ទីក្រុងវ៉ាស៊ីនតោនៈ ទិន្នន័យ​រដ្ឋាភិបាល​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​បាន​ឲ្យ​ដឹងថា ការលក់​លំនៅឋាន​ថ្មី​នៅ​អាមេរិក​ធ្លាក់ចុះ​រយៈពេល​ពីរ​ខែ​ជាប់​គ្នា​ដល់​ខែឧសភា ខណៈ​ដែល​តម្លៃ​លក់​មធ្យម​បាន​ហក់​ឡើង​ខ្ពស់ ដែល​បង្ហាញ​ជាថ្មី ថា ទីផ្សារ​លំនៅឋាន​មាន​ល្បឿន​យឺត​។

ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា ការលក់​ផ្ទះ​ថ្មី​មាន​ចំនួន​ ៧៦៩ ០០០ ដែល​ទាប​ជាង​ខែមេសា ៥,៩ ​ភាគរយ និង ទាប​ជាង​ការ​ព្យាករ​របស់​អ្នកវិភាគ​។

តម្លៃ​លក់​មធ្យម​នៃ​អចលនទ្រព្យ​ថ្មី​បាន​ឡើងដល់​ ៣៧៤ ៤០០ ​ដុល្លារ បើទោះបីជា​ការផ្គត់ផ្គង់​កើន​ខ្ពស់ ដូចនេះ​ប្រសិន​គ្មាន​ផ្ទះ​ថ្មី​សម្រាប់​ផ្គត់ផ្គង់​ដល់​ទីផ្សារ​ទេ ផ្ទះ​នៅសល់​នឹង​លក់​ក្នុង​រយៈពេល ៥.១ ខែ​ក្នុង​ល្បឿន​បច្ចុប្បន្ន​។

លោក Ian Shepherdson នៃ​ក្រុមហ៊ុន Pantheon Macroeconomics. បាន​និយាយថា​៖ «​ការលក់​មើលទៅ​នឹង​បន្ត​ធ្លាក់ចុះ​ទៀត ជាមួយ​ឱកាស​សមរម្យ ពួកគេ​នឹង​ត្រឡប់​ទៅ​ក្រោម​និន្នាការ​មុន​កូវីដ​ ១៩»​។

តម្រូវការ​អចលនទ្រព្យ​បាន​កើនឡើង​អំឡុងពេល​ការរីក​រាលរាល​កូវីដ​ ១៩ កាន់តែ​អាក្រក់ ពេល​ដែល​គេ​អាច​លៃលក​ទិញ​ផ្ទះ​ថ្មី និង ល្បឿង​ក្នុង​ខែឧសភា គឺ​ ៩,២ ​ភាគរយ​ខ្ពស់ជាង ខែឧសភា​ឆ្នាំ​ ២០២០​។

ទោះបីជា​បែប​នេះ​ក្តី លោក Shepherdson បាន​និយាយថា ទិន្នន័យ​នេះ​បង្ហាញថា ការផ្តល់​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូរ៉ូណា ធ្វើឲ្យ​តម្រូវការ​ទ្រឹង ដោយ​បង្ហាញ​ដល់​ការផ្គត់ផ្គង់​គម្រោង​អចលនទ្រព្យ​ថ្មីៗ​ទៀត​។

លោក​និយាយ​ថា «​សូម​ជឿ​ទៅ​ថា ទោះបីជា​គួរ​ឲ្យ​រំភើប ប៉ុន្តែ​ដំណាក់កាល រីកដុះដាល​នៃ​ការងើប​ឡើងវិញ​លំនៅឋាន​ចប់​ហើយ​»​។

និន្នាការ​នៃ​ការលក់​មិន​ស្មើគ្នា​នៅ​ទូទាំង​ប្រទេស​ដែល​កើនឡើង ៣៣,៣ ភាគរយ​នៅ​ភាគ​ឦសាន​ប្រទេស​ ប៉ុន្តែ​បាន​ធ្លាក់ចុះ ១៤,៥ ភាគរយ​នៅ​ភាគខាងត្បូង​។ ចំណែក​ភាគ​ខាងលិច​មើលឃើញ​កំណើន ៦,៧ ភាគរយ​ខណៈ​ការលក់​នៅ​តំបន់​កណ្តាល​ខាងលិច​គឺ​នៅ​ទ្រឹង​។

លោក Mahir Rasheed នៃ​មហាវិទ្យាល័យ​សេដ្ឋកិច្ច​សាកលវិទ្យាល័យ Oxford បាន​និយាយថា តម្លៃ​កើនឡើង​បាន​ធ្វើឲ្យ​អតិថិជន​នៅក្រៅ​ទីផ្សារ ហើយ​បាន​ព្យាករ​ថា តម្លៃ​នោះ​នឹង​ធ្លាក់ចុះ​ក្នុង​ពេល​ឆាប់ៗ​វិញ​៕ RR