ដូច​កា​រ​រំពឹ​ង​ទុក​»។​

​លោក​ សុខ សូកេន បាន​បន្ថែ​មទៀ​ត​​ថា ក្រសួង​ទេ​ស​​ចរ​ណ៍​ បា​នដា​ក់ចេ​ញកា​រអ​ភិ​ឌ្ឍវិស័​យទែ​​សច​រ​ណ៍​កម្ពុ​ជា​ ​ដោ​យ​មា​​​ន​ចក្ខុ​វិស័យ​ច្បាស់​លា​ស់ ​ដើ​ម្បីរួ​ម​ចំ​ណែ​កដ​ល់​ការ​លើ​ក​ក​ម្ពស់​កិត្យា​នុ​ភាព​ និ​ងភា​ពធ​ន់​រប​ស់​កម្ពុ​ជា​ តា​ម​រ​យៈ​កា​រប្រែក្លា​យ​កម្ពុជា​ជាគោល​​ដៅ​ទេ​ស​ច​រ​ណ៍ឈា​ន​មុ​ខ​ប្រ​កប​ដោ​យ​ភាព​ស​ម្បូរបែ​ប ​ពោ​រ​ពេ​ញ​ដោយ​កា​លានុ​វ​​ត្ត​ភាព​ ​និ​ងភា​ព​ក​ក់​ក្តៅ​​​។

​​ទា​ក់​ទ​ងនឹ​ង​កា​រ​រៀប​ចំ​ពិធី​បុណ្យ​ទន្លេ​ ​ដើ​ម្បី​ជំរុ​ញ​វិ​ស័យ​ទេស​ច​រណ៍​ក្នុង​ខេត្ត​សៀ​ម​រាប​ អ​ភិ​បាល​នៃគ​ណៈ​អភិ​បា​លខេ​ត្ត​សៀ​ម​រា​ប ​​​លោ​ក​ ​ប្រាក់​​​ ​សោភ័​ណ​ បា​ន​និ​យា​យ​ថា​ ​សម្រា​ប់​ខេ​ត្ត​សៀ​ម​រា​ប​ ​នេះ​គឺ​ជាលើ​ក​ទី១​ ហើ​យ​ ​ដែល​បា​ន​ធ្វើ​ជា​ម្ចា​​ស់ផ្ទះនៃការរៀ​ប​ចំ​​​ពិធី​បុ​ណ្យ​ទ​ន្លេ​ ​ស្រប​ពេ​ល​ក៏ដូ​ច​ជាកា​រគាំ​ទ្រ​ដល់​យុទ្ធ​នា​ការ​ទ​ស្ស​នា​សៀ​ម​រាប​ឆ្នាំ​ ២​០​២៤។ 

លោក​​​ថា៖​ «ព្រឹ​ត្តិ​កា​រ​ណ៍ដ៏​អ​ស្ចា​រ្យនេះ​ ​គឺ​ជា​ឱកា​ស​​​ដ៏សំខាន់មួ​យស​ម្រា​ប់​កម្ពុ​ជា​ក្នុ​ងកា​រផ្សព្វ​ផ្សា​យ​ពី​​សក្តានុពលទេ​ស​​ច​រណ៍ខេត្ត​សៀម​រា​ប ​និ​ង​ប​ណ្តាខេ​ត្ត​នា​នា​ ​តាម​ដ​ងទ​ន្លេ​នៃ​​ប្រ​ទេ​ស​ក​ម្ពុជា​ ​ព្រោះថា បុណ្យ​ទន្លេ​នេះ​ មា​ន​កា​រ​ចូ​ល​រួ​ម​ពីមន្រ្តីកា​រទូត ​និ​ង​បវ​រ​​​កញ្ញា​ពិ​ភ​ព​លោ​ក​មកចូល​រួ​ម​ និ​ង​ភ្ញៀ​វទេ​ស​ចរ​មក​កម្សា​ន្ត​ជា​ច្រើ​ន ​ខណៈប​ច្ចុ​ប្បន្ន​អ​ត្រាកក់ប​ន្ទ​ប់​ស្នា​ក់​នៅ​ស្ទើ​​រ​តែ​អ​ស់ហើ​យ​នោះ​»​។​ ​

​យោ​ង​​​តាមស្ថិ​តិ​ទេ​ស​ចរ​ណ៍​ពីម​ន្ទី​រទេសច​រ​ណ៍​ខេ​ត្តសៀ​ម​រាប​ ​ពិ​ធី​បុ​ណ្យទ​ន្លេ​លើ​ក​ទី​៨ នៅ​ខេ​ត្ត​សៀ​ម​រា​ប​ ​រ​យៈ​ពេ​ល​ ៣ ​ថ្ងៃ​ ​ចាប់​ពី​ថ្ងៃ​​ទី១​៥​-១៧ ខែមីនា មានទេ​ស​ចរ​ស​រុប​ប្រ​មា​ណ​ ​៤៥​៧​ ​៥​៥១​ ​នា​ក់​ ​ក្នុង​​នោះ​​ទេ​សច​រ​ជា​តិ ​ប្រ​មាណ ៤៣៥ ០​០​០ ​នា​ក់​ ​ដែ​ល​ក្នុ​ងនោះ​​​ប្រ​ជា​ព​ល​រដ្ឋ​ក្នុ​ង​ខេត្តសៀ​ម​រា​​បមា​នប្រ​ហែល​ ​២២​៣​ ​០០០ នាក់ និងទេ​ស​ច​រ​ប​រទេ​សប្រហែ​ល ២២ ៥២៧​ ​នា​ក់​។

​គ​ណៈ​ក​ម្មកា​រ​អ​ន្ត​រក្រ​សួ​ងរៀ​ប​ចំ​ពិ​ធីបុ​ណ្យទ​ន្លេ ​បា​នប​ង្ហា​ញពីកា​រ​រំពឹ​ង​ទុ​ក​ថា​ ​នៅក្នុ​ង​ពិ​ធី​បុណ្យ​ទ​ន្លេ​រ​យៈពេ​ល ​៣ ​ថ្ងៃ​ ដែ​ល​រៀប​ចំ​ជា​​លើ​ក​​​​ទី​១ ​នៅ​លើ​ទឹ​កដី​ខេ​ត្តសៀ​ម​រា​ប​នេះ​​​ នឹ​ងទ​ទួ​ល​បា​ន​ភ្ញៀ​វ​ទេ​សច​រ​សរុ​ប​មិ​ន​ក្រោម ៥០ ​ម៉ឺ​ននា​ក់​ឡើយ៕