The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - វ៉ាលិស Rimowa ល្អ​ប្រណីត​និង​រឹងមាំ​មាន​លក់​នៅ​អគារ​វឌ្ឍនៈ

វ៉ាលិស Rimowa ល្អ​ប្រណីត​និង​រឹងមាំ​មាន​លក់​នៅ​អគារ​វឌ្ឍនៈ

ហាង​លក់​វ៉ាលិស Rimowa ដ៏​មាន​គុណភាព​ខ្ពស់​បំផុត នៅ​អគារ​វឌ្ឍនៈ​កាពីតាល់ រាជធានី​ភ្នំពេញ
ហាង​លក់​វ៉ាលិស Rimowa ដ៏​មាន​គុណភាព​ខ្ពស់​បំផុត នៅ​អគារ​វឌ្ឍនៈ​កាពីតាល់ រាជធានី​ភ្នំពេញ។ រូបថត សហការី

វ៉ាលិស Rimowa ល្អ​ប្រណីត​និង​រឹងមាំ​មាន​លក់​នៅ​អគារ​វឌ្ឍនៈ

និមិត្ត​រូប​របស់​វ៉ាលិស Rimowa គឺជា​សម្ភារ​ដែល​អាច​ធ្វើ​ដំណើរ​បាន​នៅ​ជុំវិញ​ពិភពលោក។ ជា​មួយ​នឹង​ផលិត​ផល​ដែល​រចនា​ឡើង​យ៉ាង​ល្អ Rimowa បាន​ក្លាយ​ជា​និមិត្ត​រូប​ដ៏ស័ក្តិ​សម​សម្រាប់​ការ​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ។

សាក​ក្រឡេក​មើល​អតីត​កាល​ពី​ឆ្នាំ១​៨៩៨ ផលិត​ផល​អំពី​ស្បែក​និង​អំពី​​ឈើរបស់​ប្រទេស​អា​ល្លឺ​ម៉ង់ បាន​បង្ហាញ​រូប​រាង​នៅ​ទ្វីប​អឺរ៉ុប បន្ទាប់​មក​វាក៏​បាន​ឆ្លង​កាត់​មហា​សមុទ្រ​អាត្លង់​ទិក ដោយ​ទូក រួច​បន្ត​ដំណើរ​ការ​អភិវឌ្ឍ​របស់​ខ្លួន​តាម​តម្រូវ​ការ​របស់​ប្រជាជន​នៅ​ទូទាំង​ពិភព​លោក។

ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៥០ វ៉ាលិស Rimowa ក៏​បាន​ក្លាយ​ជា​វត្ថុ​ដ៏​ប្រណីត​ដោយ​សារ​ភាព​ល្អ​ឯក​របស់​វា​ដែល​ផលិត​ចេញ​ពី​លោហ​ធាតុ​អាលុយ​មីញ៉ូម រំលេច​ដោយ​ស្នាម​ភ្លី​ឆ្នូតៗ។ ដំណើរ​ការ​អភិវឌ្ឍ​ឈាន​មុខ​គេ​ឥត​ឈប់​ឈរ​របស់ Rimowa រហូត​ដល់​ទសវត្សរ៍​ឆ្នាំ ២០០០ ផលិត​ផល​នេះ​ក៏បាន​ប្រើ​ប្រាស់​ វត្ថុ​ធាតុ​ដើម​ដែល​មាន​ភាព​ធន់​មាំ​ហើយ​ស្រាល​បំផុត​ដោយ​ផលិត​ពីសារ​ធាតុ​សំយោគ​កា​បូណាត (polycarbonate)។

ឥឡូវ​នេះ​ស្លាក​យីហោ Rimowa បាន​បង្ហាញ​វត្តមាន​របស់​ខ្លួន​នៅ​ឯ​ផ្សារ​ទំនើប​នៃ​អគារ​វឌ្ឍនៈ​កាពីតាល់។ ក្រុមហ៊ុន​បាន​នាំ​ចូល​ផលិតផល​ល្អ​ប្រណីត​ចុង​ក្រោយ​មក​កាន់​ទីផ្សារ​ព្រះរាជាណាចក្រ​កម្ពុជា។ ប៉ុស្តិ៍ ភ្លឺស បាន​ធ្វើ​បទ​សម្ភាស​ជាមួយ​លោក Clemence Tan នា​យក​គ្រប់​គ្រង​ទូទៅ ដើម្បី​ស្វែង​យល់​អំពី​មូល​ហេតុ​ដែល​ក្រុម​ហ៊ុន​របស់​គាត់​សម្រេច ​បើក​ទ្វារ​បម្រើ​អតិថិជន​នៅ​ភ្នំពេញ។ ថា​ តើ​នរណា​ខ្លះ​ជា​អតិថិជន របស់​ក្រុម​ហ៊ុន​នេះ ព្រម​ទាំង​ដំណើរ​ការ​អាជីវកម្ម​លក់​រាយ​នៅ​ទីនេះ។

សំណួរ៖ តើ​ហេតុ​ផល​អ្វីខ្លះ បាន​ជា​ក្រុម​ហ៊ុន Rimowa សម្រេច​ចិត្ត​បើក​ហាង​លក់​នៅ​ទីក្រុង​ភ្នំពេញ?

ចម្លើយ៖ ក្រុម​ហ៊ុន​បាន​សម្រេច​ចិត្ត​បើក​អាជីវកម្ម​នៅ​ ភ្នំពេញ គឺ​ដោយ​មើល​ឃើញ​ថា ចំនួន​ប្រជាជន​កម្ពុជា មាន​ជីវភាព​កម្រិត​កណ្តាល​បាន​កើន​ច្រើន​ឡើង​ជា​លំដាប់។ យើង​ចង់​នាំ​ផលិតផល Rimowa ដែល​គេ​ទទួល​ស្គាល់​ច្រើន​នៅ​ក្នុង​ពិភពលោក​អំពី​គុណ​ភាព​រឹងមាំ​របស់​វា​សម្រាប់​ការ​ធ្វើ​ដំណើរ ផ្តល់​ដល់​ប្រជាជន​កម្ពុជា គឺ​ពុំ​ចាំបាច់​ខ្វល់​ខ្វាយ​អំពី​ការ​កុម្ម៉ង់​ទិញ​វ៉ាលិស​ផលិត​ដោយ​ដៃ​មក​ពី​ប្រទេស​ថៃឬ​សិង្ហបុរី​នោះ​ទេ។ ឥឡូវ​នេះ​អតិថិជន​អាច​រក​បាន​វ៉ាលិស​ល្អៗ​ម៉ាក Rimowa នៅ​ទីនេះ​ដោយ​ងាយ។

សំណួរ៖ តើ​ការ​ចាប់​ផ្តើម​លក់​ជា​ដំបូង​របស់ Rimowa នៅ​ទីនេះ​ដោយ​របៀប​ណា ឬ​ក៏​មាន​ការ​បញ្ចុះ​តម្លៃ​ដែរ​ឬទេ?

ចម្លើយ៖ ផលិត​ផល​វ៉ាលិស Rimowa ម៉ូដែល Salsa គឺជា​ប្រភេទ​វ៉ាលិស​ដែល​ផលិត​ឡើង​យ៉ាង​មាន​គុណ​ភាព​ខ្ពស់ ហើយ ​វា​មាន​ទម្ងន់​ស្រាល​បំផុត​ដោយ​ផលិត​ពី​សំយោគ​កាបូណាត។ វា​បាន​លក់​ដាច់​យ៉ាង​ច្រើន​នៅ​ទីនេះ។ វា​មាន​កង់​បួន​នៅ​ផ្នែក​ខាង​ក្រោម​ដែល​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ។

ចំណែក​វ៉ាលិស Rimowa ផលិត​ពី​អាលុយ​មីញ៉ូម ម៉ូដែល Topas វា​ត្រូវ​បាន​អភិវឌ្ឍ​ឡើង​សម​ស្រប​សម្រាប់​អ្នក​ធ្វើ​ដំណើរ​នៅ​តំបន់​ត្រូពិក វា​ក៏​ពេញ​និយម​នៅ​ទីនេះ​ផង​ដែរ។ វា​មាន​ទម្ងន់​ស្រាល​នៅ​ក្នុង​ចំណោម​វ៉ាលិស​ដែល​មាន​ទម្ងន់​ស្រាលៗ​ទាំង​ឡាយ។ វា​ធន់​ទ្រាំ​ដែល​អាច​ប្រើ​ការ​បាន​រហូត​ដល់ ១០ ទៅ ២០​ឆ្នាំ​ឯណោះ។ ដោយ​មាន​អាយុ​កាល ១១៧​ឆ្នាំ ជា​មួយ​បទពិសោធ​ផលិត​វ៉ាលិស​ដ៏​មាន​គុណ​ភាព​ខ្ពស់ ស្លាក​យីហោ​វ៉ាលិស Rimowa គឺ​គ្មាន​គូ​ប្រជែង​បាន​ឡើយ។ បរិមាណ​៨០​ភាគ​រយ នៃ​ផលិត​ផល​នេះ​គឺ​ផលិត​ឡើង​ដោយ​ដៃ​ផ្ទាល់​តែ​ម្ដង។

សំណួរ៖ តើ​លក្ខណៈ​សំខាន់​អ្វី​ខ្លះ បាន​ជា Rimowa បើក​ហាង​លក់​នៅ​អគារ​វឌ្ឍនៈ​កាពីតាល់?

ចម្លើយ៖ វា​គឺជា​ពេល​វាលា​សមរម្យ​ដើម្បី​យើង​បង្ហាញ​វត្ត​មាន​ផលិតផល​ប្រណីត​នៅ​ភ្នំពេញ ខណៈ​ដែល​មាន​ផ្សារ​ទំនើបៗ​ច្រើន​បាន​បើក​សាខា​នៅ​ទីនេះ។ បន្ទាប់​ពី​ធ្វើ​ការ​ស្ទាប​ស្ទង់​ទីផ្សារ​លក់​រាយ​នៅ​ភ្នំពេញ យើង​ក៏​សម្រេច​ចិត្ត​បើក​ហាង​នៅ​អគារ​វឌ្ឍនៈ ហើយ​នៅ​ទីនេះ​គឺ​បណ្តុំ​នៃ​ហាង​មាន​ស្លាក ​យី​ហោ​ល្បីៗ​ដែល​យើង​ត្រូវ​បង្ហាញ​ខ្លួន។

សំណួរ៖ តើ​នរណា​ខ្លះ​ជា​អតិថិជន​របស់ Rimowa?

ចម្លើយ៖ អតិថិជន​របស់​យើង​គឺ​ប្រជាជន​ក្នុង​ស្រុក​ជាង ៦០​ ភាគរយ ក្រៅ​ពី​នោះ​មាន​ជន​ជាតិ​ចិន ជប៉ុន និង​កូរ៉េ ដែល​ពួក​គេ​ធ្វើ​ដំណើរ​មក​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា ហើយ​យើង​ក៏​សម្លឹង​មើល​អំពី​ទីផ្សារ​អ្នក​ទេសចរ​ផង​ដែរ។ ទំនិញ​របស់​យើង​លក់​នៅ​ទីនេះ​គឺ​ធូរ​ថ្លៃ​ជាង​នៅ​សិង្ហបុរី ២០​ភាគ​រយ និង ៣៥​ ភាគ​រយ​នៅ​ចិន៕

អត្ថបទគួរចាប់អារម្មណ៍