The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ធនាគារ ព្រីនស៍ បង្កើន​សមត្ថភាព​ធនាគារ​ឌីជីថល​បន្ថែម ដើម្បី​គាំទ្រ​អតិថិជន​ពី​ចម្ងាយ​រួមទាំង​អាជីវកម្ម




ធនាគារ ព្រីនស៍ បង្កើន​សមត្ថភាព​ធនាគារ​ឌីជីថល​បន្ថែម ដើម្បី​គាំទ្រ​អតិថិជន​ពី​ចម្ងាយ​រួមទាំង​អាជីវកម្ម

Content image - Phnom Penh Post
អតិថិជន​អាច​ទូទាត់​នៅតាម​ដៃគូ PRINCE Pay 5000+ កន្លែង​ទូទាំងប្រទេស ជាមួយនឹង​ប្រម៉ូសិន​ពិសេសៗ​ជាច្រើន​។

ធនាគារ ព្រីនស៍ បង្កើន​សមត្ថភាព​ធនាគារ​ឌីជីថល​បន្ថែម ដើម្បី​គាំទ្រ​អតិថិជន​ពី​ចម្ងាយ​រួមទាំង​អាជីវកម្ម

រយៈពេល​ ២ ​ឆ្នាំ​កន្លងមកនេះ ជំងឺ​រាតត្បាត​កូវីដ​ ១៩ ពិតជា​បាន​ជំរុញ​ឱ្យ​ការប្រើប្រាស់​ឌីជីថល​មាន​ច្រើន នៅ​ទូទាំង​ប្រទេស សម្រាប់​ប្រជាជន​ទាំងអស់​នៅ​កម្ពុជា ជាពិសេស​អ្នក​ដែល​កើត​ក្នុងសម័យ​ឌីជីថល យុវជន​ដែល​ប្រើប្រាស់​ស្មាតហ្វូន នៅ​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ​។

ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​វីរុស​នេះ ប្រជាជន​បាន​ចាប់ផ្តើម​ជៀសវាង​ការចេញ​ទៅ​ក្រៅ​ផ្ទះ ហើយ​ចាប់ផ្តើម​ពឹង​ផ្អែកលើ​វេទិកា​ឌីជីថល សម្រាប់​ជីវិត​រស់នៅ​ប្រចាំថ្ងៃ ដូចជា​ការទិញ​ទំនិញ​តាម​អនឡាញ ការប្រើ​សេវាកម្ម​ដឹកជញ្ជូន ការបំពេញ​ការងារ​ពី​ផ្ទះ និង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ពី​ចម្ងាយ​ជាដើម​។

ក្នុងនាម​ជា​ធនាគារ​ឌីជីថល​ដែល មាន​ការរីកចម្រើន​លឿន​បំផុត​មួយ​នៅក្នុង​ប្រទេស ធនាគារ ព្រីនស៍ មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការផ្តល់​ជូន​នូវ​បណ្តាញ​ធនាគារ​ឌីជីថល​ជាច្រើន ដូចជា​ធនាគារ​ចល័ត ការទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល ម៉ាស៊ីន ATM/CDM ដើម្បី​ផ្តល់នូវ​សេវាកម្ម​ដែលមាន​គុណភាព​ល្អ​បំផុត​ដល់​អតិថិជន នៅក្នុង​ប្រព័ន្ធ​ដែលមាន​ភាព​ងាយស្រួល និង​មាន​សុវត្ថិភាព​។

ក្នុងអំឡុងពេល​នៃ​ជំងឺ​រាតត្បាត​បច្ចុប្បន្ន វា​ពិតជា​ពិបាក​ណាស់​សម្រាប់​មនុស្ស​ជាច្រើន ដែល​មិនមាន​កម្មវិធី​ធនាគារ​ឌីជីថល​នៅលើ​ទូរស័ព្ទដៃ​របស់​ពួកគេ​។ ពួកគេ​ត្រូវ​ប្រើប្រាស់​សាច់ប្រាក់ ដោយ​ផ្ទាល់​សម្រាប់​ការចំណាយ​ប្រចាំថ្ងៃ ហើយ​វា​ជា​ហានិភ័យ​មួយ​នៃ​ការឆ្លង​មេរោគ តាមរយៈ​ការប្រើប្រាស់​សាច់ប្រាក់​ផ្ទាល់​។ ការទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​នឹង​កាន់តែ​ងាយស្រួល​នៅ​ពេល​ដែល​អ្នកមាន​កម្មវិធី PRINCE Mobile®​។

វា​អាចជួយ​សម្រួល​ដល់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ប្រចាំថ្ងៃ​របស់​អតិថិជន ការទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់ និង​ការផ្ទេរ​ប្រាក់​ដោយ​សុវត្ថិភាព និង​រលូន​។ អតិថិជន​អាច​ចូលទៅ​ប្រើប្រាស់​គណនី​របស់​ពួកគេ​បានជា​ប្រចាំថ្ងៃ ហើយក៏​អាច​ធ្វើ​ប្រតិបត្តិការ​ចម្រុះ​តាមបែប​ឌីជីថល ដូចជា​ការបើក​គណនី​ថ្មី ការដាក់​ប្រាក់​បញ្ញើ​មាន​កាលកំណត់ ទូទាត់​តាមរយៈ QR កូដ ការទូទាត់​វិក្កយបត្រ ការផ្ទេរ​ប្រាក់​នៅក្នុង​ស្រុក​តាមរយៈ​ប្រព័ន្ធ NCS, ប្រព័ន្ធ​រីធែលផេ​, សេវា​ទូទាត់​រហ័ស និង​សេវា​ទូទាត់​បាគង​, កាត​ស្នើ​ប័ណ្ណ​ម៉ាស្ទ័រកាត និង​វីសា​តាម​អនឡាញ និង​មុខងារ​ពិសេស​ជាច្រើន​ទៀត​។

Content image - Phnom Penh Post
អតិថិជន​ធនាគារ​ឌីជីថល​អាច​រីករាយ​នឹង​បទពិសោធន៍​ឌីជីថល​កាន់តែ​ប្រសើរ​។

អតិថិជន​នឹង​ទទួលបាន​ការជូនដំណឹង​តាម​ពេលវេលា​ជាក់លាក់ ទាក់ទង​នឹង​ការទូទាត់​វិក្កយបត្រ ឬ​ប្រតិបត្តិការ​ទាំងអស់​ដែល​ពួកគេ​បាន​ធ្វើ​ពេញ​មួយថ្ងៃ ជាមួយ​ពេលវេលា កាលបរិច្ឆេទ​និង​ទីកន្លែង​ជាក់លាក់ តាមរយៈ​ការទូទាត់​តាម​ប័ណ្ណ និង QR កូដ​។ ដោយមាន​អាជីវករ​ជា​ដៃគូ​ជាង ៥០០០ កន្លែង​នៅ​ទូទាំងប្រទេស​នៅតាម​ទីផ្សារ​នានា អតិថិជន​របស់​យើង​អាច​ធ្វើការ​ទូទាត់​ដោយ​គ្មាន​សាច់ប្រាក់​យ៉ាង​ងាយស្រួល ដោយ​ប្រើ​កម្មវិធី PRINCE Pay ហើយ​ថែមទាំង​អាច​រីករាយ​ជាមួយនឹង​ការទទួលបាន​ប្រាក់​ត្រឡប់​វិញ​រហូតដល់ ៣០ ​ដុល្លារ​ប្រចាំខែ​។

អ្វីដែល​កាន់តែ​ពិសេស​សម្រាប់​ការធ្វើ​បច្ចុប្បន្នភាព​លើ​កម្មវិធី PRINCE Mobile ® ដែល​នឹង​ចេញ​ក្នុងពេល​ឆាប់ៗ​នៅ​ដើមខែ​កក្កដា គឺ​ការបង្កើត​គណនី​អ៊ីព្រីនស៍​ ® និង​លេខ​គណនី​ពិសេស​។ គណនី​អ៊ីព្រីនស៍​ ® គឺជា​គណនី​ធនាគារ​អេឡិចត្រូនិក ដែល​អនុញ្ញាត​ឱ្យ​អតិថិជន​ថ្មី​បើក​គណនី​ធនាគារ​បាន​ភ្លាមៗ​ពី​ចម្ងាយ​ជាមួយ​ធនាគារ ព្រីនស៍ តាមរយៈ​កម្មវិធី PRINCE Mobile®​។

អតិថិជន​អាច​ទទួល និង​ផ្ទេរប្រាក់​បាន​ភ្លាមៗ​នៅក្នុង​ធនាគារ និង​ទៅកាន់​ធនាគារ​ក្នុងស្រុក​ដ៏ទៃទៀត​អាច​ទូទាត់​វិក្កយបត្រ ទូទាត់​តាម QR កូដ អាច​រីករាយ​ជាមួយ​ការផ្តល់​ជាច្រើន ពី​ធនាគារ ព្រីនស៍ ទៀតផង​។ មុខងារ​ថ្មី​មួយទៀត​នៃ​ការដាក់​បង្ហាញ​ថ្មី​នេះ គឺ​លេខ​គណនី​ពិសេស​។ លក្ខណៈ​ពិសេស​នៃ​មុខងារ​នេះ​អនុញ្ញាត​ឱ្យ​អតិថិជន​កំណត់​យក​លេខ​គណនី​តាម​ជម្រើស​ផ្ទាល់ខ្លួន​របស់​ពួកគេ ដោយ​មិនចាំបាច់​ចូលទៅ​កាន់​សាខា​ធនាគារ​នោះឡើយ​។ វា​អាចជា​លេខ​ពិសេស​ណាមួយ​ដែល​ពួកគេ​ចង់បាន​ធ្វើជា​លេខ​គណនី​របស់​ពួកគេ​។

នៅក្នុង​ការបង្ហាញ​ថ្មី​នេះ ធនាគារ​ក៏​នឹង​សម្ពោធ​មុខងារ Prince Rewards Points នៅលើ​កម្មវិធី PRINCE Mobile ដែល​អតិថិជន​អាច​ទទួលបាន​រងា្វន់​ជា​ពិន្ទុ តាមរយៈ​ការអញ្ជើញ​មិត្តភក្តិ​ឱ្យ​ចុះឈ្មោះ​ប្រើប្រាស់​កម្មវិធី PRINCE Mobile និង​តាមរយៈ​យុទ្ធនាការ​ជាច្រើន​ទៀត​។ ជាមួយ​រង្វាន់​ជា​ពិន្ទុ​នេះ អ្នក​អាច​ប្តូរ​ដោយ​បញ្ចូល​កាត​ទូរស័ព្ទ តាម​កម្មវិធី PRINCE Mobile និង​នៅតាម​ហាង​អាជីវករ​ដែលជា​ដៃគូ​របស់ PRINCE Pay សម្រាប់​ការទូទាត់​របស់​អ្នក​។

Content image - Phnom Penh Post
ធនាគារ ព្រីនស៍ បាន​ណែនាំ​ពី​កម្មវិធី​ធនាគារ​ចល័ត​ថ្មី​ចំនួន​ពីរ ដែល​ត្រូវបាន​រចនា​ឡើង​យ៉ាង​ពិសេស​សម្រាប់​អតិថិជន​អាជីវកម្ម​របស់ខ្លួន​។

ធនាគារ ព្រីនស៍ បាន​បោះជំហាន​មួយទៀត ដើម្បី​ណែនាំ​កម្មវិធី​ធនាគារ​ចល័ត​ថ្មី​ចំនួន​ពីរ​ដែល​ត្រូវបាន​រចនា​ឡើង​យ៉ាង​ពិសេស​សម្រាប់​អតិថិជន​អាជីវកម្ម​របស់ខ្លួន​។

កម្មវិធី PRINCE Mobilebiz® និង PRINCE Merchant® គឺជា​កម្មវិធី​ធនាគារ​អាជីវកម្ម​ដែល​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​នាពេលខាងមុខ​នេះ ដែល​ធនាគារ ព្រីនស៍ មានបំណង​ពង្រីក​ការគាំទ្រ​ផ្នែក​ឌីជីថល​ដល់​អតិថិជន និង​ដៃគូ​អាជីវកម្ម​របស់ខ្លួន​។

ជាមួយ​បច្ចេកវិទ្យា​ឌីជីថល​ដ៏ទំនើប​មាន​សុវត្ថិភាព និង​បទពិសោធ​របស់​អ្នកប្រើប្រាស់ កម្មវិធី​ទាំងពីរ​នេះ ប្រាកដ​ណាស់​នឹង​ជួយ​ដល់​ម្ចាស់​អាជីវកម្ម​ក្នុងការ​គ្រប់គ្រង​ប្រតិបត្តិការ​អាជីវកម្ម​ប្រចាំថ្ងៃ​របស់​ពួកគេ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ងាយស្រួល​។ កម្មវិធី​ទាំងនេះ​នឹង​អាច​ប្រើ​បាន​ទាំង​លើ​ប្រព័ន្ធ​ទូរស័ព្ទ iOS និង Android​។

ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ផលិតផល និង​ការផ្តល់ជូន​ពិសេស​របស់​ធនាគារ ព្រីនស៍ សូម​ទាក់ទង​ទៅ​ទូរស័ព្ទ​លេខ 1800 20 8888 ឬ​ចូលទៅ​គេហទំព័រ www.princebank.com.kh

អត្ថបទគួរចាប់អារម្មណ៍