ទីក្រុងប៉េកាំងៈ ក្រុមហ៊ុនអចលនទ្រព្យយក្សចិនឈ្មោះ Evergrande ដែលកំពុងរង្គោះរង្គើកាលពីថ្ងៃពុធបានរងនូវការទម្លាក់ចំណាត់ថ្នាក់ឥណទានជាលើកទីពីរក្នុងរយៈពេលពីរថ្ងៃដោយបង្កការបារម្ភថា ក្រុមហ៊ុនដែលជំពាក់បំណុលគេបំផុតនៅលើពិភពលោកនឹងមិនដំណើរការ ហើយបណ្តាលឲ្យភាគហ៊ុនរបស់ខ្លួនធ្លាក់ចុះក្រោមតម្លៃចុះបញ្ជីកាលពី ១២ ឆ្នាំមុន។
ក្រុមហ៊ុនដែលបានចុះបញ្ជីនៅទីក្រុងហុងកុងបានបង្កើនបំណុលសរុបជាង ៣០០ ពាន់លានដុល្លារ បន្ទាប់ពីការខ្ចីប្រាក់ជាច្រើនឆ្នាំ ដើម្បីផ្តល់មូលនិធិដល់ការរីកចម្រើនយ៉ាងឆាប់រហ័ស និងការទិញអចលនៈទ្រព្យក៏ដូចជាទ្រព្យសម្បត្តិផ្សេងទៀតរួមទាំងក្រុមបាល់ទាត់ចិនផងដែរ។
ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបានតស៊ូដើម្បីបំរើបំណុលរបស់ខ្លួន ហើយការបង្ក្រាបលើវិស័យអចលនទ្រព្យដោយអាជ្ញាធរទីក្រុងប៉េកាំង បានធ្វើឱ្យពិបាកក្នុងការបង្កើនសាច់ប្រាក់ដែលធ្វើឱ្យមានការព្រួយបារម្ភថា ក្រុមហ៊ុននេះនឹងក្ស័យធន។
អ្នកវិភាគជាច្រើនព្រមានថា ព្រឹត្តិការណ៍បែបនេះអាចជះឥទ្ធិពលធ្ងន់ធ្ងរដល់សេដ្ឋកិច្ចនៃប្រទេសដែលមានសេដ្ឋកិច្ចលំដាប់លេខ ២ របស់ពិភពលោក ដែលជាក្រុមហ៊ុនដែលអះអាងថាផ្តល់ការងារដល់មនុស្ស ២០០ ០០០ នាក់ និងបង្កើតការងារដោយប្រយោលចំនួន ៣,៨ លាននាក់ នៅក្នុងប្រទេសចិន ព្រោះស្ថានភាពនេះនឹងធ្វើឱ្យក្រុមហ៊ុនរាប់រយមិនមានចរន្តសាច់ប្រាក់។
ក្តីកង្វល់ទាំងនោះត្រូវបានកើនឡើងនៅថ្ងៃពុធនៅពេលដែលក្រុមហ៊ុន Fitch បានកាត់បន្ថយចំណាត់ថ្នាក់របស់ខ្លួនមកលើក្រុមហ៊ុនដោយឆ្លុះបញ្ចាំងពីទស្សនៈរបស់ខ្លួនថា៖«ភាពមិនប្រក្រតីនៃប្រភេទខ្លះអាចមានលទ្ធភាព»។
ក្រុមហ៊ុន Fitch Ratings បានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងជឿជាក់ថា ហានិភ័យឥណទានមានកម្រិតខ្ពស់ដោយសារសាច់ប្រាក់ងាយស្រួល (សន្ទនីយភាព) តឹងរ៉ឹង ដែលនាំឲ្យធ្លាក់ចុះការលក់ដែលចុះកិច្ចសន្យា សម្ពាធក្នុងការដោះស្រាយការទូទាត់យឺតយ៉ាវដល់អ្នកផ្គត់ផ្គង់ និងអ្នកម៉ៅការ និងការវិវត្តមានកំណត់លើការបោះបង់ទ្រព្យសកម្ម»។
ការផ្លាស់ប្តូរនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីក្រុមហ៊ុន Moody''s បានទម្លាក់ចំណាត់ថ្នាក់របស់ខ្លួនដោយបង្ហាញថា វាទំនងជាមានលក្ខណៈប្រហាក់ប្រហែល ឬជិតដល់ពេល ដែលក្រុមហ៊ុន Goldman Sachs បានកាត់បន្ថយភាគហ៊ុនពីអព្យាក្រឹត្យដើម្បីលក់។
ដំណឹងនេះបានបញ្ជូនភាគហ៊ុនរបស់ក្រុមហ៊ុនអចលនទ្រព្យនេះធ្លាក់ចុះជាង ៣ ភាគរយមកនៅត្រឹម ៣,៤៦ ដុល្លារហុងកុង ដែលទាបជាងតម្លៃដាក់លក់ជាសាធារណៈលើកដំបូង ៣,៥ ដុល្លារហុងកុង មុនពេលងើបឡើងវិញបន្តិច។ ភាគហ៊ុនរបស់ក្រុមហ៊ុននេះបានធ្លាក់ចុះ ៧៥ ភាគរយនៅឆ្នាំនេះតែមួយ។
កាលពីសប្តាហ៍មុនក្រុមនេះបាននិយាយថាបំណុលសរុបរបស់ខ្លួនបានកើនឡើងដល់ ១,៩៧ ពាន់ពាន់លានយ័ន (៣០៥ ពាន់លានដុល្លារ) ហើយបានព្រមានពីហានិភ័យនៃការសងប្រាក់កម្ចីដែលមិនបានសង៕ AFP/RR