
សិក្សានៅខេមអេដ និស្សិតនឹងទទួលបានអ្វីពិសេសលើសពីការរំពឹងទុក។ រូបថត សហការី
វិទ្យាស្ថានខេមអេដប៊ីហ្សនេស្សស្គូល ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិលើការបណ្តុះបណ្តាលជំនាញគណនេយ្យ និងហិរញ្ញវត្ថុ កំពុងផ្តល់នូវជម្រើសដ៏ល្អបំផុតសម្រាប់សិស្សានុសិស្ស ដែលកំពុងស្វែងរកការសិក្សាលើជំនាញទាំងនេះ។
ដោយមានការគាំទ្រពីសមាជិកនៃស្ថាប័នអន្តរជាតិល្បីៗ ខេមអេដ ទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងចំណោមនិយោជក និងនិស្សិត ចំពោះការផ្តល់ការអប់រំផ្នែកហិរញ្ញវត្ថុប្រកប ដោយគុណភាព ដែលឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យអាជីវកម្ម។
វិទ្យាស្ថាន ខេមអេដ គឺផ្តល់ការបណ្ដុះបណ្ដាលទៅលើជំនាញគណនេយ្យ ហិរញ្ញវត្ថុ សវនកម្ម និងធុរៈកិច្ច និងទទួលស្គាល់ដោយក្រសួងអប់រំយុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
វិទ្យាស្ថាន ខេមអេដ គឺជាវិទ្យាស្ថានដែលមានការទទួលស្គាល់ខ្ពស់នៅក្នុងទីផ្សារការងារ រួមជាមួយថ្នាលបណ្ដុះបណ្ដាលដែលប្រកបដោយគុណភាព គុណវុឌ្ឍិ និងការទទួលស្គាល់ទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ ដូចជាការទទួលស្គាល់ពីសមាគមគណនេយ្យករជំនាញ (ACCA) នៅចក្រភពអង់គ្លេស វិទ្យាស្ថាន Chartered Financial Analyst (CFA) និង Accreditation Council for Business Schools and Programs នៅសហរដ្ឋអាមេរិក និង ASEAN University Network នៅអាស៊ី។ ហើយក៏ទទួលបានការទទួលស្គាល់ផ្នែកគ្រប់គ្រងកម្រិតស្ដង់ដារ ISO 9001:2015 ដោយ Guardian Independent Certification ដែលបានចុះបញ្ជីនៅចក្រភពអង់គ្លេសផងដែរ។
ទន្ទឹមនឹងនេះដែរ ការសិក្សាថ្នាក់បរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ (BA+CAT) នៅវិទ្យាស្ថានខេមអេដ សិស្សានុសិស្សនឹងទទួលបានអ្វីដែលពិសេស និងលើសពីការរំពឹងទុកជាច្រើនទៀតដូចជា៖
ការសិក្សាក្នុងរយៈពេល ៤ ឆ្នាំ ប៉ុន្តែនិស្សិតនឹងទទួលបាននូវសញ្ញាបត្រ ២ ក្នុងពេលតែមួយ រួមមានសញ្ញាបត្របរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ ដែលទទួលស្គាល់ដោយក្រសួងអប់រំយុវជន និងកីឡា និងសញ្ញាបត្រអ្នកបច្ចេកទេសផ្នែកគណនេយ្យអន្តរជាតិ (CAT) ពីចក្រភពអង់គ្លេស ដែលទទួលស្គាល់រហូតដល់ ១៨៣ ប្រទេសលើពិភពលោក។ លើសពីនេះ និស្សិតក៏អាចទទួលបាននូវសញ្ញាបត្រជំនាញផ្នែកពន្ធដារ និងសញ្ញាបត្រជំនាញផ្នែកច្បាប់ពាណិជ្ជកម្មផងដែរ។
ការបណ្ដុះបណ្ដាលត្រូវបានផ្អែកលើស្ដង់ដារគណនេយ្យ IFRS និងបំពេញតាមតម្រូវការអប់រំ IFAC ដែលជាហេតុធ្វើឱ្យនិស្សិតដែលបញ្ចប់ការសិក្សា ឬកំពុងសិក្សា អាចបន្តការសិក្សានៅក្រៅប្រទេសដោយងាយស្រួល និងមានភាពរលូនល្អ។
ការបណ្ដុះបណ្ដាលដោយសាស្ត្រាចារ្យដែលមានទាំងបទពិសោធន៍ និងជំនាញច្បាស់លាស់ មកពីបណ្ដាប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន និងហុងកុង ជាដើម ដែលសាស្ត្រាចារ្យទាំងអស់ត្រូវជ្រើសរើស និងវាយតម្លៃលើការបង្រៀនតាំងពីពេលចាប់ផ្ដើមសិក្សារហូតបញ្ចប់ថ្នាក់សិក្សានីមួយៗ ដើម្បីធានានូវគុណភាពក្នុងការបណ្ដុះបណ្ដាលខ្ពស់។
ការសិក្សាដោយផ្តោតលើទ្រឹស្ដីអនុវត្ត និងជំនាញច្បាស់លាស់ រួមជាមួយការដកស្រង់នូវបទពិសោធន៍ជាក់ស្ដែង តាមរយៈការចូលរួមក្លឹបសិក្សា និងការទស្សនៈកិច្ចទៅកាន់បណ្ដាក្រុមហ៊ុនផ្សេងៗទាំងក្នុងប្រទេស និងក្រៅប្រទេសបានធ្វើឱ្យនិស្សិតជាច្រើនទទួលបានទាំងចំណេះដឹង ជំនាញ និងបទពិសោធន៍ច្បាស់លាស់។
ការសិក្សាលើថ្នាក់បរិញ្ញាបត្រជំនាញមួយ តែនិស្សិតអាចបម្រើការងារបានច្រើនប្រភេទដូចជា៖ គណនេយ្យករ ហេរញ្ញិក សវនករ អ្នកគ្រប់គ្រងអាជីវកម្ម អ្នកគ្រប់គ្រងស្តុក មន្ត្រីផ្នែកពន្ធដារ អ្នកវិភាគអាជីវកម្ម និងការវិនិយោគ អ្នកប្រឹក្សាផ្នែកពន្ធដារ និងអាជីវកម្ម ព្រមទាំងផ្នែកផ្សេងៗជាច្រើនទៀត។ ហើយវិទ្យាស្ថានបានផ្ដល់នូវផ្នែកជួយរកការងារជូននិស្សិតទាំងអស់ និស្សិតកាន់តែមានភាពងាយស្រួលក្នុងការស្វែងរកការងារទាំងនៅក្រុមហ៊ុនអន្តរជាតិ និងស្ថាប័នក្នុងស្រុក តាមក្តីស្រមៃរបស់ខ្លួន។
វិទ្យាស្ថាន ខេមអេដ គឺជាកន្លែងដ៏ល្អបំផុត ដើម្បីចាប់ផ្តើម។ សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់គេហទំព័រ www.cam-ed.com ឬទំនាក់ទំនងមកកាន់ទូរស័ព្ទ 023 986 522/012 618 988៕