
ជនសង្ស័យនិងវត្ថុតាង ដែលអាវុធហត្ថក្រុងបង្ក្រាបបានកាលពីថ្ងៃទី៤ ខែមិថុនា។ រ័ត្ន ស៊្រាង
អាវុធហត្ថក្រុងភ្នំពេញបង្ក្រាបទីតាំងផលិត ចែកចាយ និងផ្សាយផ្ទាល់តាមវេបសាយនូវវីដេអូអាសអាភាសមួយកន្លែង ឃាត់ខ្លួនមនុស្ស១២នាក់។
បើតាមលោក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ករណីនេះត្រូវបានអាវុធហត្ថរាជធានីភ្នំពេញធ្វើការឆ្មក់បង្ក្រាប កាលពីថ្ងៃទី៤ ខែមិថុនា នៅផ្ទះល្វែងមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៤២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ដោយឃាត់ខ្លួនជាក់ស្ដែងបានជនសង្ស័យសរុបចំនួន ១២នាក់ ក្នុងនោះមាន ជនជាតិចិចំនួន ០៦នាក់, ជនជាតិខ្មែរចំនួន ០៥នាក់ និងជនជាតិម៉ាឡេស៊ី ចំនួន ០១នាក់។
អាវុធហត្ថក្រុងក៏បានដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួនរួមមាន កុំព្យូទ័រ លិង្គ និងយោនីសិប្បនិមិត្ត ឧបករណ៍សិច ស្រោមអនាម័យ របាំងមុខទុកថតរឿងសិច រួមនឹងសម្ភារៈជាច្រើនទៀតផងដែរ។

លោក រ័ត្ន ស្រ៊ាង បានឲ្យដឹងថា ជនសង្ស័យទាំង ១២នាក់ត្រូវបានបញ្ជូនទៅតុលាការ ហើយនៅថ្ងៃទី៦ ខែមិថុនានេះ។
មិនមានការបញ្ជាក់ថាតើ ក្រុមជនសង្ស័យទាំងនេះបានព្រឹត្តបទល្មើសនេះតាំងពីពេលណាទេ។
ករណីខាងលើនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក រ័ត្ន ស្រ៊ាង ក្រោមការសម្របសម្រួលពីលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕
