សាលាអន្តរជាតិកាណាដា (CIS) ប្រចាំទីក្រុងភ្នំពេញ បានដាក់សម្ពោធចេញនូវកម្មវិធីសិក្សាភាសាបារាំង ហៅថា French Immersion program កាលពីខែសីហា ឆ្នាំ២០១៥ កន្លងទៅ។
កម្មវិធីនេះត្រូវបានរៀបចំឡើងសម្រាប់សិស្សានុសិស្សចាប់ពីកម្រិតថ្នាក់ទី១ឡើង ដែលមានចំណាប់អារម្មណ៍ចង់សិក្សាភាសាបារាំង។ រយៈពេល ៤០ ភាគរយ នៃរយៈពេលម៉ោងសិក្សាក្នុង១ថ្ងៃ។ សិស្សានុសិស្សកម្មវិធី French Immersion រៀនជាភាសាបារាំង ខណៈដែលរយៈពេលនៅសល់គឺរៀនជាភាសាអង់គ្លេស។
កម្មវិធិសិក្សាទាំងមូលដែលមាននៅសាលាអន្តរជាតិកាណាដា មិនថា ជាភាសាអង់គ្លេស ឬបារាំង នោះទេ គឺសុទ្ធតែមានប្រភពមកពីប្រទេសកាណាដា និងមានការទទួលស្គាល់ជាកម្មវីធីសិក្សា ដែលមានគុណភាពខ្ពស់បំផុតមួយក្នុងចំណោមកម្មវីធិសិក្សាផ្សេងទៀតនៅទូទាំងពិភពលោក។ សិស្សានុសិស្ស ដែលបានបញ្ចប់ការសិក្សាពីសាលាអន្តរជាតិកាណាដា អាចចូលរួមសិក្សានៅតាមបណ្តាសាកលវិទ្យាល័យនានានៅលើ ពិភពលោកបាន។
ទន្ទឹមនឹងកម្មវិធិសិក្សា French Immersion នេះកម្មវិធីសិក្សាភាសាបារាំង ក៏ត្រូវបានផ្តល់ជូនទៅដល់សិស្សានុសិស្សទាំងឡាយណា ដែលចង់រៀនភាសាបារាំង ចាប់ពីអាយុ៣ឆ្នាំឡើងទៅ។
កម្មវីធីនេះអនុញ្ញាតឲ្យសិស្សានុសិស្សគ្រប់រូបអាចចាប់ផ្តើមកសាងសមត្ថភាព និងស្គាល់ពីភាពខ្លាំងរបស់ខ្លួនក៏ដូចជាចំណុចដែលត្រូវពង្រឹងឲ្យកាន់តែខ្លាំងថែមទៀតផងដែរ។ ការសហការ ការចេះគ្រប់គ្រងខ្លួនឯង និងដំណើរការនៃការអភិវឌ្ឍការសិក្សារបស់ខ្លួនលើគ្រប់មុខវិជ្ជាក្នុងកម្មវិធីសិក្សាជាភាសាបារាំង។
ប្រសិនបើសិស្សានុសិស្សចង់ចុះឈ្មោះសិក្សាក្នុងកម្មវិធិនេះ គ្រូបង្រៀនភាសាបារាំង នៅសាលាCIS ផ្ទាល់អាចរៀបចំនូវការប្រឡងធ្វើតេស្តសមត្ថភាពយ៉ាងឆាប់រហ័សមួយសម្រាប់ការវាស់ស្ទង់កម្រិតសមត្ថភាពភាសាបារាំង របស់សិស្សានុសិស្សនោះ និងអាចប៉ាន់ស្មានបានថា តើសិស្សនោះអាចចូលសិក្សាបាននៅកម្រិតណា?
លោក Raphael Pech ដែលជាគ្រូបង្រៀនក្នុងកម្មវិធី French Immerson នៅសាលា CIS បានថ្លែងថា៖ «សិស្សានុសិស្សក្នុងកម្មវិធី French Immersion ទទួលបានអត្ថប្រយោជន៍ក្នុងការពង្រឹងភាសាបារាំងរបស់ខ្លួនតាមរយៈកម្មវិធីសិក្សាកាណាដាតែម្តង។ ការសិក្សានេះមានរយៈពេល ១២០នាទី ដែលសិស្សានុសិស្សរបស់យើងអាចពង្រឹងសមត្ថភាពភាសារបស់ខ្លួនបានយ៉ាងឆាប់រហ័ស»។
សាលា CIS រក្សាចំនួនសិស្សក្នុងថ្នាក់នីមួយៗតិច និងស្និទ្ធស្នាល ព្រមទាំងមានការយកចិត្តទុកដាក់ខ្ពស់សម្រាប់កម្មវិធីសិក្សា French Immersion នេះ ដែលអនុញ្ញាតឲ្យលោកគ្រូអ្នកគ្រូអាចផ្តោតលើភាសាបារាំង របស់ខ្លួន ជាគន្លឹះមួយសម្រាប់ការអភិវឌ្ឍការគិតប្រកបដោយភាពឈ្លាសវៃមិនមែនត្រឹមតែសម្រាប់ការធ្វើទំនាក់ទំនង និងប្រើប្រាស់នោះទេ។
សាលាក៏មានផ្តល់នូវការសិក្សាតាមបែបការស្វែងយល់ពីខ្លួនឯងផ្ទាល់ និងគម្រោងសិក្សា ដែលមានការរៀបចំយ៉ាងល្អបំផុតដូចជាថ្នាក់រៀន ដែលគ្រូបង្រៀនផ្តោតទៅលើសិស្សនីមួយៗផ្ទាល់ មានកំព្យូទ័រយូរដៃ មានឧបករណ៍ tablet សម្រាប់ប្រើប្រាស់ និងក្តារឆ្នួនអេឡិចត្រូនិក ដូចជាអេក្រង់កំព្យូទ័រផងដែរ។
ការផ្តល់នូវកម្មវិធីសិក្សាជាភាសាបារាំងច្បាស់លាស់សម្រាប់សិស្សានុសិស្សចាប់ពីអាយុ៣ឆ្នាំឡើងទៅ សម្រាប់កម្មវិធីសិក្សា French Immersion Program គឺអាចជួយរៀបចំឲ្យសិស្សានុសិស្សមានសមត្ថភាពខ្លាំងពេលឈានទៅដល់កម្រិតថ្នាក់ទី១។
ឆ្នាំនេះសិស្សានុសិស្សនឹងមានឱកាស ក្នុងការប្រកួតប្រឡង DELF (Diplôme d’Etudes en Langue Française) ដែលនឹងអាចធ្វើឲ្យសមត្ថភាពភាសាបារាំងរបស់ពួកគេ មានការទទួលស្គាល់នៅក្នុងប្រទេសបារាំង។
ក្រុមការងារយ៉ាងសកម្មរបស់សាលា CIS គឺ មានគ្រូបង្រៀនជនជាតិបារាំង ចំនួន៣រូប ពីប្រទេសកាណាដា និងបារាំង និងគ្រូជំនួយការជនជាតិខ្មែរម្នាក់ដែលចេះភាសាបារាំងយ៉ាងស្ទាត់ជំនាញ និងរៀនភាសាបារាំង នៅវិទ្យាស្ថានភាសាបារាំង នៅទីក្រុងភ្នំពេញ។ ក្រុមការងារសម្រាប់កម្មវីធិសិក្សានេះមានការប្តេជ្ញាយ៉ាងមុតមាំក្នុងការបង្ហាត់បង្រៀនសិស្ស និងគ្រួសាររបស់ពួកគេអំពីអត្ថប្រយោជន៍ដ៏សម្បូរបែប និងចំណុចសំខាន់ៗរបស់វប្បធម៌បារាំង។
សាលា CIS មានក្តីមោទនៈយ៉ាងក្រៃលែង ដោយហ៊ាននិយាយបានថា ចាប់តាំងពីបើកកម្មវិធីសិក្សានេះមកសាលាបានឃើញនូវកំណើនគ្រួសារដែលមិនចេះនិយាយភាសាបារាំង បានចូលរួមយកកូនៗមករៀនភាសាបារាំង និងលើកកម្ពស់វប្បធម៌បារាំងផងដែរ ដោយពួកគេខិតខំប្រឹងប្រែងរៀនសូត្រភាសាបារាំង និងអាចនិយាយបានយ៉ាងល្អក្នុងរយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ។
លោក Pech បានថ្លែងថា ៖ «យើងមានមោទនភាពយ៉ាងខ្លាំងដែលសិស្សានុសិស្សរបស់យើងពីររូប បាននិងកំពុងបន្តការសិក្សានៅទីក្រុង Quebec ប្រទេសកាណាដា បានជ្រើសរើសកម្មវិធីសិក្សាភាសាបារាំងនេះ ដែលជាគំរូដ៏ល្អឥតខ្ចោះក្នុងការស្វែងយល់អំពីវប្បធម៌បារាំង បន្ថែមទៀត»។
ខួរក្បាលរបស់កុមារ គឺមានសមត្ថភាពពីកំណើតក្នុងការចាប់យកភាសាថ្មីៗ និងបានយ៉ាងរហ័សទៀតផង។ ដើម្បីចូលរួមដល់ការអភិវឌ្ឍខួរក្បាលកុមារទាំងនេះ បណ្ណាល័យរបស់សាលាបានផ្តល់នូវសៀវភៅភាសាបារាំងជាច្រើនមុខផងដែរ។ បន្ថែមពីលើសកម្មភាពក្នុងសាលាទៀតនោះសិស្សានុសិស្សនៅសាលា CIS ក៏តែងតែជួបប្រាស្រ័យទាក់ទងជាមួយសាលាជាដៃគូរបស់ខ្លួននោះ គឺសាលា École Française Internationale (EFI)។
សាលានេះមានផ្តល់នូវការសិក្សាបន្ថែមអំពីវប្បធម៌បារាំងយ៉ាងល្អ ដែលបានឆ្លុះបង្ហាញនូវភាពជោគជ័យនៅក្នុងប្រទេសកាណាដា នាពេលកន្លងមក។
ជារៀងរាល់ឆ្នាំពួកគេចូលរួមអបអរសាទរវប្បធម៌ភាសាបារាំង តាមរយៈកម្មវិធីសិក្សាជាច្រើន ដែលមាននៅសហគមន៍ និងសាលាទាំងមូលតែម្តង។
កិច្ចប្រជុំប្រចាំឆ្នាំជាភាសាបារាំង រៀបចំ ឡើងសម្រាប់សិស្សានុសិស្សនោះ គឺបានផ្តល់នូវឱកាសសម្រាប់ឲ្យពួកគេចែករំលែកនូវចំណាប់អារម្មណ៍ក្នុងកម្មវិធីនេះ ជាមួយសហគមន៍របស់សាលា CIS ទាំងមូល។
សាលាអន្តរជាតិកាណាដា ឬ CIS សូមចូលរួមអញ្ជើញសិស្សានុសិស្ស និងឪពុកម្តាយទាំងអស់ឲ្យធ្វើការទំនាក់ទំនងទៅកាន់ខាងសាលា ដើម្បីស្វែងយល់បន្ថែមអំពីសារៈសំខាន់ និងអត្ថប្រយោជន៍របស់កម្មវិធី French Immersion និងកម្មវីធីសិក្សាជាភាសាបារាំងមិនថាជាសំណួរអ្វីនោះទេ។
អំពីសាលា CIS
ដោយមានទីតាំងនៅរាជធានីភ្នំពេញ សាលាអន្តរជាតិកាណាដា ហៅកាត់ CIS គឺជាសាលាដែលមានប្រភពមកពីប្រទេសកាណាដា ផ្ទាល់ ដែលផ្តល់នូវកម្មវិធីសិក្សាសម្រាប់សិស្សានុសិស្សចាប់ពីអាយុ៣ឆ្នាំឡើង រហូតដល់ថ្នាក់ទី ៨។
សាលានឹងបន្តបន្ថែមថ្នាក់ថ្មីៗជារៀងរាល់ឆ្នាំរហូតដល់ពេលសិស្សានុសិស្សអាចបញ្ចប់ការសិក្សានៅសាលាផ្ទាល់តែម្តង។ ជាមួយនឹងសញ្ញាប័ត្រចេញពីសាលា CIS សិស្សានុសិស្សទាំងអស់អាចទៅបន្តការសិក្សានៅគ្រប់សាកលវិទ្យាល័យណាមួយក៏បាននៅជុំវិញពិភពលោក៕