
AISPP គឺជាសាលារៀនកម្រិតពិភពលោកដែលផ្តល់ជូនការអប់រំប្រកបដោយគុណភាព និងគោរពតាមកម្មវិធីសិក្សារបស់អូស្ត្រាលី។

សាលារៀន អូស្ត្រាលី អន្តរជាតិ ភ្នំពេញ បានដាក់ដំណើរការនូវកម្មវិធីសិក្សា IB ទី ៤ របស់ខ្លួនដែលមានឈ្មោះថា កម្មវិធី CP (Career-related Programme) ដែលកម្មវិធីសិក្សានេះបានសហការជាដៃគូជាមួយនឹងសាកលវិទ្យាល័យនាំមុខក្នុងពិភពលោកជាច្រើន។ នៅសាលារៀន អូស្ត្រាលី អន្តរជាតិ ភ្នំពេញ យើងជឿជាក់ថា កុមារម្នាក់ៗមានបុគ្គលិកលក្ខណពិសេសផ្សេងៗពីគ្នា ហើយកម្មវិធីតែមួយប្រភេទ ពុំអាចស័ក្តិសមចំពោះសិស្សានុសិស្សទាំងអស់នោះទេ។ សាលារៀន អូស្ត្រាលី អន្តរជាតិ ភ្នំពេញ គឺជាសាលារៀនតែ ១ គត់នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលផ្តល់ជូននូវកម្មវិធី CP សម្រាប់ជាជម្រើសមួយផ្តោតសំខាន់ទៅលើជំនាញឯកទេសអាជីព និង មុខរបរ ហើយកម្មវិធីនេះផ្តល់ជូនដល់សិស្សានុសិស្សដែលមានបំណងក្នុងការចាប់ជំនាញឯកទេសអាជីព និងមុខរបរ ខណៈដែលពួកគេកំពុងសិក្សានៅក្នុងថ្នាក់វិទ្យាល័យនៅឡើយ។
តាមរយៈការទទួលស្គាល់ពីតម្រូវការដើម្បីបន្តការសិក្សាផ្ទាល់ខ្លួនឈានឆ្ពោះទៅរកការបញ្ចប់ការសិក្សា សាលារៀន អូស្ត្រាលី អន្តរជាតិ ភ្នំពេញបានចាប់ដៃគូសហការជាមួយនឹងសាកលវិទ្យាល័យកម្រិតពិភពលោកជាច្រើន។ វាជាលើកទី ១ ក្នុងព្រះរាជាណាចក្រកម្ពុជាដែលសិស្សានុសិស្សមានជម្រើសក្នុងការចាប់ផ្តើមចុះឈ្មោះចូលរៀនបាន ២ កម្មវិធី ដោយសិក្សានៅក្នុងថ្នាក់វិទ្យាល័យជាមួយមិត្តរួមថ្នាក់ផង និងសិក្សាតាមប្រព័ន្ធអនឡាញជាមួយសិស្សនិស្សិតសាកលវិទ្យាល័យជាច្រើនទៀតនៅក្នុងពិភពលោកផងក្នុងពេលតែ ១។
ដៃគូសហការជាមួយសាលារៀន AISPP មានដូចជា៖ Savannah College of Art & Design (SCAD) Embry Riddle Aeronautical University (ERAU) នៅសហរដ្ឋអាមេរិក និង Sustainability Management School (SUMAS) នៅក្នុងប្រទេសស្វ៊ីស ដែលអនុញ្ញាតឱ្យសិស្សានុសិស្សរបស់យើងអាចចាប់ផ្តើមការសិក្សាក្នុងកម្រិតសាកលវិទ្យាល័យក្នុងពេលដែលពួកគេកំពុងរៀនបញ្ចប់ការសិក្សាក្នុងកម្រិតវិទ្យាល័យតែម្តង។ តាមរយៈការចូលរួមសិក្សាជាមួយនឹងនិស្សិតឆ្នាំទី ១ នៃសាកលវិទ្យាល័យតាមប្រព័ន្ធអេឡិចត្រូនិក សិស្សានុសិស្សនៃសាលារៀន អូស្ត្រាលី អន្តរជាតិ ភ្នំពេញនឹងចំណាយពេលប្រមាណ ៥០% ក្នុងការសិក្សាជាមួយនឹងសាស្ត្រាចារ្យល្បីៗជាច្រើនលើសកលលោក។
តាមរយៈការជ្រើសរើសវគ្គសិក្សាដែលត្រឹមត្រូវ និងរក្សាឱ្យបាននូវពិន្ទុមធ្យមភាគល្អ (GPA) សិស្សានុសិស្សនឹងអាចបំពេញការសិក្សាឆ្នាំទី ១ នៅក្នុងសាកលវិទ្យាល័យ ស្របពេលដែលពួកគេកំពុងសិក្សាក្នុងថ្នាក់ទី ១១ និងទី ១២ ក្នុងថ្នាក់វិទ្យាល័យនៅ AISPP ដែលនេះអាចជួយសន្សំសំចៃពេលវេលាសិក្សាមួយឆ្នាំពេញ និងជួយសន្សំសំចៃ ការចំណាយរបស់មាតាបិតាពួកគេទៅលើថ្លៃសិក្សា និងការស្នាក់នៅប្រមាណ ៥០ ០០០ ដុល្លារអាមេរិកទៀតផង។
ចំពោះសិស្សានុសិស្សមានគោលដៅលើអាជីពក្នុងវិស័យសិល្បៈ និងការរចនា (ដូចជា រចនាក្រាហ្វិក User Experience, អ្នករចនាក្នុងវិស័យឧស្សាហកម្ម សិល្បៈគំនូរ អ្នករចនាម៉ូដ ផ្នែកផ្សាយពាណិជ្ជកម្ម និងទីផ្សារ ជាដើម) មហាវិទ្យាល័យ Savannah College of Art & Design (SCAD) នឹងផ្តល់ជូននូវឱកាសដែលមានតែមួយនេះ។ នៅក្នុងព័ត៌មានដែលទើបតែចេញផ្សាយនៅក្នុងទស្សនាវដ្តី Forbes ថ្មីៗនេះ សិស្សានុសិស្សនៃមហាវិទ្យាល័យ SCAD ត្រូវបានគេលើកឡើងថា គឺជាបុគ្គលដែលកាន់តំណែងពិសេសមួយក្នុងការកែច្នៃដំណើរការរបស់ឧស្សាហកម្មបែបច្នៃប្រឌិតនៅក្នុងទសវត្សរ៍បន្តបន្ទាប់ទៀត។ ចំពោះសិស្សានុសិស្សដែលមានចំណាប់អារម្មណ៍ទៅលើអាជីពនៅក្នុងវិស័យពាណិជ្ជកម្ម បដិសណ្ឋារកិច្ច ឬ វិស័យច្នៃម៉ូដអាចចុះឈ្មោះសិក្សាជាមួយនឹងកម្មវិធីដែលមានភាពច្នៃប្រឌិតឡើងផ្តោតទៅលើនិរន្តរភាព និងពាណិជ្ជកម្មនៅ Sustainability Management School (SUMAS) បាន។

សាលា AISPP បានសហការជាមួយសាកលវិទ្យាល័យកម្រិតពិភពលោកជាច្រើន។
SUMAS ផ្តោតទៅលើការផ្តល់ជូនសិស្សនិស្សិតនូវបទពិសោធនៅក្នុងការដឹកនាំដែលមានមូលដ្ឋានយ៉ាងរឹងមាំលើនិរន្តរភាព មុននឹងបំពេញគម្រោងជាក់ស្តែងនានា នៅក្នុងវិស័យដែលពួកគេបានជ្រើសរើស។ សិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាក្នុងកម្មវិធី CP នៅសាលារៀន អូស្ត្រាលី អន្តរជាតិ ភ្នំពេញ អាចទទួលបានការទទួលចុះឈ្មោះយ៉ាងឆាប់រហ័សពីសាលារៀន SUMAS ដើម្បីសិក្សាក្នុងកម្រិតសាកលវិទ្យាល័យរួមជាមួយនឹងឱកាសក្នុងការទទួលបានអាហារូបករណ៍លើតម្លៃសិក្សារហូតដល់ទៅ ៥០ ភាគរយ។
សាកលវិទ្យាល័យ Embry Riddle ត្រូវបានចាត់ចូលជាសាកលវិទ្យាល័យកំពូលក្នុងពិភពលោកនៅក្នុងវិស័យអាកាសចរណ៍ ហើយថ្មីៗនេះត្រូវបានចាត់ជាអ្នកផ្តល់ការអប់រំតាមប្រព័ន្ធអនឡាញដែលល្អបំផុត ដោយមានផ្តល់ជូននូវកម្មវិធីជាច្រើននៅក្នុងជំនាញវិស្វកម្មអាកាសយានិក អាកាសចរណ៍ និងពាណិជ្ជកម្មអាកាសចរណ៍ផងដែរ។ ដោយមានការប៉ាន់ស្មានថានឹងមានការខ្វះខាតបុគ្គលិកផ្នែកអាកាសចរណ៍ចំនួន ៣០០ ០០០ នាក់ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ នេះគឺជាឧស្សាហកម្មមួយដែលផ្តល់នូវសក្តានុពលធំសម្បើមចំពោះសិស្សានុសិស្សក្នុងពេលបច្ចុប្បន្ន។
សម្រាប់សិស្សានុសិស្សដែលមានចំណាប់អារម្មណ៍ជ្រើសរើសសិក្សាក្នុងមាគ៌ានេះ សាលារៀន អូស្ត្រាលី អន្តរជាតិ ភ្នំពេញ នឹងផ្តល់ជូននូវឱកាសអាហារូបករណ៍ចំពោះសិស្សានុសិស្សទាំងអស់ដែលមានបំណងចុះឈ្មោះសិក្សាក្នុងឆ្នាំសិក្សា ២០២២-២០២៣។
អំពីសាលារៀន អូស្ត្រាលី អន្តរជាតិ ភ្នំពេញ
សាលារៀន អូស្ត្រាលី អន្តរជាតិ ភ្នំពេញ គឺជាសាលាអន្តរជាតិតែ ១ គត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ជូននូវការអប់រំប្រកបដោយគុណភាព និងគោរពទៅតាមកម្មវិធីសិក្សារបស់ប្រទេសអូស្ត្រាលី និងកម្មវិធីសិក្សា IB ដែលត្រូវបានស្គាល់ទូទាំងពិភពលោក។ សាលារៀន អូស្ត្រាលី អន្តរជាតិ ភ្នំពេញ គឺជាសាលារៀនកម្រិតពិភពលោកមួយដែលប្រើប្រាស់កម្មវិធីសិក្សា IB ហើយ ក៏ជាសមាជិកដ៏មានមោទនភាពមួយនៃសមាគមសាលារៀនអន្តរជាតិ (AISA) និងជាដៃគូសកលជាមួយនឹងសមាគមសាលាឯករាជ្យ New South Wales (AISNSW) ផងដែរ៕