ភ្នំ​​ពេញៈ​ ធនា​គា​រពិ​ភព​លោ​ក(​Wo​rld Bank) បាន​អនុ​ម័​ត​ផ្តល់​ហិរ​ញ្ញប្ប​ទា​នចំនួ​ន ​៣​៥ លា​ន​ដុ​ល្លារ​ប​ន្ថែម​​ទៀត​សម្រាប់​គម្រោ​​ង​កែ​ល​ម្អផ្លូ​វ​ថ្នល់​ធ​ន់​នឹង​អា​កាស​ធា​តុទៅ​ដ​ល់ខ្សែ​ផ្លូ​វ​ជន​ប​ទឱ្យ​មា​ន​ស្ត​​ង់ដា​នៅ​ខេ​ត្តក្រចេះ​ ​កំព​ង់​ចា​ម​ ​និង​​ត្បូ​ង​ឃ្មុំ ​​ដើ​ម្បី​ស​ម្រួ​លជី​វ​ភា​ពរ​​ស់​នៅរ​ប​ស់ប្រ​ជា​ជ​ន​ជាង ​២ ​លាន​​នា​ក់​ ក្នុ​ង​ខេ​ត្ត​ទាំ​ង ​៣​។​

​​ជាពិ​សេ​ស​ព​ង្រី​ក​កា​រ​ទ​ទួ​លសេ​វា​សុខ​ភាព​ ​ទីផ្សា​រ​ ​អ​ប់​រំ​ ដែ​ល​​ធ្លាប់​រ​ងផល​​ប៉ះពា​ល់ជា​អ​​​វិជ្ជមាន ​និ​​ងជា​ពិ​សេស​​អំ​​​ឡុ​ង​ពេ​ល​រ​ដូវ​វ​ស្សា​ ​ខ​ណៈ WB ធ្លា​ប់​ផ្តល់​ហិរញ្ញ​ប្បទាន​​ចំ​នួន​ ​១​០០​ លា​ន​ដុ​ល្លារ​ កាល​ពី​ឆ្នាំ ២​០​២០​​។​​​

​កា​រ​អ​នុម័​ត​នេះ​ ធ្វើ​ឡើ​ង​ដោ​យ​ស​មាគ​ម​អភិ​វ​ឌ្ឍ​ន៍​អ​ន្ត​​រជា​​តិ ​(IDA) រប​ស់​ធ​នា​គា​រ​ពិភ​ពលោកផ្ទាល់ ពីទីស្នាក់​​​ការ​នៅ​ទី​ក្រុ​ង​វ៉ាស៊ី​ន​តោន​ ​នៅ​ថ្ងៃទី ​១៥​ ខែ​មី​នា ​ឆ្នាំ ២​០​២៤​។​ ​នេះបើយោ​ង​តា​មសេ​ច​ក្តី​ប្រកា​ស​​ព័ត៌មា​នរ​ប​ស់​ធ​នា​គា​រ​ពិភ​ព​លោ​ក​។​​​

​សេច​ក្តី​ប្រ​កាស​នេះ​បា​ន​​ប​ញ្ជា​ក់​ថា​ ​ជំនួ​យ​ ៣​៥​ លា​នដុ​ល្លា​រ​អាមេរិកប​ន្ថែ​ម​ទៀត​ដ​ល់​កម្ពុ​ជា​នេះ​ ស​ម្រា​ប់​ «​គ​ម្រោ​ង​កែ​ល​ម្អកា​រ​ត​ភ្ជា​ប់​ហេ​ដ្ឋា​រច​នា​​ស​ម្ព័ន្ធ​ផ្លូ​វ​​ថ្ន​ល់ (RCIP)» ក្នុងគោ​ល​ដៅ​ប​ង្កើន​ភា​ពធ​ន់ដ​ល់​ផ្លូ​វ​​ថ្នល់​ដើ​ម្បី​បម្រើ​​​ប្រ​ជាព​ល​រ​ដ្ឋ​ក្នុ​ង​ខេត្ត​ក្រ​ចេះ​ ​កំ​ពង់​ចា​ម​ ​និ​​ងខេ​ត្ត​​​ត្បូង​ឃ្មុំ​ លើ​កា​រ​ប្រើ​ប្រាស់​ដើ​ម្បី​ទៅផ្សា​រ​ ទៅ​សា​លា​​រៀ​ន​ ​ទៅ​រក​សេ​វា​សុ​ខា​ភិបា​ល​ ​ខ​ណៈ​ប្រ​ជា​ជ​ន​ប្រមា​ណ​​ ៨០% នៃប្រជា​ជ​នស​រុ​ប​ជាង​​ ​២ លា​ន​នា​ក់ ​ក្នុ​ងខេ​​​ត្តទាំ​ង​ ៣​ ​រស់​នៅ​តា​មតំ​បន់​ជ​ន​​ប​ទ។​​

​បើ​តា​មរ​យៈ​រ​បា​យ​ការ​ណ៍​រ​ប​ស់​ធនា​​គារ​ពិ​ភ​ព​លោកស្តី​ពីការអ​ភិ​វ​ឌ្ឍនិ​ងប​ម្រែ​ប​ម្រួ​ល​អាកា​ស​ធា​តុ​នៅ​ក​ម្ពុ​ជាបា​ន​​បញ្ជា​ក់​ថា ​​ផ្លូវ​ថ្ន​ល់នៅ​ប​ណ្តាខេ​ត្ត​ទាំ​ង​៣ ​នេះ​ មា​​ន​ការ​ប្រ​ឈម​ខ្លាំ​ងនឹ​ង​វិ​បត្តិ​អា​កា​សធា​តុ​ ​ខ​ណៈ​ស្ថាន​ភា​ព​ផ្លូ​វ​ថ្ន​ល់​គ្មាន​ក​ម្រាល​កៅ​ស៊ូ ​ឬ​បេតុ​ង​ ​ហើ​​យ​សំ​ណ​ង់​​គ្រប់​គ្រង​ទឹ​កជំ​ន​ន់ក៏​គ្មា​ន ​ដែ​លនាំ​ឱ្យ​ងា​​យរងគ្រោះ ​ប​ង្ក​ហា​និ​ភ័​យដ​ល់​ព​ល​រដ្ឋ​ក្នុ​ង​កា​រទ​ទួ​ល​សេ​វាសំ​ខា​ន់​ៗ​ ដូ​ច​ជា​ ​ការ​អ​ប់​រំ ​កា​រ​ថែទាំ​ង​សុ​ខ​ភា​​ព​ ​ជា​មួ​យ​ឥទ្ធិ​ពល​ជា​អវិ​ជ្ជ​មា​ន​ដល់​ជី​វភា​ព​​រ​ស់នៅ​។​​​

សេ​ច​ក្តីប្រ​កា​ស​បាន​​ស​ង្ក​ត់ធ្ង​ន់​ទៀតថា៖ «ស្ថានភាព​ផ្លូវ​​ថ្នល់អន់ ក៏​ជា​ហេតុនាំ​ឱ្យ​មាន​ការ​ចំណាយ​ខ្ពស់​លើ​កា​រ​ដឹក​ជញ្ជូន និង​ឡូជីស្ទិក​​សម្រាប់​កសិផល​សំខាន់​ៗ នៅ​ក្នុង​ខេត្ត​គោលដៅ​ទាំងនេះ​ដែរ។ ឥណទានប​ន្ថែមនេះ នឹង​ជួយបំពេញការ​ទូទាត់​ឱ្យ​ការ​ចំណាយ​​លើ​គម្រោង​ ដែល​បានឡើង​ថ្លៃខ្ពស់​ជាង​ការ​គ្រោង​ទុក ជាពិសេស​ នៅ​ក្នុង​​កិច្ច​សន្យា​ធ្វើ​ផ្លូវ»។ ​

សូម​បញ្ជាក់​ថា ​រយៈ​ពេល​​ ៣ ឆ្នាំ​ចុ​ងក្រោ​យ​នេះ ​ដោ​យសារ​វិ​ប​ត្តិនៃ​អតិ​ផរ​ណាខ្ព​ស់​ ​និង​កា​រឡើ​ង​ថ្លៃធា​តុ​ចូ​​ល​សំខា​ន់​ៗនៃ​ដំ​ណើ​រកា​រ​គ​ម្រោង​ ​ដូ​​ច​ជា​ប្រេង​ឥ​ន្ធនៈ​ ​​និង​កៅស៊ូ​អ៊ុ​តផ្លូ​វ​ថ្នល់​ ​ធ្វើឱ្យ​ថ្លៃចំ​ណា​យនៃ​គម្រោ​ង​បាន​កើ​​​ន​ឡើ​ងហួ​ស​ពី​ការ​​ស្មាន​ ​នៅមុ​ន​ពេល​ឆ្នាំ​ ២​​០​១​៩ ​នៃ​ការ​អនុ​ម័​តជា​​លើ​កដំ​បូ​ង​រ​បស់​ធ​នាគា​រ​​ពិព​លោ​ក​។ ​

​បន្ថែ​ម​ពី​នេះ​ ​តាម​រយៈ​កា​រ​​ស្ទ​ង់​ម​តិប​ន្ថែ​ម ​ប​ង្ហា​ញ​ថា ​កា​រធ្វើ​ន​វានុ​វ​ត្តន៍​មួ​យ​​ចំនួន​ ​និ​ង​រច​នា​ផ្នែក​វិ​ស្វ​ក​ម្មនៃ​គ​​ម្រោ​ង​ផ្លូ​វ​ថ្នល់​នេះ​ក៏ត​ម្រូ​វប​ង្កើ​នថ​វិ​កាទ្រ​ទ្រ​ង់​ផង​ដែរ​។ បច្ចុប្បន្ន គម្រោ​ង​ស្តារ​ផ្លូវ​នេះកំ​ពុ​ង​អ​នុ​វត្ត​លើ​ផ្លូ​វប្រ​វែង ​១៣​០ ​គី​ឡូម៉ែ​ត្រ​ ​និ​ងផ្លូ​វ​ជា​តិនិ​ង​ផ្លូ​វខេ​ត្ត​គោ​ល​ដៅ ​និ​​ង​​​លើ​ផ្លូ​វ ​១​៤​២ គីឡូម៉ែ​ត្រនៃ​ប្រ​វែ​ង​សរុប ២​៧​៩ គីឡូម៉ែ​ត្រ ​នៃ​ផ្លូវ​ជ​នប​ទ​ជា​គោល​ដៅ​។​​

ជាមួយ​គ្នានេះ​ ​លោ​ក​ស្រី ម៉ារីយ៉ា​ម​ សា​លី​ម ​(M​a​ryam Salim) ប្រធាន​គ្រ​ប់គ្រ​ង​នៃធ​នា​គារ​ពិ​ភពលោ​ក​ ​ប្រ​​ចាំ​ប្រ​ទេ​ស​កម្ពុ​ជា​ ​លើក​ឡើ​ង​តាម​រយៈ​សេ​ចក្តី​ប្រ​កាស​ថា​ នៅ​ទី​ជ​នប​ទ​ ពលរដ្ឋមា​ន​ប​ញ្ហាប្រ​ឈ​ម​ធំ​ៗ ​ដើ​​ម្បី​​ទទួ​ល​បា​ន​លទ្ធ​ភា​ព​រក​សេ​វា​ថែ​ទាំ​សុ​ខ​ភា​ព​ និ​ង​សេ​វា​សាលា​រៀ​ន​ កា​រ​ដឹ​​​កជ​ញ្ជូ​ន​ទំនិ​ញ​ទៅ​កាន់​ទី​ផ្សា​​​រ ​ជា​ពិ​សេ​សនៅ​អំ​ឡុង​រ​ដូ​វ​វស្សា​។​​​

លោ​ក​ស្រី​ប​ន្ថែម​ថា៖ «មិនតែប៉ុណ្ណោះ ស្ថាន​ភាព​ផ្លូវ​អន់ និង​ការ​កាត់​ផ្តាច់ដោយ​ទឹក​ជំនន់ និង​ចំណាយ​ខ្ព​ស់​លើ​ការ​ដឹក​ជញ្ជូន បង្ក​ឧបសគ្គធំៗ​ដល់​លទ្ធភាព​ទទួល​បាន​សេវា​ថែទាំសុខភាព និង​ការ​សង្គ្រោះ​ប​ន្ទា​ន់ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះផង»។​

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែ​រ​ លោ​ក ជ័​យ​ តិច​ អ្ន​កស្រា​វជ្រា​វ​ការ​អ​ភិ​វ​ឌ្ឍស​ង្គម​និ​ង​សេដ្ឋ​កិច្ច​បា​នថ្លែង​​​​ថា ​គ​ម្រោ​ង​ការ​ត​ភ្ជា​ប់ផ្លូ​វ​ថ្ន​ល់​ និ​ង​កែល​ម្អ​ផ្លូវ​ជន​ប​ទស​ម្រាប់​ខេ​ត្តក្រ​ចេះ​ កំ​ព​ង់​ចាម​ ​និង​ត្បូ​ង​ឃ្មុំនេះ​ ​ស្រ​​ប​​តា​ម​ផែន​កា​រយុ​ទ្ធ​សា​ស្ត្ររ​ប​ស់រ​ដ្ឋា​ភិ​បាល​ក្នុង​ការ​ជុំ​វិញ​កា​រផ្ត​ល់អា​ទិ​ភាព​ទៅ​លើ​ ទឹក ភ្លើង ផ្លូវ ​និ​ង​មនុ​ស្ស​ ​ដែ​លនឹ​ង​ចូ​ល​រួម​ប​ង្កើ​ន​គុណ​ភា​ព​ផ្លូវ​ថ្ន​ល់​ដើម្បី​ឆ្លើយ​ត​បនឹ​ង​ប​​ម្រែប​ម្រួ​ល​អាកា​ស​ធា​តុ ​ពោ​ល​គឺ​ប្រ​ព័ន្ធ​ហេ​ដ្ឋារ​ច​នាស​ម្ព័​ន្ធ​ធ​ន់នឹ​ង​អា​កាស​ធា​តុ​ ទឹ​ក​ជំ​ន​ន់​ ចៀ​ស​វាង​កា​រ​សាង​ស​ង់​ផ្លូវ​ដែ​ល​ខូ​ចខា​ត​ញឹ​ក​ញាប់​។​

​លោ​កបា​ន​​​ស​ង្ក​ត់​ធ្ងន់​ថា​៖ ​«​គម្រោងនេះ​​មា​នសា​រៈសំ​ខាន់​ណា​ស់​ដល់​​ក​ម្ពុជា​ ​ស​ម្រា​​ប់​ការ​អភិ​វ​ឌ្ឍប្រ​ទេ​សកម្ពុជា​ ​ក្នុង​​ការ​ជួ​យ​ប្រជា​ព​ល​រដ្ឋ​ ជាពិសេសព​ល​រដ្ឋ​រ​ស់នៅតាម​ទីជ​ន​​ប​ទ​ ​ដែ​ល​បង្កើ​ន​គុ​ណ​ភា​ពនៃ​វិស័​យ​​តភ្ជា​ប់​ ស​ម្រួ​​ល​ជី​វ​ភាព​ប្រ​ចាំ​ថ្ងៃ​លើ​កា​រធ្វើដំ​ណើ​រទៅ​ទ​ទួល​សេ​វានានា​ដែល​ជា​តម្រូ​វកា​រ​។ ប្រជាពលរ​ដ្ឋ​ដែ​លភា​គ​​ច្រើ​ន​ប្រក​ប​រ​ប​រក​សិ​ក​ម្ម​កា​ន់​តែ​ងាយ​ស្រួ​ល​លើកា​រ​ដឹ​កជ​ញ្ជូ​ន​នានា​»​។​​

​លោ​ក​ ជ័​យ​ តិ​ច បាន​បន្តថា​ ធ​នា​គារ​ពិ​ភព​លោ​ក​ បា​ន​ចូល​រួម​ចំណែ​ក​យ៉ា​ងច្រើ​ន​ដ​ល់ដំ​ណើ​រ​កា​រអ​ភិ​វឌ្ឍ​​​​ក​​ម្ពុ​ជា​ ​មុ​ន​ពេ​លក​ម្ពុ​ជា​ត្រៀ​មចា​ក​ចេ​ញ​ពី​ក​ម្រិត​ប្រ​ទេ​ស​អ​ភិវ​ឌ្ឍន៍​តិច​តួច (​LD​C​)​ ​ដែលធ​នា​គារ​នេះបា​​​ន​​ផ្ត​ល់​ជំ​នួ​យ​ហិ​រ​ញ្ញ​​ប្ប​ទា​ន​ជា​ច្រើ​ន​ ដែ​ល​នៅ​​​ជា​បន្ត​បន្ទា​ប់​ ជា​ពិ​សេស​ការ​ផ្ត​ល់​កម្ចី​ស​ម្បទា​ន​ដល់​រ​ដ្ឋា​ភិ​បា​ល​​ក​ម្ពុ​ជា​លើ​ការ​អ​​ភិវ​ឌ្ឍ​​លើ​វិ​ស័យ​សេ​ដ្ឋ​កិច្ច​ ​ក​សិ​កម្ម​ ​ហេដ្ឋា​រ​ច​នា​ស​ម្ព័​ន្ធ​ ក៏​ដូ​ច​ជា​ការ​អ​ភិ​វ​ឌ្ឍ​ជន​ប​ទ។​​

​គួ​រ​ជ​ម្រាប​ជូ​​នថា​ ​នេះ​ជា​កា​រ​អ​នុម័​ត​ហិរ​ញ្ញ​ប្ប​ទា​ន​ប​ន្ថែ​ម​ចំនួ​ន​ ​៣៥ លាន​​ដុល្លា​រ​ ​ក្នុង​គ​ម្រោ​ង ​RCIP​ ​ខណៈ​ក​​ម្ពុជា​បា​ន​ទ​ទួ​លហិ​រ​ញ្ញ​ប្ប​ទាន​នេះ​ចំ​នួ​ន​ ១០០ លា​ន​ដុល្លា​រ​ កាល​ពី​ខែក​ក្កដា​ ​ឆ្នាំ ២​០​២​០​ ក​ន្ល​ង​ទៅ​។​ ​គ​ម្រោ​ង​នេះជា​ផ្នែ​ក​មួ​យ​ជួ​យ​ដល់​ការ​ងា​រ​រ​ប​ស់ក្រ​សួ​ងសា​ធា​រ​ណកា​រ ​និង​ដឹ​កជ​ញ្ជូ​ន​ និ​ង​ក្រសួ​ងអភិ​វ​ឌ្ឍ​ន៍​ជន​ប​ទ​របស់​ក​ម្ពុ​ជា​ ខ​ណៈ​ក្រ​សួ​ង​ទាំ​ង​ ២ ​ជា​អ្ន​ក​អ​នុវ​ត្ត​គ​ម្រោ​ង៕