ទីកុ្រងហុងកុងៈ តម្លៃភាគហ៊ុននៃក្រុមហ៊ុននានាចុះបញ្ជីនៅផ្សារហ៊ុនហុងកុងបានធ្លាក់ថ្លៃនៅថ្ងៃបើកការជួញដូរនៅថ្ងៃចន្ទ ដោយសារការភ័យខ្លាចនៃការឆ្លងរាលដាលពីការដួលរលំដ៏មានឥទ្ធិពលនៃក្រុមហ៊ុនអចលនទ្រព្យចិន Evergrande ខណៈដែលក្រុមហ៊ុននេះកំពុងក្រាញននៀលនៅក្រោមបំណុល។
ក្រុមហ៊ុន Evergrande ដែលជាអ្នកអភិវឌ្ឍន៍ធំបំផុតមួយរបស់ប្រទេសចិន បានព្រលយឲ្យដឹងថា ខ្លួនប្រហែលមិនអាចសងបំណុលនិងអត្រាការប្រាក់លើបណ្ណបំណុលរបស់ខ្លួននោះទេ ដែលមានច្រើនជាង៣០០ពាន់លានដុល្លារ។
ជាមួយការទូទាត់ខ្លះ ដែលត្រូវបង់នៅថ្ងៃចន្ទនិងថ្ងៃព្រហស្បតិ៍ ពាណិជ្ជករខ្លះកំពុងសម្លឹងមើលប្រកបដោយការរំជួលចិត្តចំពោះវិបត្តិនេះដែលបានធ្វើឱ្យមានការភ័យខ្លាចពីការឆ្លងជាប់គ្នា ទាំងក្នុងស្រុកនិងអន្តរជាតិ។
ក្រុមហ៊ុនអ្នកវិភាគបាននិយាយថា កង្វះការអធិប្បាយពីទីក្រុងប៉េកាំងនិងការឈប់សម្រាកក្នុងប្រទេសចិន កំពុងបន្ថែមទៅលើភាពមិនច្បាស់លាស់។
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Evergrande ជាក្រុមហ៊ុនខាតបង់ធំបំផុតលើផ្សារហ៊ុនហុងកុង ដែលមានទ្រព្យសម្បត្តិច្រើនជាងគេត្រូវបានចុះបញ្ជី។ ភាគហ៊ុនរបស់ខ្លួនបានធ្លាក់ចុះ ១៧ ភាគរយធ្លាក់ចុះប្រហែល ៩០ ភាគរយចាប់តាំងពីដើមឆ្នាំនេះ។
ក្រុមហ៊ុនអចលនទ្រព្យផ្សេងទៀត ក៏ស្ថិតនៅប្រព័ន្ធរងគ្រោះដែរ ដោយក្រុមហ៊ុន Henderson Land ខាតបង់ ១២,៣ ភាគរយ និងក្រុមហ៊ុន New World Development បានធ្លាក់ចុះទាប ១១ ភាគរយ។ ក្រុមហ៊ុនអចលនទ្រព្យ Sun Hung Kai ធ្លាក់ចុះ ៩ ភាគរយ។
ទន្ទឹមនឹងនោះដែរ ក្រុមហ៊ុនធានារ៉ាប់រងយក្ស Ping An បានខាតបង់៨ភាគរយ។ ធនគារ China Minsheng Bank, ធនាគារកសិកម្មចិន (Agricultural Bank of China) និងធនាគារឧស្សាហកម្មនិងពាណិជ្ជកម្មចិន (Industrial and Commercial Bank of China) ដោយក្រុមហ៊ុននិមួយៗសុទ្ធតែធ្លាក់ចុះប្រមាណ ៥ ភាគរយ៕ AFP/RR