The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ខ្ពស់​ចំពោះ​ការប្រើ​បច្ចេកវិទ្យា​ទំនើប​ប្រកប​ដោយ​ការច្នៃ​ប្រឌិត

ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ខ្ពស់​ចំពោះ​ការប្រើ​បច្ចេកវិទ្យា​ទំនើប​ប្រកប​ដោយ​ការច្នៃ​ប្រឌិត

Content image - Phnom Penh Post
ក្រុមហ៊ុន​ខ្មែរ ប៊ែវើរីជីស ផលិត​ស្រាបៀរ​ប្រកបដោយ​ការច្នៃប្រឌិត​ និង​ប្រើប្រាស់​បច្ចេកវិទ្យា​ដ៏ទំនើប​។ រូបថត យូសុះ អាប់ឌុលរ៉ាស់​ហ៊ីម

ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ខ្ពស់​ចំពោះ​ការប្រើ​បច្ចេកវិទ្យា​ទំនើប​ប្រកប​ដោយ​ការច្នៃ​ប្រឌិត

Content image - Phnom Penh Post

ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ (Cambodia Premium Draft Beer) គឺជា​ផលិតផល​ចុងក្រោយ​បំផុត ដែល​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ចំពោះ​ការច្នៃប្រឌិត និង​ការប្រើប្រាស់​បច្ចេកវិទ្យា​ដ៏ទំនើប​ដែល​នាំមក​នូវ​បទពិសោធ​ស្រាបៀរ ដ្រាហ្វ ច្រក​ក្នុង​ដប ដ៏ឈ្ងុយឆ្ងាញ់​។

ដោយ​អនុវត្ត​ទស្សនៈ « daught in pint ឬ​ស្រាបៀរ ដ្រាហ្វ ច្រក​ក្នុង​ដប​» ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ ត្រូវបាន​ផលិតឡើង​ដោយ​ប្រើ​បច្ចេកវិទ្យា Flash Pasteurization និង​ផ្កា​ហប់​ពិសេស​ជាមួយ​គ្រឿងផ្សំ​ល្អ​បំផុត ដើម្បី​ធានាបាន​នូវ​រសជាតិ​កាន់តែ​ស្រស់ស្រាយ និង​ក្លិន​កាន់តែ​ឈ្ងុយ​។

ជាមួយ​នឹង​លក្ខណពិសេស​ទាំងនេះ ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ ក៏មាន​ឡាប៊ែល​ពិសេស​អាច​បញ្ចេញ​ពន្លឺ​នៅពេល​ប៉ះ​ជាមួយ​ភ្លើង UV ក្នុង​កន្លែង​ងងឹត ដែល​ស្ថិតនៅក្រោម​ពាក្យស្លោក «​បញ្ចេញ​ពន្លឺ​» ( Be the Glow) ខណៈ​ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ របស់​ក្រុមហ៊ុន​ផលិតស្រាបៀរ​ឈានមុខ​គេ​នៅ​កម្ពុជា​មួយនេះ​កំពុង​អង្រួន​ទីផ្សារ​ភេសជ្ជៈ ដែល​មាន​ការប្រកួតប្រជែង​ខ្ពស់​នៅ​កម្ពុជា​។

«​យើង​ចង់​រក្សា​ភាព​ជា​ក្រុមហ៊ុន​ឈានមុខ​គេ ផ្នែក​ច្នៃប្រឌិត​ក្នុង​ទីផ្សារ​កម្ពុជា​។ យើង​នឹង​ផ្តោត​ជា​រៀងរហូត​លើ​ដំណើរការ​ផលិត និង​ច្នៃប្រឌិត​ផលិតផល​ថ្មីៗ សម្រាប់​អតិថិជន​»​។

លោក​បណ្ឌិត Zvonimir Nemet នាយក​បច្ចេកទេស​របស់​ក្រុមហ៊ុន ជីប ម៉ុង និង ខ្មែរ ប៊ែវើរីជីស បាន​មានប្រសាសន៍​ថា​៖ «​នេះ​ជា​សារ​ទៅកាន់​អតិថិជន​ដែល​គាំទ្រ​ផលិតផល​របស់​យើង គឺ​យើង​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​ផ្តល់ជូន​ផលិតផល​ដែល​ស្របតាម​តម្រូវការ​របស់​អតិថិជន​ឱ្យបាន​ពេញលេញ​»​។

Content image - Phnom Penh Post
លោក​បណ្ឌិត Zvonimir Nemet ។

លោក​ថ្លែងថា ដំណើរការ​ផលិត​ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ គឺមាន​ភាពទូលំទូលាយ និង​ផលិតឡើង​ដោយ​ការយកចិត្ត​ទុកដាក់​ខ្ពស់បំផុត​លើ​ដំណើរ​ការផលិត រសជាតិ ក្លិន រហូតដល់​ការ​វេចខ្ចប់ ដើម្បី​ធានាថា​អតិថិជន​ទទួលបាន​ផលិតផល​ស្រាបៀរ ព្រីមៀម ដ្រាហ្វ ដែល​ប្រណីត​បំផុត​។

«​យើង​ចង់​ផ្តល់ឱ្យ​អតិថិជន​របស់​យើង​នូវ​លក្ខណៈ​បច្ចេកទេស​ទំនើប​ដែលមាន​នាពេល​បច្ចុប្បន្ន ដើម្បី​ជា​ការអរគុណ​ចំពោះ​ភក្តីភាព​ដ៏យូរអង្វែង​របស់​ពួកគេ ចំពោះ​ផលិតផល​ដ៏ល្អ​បំផុត​របស់​យើង​»​។

«​នៅពេល​យើង​រចនា​ផលិតផល​នេះ​ឡើង ពោលគឺ​ដំណាក់​កាលដែល​យើង​ដឹង​នូវ​រសជាតិ​ដែល​យើង​ចង់បាន​នៅពេល​ដែល​យើង​ច្នៃប្រឌិត​រសជាតិ​ដែល​យើង​ចង់បាន យើង​ក៏​សម្រេចចិត្ត​ច្នៃប្រឌិត​រសជាតិ​ដ៏ស្រស់ស្រាយ​ឈ្ងុយឆ្ងាញ់​សម្រាប់​ស្រាបៀរ​របស់​យើង​ជាមួយ​នឹង​ក្លិនក្រអូប និង​រសជាតិ​ដែល​អាច​រក្សាបាន​យ៉ាង​ល្អ​ពេញ​សុពលភាព​។

លោក​បណ្ឌិត Nemet បន្ថែមថា​៖ « បច្ចេកវិទ្យា Flash Pasteurisation គឺជា​ដំណើរការ​ដ៏​ល្អឥតខ្ចោះ​ដែល​អាចឱ្យ​យើង​ផលិត​នូវ​អ្វីដែល​យើង​ចង់បាន​។ ជាមួយនឹង​ការដុត​កម្តៅ​ក្នុង​រយៈពេល​ដ៏ខ្លី​នេះ ធ្វើឱ្យ​ស្រា​បៀរ​មិន​ងាយ​ខូច ហើយ​អាច​រក្សាបាន​នូវ​ក្លិន និង​រសជាតិ​បាន​យ៉ាង​ល្អ​ពេញ​សុពលភាព​»​។
ជនជាតិ​អឺរ៉ុប​ដែល​បានទទួល​សញ្ញាបត្រ​បណ្ឌិត និង MSc ផ្នែក​បច្ចេកវិជ្ជា​ម្ហូបអាហារ និង​ជីវ​បច្ចេកវិទ្យា​ផ្តោតលើ​ស្រាបៀរ​រូបនេះ​បាន​ថ្លែងថា ដំណើរការ​រចនា គឺ​គិតដល់​សូម្បី​ពណ៌​ដប ដើម្បី​ឆ្លុះបញ្ចាំង​ពី​គុណភាព​ផលិតផល​នៅ​ខាងក្នុង​។

Content image - Phnom Penh Post
ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ មាន​លក្ខណពិសេស​ដ៏គួរឱ្យ​ទាក់ទាញ​បំផុត​។

«​សម្រាប់​ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ យើង​ប្រើ​ដប​ពណ៌​បៃតង​។ ការប្រើប្រាស់​ដប​ពណ៌​បៃតង​ក្នុង​ការវេចខ្ចប់​ត្រូវបាន​អតិថិជន​យល់ថា វា​ប្រណីត​ជាង​ពណ៌​ត្នោត​។ កាលពី​ប៉ុន្មាន​ទសវត្សរ៍​មុន​មាន​ការ​សិក្សា​ជាច្រើន​នៅ​អឺរ៉ុប ដែល​បានបង្ហាញ​យ៉ាងច្បាស់​ថា អតិថិជន​ភាគច្រើន​យល់ថា​ដប​ពណ៌​បៃតង គឺ​ពិសេស និង​ប្រណីត​ជាង​ដប​ពណ៌​ត្នោត​»​។

លោក​បន្ថែមថា​៖ «​យើង​ចង់​ផ្តល់ឱ្យ​អតិថិជន​របស់​យើង​នូវ​ផលិតផល​ដែល​ល្អផ្តាច់គេ ហើយ​ដូចដែល​មនុស្ស​ភាគច្រើន​បាន​ចាត់ទុកថា​វា​មាន​ភាព​ប្រណីត​ជាង ដូច្នេះហើយ​បានជា​យើង​ប្តូរ​ពី​ដប​ពណ៌​ត្នោត ទៅ​ដប​ពណ៌​បៃតង​វិញ​»​។

លោក​បណ្ឌិត Nemet មាន​ប្រសាសន៍​ថា ការផ្លាស់ប្តូរ​ទៅប្រើ​ដប​ពណ៌​បៃតង គឺ​តម្រូវឱ្យមាន​ការវិនិយោគ​លើ​បច្ចេកវិទ្យា និង​ដំណើរការ​ថ្មី​ជាមួយ​នឹង​ឧបករណ៍​និង​គ្រឿងផ្សំ​ពិសេស ដែល​ដឹកជញ្ជូន​ពី​អឺរ៉ុប​ខាងលិច មកកាន់​រោងចក្រ​ផលិត​ស្រាបៀរ​ដ៏ទំនើប​នៅ​សង្កាត់​ជើងឯក​ក្នុង​រាជធានី​ភ្នំពេញ​នេះ​។

លោក​វេជ្ជបណ្ឌិត Nemet ឱ្យដឹងថា​៖ «​ដប​ពណ៌​បៃតង​គឺ​ថ្លា​ជាង ដែល​ធ្វើឱ្យ​វា​ងាយ​រង​ឥទ្ធិពល​ពី​ពន្លឺព្រះអាទិត្យ​ច្រើនជាង​ពណ៌​ត្នោត ដែល​មានន័យថា​ក្លិន​ស្រាបៀរ​អាច​ងាយ​ខូច​នៅក្នុង​ដប​ពណ៌​បៃតង​។ ដោយហេតុ​ផល​នេះ យើង​ត្រូវការពារ​ស្រាបៀរ​របស់​យើង​ជាមួយនឹង​ផ្កា​ហប់​ពិសេស ដែល​អាច​រក្សា​ក្លិន​ដើម​របស់​វា​បាន​ពេញលេញ ទោះបី​ត្រូវ​កម្តៅថ្ងៃ​ខ្លាំង ពេល​វា​ស្ថិតនៅក្នុង​ដប​ពណ៌​បៃតង​ក៏ដោយ​»​។

លោក​បាន​បន្ថែមថា ជាមួយ​នឹង​ទស្សនៈ «draught in pint ឬ​ស្រាបៀរ ដ្រាហ្វ ច្រក​ក្នុង​ដប​» ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បាន​ខិតខំ​ប្រឹងប្រែង​តាម​គ្រប់​វិធីសាស្ត្រ ដើម្បីឱ្យ​អតិថិជន​នៅ​កម្ពុជា​អាច​រីករាយ​ជាមួយនឹង​បទពិសោធ​ស្រាបៀរ​ដ៏ស្រស់ស្រាយ និង​ល្អឥតខ្ចោះ​។

Content image - Phnom Penh Post

បុរស​ដែលមាន​បទពិសោធ​ច្រើន​ក្នុង​ឧស្សាហកម្ម​នេះ និង​ធ្លាប់ធ្វើ​ការឱ្យ​ក្រុមហ៊ុន Heineken និង AB InBev អស់​រយៈពេល​ ២០​ ឆ្នាំ​ក្នុង​អាជីព​នេះ​បាន​ឱ្យដឹង​ទៀតថា កិច្ចខិតខំ​ប្រឹងប្រែង​រហូត​ឈាន​ទៅដល់​ការផលិត​ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ និង​លក្ខណពិសេស​ជាច្រើន​ទៀត​ក្នុង​គោលបំណង​ផ្តល់​ជា « រង្វាន់​» និង​ការ «​អរគុណ​» ​ចំពោះ​អតិថិជន​ដ៏ស្មោះស្ម័គ្រ ក៏​ដូច​អតិថិជន​ថ្មី​ផងដែរ​។

«​ឧទាហរណ៍ បច្ចេកវិទ្យា cool tester គឺជា​ការ​ធានាថា​អតិថិជន​កំពុង​ទទួលទាន​ផលិតផល នៅក្នុង​សីតុណ្ហភាព​ល្អ​បំផុត​។ គម្រប​ដប​ងាយស្រួល​បើក ខណៈ​ឡាប៊ែល​ពិសេស​អាច​បញ្ចេញ​ពន្លឺ​នៅក្នុង​ទីងងឹត គឺជា​លក្ខណ​ពិសេស​មួយទៀត​។ នៅពេល​យើង​រចនា​ការវេចខ្ចប់ យើង​ចង់​ផ្តល់ឱ្យ​អតិថិជន​របស់​យើង​នូវ​លក្ខណៈ​បច្ចេកទេស​ដ៏ទំនើប និង​ថ្មីៗ​ទាំងនេះ​»​។

លោក​បណ្ឌិត Nemet បាន​បន្ថែមថា​៖ «​យើង​ពិតជា​បានគិត​គូរ និង​អរគុណ​ចំពោះ​អតិថិជន​របស់​យើង តាមរយៈ​ការច្នៃប្រឌិត និង​ប្រើ​បច្ចេកទេស​ចុងក្រោយ​បំផុត ដើម្បី​ផលិត​បាន​ស្រាបៀរ​ដែលមាន​រសជាតិ​ដ៏ឈ្ងុយឆ្ងាញ់​ជាប់​ជានិច្ច ហើយ​ខ្ញុំ​ជឿថា យើង​បានធ្វើ​វា​ដោយ​ជោគជ័យ​»៕

Content image - Phnom Penh Post

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍