The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប្រទេស​កម្ពុជា​មាន​មូលដ្ឋានគ្រឹះ​ដ៏ល្អ​សម្រាប់​កសាង​សេដ្ឋកិច្ច​ឌីជីថល​របស់ខ្លួន ដោយ​ប្រជាជន​វ័យក្មេង​មាន​ចំនួន​ច្រើន និង​ការប្រើប្រាស់​អ៊ីនធើណិត​មាន​កម្រិត​ខ្ពស់​។




ប្រទេស​កម្ពុជា​មាន​មូលដ្ឋានគ្រឹះ​ដ៏ល្អ​សម្រាប់​កសាង​សេដ្ឋកិច្ច​ឌីជីថល​របស់ខ្លួន ដោយ​ប្រជាជន​វ័យក្មេង​មាន​ចំនួន​ច្រើន និង​ការប្រើប្រាស់​អ៊ីនធើណិត​មាន​កម្រិត​ខ្ពស់​។

Content image - Phnom Penh Post

ប្រទេស​កម្ពុជា​មាន​មូលដ្ឋានគ្រឹះ​ដ៏ល្អ​សម្រាប់​កសាង​សេដ្ឋកិច្ច​ឌីជីថល​របស់ខ្លួន ដោយ​ប្រជាជន​វ័យក្មេង​មាន​ចំនួន​ច្រើន និង​ការប្រើប្រាស់​អ៊ីនធើណិត​មាន​កម្រិត​ខ្ពស់​។

> ​ប្រជាជន​វ័យក្មេង​មាន​ចំនួន​ច្រើនជាងគេ​បំផុត​មួយ​នៅក្នុង​តំបន់​

ចំនួន​ប្រជាជន​កម្ពុជា​មាន​ប្រមាណ​ ១៦ ​លាន​នាក់ ក្នុងនោះ​អាយុ​ជា​មធ្យម​គឺ​ ២៥ ​ឆ្នាំ​។

> ​វិស័យ​សេវាកម្ម​ហិរញ្ញវត្ថុ​ដែល​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស

ជាមួយ​ប័ណ្ណ​ឥណ​ពន្ធ​ចំនួន ២,៦៥ លានប័ណ្ណ​នៅ​ឆ្នាំ​ ២០១៩ ដែល​តួលេខ​នេះ​បាន​កើនឡើង​ទ្វេដង​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​។

> អត្រា​ប្រើប្រាស់​ទូរសព្ទ័​ចល័ត​ខ្ពស់

ប្រទេស​កម្ពុជា​មាន​អត្រា​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​ខ្ពស់បំផុត​មួយ​នៅលើ​ពិភពលោក ដែល​មាន​ចំនួន ២០,៨ លាន​ស៊ីមកាត ឬ​ស្មើនឹង ១២៤% នៃ​ចំនួន​ប្រជាជន​សរុប​។

> ​អត្រា​ប្រើប្រាស់​ស្មាតហ្វូន​ខ្ពស់

ទូរស័ព្ទ​ស្មាតហ្វូន​មាន​ចំនួន​ ១០,៧ ​លាន​គ្រឿង​ត្រូវបាន​ភ្ជាប់​អ៊ីនធើណិត​។ អត្រា​ទិន្នន័យ​មាន​តម្លៃ​ថោក​បំផុត​មួយ​នៅក្នុង​តំបន់​គឺ​ ១ ​ដុល្លារ​ប្រើ​បាន​ 10GB កម្រិត​សេវា 4G និង 3G ​ដែល​គ្របដណ្តប់​ប្រមាណ​ ៨០% និង​ ៨៥% នៃ​ចំនួន​ប្រជាជន​។

> ​ការប្រើប្រាស់​បណ្តាញ​សង្គម

គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ​ ២០២០ អ្នកប្រើប្រាស់​ហ្វេសប៊ុក​មាន​ចំនួន ១០,៨ លាន​គណនី​។

> ​ឱកាស​នៅក្នុង​ផ្នែក MSME

ប្រទេស​កម្ពុជា​មាន​សហគ្រាស​ធុន​តូច​បំផុត តូច និង​មធ្យម (MSMEs) ប្រមាណ ៥០០,០០០ ក្នុងនោះ ៩៥% ជា​អាជីវកម្ម​ក្រៅផ្លូវការ​ដែល​មិនបាន​ចុះបញ្ជី​។ មានតែ​អាជីវកម្ម​មួយចំនួន​តូច​ប៉ុណ្ណោះ​បាន​ចុះបញ្ជី​ត្រឹមត្រូវ​៖ តូច​បំផុត (០,០២%) តូច (៣,៨៩%) មធ្យម (២៤,១១%)៕

អត្ថបទគួរចាប់អារម្មណ៍