សាលាហារ៉ូដអន្ដរជាតិ (Harrods International Academy - HIA) កំពុងស្នើសុំកម្មវិធីចំនួនពីរដែលទាក់ទងទៅនឹងការបណ្តុះបណ្តាលឆ្នាំដំបូង និងឆ្នាំបឋមជាមួយនឹង ៣ទីតាំងថ្មីទៀត។ ការបើកវគ្គសិក្សាមត្តេយ្យសិក្សានៅតាមបណ្តោយផ្លូវលេខ ៣៥២ នឹងត្រូវបានផ្តោតទៅទាំងស្រុងទៅលើកុមារដែលមានអាយុចាប់ពី ១៨ខែដល់ ៥ឆ្នាំ នៅក្នុងចរន្ត IEYC នៅក្នុងប្រទេសកម្ពុជា។
HIA ក៏អនុវត្តតាមកម្មវិធីពីរផងដែរ គឺតាមកម្មវិធីអន្ដរជាតិ និងទ្វេភាសា។
កម្មវិធីអន្ដរជាតិ គឺជាកម្មវិធីសិក្សាអង់គ្លេស-សិង្ហបុរី ពេញមួយថ្ងៃ ដែលមានកម្មវិធីសិក្សាបឋមសិក្សាអន្តរជាតិ (IPC) ឬកម្មវិធីសិក្សាអន្តរជាតិថ្នាក់ដំបូង(IEYC) រួមជាមួយនឹងភាសាអង់គ្លេស និងគណិតវិទ្យាបែបប្រទេសសិង្ហបុរី ដែលនឹងបង្រៀនតាមរបៀបភាសាអង់គ្លេស(ESL)។ កម្មវិធីទ្វេភាសា គឺជាកម្មវិធីសិក្សា ពេញមួយថ្ងៃ ដែលរួមបញ្ចូលគ្នារវាងកម្មវិធីខ្មែរពាក់កណ្តាលថ្ងៃ ដែលមានកម្មវិធីសិក្សាជាតិកម្ពុជា ពីក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាកម្មវិធីអន្តរជាតិរយៈពេលកន្លះថ្ងៃផងដែរ។
ក្រៅពីការអប់រំ សាលារៀនបានបញ្ចូលគ្នា នូវកម្មវិធីជាច្រើនរវាងសកម្មភាពក្រៅកម្មវិធីសិក្សាមួយចំនួនធំ សម្រាប់ក្រៅម៉ោងរៀនដូចជា Tae Kwon Do យូហ្គា តន្ត្រី ហែលទឹក ភាសាខ្មែរ និងចិន។
លោក Mateea Petrescu នាយកសាលា HIA បានមានប្រសាសន៍ថា៖ «យើងជឿជាក់ថាកុមារនីមួយៗមានលក្ខណពិសេសរៀងៗខ្លួន។ វិធីសាស្ត្របង្រៀន IPC / IEYC គឺធានាថា កុមារម្នាក់ៗនឹងត្រូវបានផ្តល់ឲ្យនូវគោលដៅផ្ទាល់ខ្លួនដែលនឹងអនុញ្ញាតឲ្យពួកគេរីកចម្រើនលើផ្នែកជាក់លាក់ក្នុង ការអភិវឌ្ឍដូចជាការទទួលខុសត្រូវការទំនាក់ទំនង ការគោរព កិច្ចសហប្រតិបត្តិការស៊ើបសួរ ការសម្របខ្លួន ភាពធន់ទ្រាំ និងការគិតគូរ»។
របៀបនៃការបង្រៀនរបស់ HIA គឺផ្អែកទៅលើការផ្តល់ចំណេះដឹង ជំនាញ និងការយល់ដឹងក្នុងកម្រិតសមស្រប សម្រាប់សិស្សានុសិស្សរបស់យើង ដើម្បីទទួលបានភាពជោគជ័យស្មើៗគ្នារវាងភាសាអង់គ្លេស និងភាសាខ្មែរ។ ការរួមបញ្ចូលគ្នារវាងភាសាពីរអនុញ្ញាតឲ្យមនុស្សម្នាក់យល់ពីវប្បធម៌ណាមួយ។ វាគឺជាជំនាញមួយដែលថ្ងៃណាមួយ នឹងផ្តល់ផលប្រយោជន៍នៅក្នុងជីវិតរបស់ពួកគេ។
«យើងកំពុងព្យាយាមធ្វើឲ្យភាសាចិន កុកងឺ ក្លាយជាផ្នែកមួយនៃកម្មវិធីអន្ដរជាតិ និងកម្មវិធីទ្វេភាសារបស់យើងដែលកាលពីឆ្នាំទៅមិញវាគ្រាន់តែជាជម្រើសមួយដែលមាននៅក្នុងគម្រោងកម្មវិធីទ្វេភាសាតែប៉ុណ្ណោះ»។
ផែនការផ្សេងៗទៀត គឺស្តីពីការពង្រីក HIA ឲ្យទៅជាសាលាអនុវិទ្យាល័យ ហើយដែលនឹងចាប់ផ្តើមពីឆ្នាំសិក្សាថ្មីនេះតទៅ។
បើនិយាយពីភាពជោគជ័យរបស់ HIA លោក Petrescu និង Pen បានសន្និដ្ឋានថា ៖ «តាំងពីការបើកសាលាមក ឪពុកម្តាយបានបង្ហាញការគាំទ្រដ៏អស្ចារ្យដល់សាលារៀនរបស់យើង និងបានទទួលស្គាល់កម្រិតនៃការបង្រៀនដែលយើងអាចផ្តល់ដល់សិស្សរបស់យើង។ ទាំងនេះមានន័យថា អ្វីៗដែលយើងបានធ្វើក្នុងរយៈពេលខ្លី គឺត្រឹមត្រូវសមស្រប។ ដូច្នេះយើងកំពុងរៀបចំផែនការដ៏ធំមួយជាមួយការបើកសាខាថ្មីៗបន្ថែមទៀត។
យើងបានបង្កើតផែនការអភិវឌ្ឍរយៈពេល ៥ឆ្នាំ ដែលគួរតែបង្កើននូវចំនួនសរុបនៃសិស្សរបស់យើងរហូតដល់ចំនួនចន្លោះពី១,៥០០ និង ២,០០០នាក់ បើធៀបទៅនឹងសិស្ស ៤០០នាក់ ដែលយើងមានសព្វថ្ងៃនេះ៕