កើនឡើងប្រមាណ ២២ ភាគរយ នៃប្រតិបត្តិការឌីជីថលតាមរយៈកម្មវិធីទូរស័ព្ទ PPCBank Mobile App និងកាតវីសា

ធនាគារ ភីភីស៊ីប៊ែង បានពង្រីក សេវាកម្មធនាគារឌីជីថលរបស់ខ្លួនដោយដាក់ឱ្យដំណើរការនូវប្រព័ន្ធគ្រប់គ្រងកាតថ្មីដែលផ្តល់ឱ្យអតិថិជននូវលទ្ធភាពសេវាកម្មធនាគារប្រកបដោយភាពងាយស្រួល និងរលូន។ ដំណោះស្រាយនៃសេវាកម្មធនាគារឌីជីថលដែលផ្តោតលើសេវាកម្មគ្មានការប៉ះពាល់ (contactless services) បានក្លាយជាសេវាកម្មកាន់តែងាយស្រួលក្នុង អំឡុងពេលផ្ទុះឡើងជំងឺកូវីដ ១៩ ក្នុងសហគមន៍ដែលវិធានការគម្លាតសង្គមត្រូវបានប្រកាន់ខ្ជាប់។

ប្រព័ន្ធនេះ អនុញ្ញាតឱ្យអតិថិជនគ្រប់គ្រងកាតរបស់ពួកគេតាមរយៈកម្មវិធីទូរស័ព្ទ PPCBank Mobile App របស់ធនាគារភីភីស៊ីប៊ែង ហើយវាក៏រួមបញ្ចូលមុខងារដកប្រាក់រៀលនៅតាមម៉ាស៊ីន ATM របស់ធនាគារផងដែរ។

លក្ខណៈពិសេសមួយចំនួនត្រូវបានដាក់ឱ្យដំណើរការ ដូចជាឲ្យអតិថិជនអាចប្រើកាតរបស់ខ្លួនតាមរយៈកម្មវិធីទូរស័ព្ទ (គ្មានកូដ PIN បណ្តោះអាសន្នកាត់បន្ថយលទ្ធភាពនៃការលួចបន្លំ) បង្កើតលេខកូដសម្ងាត់ផ្ទាល់ខ្លួន ដែលអាចបិទ/បើកកាត និងកំណត់ប្រតិបត្តិការតាមប្រព័ន្ធឌីជីថល ដោយមិនចាំបាច់ទៅកាន់សាខារបស់ធនាគារដោយផ្ទាល់ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងវីរុស។

ការដាក់ឱ្យប្រើប្រាស់ការទូទាត់ប័ណ្ណវីសា Contactless ធ្វើឱ្យអតិថិជនមានភាពងាយស្រួលក្នុងការទិញទំនិញតាមអនឡាញ មិនថាទិញនៅក្នុងស្រុក ឬពីក្រៅប្រទេស គឺគ្មានការរំខានណាមួយក្នុងអំឡុងពេលបិទខ្ទប់ ដើម្បីការពារជំងឺឆ្លង។

នៅក្នុងការជំរុញដល់ម្ចាស់អាជីវកម្មក្នុងការដាក់ឲ្យប្រើប្រាស់ម៉ាស៊ីនឆូតកាត POS របស់ខ្លួន ធនាគារភីភីស៊ីប៊ែងបានទទួលពានរង្វាន់ពីក្រុមហ៊ុន Visa លើ «Leadership in Growth of Active Terminal 2020»។ ការទូទាត់អាចត្រូវបានបញ្ចប់រួចរាល់ដោយគ្រាន់តែប៉ះលើម៉ាស៊ីនឆូតកាតនេះនៅក្នុងចម្ងាយអតិបរមា ៥ សង្ទីម៉ែត្រពីម៉ាស៊ីនឆូតកាត។ វិធីសាស្ត្រនេះផ្តល់នូវសុវត្ថិភាពសម្រាប់ទាំងអ្នកទិញ និងអ្នកលក់។

Cardless Cash (ការដកប្រាក់ដោយគ្មានប័ណ្ណ) បានផ្តល់មធ្យោបាយមួយទៀតក្នុងការផ្ទេរប្រាក់ និងទូទាត់ប្រាក់ឆាប់រហ័ស។ ពីកម្មវិធីទូរស័ព្ទ PPCBank Mobile App អតិថិជនអាចផ្ទេរប្រាក់ទៅនរណាម្នាក់ សូម្បីតែអ្នកដែលគ្មានគណនីធនាគារដោយគ្រាន់តែវាយបញ្ចូលលេខទូរស័ព្ទរបស់អ្នកទទួល និងចំនួនទឹកប្រាក់ជាការស្រេច។ អ្នកទទួលអាចដកសាច់ប្រាក់នៅតាមម៉ាស៊ីន ATM របស់ធនាគារ ភីភីស៊ីប៊ែងណាមួយ ដោយប្រើលេខកូដផ្ញើតាមសារ SMS។ ហើយប្រតិបត្តិការនេះ គឺធ្វើឡើងដោយមិនគិតថ្លៃសេវាកម្មអ្វីទាំងអស់។

មុខងារ contactless cards ​របស់ភីភីស៊ីប៊ែងទទួលបានការពេញនិយមកាន់តែខ្លាំងពីអតិថិជន។

លើសពី ‘Cardless Cash’

ការស្កេន និងបង់ប្រាក់ដែលត្រូវបានគេស្គាល់ថា «mobilePAY» អនុញ្ញាតឱ្យអតិថិជនប្រើការស្កេន QR កូដ សម្រាប់ការទូទាត់តាមឌីជីថល នៅតាមហាងលក់ទំនិញដែលជាអតិថិជនរបស់ភីភីស៊ីប៊ែង។ ខណៈមុខងារផ្សេងទៀតដូចជាការទូទាត់ថ្លៃទឹកភ្លើងក៏មានផងដែរ។

កម្មវិធីទូរស័ព្ទ PPCBank Mobile App ទទួលបានការពេញនិយមកាន់តែខ្លាំងឡើងពីសំណាក់អតិថិជនចាប់តាំងពីអំឡុងពេល «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» មកម្លេះ ក្នុងការប្រើប្រាស់សេវាបង់ទឹក ភ្លើង និងការផ្ញើរប្រាក់តាមរយៈ «cardless cash» ដោយងាយស្រួល និងមិនគិតថ្លៃ។ ការកាត់បន្ថយទំនាក់ទំនងដោយផ្ទាល់ជាមួយអ្វីៗដែលមានចរន្តទូលំទូលាយ ដូចជារូបិយប័ណ្ណបានបង្ហាញថា វាជាមធ្យោបាយដ៏ល្អបំផុតមួយក្នុងការការពារប្រឆាំងនឹងការឆ្លងជំងឺកូវីដ។

ធនាគារ ភីភីស៊ីប៊ែង ក៏បានជួយលើកកម្ពស់អតិថិជនរបស់ខ្លួនក្នុងអំឡុងពេលជំងឺរាតត្បាតនេះដែរ ដោយបានពង្រីកមធ្យោបាយទូទាត់ ដោយប្រើប្រព័ន្ធ «បាគង» ដែលត្រូវបានបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា។

អតិថិជនអាចផ្ទេរ និងអាចទទួលសាច់ប្រាក់បានភ្លាមៗទៅធនាគារក្នុងស្រុកណាមួយ ដែលជាសមាជិកនៃប្រព័ន្ធទូទាត់ «បាគង»។ ភីភីស៊ីប៊ែង ក៏បានផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការដាក់ពាក្យស្នើសុំប្រាក់កម្ចីអាជីវកម្ម ឬកម្ចីផ្ទាល់ខ្លួនដោយអាចបំពេញទម្រង់ពាក្យស្នើសុំកម្ចីតាមអនឡាញនៅលើគេហទំព័ររបស់ធនាគារ ហើយវិធីនេះ គឺជួយសន្សំពេលវេលាធ្វើដំណើរទៅកាន់សាខាធនាគារ។

ដើម្បីជួយដល់សហគ្រាសខ្នាតតូច និងមធ្យមដែលជួបបញ្ហាសាច់ប្រាក់ក្នុងអំឡុងពេលបិទខ្ទប់ មជ្ឈមណ្ឌលសហគ្រាសធុនតូច និងមធ្យម របស់ ភីភីស៊ីប៊ែង ចំនួន ២ បូករួមទាំងសេវាបម្រើអតិថិជនអនឡាញត្រូវបានផ្តល់ជូន ដើម្បីជួយដល់ក្រុមហ៊ុន និងម្ចាស់សហគ្រាសដែលមានតម្រូវការ។

គម្រោង CSR

ទោះបីមានភាពតានតឹង និងបញ្ហាប្រឈមជាច្រើនបានកើតឡើង ដែលបង្កដោយជំងឺរាតត្បាតក្តី ក៏ធនាគារ ភីភីស៊ីប៊ែង ជឿជាក់ថា ក្តីមេត្តាគឺជាអ្វីដែលតែងតែធ្វើឱ្យយើងចេះជួយគ្នា។

ដោយដឹងអំពីតម្រូវការរបស់អ្នក ដែលមានការខ្វះខាតជាងពួកយើង គម្រោង CSR របស់ភីភីស៊ីប៊ែង គឺជាចំណុចស្នូលរបស់យើង ក្ដីមេត្តានេះក៏ជាអ្វីដែលរួបរួមយើងទាំងអស់គ្នា។

ធនាគារ ភីភីស៊ីប៊ែង បានឧបត្ថម្ភដល់ការសម្អាតដីសហគមន៍ផ្តល់លទ្ធភាពដល់ប្រជាជន ជួយលើកកម្ពស់គុណភាពជីវិតរបស់ពួកគេតាមរយៈការធ្វើកសិកម្មដោយគ្មានការភ័យខ្លាច។

សូមជួយជនរួមជាតិខ្មែរនៅថ្ងៃនេះ តាមរយៈកម្មវិធីទូរស័ព្ទ PPCBank Mobile App។ យើងនឹងបរិច្ចាគ ១០០ ភាគរយនៃកាបរិចា្ចគសរុបដែលបានទទួល។

សហគមន៍ដែលបានរងផលប៉ះពាល់ជាយូរទស្សវតន៍មកហើយ ពីការគម្រាមកំហែងនៃគ្រាប់មីននៅភាគខាងជើងខេត្តសៀមរាបក៏ស្ថិតនៅចំណុចស្នូលនៃគម្រោង CSR របស់ធនាគារកាលពីឆ្នាំមុនមក។

គម្រោង CSR មួយរបស់ភីភីស៊ីប៊ែងគឺជួយសម្អាតមីននៅតំបន់ជនបទនៃប្រទេសកកម្ពុជា។

ភីភីស៊ីប៊ែង បានចាប់ផ្តើមយុទ្ធនាការរៃអង្គាសថវិកា «APOPO Fundraising Campaign» ក្នុងគោលបំណងជួយបោសសម្អាតផ្ទៃដីចំនួន ៥ ហិកតា នៅត្រឹមចុងឆ្នាំ ២០២១។ ធនាគារសង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងនេះ នឹងជួយធ្វើឱ្យប្រទេសកម្ពុជា កាន់តែកៀកទៅដល់គោលដៅសម្រាប់កម្ពុជាគ្មានគ្រាប់មីននៅត្រឹមឆ្នាំ ២០២៥ ដោយជឿជាក់ថា «ធ្វើការរួមគ្នាគ្មានអ្វីដែលមិនអាចទៅរួចនោះឡើយ»។

ភីភីស៊ីប៊ែងសង្ឃឹមថា ប្រជាកសិករនឹងអាចប្រើប្រាស់ដីបង្កបង្កើនផលប្រកបដោយសុវត្ថិភាព គ្មានភាពភ័យខ្លាច និងបង្កើនផលិតភាពធ្វើស្រែចម្ការលើដីស្រែរបស់ខ្លួន ដែលជួយសំរួលដល់ជីវភាពរស់នៅរបស់ពួកគេ។

ឆ្នាំនេះច្បាស់ណាស់ គឺជាឆ្នាំមួយដ៏លំបាក ប៉ុន្តែធនាគារ ភីភីស៊ីប៊ែង នៅតែមានសុទិដ្ឋិនិយមថា ប្រទេសកម្ពុជា នឹងអាចឆ្លងផុតគ្រាដ៏លំបាកនេះ នឹងកាន់តែរឹងមាំជាងមុន។ យើងកំពុងសម្លឹងមើលការវិវឌ្ឈដ៏ល្អប្រសើរនៅពាក់កណ្តាលឆ្នាំ ២០២១ នេះ ហើយធានាដល់អតិថិជនថា ជាមួយនឹងបច្ចេកវិទ្យាច្នៃប្រឌិតថ្មីរបស់យើង ពួកគេនឹងទទួលបានសេវាកម្មកាន់តែប្រសើរ ដើម្បីធានាថា សេវាកម្មហិរញ្ញវត្ថុ គឺមានសុវត្ថិភាព និងមានភាពងាយស្រួលបំផុត៕