ការអប់រំបានវិវត្តពីវិធីសាស្ត្របុរាណ ដូចជា ការទន្ទេញចាំមេរៀន មកកាន់វិធីសាស្ត្រទំនើបក្នុងការបណ្តុះបណ្តាល នូវអ្នកគិត ដែលមានភាពច្នៃប្រឌិត និងវៃឆ្លាត។
សាលារៀនបានវិវត្ត និងផ្លាស់ប្តូរ ចាប់តាំងពីសម័យបុរាណ ប៉ុន្តែសព្វថ្ងៃ នេះ មានភាពបន្ទាន់មួយសម្រាប់សាលារៀនក្នុងការផ្លាស់ប្តូរកម្មវិធីបង្រៀន និងកម្មវិធីសិក្សារបស់ពួកគេ ដើម្បីបំពេញនូវសេចក្តីត្រូវការរបស់និស្សិតសតវត្សរ៍ទី២១ នេះ។
វាអាចជាការភ្ញាក់ផ្អើលមួយ នៅពេលដែលដឹងថា ការសរសេរដំបូងបង្អស់ត្រូវបានធ្វើឡើងនៅប្រហែលឆ្នាំ៣១០០ មុនគ្រិស្តសករាជ ហើយដោយសារតែបទពិសោធផ្ទាល់ខ្លួនក្នុងជីវិតប្រចាំថ្ងៃគេមិនអាចបង្រៀនការអាន និងការសរសេរនោះបានទេ។
សាលារៀនដំបូងត្រូវបានបង្កើតឡើងនៅក្នុងប្រទេសអេស៊ីបបុរាណ ប្រទេសក្រិកបុរាណ និងរ៉ូមបុរាណ។ វិធីសាស្ត្រនៃការរៀនសូត្រ គឺជាការចងចាំ ហើយកត្តាជំរុញឲ្យរៀនសូត្រជាចម្បងនោះ គឺ ជាការភ័យខ្លាចចំពោះទណ្ឌកម្ម ដែលដាក់មកលើរាងកាយ ។
បដិវត្តន៍កសិកម្ម និងឧស្សាហកម្ម បាននាំមកនូវការផ្លាស់ប្តូរយ៉ាងធំៗទៅលើសាលារៀន ប៉ុន្តែជាអកុសលការផ្តោតអារម្មណ៍នៅតែមានទៅលើការចងចាំឆៅ ការធ្វើតាមអ្វីដែលគេបញ្ជា ការឱនលំទោនតាមគេគ្រប់បែបយ៉ាង សកម្មភាពដែលដឹកនាំដោយគ្រូបង្រៀនសុទ្ធសាធ និងការធ្វើយ៉ាងម៉េចឲ្យស្របតាមបទដ្ឋានសង្គមដាច់ខាត។
បន្ទាប់ពីរយៈពេលជិត ៥,០០០ឆ្នាំ មកហើយនោះការបង្កើតអ៊ីនធឺណិត បានបង្កឲ្យមានបន្ទុះ នៃការចែករំលែកព័ត៌មាន និងការកែលម្អបច្ចេកវិទ្យា ដែលបានបើកឱកាសថ្មីៗដ៏អស្ចារ្យសម្រាប់មនុស្សនៅជុំវិញពិភពលោក។ ស្មាតហ្វូននេះបានផ្ទុះចេញជារូបរាងលើឆាកពិភពលោកនៅដើមសតវត្សរ៍ទី២១ រួមជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយសង្គម និងក៏ដូចជាការកើនឡើងនៃប្រាជ្ញាមនុស្ស និងសមត្ថភាពរបស់មនុស្ស។
ការអភិវឌ្ឍទាំងនេះក្នុងវិស័យបច្ចេកវិទ្យា និងសកលភាវូបនីយកម្ម មានឥទ្ធិពលយ៉ាងជ្រាលជ្រៅទៅលើមូលដ្ឋាន និងបុគ្គលិកលក្ខណៈដើមរបស់សាលារៀនរបស់យើង។
សាស្ត្រាចារ្យ James Flynn បានស្រាវជ្រាវអំពីភាពលូតលាស់នៃបញ្ញាមនុស្សចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៣០។
ការសិក្សារបស់លោកបានបង្ហាញពីការរីកចម្រើនយ៉ាងខ្លាំងក្នុងផ្នែកប្រាជ្ញាក្នុងរយៈពេលកន្លងមក និងពន្លេចឲ្យឃើញថា ភាពជឿនលឿននៃបច្ចេកវិទ្យា ដើរតួនាទីយ៉ាងសំខាន់ក្នុងភាពរីកចម្រើននៃការយល់ដឹងរបស់យើង។
ជាក់ស្តែង លោក Flynn បានអះអាងថា ជំនាន់ថ្មីនីមួយៗមានការកើនឡើងប្រមាណ៩ពិន្ទុ នូវរង្វាស់បញ្ញា (អាយ ឃ្យួ) ជាងជំនាន់មុន។ ការរកឃើញរបស់លោកបានបង្ហាញពីការកើនឡើងដ៏ធំធេង និងកំណើនមួយដែលថេរ ដែលបានវាស់នៅផ្នែកជាច្រើននៃពិភពលោក ចាប់ពីឆ្នាំ១៩៣០ រហូតមកដល់បច្ចុប្បន្ននេះ។
សព្វថ្ងៃនេះ សាលារៀនគឺពោរពេញទៅដោយសិស្សជំនាន់អាល់ផា និងជំនាន់ Z។ ពួកគេមានកំណើតកើតនៅជុំវិញដើមសតវត្សរ៍ទី២១ ហើយកុមារទាំងនេះត្រូវបានគេព្យាករថា មានអាយុកាលប្រមាណ៩៧ឆ្នាំ និងជាជំនាន់ទី១ ដែលនឹងអាចឈានចូលទៅឃើញសតវត្សរ៍ទី២២។ ពួកគេត្រូវបានគេព្យាករទុកថា នឹងមានភាពវៃឆ្លាតជាងជំនាន់មុនៗ ហើយមានភាពវៃឆ្លាតជាងគ្រូ ឪពុកម្តាយ និងជីដូនជីតារបស់ពួកគេទៀតផង។
ជីវិតពួកគេនឹងពោរពេញដោយការផ្លាស់ប្តូរសង្គម និងការអភិវឌ្ឍន៍បច្ចេកវិទ្យាដ៏ធំៗ។ ដោយបានជ្រមុជខ្លួនចូល ក្នុងបច្ចេកវិទ្យាតាំងពីកើតមកដំបូង ពួកគេនឹងមានទំនាក់ទំនងតភ្ជាប់ទៅនឹងបណ្តាញអេឡិចត្រូនិកគ្រប់ពេលវេលា។
ក្នុងនាមជាសង្គមមួយ យើងបានផ្លាស់ប្តូរពីពិភពរិតត្បិត និងគំនិតរឹងរូសនៃសម័យឧស្សាហកម្ម ទៅជាពិភពលោកដែលស្មុគស្មាញខ្លាំង ដែលតម្រូវឲ្យមានកំណើនផ្នត់គំនិតថ្មីនៅថ្ងៃនេះ។ យើងមានភាគរយខ្ពស់នៃចំនួនប្រជាជន ដែលនឹងទទួលបានការអប់រំកម្រិតឧត្តមសិក្សា ជាងសម័យណាៗទាំងអស់ ហើយពួកគេធ្វើការទាមទារនូវលក្ខណៈដែលមានមុខងារក្នុងការយល់ដឹងខ្ពស់ និងមានភាពបត់បែននៃការយល់ដឹងកាន់តែខ្លាំង។
សាលារៀន និងគ្រូបង្រៀនត្រូវការធ្វើការផ្លាស់ប្តូរជាបន្ទាន់ ដើម្បីបំពេញតាមតម្រូវការរបស់សិស្សទាំងនេះ។ ទម្លាប់ថ្មីនៃផ្នត់គំនិតសម្រាប់សតវត្សរ៍ទី២១ គឺមានសារៈសំខាន់ណាស់ ហើយពួកគេត្រូវការបណ្តុះបណ្តាលអ្នកដោះស្រាយបញ្ហា ដែលឃើញបញ្ហាមួយៗជាឱកាស ហើយស្វែងរកលទ្ធភាពថ្មីៗ ក្នុងការច្នៃប្រឌិត បត់បែន និងផ្លាស់ប្តូរ។
ក៏ដូចជាជំនាញអក្ខរកម្ម និងថ្វីលេខ គ្រូបង្រៀនត្រូវបណ្តុះការយល់ដឹងផ្នែកឌីជីថល ការគិតដែលប្រកបដោយការច្នៃប្រឌិត និងការគិតស៊ីជម្រៅការដោះស្រាយបញ្ហាពិភពលោកពិត ការសហការ ភាពវៃឆ្លាតជាសមូហភាព និងបញ្ញាស្មារតីនៅក្នុងចំណោមសិស្សរបស់ពួកគេ។
យោងតាមទិន្នន័យពីការសិក្សាស្រាវជ្រាវ McCrindle បានឲ្យដឹងថា Gen Alpha និង Gen Z ត្រូវបានគេរំពឹងថា នឹងធ្វើការបានយូរជាងធម្មតា ហើយមានអាជីពជាមធ្យមចំនួនប្រាំ និងនិយោជកផ្សេងៗគ្នាចំនួន ២០នាក់ នៅក្នុងជីវិតរបស់ពួកគេ។ ពួកគេជាបក្សពួកមនុស្សវ័យក្មេងជំនាន់ថ្មីមួយ ដែលមើលឃើញពីកាលានុវត្តភាពនៃភាពជាសហគ្រិន ហើយជម្នះយកឱកាសនោះដោយគ្មានភាពភ័យខ្លាច។
សាលារៀនដែលមិនមានភាពបត់បែនតាមការផ្លាស់ប្តូរទាំងនេះកំពុងតែបង្កការខូចខាតដ៏ធំដល់សិស្សរបស់ពួកគេ។
សាលារៀននាពេលបច្ចុប្បន្ននេះ ត្រូវតែមានការសិក្សារៀនសូត្រដោយផ្តោតលើសិស្សរបស់ខ្លួនជាធំដោយមានកន្លែងរៀនសូត្រដែលអាចបត់បែនបាន និងការបញ្ចូលវិធីសាស្ត្រស៊ើបសួរពិភាក្សាក្នុងការបង្រៀន និងការរៀន។ ការបង្រៀនជំនាញនៃការផ្តោតអារម្មណ៍ការគោរពចិត្តមេត្តាករុណា ការស៊ើបអង្កេត និងការសាកសួរ គឺជាកត្តាសំខាន់នៃកម្មវិធីសិក្សាសតវត្សរ៍២១។
សាលាអន្តរជាតិអូស្ត្រាលីភ្នំពេញ (AISPP) បានប្តេជ្ញាចិត្តក្នុងការជំរុញឲ្យគ្រប់កុមារទាំងអស់ ស្វែងយល់ពីសក្ដានុពលដ៏ធំសម្បើមរបស់ខ្លួន ក្នុងការធ្វើឲ្យមានឥទ្ធិពលជាវិជ្ជមានទៅលើពិភពលោករបស់ពួកគេ។
សាលានេះបានឱបក្រសោបការផ្លាស់ប្ដូរ និងភាពបត់បែនក្នុងសតវត្សរ៍ទី២១ ដើម្បីផ្តល់ជូននូវកម្មវិធីសិក្សាដែលមានលំដាប់ថ្នាក់ពិភពលោក៕
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅសាកសួរនៅ AISPP និងជួបជាមួយគ្រូអន្តរជាតិនៅទីនោះ ដែលមានសមត្ថភាពខ្ពស់ និងស្វែងយល់បន្ថែមអំពីកម្មវិធីសិក្សា ដែលប្រកបដោយភាពច្នៃប្រឌិត នៅម៉ោង ១០ព្រឹកថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ២០១៧។
ឆ្នាំសិក្សាថ្មីនឹងចាប់ផ្តើមនៅថ្ងៃទី១៥ ខែសីហា។ កន្លែងមានកំណត់សម្រាប់កុមារដែលមានអាយុពី ៣ទៅ១២ឆ្នាំ គឺនៅមិនទាន់ពេញនៅឡើយទេ។
ស្វែងយល់បន្ថែមនៅ www.aispp.edu.kh