មាន​ស្នាក់ការ​នៅ​អគារ Royal Train Square មជ្ឈមណ្ឌល សិល្បៈ​វប្បធម៌ និង F&B ដែល​ទើប​បើក​ថ្មី​ដំបូង​គេ​នៅ​ទីក្រុង​ភ្នំពេញ​សម្រាប់​គំនូរ​សិល្បៈ​បែប​ឌីធីថល (NFTs) ត្រូវ​បាន​បង្កើតឡើង​ ដើម្បី​ជួយ​លើកកម្ពស់​គំនូរ​សិល្បៈ​របស់​កម្ពុជា​។

ក្រុមហ៊ុន Krama NFT Marketplace ដែល​មាន​ស្នាក់ការ​នៅ​អគារ Royal Train Square នឹង​ផ្តល់ជូន​នូវ​សេវាកម្ម​ដែលមាន​តម្រូវការ​ខ្ពស់​ស្របតាម​ការរីកចម្រើន​នៃ​សិល្បៈ​គំនូរ​បែប​ឌីជីថល និង​ការរស់​ឡើងវិញ​នៃ​សិល្បៈ​របស់​កម្ពុជា នៅក្នុង​អគារ​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ ដែល​វា​គឺជា​សក្ខីភាព​មួយ​នៃ​ការបន្ត​រីកចម្រើន​នៃ​បាតុភូត​នៅ​សតវត្សរ៍​ទី​ ២១​។

«​ជា​កិត្តិយស​ធំធេង​ណាស់ ដែល​បាន​ចូលរួម​ក្នុង​ការធ្វើ​ឱ្យ​ស្ថានីយ​រថភ្លើង​ក្រុងភ្នំពេញ ត្រឡប់​ទៅរក​ភាពរុងរឿង​របស់ខ្លួន​ឡើងវិញ និង​ដើម្បី​ធ្វើជា​សក្ខីភាព​ថា «grand old lady» ​បាន​វិលត្រឡប់​មករក​មុខងារ​ដ៏ស័ក្តិសម​វិញ នៅ​ចំ​កណ្តាល​រាជធានី ជា​កន្លែង​ដែល​មនុស្ស​អាច​ជួបជុំគ្នា​ដើម្បី​បរិភោគ​ចំណីអាហារ និង​ដើម្បី​សម្រាកលម្ហែ នៅក្នុង​បរិយាកាស​ជុំវិញ​ដ៏ស្រស់បំព្រង​»​។

លោក Scott Bolls នាយក​គ្រប់គ្រង Royal Train Square បាន​ថ្លែងថា​៖ «​អគារ​ជា​និមិត្ត​រូបនេះ គ្រោង​នឹង​ប្រារព្ធ​ខួប​លើក​ទី​ ៩០ របស់ខ្លួន​នៅ​ឆ្នាំក្រោយ ហើយ​ជាពិសេស​អគារ Royal Train Square នឹង​ក្លាយជា​មូលដ្ឋាន​របស់​ក្រុមហ៊ុន Krama NFT Marketplace ខណៈ​កម្ពុជា​ទទួលយក​បច្ចេក​វិទ្យា blockchain ដែល​ទីតាំង​នេះ​គឺជា​មជ្ឈមណ្ឌល​ប្រព័ន្ធ​ផ្លូវដែក​ថ្មី​ដ៏ធំ​របស់​កម្ពុជា​នៅ​ឆ្នាំ​ ១៩៣២»​។

NFT គឺជា​វេទិកា​ដ៏ល្អ​សម្រាប់​រក្សាទុក និង​ជួញដូរ​គំនូ​សិល្បៈ​បែប​ឌីជីថល (NFTs) ហើយ​រូបភាព​ទាំងនោះ​អាច​ដាក់លក់​ក្នុង​តម្លៃ​កំណត់ ឬ​តាម​ការដេញថ្លៃ​។

ការបង្កើត​ក្រុមហ៊ុន Krama NFT Marketplace នេះ​ឡើង ជាមួយ​ការលក់​ស្នាដៃ​សិល្បៈ​ឌីជីថល ដែល​ចេះតែ​កើនឡើង ខណៈ​គំនូ​សិល្បៈ​រូបវន្ត​ធ្លាក់ចុះ ដោយសារ​តែ​វិចិត្រសាល​សិល្បៈ​ត្រូវបាន​បិទ​ ដោយសារ​ជំងឺ​កូវីដ​ ១៩​។

លោក Scott Bolls ​

ជា​ឧទាហរណ៍​នៅ​ខែមេសា គំនូរ​សិល្បៈ​ឌីជីថល Everydays: the First 5000 Days by Beeples ជា​ទម្រង់ JPEG ត្រូវបាន​លក់​ដេញថ្លៃ​ដោយ Christie ក្នុងតម្លៃ ៦៩,៣ លាន​ដុល្លារ​។

លោក Jesse McCaul ប្រធាន​ផ្នែក​ទំនាក់ទំនង​របស់​ក្រុមហ៊ុន Krama មានប្រសាសន៍​ថា​ទីផ្សារ​គំនូរ​សិល្បៈ​បែប​ឌីជីថល NFT ដំបូងបង្អស់​នៅ​កម្ពុជា​នេះ ឆ្លុះបញ្ចាំង​ពី​ការផ្លាស់ប្តូរ​ជា​សកល​ឆ្ពោះ​ទៅរក​ទំនើបកម្ម​ឌីជីថល ហើយនឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន ដល់​វិចិត្រករ​កម្ពុជា ទាំង​ផ្នែក​ច្នៃប្រឌិត និង​ហិរញ្ញវត្ថុ​។

«​ទ្រព្យសកម្ម​រូបវន្ត​នៅលើ​ពិភពលោក​មាន​ចំនួន​រាប់ពាន់​ពាន់​លាន​ដុល្លារ ហើយ​ពួកវា​ត្រូវបាន​ផ្ទេរ​បន្តិច​ម្តងៗ ទៅជា​ឌីជីថល ដោយ​គំនូរ​បែប​ឌីជីថល NFTs នេះ​គឺ​គ្រាន់តែ​ជា​ចំណុច​មួយ​នៃ​ការផ្លាស់ប្តូរ​ធំ​នេះ​ប៉ុណ្ណោះ​»​។

«​ការផ្តល់​ឱកាស​បន្ថែម​ក្នុង​ការស្វែងរក ទិញ និង​លក់ និង​បង្កើត (100s NFTs) ជួយ​លើកស្ទួយ​វប្បធម៌​ខ្មែរ ហើយ​ក្រុមហ៊ុន Krama NFT Marketplace តំណាង​ឱ្យ​ឱកាស​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​វិចិត្រករ​នៅ​កម្ពុជា ក្នុង​ការធានា និង​ផ្ទៀងផ្ទាត់​ដោយ​ឯករាជ្យ​នូវ​ស្នាដៃ​របស់ខ្លួន​ទាំងចាស់ និង​ថ្មី​»​។

លោក McCaul លើកឡើងថា​៖ «​គំនូរ​សិល្បៈ​ឌីជីថល NFTs ក៏​នាំមក​នូវ​វិធីសាស្ត្រ​បន្ថែម​សម្រាប់​ពិសោធន៍​ជាមួយ​ទម្រង់​ថ្មី​នៃ​ការពង្រឹង​ការងារ​របស់​ពួកគេ ជាមួយ​នឹង​ការប្រើប្រាស់​គំនូររស់​រវើក AR និង VR ខណៈ​ពេល​បង្កើត​លំហូរ​ចំណូល​បន្ថែម ថែមទាំង​អនុញ្ញាត​ឱ្យ​វិចិត្រករ​អាច​រកប្រាក់​កម្រៃ​បន្ត​ពី​ការលក់​ស្នាដៃ​គំនូ​សិល្បៈ​ដែល​គេ​បង្កើត​នៅ​ថ្ងៃ​អនាគត​។

លោក​បន្ថែមថា ក្រុមហ៊ុន Krama NFT Marketplace បាន​ចុះបញ្ជី​នៅ​ប្រទេស​សិង្ហបុរី ដែលជា​និយតករ​លេខ​ ១ នៅលើ​ពិភពលោក ក្នុង​ការបង្កើត​ទ្រព្យសកម្ម​ឌីជីថល (blockchain) ហើយនឹង​មាន​ប្រតិបត្តិការ​លក់​ជា​អន្ដរជាតិ​នៅ​ទីក្រុង​ហុងកុង និង​ទីក្រុង​ឡុងដ៍ ដើម្បី​លើកកម្ពស់​វប្បធម៌​ដ៏ល្អឯក​របស់​កម្ពុជា​ក៏ដូចជា​វិចិត្រករ​ឱ្យ​ចូល​ទៅកាន់​ទីផ្សារ​កាន់តែ​ធំ និង​សម្បូរបែប​»​។

ស្ថានីយ​រថភ្លើង​ក្រុងភ្នំពេញ​ត្រូវបាន​ជួសជុល​កែលម្អ​យ៉ាង​ស្រស់ស្អាត​។

ជាមួយ​នឹង​វិចិត្រសាល​រូបវន្ត​នៅឯ​អគារ Royal Train Square ក្រុមហ៊ុន​ដែល​ទើប​បង្កើត​ថ្មី​នេះ​នឹង​រៀបចំ​ដាក់តាំង​បង្ហាញ​នូវ​ស្នាដៃ​គំនូរ​សិល្បៈ តន្ត្រី និង​រូបថត​ប្រមាណ​ ១០០ ​ផ្ទាំង​ព្រមទាំង​អំណោយ​ពិសេស​ជា​គំនូរ​ឌីជីថល NFTs ផងដែរ​។

ក្រុមហ៊ុន Krama NFT Marketplace ក៏​នឹង​រៀបចំ​ការដេញថ្លៃ​តាម​​អ៊ីនធឺណិត និង​ដោយផ្ទាល់​ប្រចាំ​ខែ​នៅ​ស្ថានីយ​រថភ្លើង ដែល​ត្រូវបាន​រចនា​តាមបែប​រចនាបទ Art Deco ដ៏លេចធ្លោ ព្រមទាំង​ព្រឹត្តិការណ៍​សិល្បៈ​ និង​វប្បធម៌​ជាច្រើន​។

«​បណ្តុំ​គំនូរ​សិល្បៈ​ឌីជីថល​ដំបូង​ដែល​ទាក់ទង​នឹង​ស្នាដៃ​សិល្បៈ​រូបវន្ត​របស់​យើង គឺអាច​រកបាន​ភ្លាមៗ ខណៈ​គម្រោង​នាពេល​អនាគត​រួម មាន Full Steam Ahead»​។

«​គម្រោង Full Steam Ahead គឺជា​ការសហការ​គ្នារ​វាង​អង្គការ​មូលនិធិ​កុមារ​កម្ពុជា ក្រុមហ៊ុន Krama អគារ Royal Train Square និង Field of Dreams គឺជា​ស៊េរី​នៃ​ព្រឹត្តិការណ៍​គំនូរ​ដែល​បង្ហាញ​ពី​សារៈសំខាន់​នៃ​ការរួមបញ្ចូល​សិល្បៈ​ទៅក្នុង​កម្មវិធីសិក្សា (STEM) វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​។ លោក McCaul បន្តថា​៖ «​គម្រោង​អប់រំ​ដែល​ដំណើរការ​រយៈពេល​ ១៥ ​ខែ រហូតដល់​ការប្រារព្ធ​ខួប​លើក​ទី​ ៩០ របស់​ស្ថានីយ​រថភ្លើង នៅ​ឆ្នាំក្រោយ គម្រោង Full Steam Ahead នឹង​ផ្តល់ជូន​នូវ​បញ្ជី​សារពើភណ្ឌ​ជាមួយ​គំនូរ​សិល្បៈ​រូបវន្ត​ចំនួន​ ៩០ ដែល​ត្រូវបាន​ផ្តល់ជូន​ជា​កញ្ចប់​នៃ​គំនូរ​ឌីជីថល ស្របតាម​ការបោះពុម្ព​ច្បាប់ដើម​ ឬ​មានកំណត់​៕

សម្រាប់​ការសាកសួរ៖ សូម​ទាក់ទង​តាមរយៈ​អ៊ីមែល kramanftmarketplace.com / គេហទំព័រ kramanftmarketplace.com ឬ​ហ្វេសប៊ុក Royal Train Square