
ស្ត្រីមួយចំនួនដែលផ្តល់ការបំផុសគំនិតដល់គម្រោង «The Wonderful Women Wall»។

ផ្លេតហ្វមទ្រព្យឌីជីថលរបស់កម្ពុជា (Krama NFT Marketplace) ត្រូវបានសម្ពោធជាផ្លូវការនៅ Royal Train Square កាលពីថ្ងៃអាទិត្យកន្លងទៅ ដែលបង្ហាញពីការផ្លាស់ប្តូរសម័យកាលសម្រាប់ស្នាដៃសិល្បៈរបស់កម្ពុជាជាមួយនឹងការណែនាំផ្លេតហ្វមទ្រព្យឌីជីថលដំបូងគេនៅក្នុងប្រទេសកម្ពុជា។
ការប្តេជ្ញាចិត្តក្នុងការ «ថែរក្សា អភិរក្ស និងលើកកម្ពស់វប្បធម៌ខ្មែរ» Krama NFT ស្វែងរកការផ្តល់ឱ្យវិចិត្រករកម្ពុជានូវអត្ថប្រយោជន៍ដែលមិនធ្លាប់មានពីមុន ដោយសារការកើនឡើងនៃគំនូរសិល្បៈបែបឌីជីថល ជាពិសេសទ្រព្យកម្មសិទិ្ធឌីជីថល (NFT) បានបង្កើតឡើង។
គំនូរសិល្បៈបែបឌីជីថល ជាពិសេស NFT បានផ្ទុះឡើងនៅទូទាំងពិភពលោក ដោយសារតែភាពជឿនលឿននៃបច្ចេកវិទ្យា និងការទទួលយកជាចម្បងនៃរូបិយប័ណ្ណគ្រីបតូ (cryptocurrency) ដែលគាំទ្រដោយ blockchain បានបង្កើតឱកាសថ្មី និងការផ្លាស់ប្តូរជាសកល ឆ្ពោះទៅរកទ្រព្យឌីជីថលពិសេស និងអាចផ្ទៀងផ្ទាត់បាន។
«នៅពេលដែលលុយក្រឹត្យ (fiat) បន្តផ្តល់ផលអវិជ្ជមាន វិនិយោគិន បានងាកទៅផ្លាស់ប្តូរសាច់ប្រាក់បែបប្រពៃណី ទៅរករូបិយប័ណ្ណគ្រីបតូ ដូចជា Bitcoin និង Ethereum ដែលជាជម្រើសរូបិយប័ណ្ណ NFT cryptocurrency »។

សិស្សកំពុងបង្កើតស្នាដៃគំនូរសិល្បៈរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍នោះ។
"លើសពីនេះទៀត ការវិនិយោគរូបិយប័ណ្ណគ្រីបតូទៅលើទ្រព្យកម្មសិទ្ធិឌីជីថល (NFTs) គឺផ្តល់នូវសក្តានុពលកាន់តែច្រើនជាមួយនឹងអត្ថប្រយោជន៍ ដូចជាការបញ្ជាក់ភាពជាម្ចាស់ និងសមត្ថភាពក្នុងការផ្ទេរ NFTs បានភ្លាមៗ។
លោក Scott Bolls នាយក Krama NFT Marketplace ថ្លែងថា៖ « ផ្លេតហ្វម Krama NFT marketplace ជាដំបូងនឹងផ្តល់នូវឱកាសសម្រាប់អ្នកបង្កើត និងអ្នកប្រមូលស្នាដៃសិល្បៈ ដើម្បីទទួលបានអត្ថប្រយោជន៍ពីអ្វីៗទាំងនេះ ដោយការប្រមូលទ្រព្យទាំងរូបវន្ត និងឌីជីថល ខណៈជួយការការពារ អភិរក្ស និងលើកកម្ពស់វប្បធម៌ខ្មែរ»។
សម្រាប់កម្មវិធី Full Steam Ahead កាលពីថ្ងៃអាទិត្យ គឺជាព្រឹត្តិការណ៍បំផុសគំនិតសិល្បៈតាមរយៈវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដោយសហការជាមួយអង្គការមូលនិធិកុមារ-កម្ពុជា (CCF) ក្នុងនោះគំនូរឌីជីថល/រូបវន្ត ៣ ដំបូងដែលបានបញ្ចប់ ត្រូវបានសម្ពោធ ដែលជាផ្នែកមួយនៃការដេញថ្លៃតាមអនឡាញរយៈពេល ២ សប្តាហ៍ដំបូង នៅលើផ្លេតហ្វម Krama NFT marketplace។
ស្នាដៃសិល្បៈចំនួន ៦ ក្នុងចំណោម ២០ ត្រូវបានបង្កើតឡើងជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការជាមួយអង្គការ CCF ជាមួយស្នាដៃសិល្បៈឌីជីថល ទាំងមកពីសិស្សអង្គការ CCF ឬតាមរយៈការបំផុសគំនិតដោយគំនូររបស់ពួកគេ ចូលរួមជាមួយស្នាដៃរបស់វិចិត្រករកម្ពុជានៅលើកផ្លេតហ្វម Krama NFT ។

សិស្សបានបង្កើតទស្សនាវដ្តីសាលា។
NFT របស់កម្ពុជាដំបូងគេ ដាក់លក់ដេញថ្លៃនៅកម្ពុជាគឺ «Digital Computations» ដែលត្រូវបានធ្វើឡើងដោយសិស្សអង្គការ CCF ដែលជាផ្នែកមួយនៃគម្រោង Metaestetica Lab ដោយវិចិត្រករ សាស្ត្រាចារ្យ Carlo Santoro ។
មូលនិធិបានពីការលក់ NFTs របស់ CCF នឹងយកទៅជួយដល់ការអភិវឌ្ឍកម្មវិធីសិក្សា STEAM ដែលដាក់សិល្បៈនៅក្នុងវិធីសាស្ត្របង្រៀនបែបវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងគណិតវិទ្យា (STEM)។
ការរំលេចមួយនៃគម្រោង FSA គឺ «The Wonderful Woman Wall» បានបង្ហាញពីឥទ្ធិពលរបស់ស្ត្រី ជាច្រើនជំនាន់ ( CCF’s three eldest grandmothers, three mothers and three daughters) ដែលត្រូវបង្កើតឡើងដោយសិស្សអង្គការ CCF ក្រោមការជួយណែនាំពីវិចិត្រករអាល្លឺម៉ង់ Danilo Halle។
វិចិត្រករដ៏ល្បីរបស់កម្ពុជាលោក ហួរ សុបិន បានចូលរួមក្នុងការបង្កើតគំនូរដែលមានក្បូរក្បាច់រចនាដ៏ស្រស់ស្អាត ខណៈវិចិត្រករឌីជីថល Svay នៅក្នុងសិក្ខាសាលាបានបង្ហាញអំពីបច្ចេកវិទ្យា VR។
គម្រោង FSA ដែលកំពុងដាក់តាំងបង្ហាញក៏រួមមានគម្រោង «The Wolf and the Raven» ជាមួយកវីខ្មែរ Kosal Khiev, «Hives and Hexagons» និងគម្រោងទស្សនាវដ្ដី Bangkert school ដោយសិស្សសាលា Neeson Cripps Academy របស់អង្គការ CCF។

លោក Scott Bolls, លោក Neeson និងភ្ញៀវដែលបានចូលរួម។ រូបថត Supplied
ស្ថាបនិក និងនាយកប្រតិបត្តិអង្គការ CCF លោក Scott Neeson និងសិស្សជាច្រើននាក់ដែលគម្រោង FSA សហការជាមួយ Krama NFT ក៏មានវត្តមានចូលរួមដែរ។
យុវតីម្នាក់ឈ្មោះ ស្រីណែត ឱ្យដឹង ថា ជាផ្នែកមួយនៃគម្រោង FSA វាគឺជា «ឱកាសដ៏ពិសេសមួយ។
អ្នកចូលរួមជាច្រើនមិនទាន់បានទៅសាលា Neeson Cripps Academy នៅឡើយ ហើយខ្ញុំរីករាយក្នុងការពន្យល់អំពីសាលា CCF ដល់ពួកគេ»។
ស្រីណែត បានថ្លែងថា៖ «សម្រាប់ខ្ញុំ ពេលវេលាដ៏ល្អបំផុតគឺជាមួយការងារសិល្បៈ ហើយភ្ញៀវរីករាយនឹងសក្តានុពលរបស់យើង និងសាកសួរអំពីគម្រោងនានា។ វាជាឱកាសពិសេសក្នុងការពន្យល់ និងផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីគម្រោង ដូចជាទស្សនាវដ្តីសាលារបស់យើង»។
លោក Bolls ថ្លែងថា វាពិតជារីករាយណាស់ដែលបានឃើញតំបន់ជុំវិញស្ថានីយរថភ្លើងភ្នំពេញមានភាពអ៊ូអរជាមួយវត្តមានសិស្ស វិចិត្រករ អ្នកប្រមូលស្នាដៃសិល្បៈ និងសាធារណជនចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នេះ។
លោកបន្តថា៖ «ស្ថានីយរថភ្លើងភ្នំពេញមានអាយុកាលជាង ៩០ ឆ្នាំហើយ និងបានដើរតួនាទីដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រទំនើបកម្ពុជា។ ដូច្នេះខ្ញុំមានអារម្មណ៍ថា វាពិសេសណាស់ ខណៈដែល Royal Train Square ត្រូវកែលម្អឡើងវិញយ៉ាងស្រស់ស្អាត និងបានណែនាំផ្លេតហ្វមដ៏អស្ចារ្យដូចជា Krama NFT Marketplace នេះ។
លោក Bolls បន្ថែមថា៖ «ជាមួយនឹងលទ្ធផលដ៏អស្ចារ្យសម្រាប់ការបើកសម្ពោធដ៏រីករាយនៅស្ថានីយរថភ្លើងនេះ វាពិតជារីករាយណាស់ ដែលឃើញ« the old lady» អ៊ូអរម្តងទៀត»៕