
លោកស្រី សំ សុគន្ធារី នាយិការងនៃវិទ្យាស្ថាន CamEd Business School។ រូបថត Supplied
ការមានគណនេយ្យករដែលទទួលបានការបណ្តុះបណ្តាលពេញលេញ គឺមានសារៈសំខាន់ណាស់សម្រាប់វិស័យហិរញ្ញវត្ថុ និងធុរកិច្ចរបស់កម្ពុជា ហើយវិទ្យាស្ថាន CamEd Business School ដែលជាវិទ្យាស្ថានកម្រិតឧត្តមសិក្សាដ៏ល្បីល្បាញនៅកម្ពុជា ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ កំពុងបន្តធានាដល់តម្រូវការទាំងនេះ។
វិទ្យាស្ថាន CamEd មានឯកទេសបង្រៀនជំនាញគណនេយ្យ និងហិរញ្ញវត្ថុ ហើយទទួលបានការទទួលស្គាល់ដោយកម្មវិធីសមាគមគណនេយ្យករជំនាញនៅប្រទេសអង់គ្លេស ដែលហៅ កាត់ថា (ACCA)។
ចំពោះថ្នាក់អនុបណ្ឌិតផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ Master of Science in Accounting & Finance + ACCA របស់ CamEd គឺបំពេញតាមតម្រូវការរបស់កម្ពុជាសម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈនេះឱ្យកាន់តែទូលំទូលាយ ដោយរួមបញ្ចូលនូវឧត្តមភាពនៃការសិក្សាជាមួយវិញ្ញាបនបត្រ ACCA ដែលទទួលស្គាល់ជាអន្តរជាតិ។
វគ្គសិក្សានេះផ្តល់នូវភាពងាយស្រួលសម្រាប់និស្សិត ដើម្បីក្លាយជាអ្នកជំនាញផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ដែលមានជំនាញខ្ពស់ មានទាំងចំណេះដឹង ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងដែលមានសារៈសំខាន់សម្រាប់ ភាពជោគជ័យនៅក្នុងបរិយាកាសអាជីវកម្មសកលនាពេលបច្ចុប្បន្ននេះ។
នាយិការងនៃវិទ្យាស្ថាន CamEd លោកស្រី សំ សុគន្ធារី បានមានប្រសាសន៍ថា៖ «នៅសាលា CamEd ចក្ខុវិស័យរបស់យើង គឺអភិវឌ្ឍសហគមន៍អ្នកជំនាញនៅក្នុងវិស័យធុរកិច្ចឱ្យស្របទៅនឹងអ្នកនៅក្នុងមជ្ឈមណ្ឌល ធុរកិច្ចអន្តរជាតិ ដោយប្រកាន់យកនូវគំនិតផ្តួចផ្តើមជាអ្នកដឹកនាំ និងលើកកម្ពស់ស្តង់ដាសីលធម៌ខ្ពស់»។
«បេសកកម្មរបស់យើង គឺផ្តល់ការអប់រំថ្នាក់ឧត្តមសិក្សា ដោយផ្តោតលើធុរកិច្ចឈានទៅរកគុណវុឌ្ឍិនៃគុណភាព និងការទទួលស្គាល់ជាអន្តរជាតិហើយគុណភាពនៃនិស្សិតរបស់យើង គឺទទួលស្គាល់ដោយក្រុមហ៊ុនដ៏មានកិត្យានុភាពជាច្រើន ដោយសារតែ CamEd មានកម្មវិធីសិក្សាដែលបង្រៀននិស្សិតឱ្យត្រៀមខ្លួនសម្រាប់ទីផ្សារការងារ»។
គណនេយ្យករដែលមានវិជ្ជាជីវៈទាំងនេះ គឺធានាបាននូវកំណត់ត្រាហិរញ្ញវត្ថុដ៏ត្រឹមត្រូវ ដែលប្រកាន់ខ្ជាប់នូវស្តង់ដាគណនេយ្យ និងអនុលោមតាមបទប្បញ្ញត្តិពន្ធដារក៏ដូចជាការកាត់បន្ថយកំហុសឆ្គង និងហានិភ័យផ្នែកច្បាប់ ដោយសារតែពួកគេមានជំនាញច្បាស់លាស់ក្នុងការផ្តល់នូវសុក្រឹតភាព និងអនុលោមតាមច្បាប់។
គណនេយ្យករដែលមានគុណវុឌ្ឍិ គឺផ្តល់ចំណេះដឹងដ៏មានតម្លៃសម្រាប់ ធ្វើការសម្រេចចិត្តលើការវិនិយោគការបែងចែកធនធាន និងយុទ្ធសាស្ត្រហិរញ្ញវត្ថុ ដែលមានសារៈសំខាន់ក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុដ៏ឆ្លាតវៃហើយពួកគេក៏ជួយលើកកម្ពស់តម្លាភាពបង្កើតទំនុកចិត្តជាមួយវិនិយោគិន និងភាគីពាក់ព័ន្ធដែលពឹងផ្អែកលើព័ត៌មានហិរញ្ញវត្ថុត្រឹមត្រូវ។

បរិវេណសាលា CamEd មានផាសុកភាពដែលផ្តល់នូវបរិយាកាសសិក្សាល្អប្រសើរ។
លោកស្រី សំ សុគន្ធារី បានមានប្រសាសន៍ថា៖ «ភាពខ្លាំងរបស់កម្មវិធីសិក្សានេះ គឺស្ថិតនៅលើកម្មវិធីរបស់ខ្លួន ហើយសាលា CamEd មានក្រុមសាស្ត្រាចារ្យដែលមានសមត្ថភាពលំដាប់អន្តរជាតិ ដែលត្រូវបានជ្រើសរើសយ៉ាងល្អិតល្អន់ តាមរយៈដំណើរការជ្រើសរើសយ៉ាងហ្មត់ចត់បំផុត»។
«អ្នកជំនាញទាំងនេះមានបទពិសោធន៍ជ្រៅជ្រះនៅក្នុងឧស្សាហកម្មនេះ ពួកគាត់បាននាំមកនូវចំណេះដឹងជាក់ស្តែងមកពីក្រុមហ៊ុន និងស្ថាប័នឈានមុខមកបង្រៀននៅក្នុងថ្នាក់រៀន»។
ថ្នាក់ហិរញ្ញវត្ថុរបស់ CamEd ធានាថា និស្សិតមានឱកាសសិក្សារៀនសូត្រពីទស្សនៈល្អៗនៅក្នុងវិស័យនេះពីបណ្តាញអតីតនិស្សិតដ៏ធំទូលាយរបស់សាលា ដែលអាចជួយឱ្យនិស្សិត ទទួលបានការងារនៅក្នុងក្រុមហ៊ុនដ៏មានកិត្យានុភាព បន្ទាប់ពីបញ្ចប់ការសិក្សា។
លោក ពៅ សុផា អ្នកត្រួតពិនិត្យផ្នែកប្រឹក្សាការងារនិស្សិតនៅ CamEd បានមានប្រសាសន៍ថា៖ «អតីតនិស្សិតរបស់យើងក៏ជាផ្នែកមួយនៃដំណើរការដែលមានតាមរយៈបណ្តាញផងដែរដោយនិយោជកដឹងថា គុណភាពនិស្សិតរបស់ CamEd គឺខ្ពស់ ដែលពួកគេនឹងក្លាយជាធនធានបន្ថែមដ៏មានគុណតម្លៃ ដល់ក្រុមហ៊ុនរបស់ពួកគេ»។
«ជាមួយ CamEd ដែលទទួលស្គាល់ដោយស្ថាប័នដ៏មានកិត្យានុភាពកម្រិតអន្តរជាតិជាច្រើន ដូចជា ACBSP នៅសហរដ្ឋអាមេរិក ACCA Platinum Tuition Provider នៅចក្រភពអង់គ្លេស, CFA QS Stars និង AUN-QA របស់អាស៊ាន, ទាំងនេះធានាថានិស្សិតរបស់យើងទាំងអស់ នឹងទទួលបានការអប់រំដែលមានគុណភាពខ្ពស់»។
នៅក្នុងវិស័យហិរញ្ញវត្ថុ និងអាជីវកម្មដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជាបណ្តុំគណនេយ្យករដែលទទួលបានការបណ្តុះបណ្តាលយ៉ាងល្អនេះ គឺមានសារៈសំខាន់ណាស់សម្រាប់ស្ថិរភាព និងនិរន្តរភាពវែងឆ្ងាយ។
កម្មវិធីសិក្សាថ្នាក់អនុបណ្ឌិត Master of Science in Accounting & Finance + ACCA របស់វិទ្យាស្ថាន CamEd គឺរៀបចំនិស្សិតសម្រាប់អាជីពផ្នែកហិរញ្ញវត្ថុ ដោយផ្តល់ជូននូវកម្មវិធីសិក្សាដ៏ទូលំទូលាយដែលគ្របដណ្តប់លើប្រធានបទសំខាន់ៗជាច្រើនដូចជា ការវិភាគហិរញ្ញវត្ថុការគ្រប់គ្រងការវិនិយោគ ការវាយតម្លៃហានិភ័យ និងរបាយការណ៍ហិរញ្ញវត្ថុជាដើម។
តាមរយៈការអនុវត្តការងារជាក់ស្តែង ករណីសិក្សា និងការក្លែងធ្វើនៅក្នុងពិភពពិត និស្សិតបង្កើតជំនាញវិភាគដោះស្រាយបញ្ហា និងការសម្រេចចិត្តដែលត្រូវការក្នុងតួនាទីហិរញ្ញវត្ថុដោយវគ្គសិក្សានេះបំពាក់ឱ្យនិស្សិតនូវចំណេះដឹងជំនាញ និងបទពិសោធន៍ជាក់ស្តែង ដែលចាំបាច់ដើម្បីឱ្យពួកគេពូកែនៅក្នុងអាជីពផ្សេងៗ ដែលទាក់ទងនឹងហិរញ្ញវត្ថុ។
CamEd បន្តពង្រឹងកេរ្តិ៍ឈ្មោះរបស់ខ្លួនសម្រាប់ការកសាងអ្នកមានទេពកោសល្យផ្នែកគណនេយ្យ និងហិរញ្ញវត្ថុកំពូល តាមរយៈវិធីសាស្ត្រជាច្រើន ជាមួយការទទួលស្គាល់ជាអន្តរជាតិ ដែលធានានូវស្តង់ដាខ្ពស់បំផុតនៃការអប់រំ ខណៈដែលកម្មវិធីសិក្សាពាក់ព័ន្ធប្រកបដោយបទពិសោធន៍នឹងផ្តល់ជូននិស្សិតបញ្ចប់ការសិក្សានូវជំនាញចុងក្រោយបំផុត។
«និស្សិតបញ្ចប់ការសិក្សារបស់យើង បានបន្តសម្រេចបាននូវអ្វីដែលអស្ចារ្យ នៅក្នុងអាជីពរបស់ពួកគេជាមួយនឹងសេវាកម្មអាជីព និងឱកាសសិក្សាជាក់ស្តែង ដើម្បីរៀបចំនិស្សិតសម្រាប់កម្លាំងការងារ ខណៈដែលទំនាក់ទំនងនៅក្នុងវិស័យនេះ ជួយសម្រួលដល់ការស្វែងរកការងារ»។
«វិទ្យាស្ថាន CamEd ដែលការបង្រៀនកម្រិត 5 Stars មកពី QS នៅចក្រភពអង់គ្លេស គឺតែងតែជាប់ចំណាត់ថ្នាក់ក្នុងចំណោមកម្មវិធីសិក្សាដ៏ល្អបំផុតនៅក្នុងប្រទេស ដោយផ្តល់នូវកម្មវិធីសិក្សា ដែលបច្ចុប្បន្នមានជំនាញនិងចំណេះដឹងក្នុងឧស្សាហកម្មចុងក្រោយ ខណៈបរិវេណសាលាមានផាសុកភាព និងទំនើបដែលផ្តល់នូវបរិយាកាសសិក្សាដ៏ល្អប្រសើរ។
លោកស្រី សំ សុគន្ធារី បានមានប្រសាសន៍បន្ថែមថា៖ «ជាមួយនឹងគុណភាពរបស់សាស្ត្រាចារ្យ សាលា នឹងបន្តធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា និងការអនុលោមតាមគុណវុឌ្ឍិអន្តរជាតិ ACCA ហើយនិស្សិតបញ្ចប់ការសិក្សារបស់យើងមានភាពលេចធ្លោនៅពេល ពួកគេចាប់ផ្តើមលើវិថីអាជីពរបស់ពួកគេ»៕