The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មជ្ឈមណ្ឌល​ហ្វឹកហ្វឺន Lanmei Training Center ​ជួយ​ឱ្យ​វិស័យ​អាកាសចរណ៍​របស់​កម្ពុជា​កាន់តែ​ប្រសើរឡើង

មជ្ឈមណ្ឌល​ហ្វឹកហ្វឺន Lanmei Training Center ​ជួយ​ឱ្យ​វិស័យ​អាកាសចរណ៍​របស់​កម្ពុជា​កាន់តែ​ប្រសើរឡើង

Content image - Phnom Penh Post
មជ្ឈមណ្ឌល​ហ្វឹកហ្វឺន Lanmei Training Center កំពុង​ផលិត​អ្នកបើកបរ​យន្តហោះ​ជំនាន់​ក្រោយ​របស់​កម្ពុជា​។ រូបថត Supplied

មជ្ឈមណ្ឌល​ហ្វឹកហ្វឺន Lanmei Training Center ​ជួយ​ឱ្យ​វិស័យ​អាកាសចរណ៍​របស់​កម្ពុជា​កាន់តែ​ប្រសើរឡើង

មជ្ឈមណ្ឌល​ហ្វឹកហ្វឺន The Lanmei Training Center (LTC) នៅ​ភ្នំពេញ​កំពុង​ធានា​ឱ្យ​ប្រជាជន​កម្ពុជា​ទទួលបាន​ការបណ្តុះបណ្តាល​កម្រិត​អន្តរជាតិ​ខ្ពស់បំផុត និង​ដើម្បី​ធានាថា​ឧស្សាហកម្ម​អាកាសចរណ៍​របស់​​កម្ពុជា​រីកចម្រើន​ទៅមុខ​។

ដោយ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ ដើម្បី​ឧត្តមភាព មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​អាកាសចរណ៍​អាជីព​តែ​ ១ ​គត់​នៅ​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ​បាន​វិនិយោគ​លើ​ការប៊ីន​បញ្ជា​ និង​បើកបរ​យន្តហោះ (flight simulator) តម្លៃ​រាប់លាន​ដុល្លារ​។

«​នៅមាន​កង្វះខាត​ច្រើន​ចំពោះ​កន្លែង​ហ្វឹកហ្វឺន​ជំនាញ​អាកាសចរណ៍​នៅ​កម្ពុជា ដើម្បី​បម្រើ​ដល់​ឧស្សាហកម្ម​អាកាសចរណ៍​របស់​ប្រទេស​កម្ពុជា​។ បច្ចុប្បន្ន ការបណ្តុះបណ្តាល​បច្ចេកទេស​អាកាសចរណ៍​ទាំងអស់​ត្រូវធ្វើ​ឡើង​នៅក្រៅ​ប្រទេស​កម្ពុជា ដែល​ធ្វើឱ្យ​ការចំណាយ​លើ​ការធ្វើដំណើរ​ និង​ដឹកជញ្ជូន​មានតម្លៃ​ខ្ពស់​»​។

«​ជាមួយ​នឹង​ការទិញ​កាប៊ីន​បញ្ជា​ និង​បើកបរ​យន្តហោះ មជ្ឈមណ្ឌល​ហ្វឹកហ្វឺន Lanmei អាច​ផ្តល់​ការបណ្តុះបណ្តាល​អ្នកបើក​យន្តហោះ​ទាំងអស់​នៅក្នុង​ស្រុក​។ ការរៀបចំ​របស់​យើង​គឺមាន​សម្ភារ​គ្រប់គ្រាន់ សម្រាប់​ការហ្វឹកហ្វឺន​អ្នកបើក​យន្តហោះ និង​វិស្វករ​យន្តហោះ​»​។

លោក Goh Chee Hong ប្រធាន LTC ថ្លែងថា​៖ «​យើង​មាន​យន្តហោះ​ម៉ាស៊ីន​មួយ​សម្រាប់​ហ្វឹកហ្វឺន​អ្នកបើក​យន្តហោះ និង​គ្រឿង​បរិក្ខារ​ពេញលេញ​។ យើង​កំពុង​រង់ចាំ​ឧបករណ៍​ចុងក្រោយ ដែលជា​កាប៊ីន​ថ្មី A320 simulator តម្លៃ ​១០ លាន​ដុល្លារ ដែល​យើង​រំពឹងថា​នឹង​មកដល់​នៅ​ខែមិថុនា​»​។

លោក Goh បន្តថា បច្ចុប្បន្ន ភាគច្រើន​នៃ​អ្នកបើក​យន្តហោះ​នៅក្នុង​ឧស្សាហកម្ម​អាកាសចរណ៍​កម្ពុជា​គឺជា​ជនបរទេស ហើយ​មានតែ ៥ ទៅ ១០​ ភាគរយ​ប៉ុណ្ណោះ​ដែលជា​ជនជាតិខ្មែរ ដូច្នេះ​គោលបំណង​របស់ LTC គឺ​ផ្លាស់ប្តូរ​តួលេខ​នេះ​។

Content image - Phnom Penh Post
ប្រធាន LTC លោក Goh Chee Hong​។ រូបថត Joe Curtin

«​គោលដៅ​របស់ LTC គឺ​បណ្តុះបណ្តាល​អ្នកមាន​ទេពកោសល្យ​ក្នុងស្រុក​បន្ថែម​នៅក្នុង​ឧស្សាហកម្ម​អាកាសចរណ៍​របស់​កម្ពុជា​។ ការជួល​អ្នកបើកបរ​យន្តហោះ​ជា​ជនបរទេស​គឺមាន​តម្លៃ​ថ្លៃ​ណាស់ ហើយ​ជាទូទៅ​ពួកគេ​មិន​ស្នាក់នៅ​កម្ពុជា​យូរ​នោះទេ ដូច្នេះ​ដំណើរការ​ទាំង​មូលនៃ​ការជួល​ និង​បណ្តុះបណ្តាល​ឡើងវិញ​គឺមាន​តម្លៃ​ថ្លៃ​ណាស់​»​។

«​ជាមួយ​កម្មវិធី MPL របស់​យើង ឥឡូវនេះ​ប្រជាជន​កម្ពុជា​មាន​ឱកាស​ទទួល​ការហ្វឹកហ្វឺន​នៅក្នុង​ប្រទេស​កម្ពុជា ខណៈ​បច្ចុប្បន្ន​សិក្ខាកាម​ចំនួន ១៦ ​នាក់​របស់​យើង​ក៏មាន​អ្នក​មកពី​ប្រទេស​ផ្សេង​ដូចជា អូស្ត្រាលី និង​ចិន​ផងដែរ​។ យើង​សង្ឃឹមថា​ថ្ងៃ​ណាមួយ​ឧស្សាហកម្ម​អាកាសចរណ៍​ទាំងមូល​នៅ​កម្ពុជា​នឹងមាន​ប្រជាជន​កម្ពុជា​ភាគច្រើន​»​។

លោក Goh ថ្លែងថា​៖ «​នៅក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល យើង​មាន​គោលបំណង​នាំមក​នូវ​ការប៊ីន​បញ្ជា ​និង​បើកបរ​យន្តហោះ (aircraft simulators), ​យន្តហោះ​ហ្វឹកហាត់​ម៉ាស៊ីន​មួយ និង​អ្នកជំនាញ​បណ្តុះបណ្តាល​បច្ចេកទេស ដើម្បី​ធានាថា​រឿងនេះ​នឹង​សម្រេចបាន​»​។

LTC ត្រូវបាន​បង្កើតឡើង​ក្នុង​ខែធ្នូ ឆ្នាំ​ ២០២០ គឺជា​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​តែ ​១ ​គត់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវ​បានអនុម័ត​ដោយ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​កម្ពុជា (SSCA) ដោយ​ទទួល​បាន​ការបន្ត​រយៈ​ពេល​ ២ ​ឆ្នាំ​ក្នុង​ខែកុម្ភៈ​។

លោក Goh បន្តថា ការទាក់ទាញ​ដ៏សំខាន់​នៃ​វគ្គ​សិក្សា​នៅ LTC គឺថា​អ្នក​ដែល​ជាប់​ត្រូវបាន​ធានា​ការងារ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍ ឡាន​ម៉ីអ៊ែរឡាញ ដែល​នឹង​ជួយ​ពង្រីក​ដល់​វិស័យ​អាកាសចរណ៍​របស់​កម្ពុជា​។

សិក្ខាកាម​រៀន​បើកបរ​យន្តហោះ​ត្រូវ​ឆ្លងកាត់​ហ្វឹកហ្វឺន​ការហោះហើរ​រយៈពេល ២៤៥ ​ម៉ោង ក្នុងនោះ​ ៧៥​ ម៉ោង​ក្នុង​យន្តហោះ​ម៉ាស៊ីន​មួយ និង ១៧០ ​ម៉ោង នៅក្នុង​កាប៊ីន​បញ្ជា​ និង​បើកបរ​យន្តហោះ ខណៈ កម្មវិធី MPL ត្រូវ​ចំណាយពេល​យ៉ាងតិច ១៨ ​ខែ​។

លោក Goh ថ្លែងថា វា​ត្រូវ​ចំណាយពេល​ប្រហែល ២ ​ឆ្នាំ​ដើម្បី​ហ្វឹកហ្វឺន​យ៉ាង​ហ្មត់ចត់ មុនពេល​សិក្ខាកាម​អាច​ហោះហើរ​បាន បន្ទាប់ពីនោះ​ពួកគេ​នឹងចូលរួម​ជាមួយ​អាកាសយានិក​ឡាន​ម៉ីអ៊ែរឡាញ ដែល​ហោះហើរ​ទៅកាន់​គោលដៅ​មួយចំនួន​នៅ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប្រទេស​ចិន​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​ខេត្តសៀមរាប​។

Content image - Phnom Penh Post
កាប៊ីន​បើកបរ​យន្តហោះ​ដ៏ទំនើប​នៃ​យន្តហោះ Sling 2​។

ក្រុមហ៊ុន​អាកាសចរណ៍ ឡាន​ម៉ីអ៊ែរឡាញ ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ​២០១៧ ហើយ​បច្ចុប្បន្ន​មាន​យន្តហោះ​ប្រភេទ Airbus A320 ចំនួន ៦​គ្រឿង គឺជា​ក្រុមហ៊ុន​អាកាសចរណ៍​ធំជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា​ផ្អែកលើ​យន្តហោះ បរិមាណ​អ្នក​ដំណើរ និង​បរិមាណ​ទំនិញ​។

«​យើង​មាន​វគ្គ Multi Pilot License [MPL] និង​វគ្គ​វិស្វករ​ថែទាំ​យន្តហោះ ជាមួយនឹង​ការបណ្តុះបណ្តាល​ដែល​ធ្វើឡើង​ដោយ​អ្នកជំនាញ​បច្ចេកទេស​មកពី Lanmei Airlines, SSCA និង​គ្រូ​ដែលមាន​ការទទួលស្គាល់​ពី ATOs [Aroved Training Organisations]​។ លោក Goh ដែលជា​អ្នកបើក​យន្តហោះ​ពាណិជ្ជកម្ម​មាន​បទពិសោធ​ ២០ ​ឆ្នាំ និង​ធ្លាប់ជា​អាកាសយានិក​ក្រុម​អាកាសចរណ៍ Singapore Airlines និង Air Asia ផងដែរ​នោះបាន​បញ្ជាក់​ថា៖ «LTC ក៏​នឹង​ផ្តល់​ការបណ្តុះបណ្តាល Private Pilot License នៅ​ត្រីមាស​ទី ​៤ នៃ​ឆ្នាំនេះ​»​។

ហើយ​បុគ្គល​ឯកជន​នៅ​កម្ពុជា​ដែលមាន​បំណង​ចង់​ហោះហើរ​ដើម្បី​កម្សាន្ត​សប្បាយ ក៏មានដែរ គឺធ្វើឡើង​នៅក្នុង​យន្តហោះ​ហ្វឹកហាត់​ទំនើប​ដូចគ្នា​នឹង​សិក្ខាកាម​អាកាសយានិក​ពាណិជ្ជកម្ម ដែរ​គឺ​យន្តហោះ Sling 2 មកពី​ក្រុមហ៊ុន​ផលិត​យន្តហោះ​របស់​អាហ្វ្រិក​ខាងត្បូង Sling Aircraft ។

លោក Andrew Naidu ប្រធាន​ផ្នែក​ថែទាំ​នៅ LTC បានឱ្យដឹងថា​៖ «​ការប្តេជ្ញាចិត្ត​របស់​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន Lanmei Training Center ចំពោះ​ស្តង់ដា​ហ្វឹកហ្វឺន​ខ្ពស់បំផុត មានន័យថា យើង​បាន​បណ្តាក់ទុន​យ៉ាងច្រើន​ទៅលើ​យន្តហោះ​ហ្វឹកហាត់ Sling 2 ជាមួយ​នឹង​ឧបករណ៍​អាកាសចរណ៍​ដ៏ទំនើប​បំផុត​សម្រាប់​ការ​ហ្វឹកហ្វឺន​អ្នករៀន​បើកបរ​យន្តហោះ​របស់​យើង​»​។

លោក ​Goh លើកឡើងថា គោលដៅ​ចម្បង​របស់ LTC គឺ​កសាង​កេរដំណែល​សម្រាប់​ឧស្សាហកម្ម​អាកាសចរណ៍ និង​ប្រជាជន​កម្ពុជា​។

«​កន្លែង​ហ្វឹកហ្វឺន​នៅ​កម្ពុជា​គឺ​នៅ​ខ្វះខាត​ច្រើន​នៅឡើយ ដូច្នេះ​គោលបំណង​ចម្បង​របស់​យើង​គឺ​អភិវឌ្ឍ​អ្នកជំនាញ​ក្នុងស្រុក​។ យើង​មាន​អ្នកបើក​យន្តហោះ​ដ៏ល្អ​នៅទីនេះ​មកពី​ក្រុមហ៊ុន​អាកាសចរណ៍​ធំៗ​ដូចជា Emirates និង Singapore Airlines ហើយ​ពួកគេ​នឹង​នាំយក​ការអនុវត្ត​ការងារ​តាម​ស្តង់ដា​អន្តរជាតិ​របស់​ពួកគេ​មក​អនុវត្ត​»​។

លោក Goh ​ថ្លែងថា​៖ «​គោលដៅ​គឺ​ចង់ឱ្យ​ពលរដ្ឋ​ក្នុងស្រុក​កាន់តែច្រើន​ធ្វើការ​ក្នុង​វិស័យនេះ​។ នៅពេលដែល​អ្នកជំនាញ​កម្ពុជា​អាច​ចូល​គ្រប់គ្រង​ដំណើរការ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​បាន ពេលនោះ​បេសកកម្ម​នឹង​សម្រេច​»៕

អត្ថបទគួរចាប់អារម្មណ៍